តារាសម្ដែង នៅ សូនីតា កាន់តែបើកចំហរបណ្ដើរផលិតករ ទិត្យ ថាវរិទ្ធិ

លោក ទិត្យ ថាវរិទ្ធិ ដែលមហាជនជាច្រើនបានស្គាល់លោកថាជា អ្នកដឹកនាំ និងផលិតកម្មវិធីនៅទូរទស្សន៍បាយ័ន ត្រូវបានអ្នកសិល្បៈបានលើកឡើងអំពីទំនាក់ទំនងដែលអាចឈា​នដ​ល់រឿ​ង​ស្នេហា​រវាង​លោក និងតារា​ស​ម្តែងស្រ​ស់​សោភា នៅ សូ​នី​តា ។ យ៉ាងណាមិញ គេតែងប្រទះឃើញអ្នកទាំងពីរទៅណាមកណាជាមួយគ្នាជាមួយគ្នា។ ជាក់ស្ដែងថ្មីៗនេះ ក្នុងពិធីមង្គលការមួយ គេឃើញតារាសម្ដែងកញ្ញា នៅ សូនីតា និងផលិតករល្បីឈ្មោះ លោក ទិត្យ ថាវរិទ្ធិ បណ្ដើរគ្នាយ៉ាងបើកចំហរតែម្ដង បន្ទាប់ពីអ្នកទាំងពីរត្រូវបានបណ្ដាញសារព័ត៌មានក្នុងស្រុកសរសេរបានស្រឡាញ់ពេញចិត្តគ្នាជាគូស្នេហ៍។

សកម្មភាពបណ្ដើរគ្នារបស់អ្នកទាំងពីរមិនមែនជាលើកទីមួយនោះទេ ប៉ុន្តែអាចចាត់ទុកថាការបើកចំហរមួយថ្មី ដោយសារតែមានព័ត៌មានពីចង្កោមអ្នកសិល្បៈថា ស្រឡាញ់គ្នាយ៉ាងផុសផុលទៅហើយ ស្រាប់តែអ្នកទាំងពីរបណ្ដើរគ្នាជាលក្ខណៈឯកជន ក្នុងកម្មវិធីមួយចំនួន។ រាល់កម្មវិធីដែលរៀបចំដោយផលិតករប៉ុស្ដិ៍បាយ័ន លោក ទិត្យ ថាវរិទ្ធិ រមែងជ្រើសយកតារាសម្ដែង កញ្ញា នៅ សូនីតា ធ្វើជាតួឯកផង ដូចជាក្នុងព្រឹត្តិការណ៍សម្ដែងរឿងអច្ឆរិយអង្គរកាលមុនជាដើម។ យ៉ាងណាមិញ អ្នកទាំងពីរ ជាពិសេសកញ្ញា នៅ សូនីតា មិនដែលទទួលស្គាល់ថានាង និងផលិតកររូបនេះ ពិតជាស្រឡាញ់ពេញចិត្តគ្នានៅឡើយទេ បើទោះជាសកម្មភាព និងទង្វើររបស់នាង និងលោក ទិត្យ ថាវរិទ្ធិ មិនអាចគេចក្រសែភ្នែកមហាជន និងអ្នកសិល្បៈបាន។

អ្នកតាមដានជីវិតឯកជនរបស់អ្នកទាំងពីរបានសរសើរថា លោកទិត្យ ថាវរិទ្ធិ គឺជាបុរសសំណាង និងសម្បូរស្នេហ៍ ដោយសារតែលោកក្រោយមានព័ត៌មានបាក់បែកជាមួយតារាស្រីមួយចំនួន រួមទាំងអ្នកនាង លី ម៉ារីណា និង អ្នកនាង ស៊ឹម សូលីកា ស្រាប់តែមកជំពប់ព័ត៌មានស្នេហាជាមួយស្រីស្អាត នៅ សូនីតា ដែលជាតារាសិល្បៈសម្បូរបុរសមានទ្រព្យប្រជែងស្នេហ៍ តែបែរជានាងសម្រេចចិត្តទទួលយកលោកជាគូស្នេហ៍ដោយហ៊ានទាំងបណ្ដើរមិនខ្វល់ពីការតាមប្រមាញ់នោះ។ អ្នកទាំងពីរត្រូវគេអះអាងថា បើហ៊ានបើកចំហរស្នេហាដោយឈប់លក់បាំង ពិតជាគូស្នេហ៍ដែលទទួលបាននូវការសរសើរមិនអន់នោះទេ ដោយសារតែនាងក៏ជាតារាល្បី ហើយលោកទិត្យ ថាវរិទ្ធិ ក៏ជាផលិតករសម្បូរស្នាដៃ។ អ៊ីចឹងហើយទើបដំណឹងស្នេហារបស់អ្នកទាំងពីរ ប្រសិនបើគ្មានការក្លែងក្លាយមែន នោះពិតជាល្អបំផុតសម្រាប់គូស្នេហ៍មួយគូនេះ៕

Advertisement