លោក ម៉ៃ វឌ្ឍនា តាំងជំហរបង្កើតបទចម្រៀងដែលមានព្រលឹងវិញ្ញាណនៃបទភ្លេង

លោក ម៉ៃ វឌ្ឍនា មានរហស្សនាមថា កវីជនបទ បានបង្ហាញចំណាប់អារម្មណ៍លើបទចម្រៀងសម័យបច្ចុប្បន្ន និងសម័យមុន ជាពិសេសចំពោះបទមរតកដើម ដោយលោកបានវែកញែកថា យើងត្រូវគិត​បែបធម្មជាតិថា មនុស្សដែលគ្មានព្រលឹង​ គឺស្លាប់ ហើយអ្នកដែលធ្វើទាំងនោះសុទ្ធតែមានសមត្ថភាពទើបអាចធ្វើបាន ប៉ុន្តែគ្រាន់តែអត្ថន័យក្នុងបទចម្រៀងវាគ្មានវិញ្ញាណ មិន​មា​ន​ធា​តុ​ផ្សំ​​ច្រើន​ ​ ​ដែល​ជា​ខ្លឹ​មសា​រ​ក្នុងទំនុកច្រៀង (ប៉ារ៉ូល)​ ​ដោ​យ​ប៉ា​រ៉ូ​លមិនភ្ជាប់មកជាមួយលក្ខខណ្ឌ​បែបអក្សរសាស្ត្រ​ និងអក្សរ​សិល្ប៍ខ្មែរ និងបើនិយាយពីអក្សរសិល្ប៍វិញ គឺមានទាំងរូបារម្មណ៍ និង​អត្ថរស។ ហើយខ្ញុំមិនដឹងថា អ្នកសរសេរ​បច្ចុប្បន្ន​ យល់ពីអក្សរសិល្ប៍ប៉ុន្មាននាក់ ខ្ញុំមិនដឹងទេណា។

លោកបន្ដថា​ គ្រាន់តែសរសេរប៉ារ៉ូលបទ​ចម្រៀងមិនត្រូវជ្រុង និងមិនពីរោះទៅហើយ ទម្រាំតែច្រៀងទៀត ម៉េចនឹងពីរោះ?។​ បទចម្រៀងដែលពីរោះ គឺមានវិញ្ញាណ និងព្រលឹង។ ចំណុចទី​2 «ភ្លេង» អ្នកនិពន្ធភ្លេង គឺត្រូវចេះរក ចេះចាប់ ​តុងឱ្យស៊ីគ្នានឹងប៉ារ៉ូល​ដែលសរសេរចេញមក។ ទី3 ​អ្នកចម្រៀងមនោសញ្ចេតនានេះ គឺដាច់ខាត ត្រូវមានលក្ខណសម្បត្តិ​ធំដាច់គេ ទឹកដមសំឡេង ព្រោះគាត់ជាអ្នកធ្វើបទបង្ហាញ បើគាត់ច្រៀងអត់ត្រូវណោត​ភ្លេង គឺ​មិនអាចទៅរួចនោះទេ។ គឺ រឿងទាំងបីនេះហើយ ដែលធ្វើឱ្យបទចម្រៀង​ មាន​ព្រលឹងឡើង ហើយរាប់សិបឆ្នាំទៅមុខក៏មិនចេះរលត់ដែរ។​

លោកបន្ថែមថា ប៉ារ៉ូលជារឿងសំខាន់ណាស់ ដែលធ្វើឱ្យកើតឡើងនូវវិញ្ញាណ ត្រឹមតែប៉ារ៉ូលសរសេរឡើងត្រឹមតែស្នេហា ដើមទ្រូង គេក្បត់យើង យើងក្បត់គេ ឱ្យរីកចម្រើនទៅណា? សម្រាប់ខ្ញុំមិនអាចសរសេរអ៊ីចឹងកើតនោះទេ ទោះបីជាឱ្យខ្ញុំមួយបទ 2ពាន់ដុល្លារ​ក៏មិនអាចដែរ មិនមែនមិនចេះធ្វើនោះទេ តែវាអៀនដៃ ខ្មាសគេណាស់ រៀនសូត្រ​ថ្នាក់ធំៗអស់ហើយ សរសេរប៉ារ៉ូល ក៏ដូចជាបទបង្ហាញ​មិនឱ្យគេ​ស្តាប់ចូលត្រចៀកផងហ្នឹង។​

