ក្រុមចម្រៀងអូពេរ៉ាមានសមាជិក 155 នាក់ ធ្វើឱ្យកក្រើកឆាក America’s Got Talent 2018 វគ្គផ្ដាច់ព្រ័ត្រ

កម្មវិធី America’s Got Talent 2018 បានឈានចូលមកដល់វគ្គ “Quarter Finals” ដែលជាវគ្គជិតផ្ដាច់ព្រ័ត្រហើយ។ ក្នុងវគ្គនេះដែរ ឃើញថា សល់សុទ្ធតែជើងខ្លាំងមកពីផ្នែកផ្សេងៗគ្នា ហើយក្នុងចំនោមនោះដែរ ក្រុមចម្រៀង “Angel City Chorale” ដែលមានសមាជិកជាច្រើននាក់ បានឡើងមកសម្ដែងសមត្ថភាពច្រៀងយ៉ាងស្រុះគ្នាធ្វើឱ្យផ្អើលឆាក America’s Got Talent ជាថ្មីម្ដងទៀត។

គួរបញ្ជាក់ផងដែរថា Angel City Chorale មានវត្តមានមនុស្សប្រមាណជា155នាក់ចូលរួម ក្នុងនោះតាមការបញ្ជាក់របស់ស្ដ្រីម្នាក់ដែលជាមេក្រុមបានឱ្យដឹងថា សមាជិកទាំងអស់គឺមានវ័យខុសៗគ្នា ហើយភេទខុសគ្នាមានទាំងប្រុសស្រីហើយ​បូក​ទាំង​ភេទ​ផ្សេងទៀតផងដែរ ហើយមិនតែប៉ុណ្ណោះពួកគេចម្រុះទាំងពណ៌សម្បុរ សាសនា ក្នុងនោះសូម្បីតែធនធានក៏មានខុសគ្នាដែរតែយ៉ាងណាការប្រមូលនេះក៏បង្ហាញថាទោះមានអ្វីខុសគ្នាច្រើនតែពួកគេអាចរស់នៅក្នុងសង្គមមួយជាមួយគ្នាបាន ។

យ៉ាងណាមិញ ការសម្ដែងពួកគាត់ថ្វីត្បិតតែមានគ្នាច្រើនប៉ុន្តែពួកគាត់បានបែងចែកគ្នាយ៉ាងល្អ ដោយមានអ្នកប្រើសម្លេងលឺខ្ពស់ អ្នកបន្ទរ និងធ្វើសម្លេងផ្សេងៗ រួមនិងសម្លេងទះដៃជាដើមសុទ្ធតែបន្ថែមមកជាមួយនូវសម្លេងដ៏ពិរោះរណ្ដំហើយបន្តពីមួយគន្លាក់ទៅមួយគន្លាក់វាកាន់តែធ្វើឱ្យអ្នកទស្សនាកាន់តែជក់ចិត្តខ្លាំងឡើងៗផងដែរ ។ ក្រុមធ្វើធ្វើបានយ៉ាងល្អខ្លាំងកាលពីវគ្គដំបូង រហូតទទួលបានប៊ូតុងមាសពីគណៈកម្មការ។

ចង់ដឹងថា ការសម្ដែងរបស់ក្រុមចម្រៀងអូពេរ៉ា “Angel City Chorale” ក្នុងវគ្គ Quarter Finales នេះ បានល្អអស្ចារ្យដូចវគ្គមុនដែរឬទេ សូមទស្សនាវីដេអូដូចខាងក្រោម៖

Advertisement