ថ្ងៃស្អែកនេះ CL បញ្ចេញបទថ្មីជាមួយ Black Eyed Peas ចំណងជើង « Dopeness »

តាមរយៈសារព័ត៌មាន Koreaboo បានចេញផ្សាយមុននេះបន្ដិចឱ្យដឹងថា តារាចម្រៀងស្រី CL ត្រៀមបញ្ចេញអាល់ប៊ុមចម្រៀងថ្មីរបស់ខ្លួនជាមួយកំពូលតារាចម្រៀងអាមេរិក Black Eyed Peas មានចំណងជើង « Dopeness » ។ នៅក្នុងអាល់ប៊ុមចម្រៀងថ្មីនោះ មានបទរបស់តារាស្រីរូបនេះដល់ទៅ 6 បទឯណោះ។

គួរបញ្ជាក់ផងដែរថា កាលពីមុនតារាស្រី CL ធ្លាប់បានសម្ដែងរួមគ្នាជាមួយ Black Eyed Peas នៅលើឆាករបស់កម្មវិធី MAMA ម្ដងរួចមកហើយនូវបទចម្រៀង « where is the love »។ ក្រោយពីបានបញ្ចប់ការសម្ដែងនោះ តារាស្រីរូបនេះ បានព្យាយាមរក្សាទំនាក់ទំនងនឹងក្រុមចម្រៀងល្បីមួយនេះ រហូតបានសម្រេចចេញអាល់ប៊ុមរួមគ្នាតែម្ដង។ សូមជម្រាបថា អ្នកគាំទ្រកំពុងទន្ទឹងរង់ចាំការសហការគ្នាថ្មីរបស់ពួកគេ ដែលគ្រោងនឹងចេញទៅកាន់ពិភពលោកនៅថ្ងៃទី 26 ខែតុលា ឆ្នាំ 2018 ( ស្អែកនេះ ) ៕

Advertisement