តាមរយៈសារព័ត៌មាន Mthai ដែលទើបចេញផ្សាយនៅពេលថ្មីៗនេះ បានឱ្យដឹងថា តារាចម្រៀងស្រី Ariana Grande បានរំលាយទំនាក់ទំនងស្នេហាជាមួយគូស្នេហ៍ Pete Davidson ដោយការផ្ដាច់ពាក្យ និងប្រគល់ចិញ្ចៀនភ្ជាប់ពាក្យតម្លៃ 1 សែនដុល្លារសហរដ្ឋអាមេរិកទៅឱ្យគូស្នេហ៍វិញ បន្ទាប់ពីបានសាងក្ដីស្នេហ៍ជាមួយគ្នាអស់រយៈពេលជាង 3ខែមកនេះ។
ប្រភពស្និទ្ធស្នាលជាមួយក្រុមគ្រួសារតារាចម្រៀងស្រីរាងតូចច្រឡឹងរូបនេះ បានប្រាប់អ្នកសារព័ត៌មាន The People ថា នាងបានប្រគល់ចិញ្ចៀនសងវិញ និងបានផ្ដាច់ពាក្យដោយមានអារម្មណ៍ថា ទង្វើរបស់នាងពិតជាគិតបានត្រឹមត្រូវហើយ។ ពួកគេមិនបានចែកផ្លូវគ្នាមួយរយភាគរយនោះទេ គ្រាន់តែរស់នៅផ្សេងគ្នា ព្រោះថា មានរឿងជាច្រើនទៀត ប្រហែលមិនមានភាពជាក់លាក់តែប៉ុណ្ណោះ ។
យ៉ាងណាមិញ នាង Ariana Grande ទើបតែបានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍មួយកាលពីថ្ងៃច័ន្ទ កន្លងទៅថ្មីៗនេះ ក៏ប៉ុន្ដែនាងពុំបាននិយាយដល់រឿងទំនាក់ទំនងស្នេហានោះឡើយ នាងបានត្រឹមតែផ្ដោតការនិយាយទៅលើរឿងចេញអាល់ប៊ុមចម្រៀងថ្មី ដែលគ្រោងបង្ហាញវត្តមាននៅលើទីផ្សានាពេលឆាប់ៗខាងមុខនេះតែប៉ុណ្ណោះ។ នាងរំពឹងថា បទថ្មីនេះ នឹងដណ្ដើមបានតំណែងតារាចម្រៀងស្រីពោរពេញទៅដោយទេពកោសល្យនៅក្នុងកម្មវិធី Music AWard 2019៕