លោកបានសង្កត់ធ្ងន់ថា បទសម័យនេះ ប្រហែលភាគច្រើនមិនកើតចេញពីស្នាដៃអ្នកនិពន្ធនោះទេ ព្រោះអ្នកនិពន្ធពិតប្រាកដ គេអត់សរសេរទេ​ អាអីអ៊ីចឹងៗ ទោះឱ្យថ្លៃគេប៉ុនណា ក៏គេមិនយកដែរ គេខ្មាសអៀន គេខ្លា​ចខូចស្នាដៃគេណាស់ ។​ លោកថា​ ឱ្យតែអ្នកសរសេរតាមអំពើចិត្ត វាមិនមែនជាអ្នកចេះដឹងនោះទេ ហើយសួរថា ហេតុអ្វីបទសម័យថ្មីនេះឆាប់ស្លាប់ម្ល៉េះ? មកពីបទចម្រៀងនោះ អត់មានព្រលឹងវិញ្ញាណ ។​

គួរបញ្ជាក់ផងដែរថា កវីជនបទរូបនេះ បានតាំងជំហរនិពន្ធបទថ្មី ដែលបង្កប់អត្ថន័យ និងរំលេចមនោសញ្ចេតនាស្រុក ស្រែចាប់ផ្ដើម​ពី​ឆ្នាំ​ ​2004 ​-​2005 ​ម​ក​ម្ល៉េះ តែដោ​យសា​រថា ​គ្មា​ន​ល​ទ្ធ​ភា​ពទើប​ចេះ​តែ​ប​ន្លា​យពេល​រ​ហូ​តមកដល់បច្ចុប្បន្ននេះ​ ​ហើ​យក៏​បា​ន​ស​ន្សំ​កូនចិ​ត្តមួយ​ថា​ ​ថ្ងៃ​ណា​​​នឹ​ង​ធ្វើ​វា​ ​ថ្ងៃណា​មួ​យ​នឹ​ង​ប​ង្ហា​ញ​ស្នា​ដែ​នេះ​ទៅ​កាន់​មហាជនខ្មែ​រ​យើ​ង​ ឱ្យ​បា​ន​ទស្សនា និងស្ដាប់កម្សាន្ដអារម្មណ៍។ ​លោ​ក​ថា​ ​ឧ​ប​ស​គ្គ​ដែល​ធ្វើឱ្យលោ​ក​មិ​ន​អា​ច​បា​ន​ប​ង្ហា​ញ​ស្នា​ដៃ​បា​ន​នៅ​ពេ​លនេះបាន ​គឺដោយសារ​​ខ្វះល​ទ្ធភា​ព​ ជា​ពិ​សេ​សគឺ​​​ថ​វិ​កា​​។​ ​លោ​ក​ថា​ ​លោកប្រឹងប្រែងធ្វើ​កា​រ​សន្សំ​ថ​វិ​កា​​​មួយចំនួន ដើម្បីជម្នះភាពលំបាកលំបិននេះ ក៏ព្រោះតែចង់ឃើញសិល្បៈចម្រៀង​ងើបឡើងវិញ កុំឱ្យដាំក្បាលចុះក្រោម​។​

សូមទស្សនាស្នាដៃកវីនិពន្ធជនបទ ម៉ៃ វឌ្ឍនា  ខាងក្រោមនេះ៖

Advertisement