Arsenal ផ្តួល Sporting ខណៈ Chelsea និង Betis ឈ្នះ​ដូចគ្នា

ខ្សែប្រយុទ្ធ Danny Welbeck បាន​ដណ្តើមយក​ប្រៀប​លើ​ការធ្វេសប្រហែស​ក្នុង​តំបន់​ការពារ ដើម្បី​ដណ្តើមយក​ជ័យជម្នះ​ក្នុង​លទ្ធផល 1-០ សម្រាប់​ក្រុម Arsenal នៅលើ​ទឹកដី​ក្រុម Sporting Lisbon ក្នុង​ក្របខ័ណ្ឌ Europa League កាលពី​ថ្ងៃ​ព្រហស្បតិ៍ ស្រប​ពេលដែល​ក្រុម​ម្ចាស់​ជើងឯក​ទ្វីបអឺរ៉ុប 7សម័យកាល AC Milan បាន​ចាញ់​លើ​ទឹកដី​ខ្លួនឯង ក្រោម​ស្នាដៃ​ក្រុម Real Betis។

ក្រុម​កាំភ្លើង​ធំ​របស់លោក Unai Emery បច្ចុប្បន្ន​បាន​កត់ត្រា​ជ័យជម្នះ 11លើកជាប់ៗគ្នា ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់ ដែលជា​កំណត់ត្រា​ដ៏​ល្អ​បំផុត​របស់​ក្លិប​នេះ​ចាប់តាំងពី​ឆ្នាំ2007 ខណៈដែល​ជ័យជម្នះ​នេះ បានធ្វើឱ្យ​ពួកគេ​ខិតចូល​កាន់តែ​កៀក​ក្នុងការ​ឈានទៅ​វគ្គ 32ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Europa League។

ស្របពេល​ជាមួយគ្នានេះ AC Milan របស់លោក GennaroGattuso បាន​បាត់បង់​ពិន្ទុ​ជា​លើក​ទី1 របស់​ពួកគេ ក្នុង​ពូ​ល F ខណៈដែល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់ Antonio Sanabria និង Giovani Lo Celso ដែល​ខ្ចី​ជើង​ពី​ក្លិប Paris Saint-Germain មក​នោះបាន​ជួយ​ឱ្យ​ក្រុម Betis ដណ្តើមបាន​ជ័យជម្នះ 2-1 ក្នុងប្រទេស​អ៊ីតាលី។

ក្នុងការ​ប្រកួត 1គូ​ទៀត​ក្នុង​ទីក្រុង​ឡុង​ដ៍​ឯណោះ​វិញ ខ្សែបម្រើ Ruben Loftus-Cheekបានបង្ហាញ​ថ្វី​ជើង​នៅ​ថ្ងៃ​នៃ​ការបង្ហាញ​ខ្លួន​ក្នុង​ជម្រើស​ដំបូង​ដ៏​កម្រ​សម្រាប់​ក្រុម​Chelsea តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី 3គ្រាប់​ក្នុងពេល​ពួកគេ​ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 3-1 លើ​ក្រុម BATE របស់​បេឡា​រុស ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​Europa League ស្រប​ពេលដែល​ក្រុម​ Arsenal បន្ត​កំណត់ត្រា​ឈ្នះជាប់ៗគ្នា​របស់​ពួកគេ​រហូតដល់​ទៅ 11លើក​នៅលើ​ទឹកដី​ក្រុម ​Sporting Lisbon។

Loftus-Cheek ដែលជា​សមាជិក​នៃ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ក្នុង​យុទ្ធនាការ​World Cup នៅ​រុស្ស៊ី​បាន​ចូល​លេង​ក្នុង​ជម្រើស​ទាំង 11នាក់​ដំបូង​ជា​លើក​ទី2 នៅ​រដូវ​កាល​នេះ​ក្រោម​ការដឹកនាំ​របស់លោក​Maurizio Sarri និង​ស៊ុត​បាល់​បញ្ចូល​ទី​បាន 2គ្រាប់​ក្រោយពី​លេង​បានត្រឹមតែ 8នាទី​ដំបូង ខណៈដែល​Chelsea បាន​គ្រប់គ្រង​ការលេង​ស្ទើរតែ​ទាំងស្រុង​នៅ​កីឡដ្ឋាន ​Stamford Bridge។

ខ្សែបម្រើ​រូបនេះ បាន​បំពេញ​គ្រាប់​បាល់​ទី3 របស់គេ​តាមរយៈ​ការ​ស៊ុត​បាល់​ពី​ជ្រុង​ម្ខាង ខាងក្រៅ​ប្រអប់​គ្រោះថ្នាក់ នៅ​នាទី​ទី54 បើទោះបី​ក្រុម BATE បា​នរក​គ្រាប់​បាល់ 1គ្រាប់​វិញ ក្រោយពី​ការ​ស៊ុត​បាល់​ពិន័យ​ពី​ចម្ងាយ​របស់​កីឡាករ Aleksei Riosក៏ដោយ៕

ប្រភពពី៖ Channel News Asia

Advertisement