តារា​វ័យក្មេង​ជប៉ុន Ikee ជាប់​ជា​អត្ត​ព​លិ​ក​ឆ្នើម​បំផុត​ប្រចាំ Asian Games

ក្រោយពី​ព្រឹត្តិការណ៍​កីឡា Asian Games ត្រូវបាន​បិទ​បញ្ចប់​ជា​ស្ថាពរ​កាលពី​យប់​ថ្ងៃអាទិត្យ កីឡាការិនី​ហែល​ទឹក​របស់​ជប៉ុន Rikako Ikee ដែល​បាន​ក្លាយជា​ស្ត្រី​ដំបូង​គេ​ក្នុងការ​ឈ្នះ​មេដាយមាស៦ក្នុង​យុទ្ធនាការ​កីឡា​អាស៊ី​តែមួយ​នោះ ត្រូវបាន​បោះឆ្នោត​ឲ្យ​ជាប់​ជា​អត្ត​ព​លិ​ក​ឆ្នើម​បំផុត​ប្រចាំ​យុទ្ធនាការ។

កីឡាការិនី​ដ៏​ស្រស់​សោភា​វ័យ១៨ឆ្នាំ​រូបនេះ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​នៅតែ​មិនទាន់​ឈ្នះ​ជើងឯក​ពិភពលោក​នៅឡើយ​ទេ ហេតុនេះ នោះ​គឺជា​គោលដៅ​បន្ទាប់​របស់ខ្ញុំ»។ ជាមួយនឹង​ការ​ឈ្នះ​ពាន​កិត្តិយស​នេះ Ikee ក៏​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន៥ម៉ឺន​ដុល្លារ​ផងដែរ។

ស្របពេល​ជាមួយគ្នានេះ ចិន បានបញ្ចប់​ដោយ​ឈរ​លេខ១នៅលើ​តារាង​មេដាយ​របស់​ព្រឹត្តិការណ៍​កីឡា​អាស៊ី ជា​លើក​ទី១ជាប់ៗគ្នា បើ​គិត​ចាប់តាំងពី​បាន​គ្រប់គ្រង​លើ​តារាង​មេដាយមាស​ក្នុង​ទីក្រុង New Delhi កាលពី​ឆ្នាំ១៩៨២ ជាមួយនឹង​ការ​ឈ្នះ​មេដាយ​មា​សរុប​នៅ​ឥណ្ឌូនេស៊ី ចំនួន១៣។

បច្ចុប្បន្ន ពួកគេ​នឹង​សម្លឹង​រក​ការរក្សា​ភាពខ្លាំង​របស់ខ្លួន តាមរយៈ​ការសម្រេច​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ឆ្នាំ២០២០ នៅ​ទីក្រុង​តូ​ក្យូ ដែលជា​ទីក្រុង​ម្ចាស់​អាណានិគម​ក្នុងសម័យ​សង្គ្រាម​របស់​របស់ខ្លួន។

ដោយឡែក ជប៉ុន ដែល​បានឈ្នះ​មេដាយមាស​ទី៤៦៥របស់ខ្លួន​របស់​កីឡា Asian Games ក្នុងការ​ប្រកួត​លើ​វិញ្ញាសា​កីឡា​ទ្រី​យ៉ា​ត្លុង​ជា​ក្រុមចម្រុះ​នោះ បាន​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ២ជាមួយនឹង​ការ​ឈ្នះ​មេដាយមាស​សរុប៧៥ ស្រប​ពេលដែល​កូរ៉េខាងត្បូង បានឈ្នះ​មេដាយមាស៤៩ ហើយ​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី បានបញ្ចប់​ដោយ​ឈ្នះ​មេដាយមាស៣១៕

ប្រភពពី៖ Channel News Asia

Advertisement