ការពិតត្រូវបង្ហាញ !! តារាហ្វេសប៊ុកល្បីឈ្មោះអ្នកនាង គង់ សុត្រាវី មិនមែនជាស្ត្រីលួចប្ដីគេទេ

នៅទីបំផុត តារាហ្វេសប៊ុកល្បីឈ្មោះអ្នកនាង គង់ សុត្រាវី ដែលជាម្ចាស់ហាងម្កុដមាសខ្មែរសម្អាងការ និងជាម្ចាស់ហាងមជ្ឈមណ្ឌលថែរក្សាសម្ផស្សឌីសែល និងជាអ្នកមានទំនាក់ទំនងជាមួយតារាសិល្បៈល្បីៗ គឺជាអ្នកទម្លាយមុខមាត់ពិតរបស់បុរសដែលគេចោទថាជាស្វាមីគេដោយខ្លួនឯង ដោយបុរសនោះគឺអតីតឧកញ៉ាល្បីឈ្មោះ ហូ ចំរើន ដែលត្រូវគេស្គាល់មានភរិយាស្របច្បាប់ និងមានអេតាស៊ីវិលរួចទៅហើយ។ អ្នកស្រីបានប្រកាសថាលោកហូ ចំរើន គឺជាអតីតស្វាមី តែមានរូបបែកធ្លាយបញ្ជាក់ថា លោកហូ ចំរើន គឺជាឪពុករបស់កូនស្រីអ្នកនាងដែលទើបមានវ័យជាង6ខែ ខណៈដែលក្នុងឯកសារដែលបានទម្លាយចេញ គឺស្វាមីរបស់អ្នកនាងមានឈ្មោះ ហូ សម្បត្តិ ដែលមានលោក ហូ ចំរើន គឺជាបុគ្គលតែម្នាក់ តែមានឈ្មោះ2 ដែលមិនខុសពីក្លែងបន្លំផ្លូវច្បាប់។

អ្នកនាង គង់ សុត្រាវី បានបង្ហោះជាសាធារណៈថា ការពិតលោកហូ ចំរើន ដែលជាឧកញ៉ា និងជាឯកឧត្តមមានឋានៈខ្ពស់ ទើបមានរឿងធ្លាក់តំណែង គឺជាអតីតស្វាមីរបស់អ្នកនាង តែដោយសារតែអ្នកនាង និងលោកបានបាក់បែកគ្នា ទើបក្លាយជារឿងលួចលាក់នឹងគ្នានៅក្នុងពេលនេះ។ អ្នកនាងបានបង្ហោះនៅលើហ្វេសប៊ុកថា «ពីប្រពន្ធដើមក្លាយជាស្រីលួចលាក់ អ្នកណាយល់អារម្មណ៍នេះ តើឈឺចាប់ទេ ឈឺណាស់ តែអ្វីវាកន្លងហួសហើយ បើអ្នកយកបានបុរសនោះហើយ ម៉េចមិនរស់នៅឱ្យសុខរៀងខ្លួនទៅ ខ្ញុំសុខចិត្តខាំមាត់ ដើរចេញហើយ តើចង់បានអីទៀត»។ ជាមួយគ្នានោះ អ្នកនាងក៏បានបង្ហោះភ្ជាប់រូបថតផ្អែមល្ហែមមួយសន្លឹកជាមួយលោក ហូ ចំរើន ដោយភ្ជាប់ប្រយោគថា«រូបនេះកាល5ឆ្នាំមុន» ដែលមានន័យថាអ្នកនាងគឺជាភរិយាដើម ដែលក្នុងខ្លឹមសារគឺមានន័យថា រវាងអ្នកនាង និងលោក ហូ ចំរើន មិនមានទាក់ទងគ្នាខុសសីលធម៌នោះទេ។

ប៉ុន្តែយោងតាមរូបថតមួយសន្លឹកដែលអ្នកនាង និងលោក ហូ ចំរើន ថតជាមួយកូនស្រីវ័យជាង6ខែ គឺរវាងអ្នកនាង និងលោកនៅតែពាក់ព័ន្ធគ្នា ដោយគ្រាន់តែលោក ហូ ចំរើន ត្រូវបានអ្នកនាងក្លែងបន្លំឯកសារដោយប្រើឈ្មោះហូ សម្បត្តិ ដែលមានន័យថាលោក ហូ ចំរើនតែម្នាក់ តែប្រើឈ្មោះ2។ ប្រភពនោះទម្លាយដោយការងឿងឆ្ងល់ថា បើលោក ហូ ចំរើន និងលោក ហូ សម្បត្តិ គឺជាមនុស្សតែម្នាក់ នោះមានន័យថាអ្នកនាង គង់ សុត្រាវី និងអតីតឧកញ៉ារូបនេះ នឹងមានទោស2ទន្ទឹមគ្នា ទី1គឺទោសក្លែងបន្លំឯកសារ និងទោសពាក់ព័ន្ធនឹងច្បាប់ឯកពន្ធភាព ដោយសារតែអ្នកទាំងពីរទើបនឹងមានកូនស្រីក្រោយវ័យជាង6ខែ ដែលមានន័យថាអ្នកនាង និងលោក ហូ ចំរើន មានទំនាក់ទំនងជាមួយគ្នាក្នុងពេល លោកហូ ចំរើន ស្ថិតក្នុងចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ជាមួយនឹងភរិយាបច្ចុប្បន្ន? ក្នុងនោះប្រសិនបើលោក ហូ សម្បត្តិ គឺជាមនុស្សម្នាក់ផ្សេង ហេតុអ្វីក្នុងឯកសារសៀវភៅគ្រួសារជាមុខមាត់របស់ លោក ហូ ចំរើន ខណៈដែលអ្នកទាំងពីរក៏មានកូនស្រីជាមួយគ្នាវ័យមិនដល់មួយឆ្នាំ។ ប្រភពនោះបន្តថា ឯកសារបន្ទុកផ្លូវច្បាប់របស់អ្នកនាង គង់ សុត្រាវី ជាមួយលោក ហូ សម្បត្តិ ដែលជាបុគ្គលតែម្នាក់នឹងលោក ហូ ចំរើន ត្រូវបានធ្វើឡើងកាលពីថ្ងៃទី20 តុលាឆ្នាំ20014 គឺក្រោយ លោក ហូ ចំរើន រៀបការយ៉ាងឱឡារឹកជាមួយនឹងភរិយាស្របច្បាប់រាល់ថ្ងៃ ដែលបានធ្វើកាលពី ថ្ងៃទី6 ខែតុលា ឆ្នាំ2014ដូចគ្នា។

ចំណុចនេះ ប្រភពអ្នកទម្លាយចោទថា អ្នកនាង គង់ សុត្រាវី និង លោក ហូ ចំរើន ចង់គេចពីច្បាប់ឯកពន្ធភាព ទើបសុខចិត្តក្លែងបន្លំដាក់ឈ្មោះ លោក ហូ ចំរើន ថា ហូ សម្បត្តិ ផ្ទុយពីច្បាប់ និងដើម្បីការពារកុំឱ្យស្រ្តីជាភរិយាដើមរឹបអូសយកទ្រព្យ នៅពេលបែករឿងថាមានទាក់ទងនឹងលោក ហូ ចំរើន។ ប្រភពនោះបន្តថា នៅក្នុងពេលនេះ ភរិយាស្របច្បាប់របស់លោក ហូ ចំរើន បានដឹងរឿងហើយ ហើយបើតាមដឹងអ្នកស្រីក៏គម្រោងនឹងដាក់បណ្ដឹងជុំវិញករណីស្វាមីស្របច្បាប់របស់ខ្លួន ក៏ជាស្វាមីនៅសៀវភៅបន្ទុករបស់អ្នកនាង គង់ សុត្រាវី ដែលក្នុងឯកសារក្លែងថាឈ្មោះ ហូ សម្បត្តិ។ ប្រភពនោះបញ្ជាក់ថា រឿងរ៉ាវនេះ អ្នកនាង គង់ សុត្រាវី និងលោកហូ ចំរើន នឹងជាប់ពាក់ព័ន្ធលើករណីក្លែងបន្លំឯកសារ និងរំលោភលើច្បាប់ឯកពន្ធភាព ដោយរឿងរ៉ាវនេះនឹងកាន់តែធំ បើភរិយាដើមចេញមុខរករឿង។

មកទល់ម៉ោងនេះ រឿងរសើបមួយនេះ កំពុងទាញអារម្មណ៍អ្នកលេងហ្វេសប៊ុកអោយតាមដានយ៉ាងខ្លាំង ជាពិសេសក្នុងពេលដែលអ្នកនាង គង់ សុត្រាវី បានទម្លាយឱ្យដឹងថាស្វាមីរបស់អ្នកនាង ដែលជាឪពុកកូនស្រីពៅ គឺជាលោកហូ ចំរើន ដែលបញ្ជាក់ថាលោក ហូ ចំរើន គឺជាមនុស្សតែម្នាក់ តែមានឈ្មោះ2 ដែលផ្ទុយពីច្បាប់ និងមានឯកសារបញ្ជាក់ថាលោក និងអ្នកនាង គង់ សុត្រាវី ទាក់ទងគ្នា ក្រោយលោកទើបនឹងរៀបការ និងមានអេតាស៊ីវិល ជាមួយអ្នកនាង គារ សុខគាង ជាភរិយាស្របច្បាប់សព្វថ្ងៃ៕

Advertisement