STEM មុខវិជ្ជាដែលឱកាសការងារមានមិនចេះរីងស្ងួត​ទាំងបច្ចុប្បន្ន និងអនាគត

វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ជាមុខវិជ្ជាយ៉ាងមានសារៈសំខាន់មួយសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន និងអនាគត ព្រោះមុខវិជ្ជាទាំងអស់នេះអាចជួយបណ្តុះបណ្តាលធនធានមនុស្សឱ្យក្លាយជាបុគ្គលប្រកបដោយគុណតម្លៃខ្ពស់​សម្រាប់ការអភិវឌ្ឍ​លើគ្រប់ផ្នែកក្នុងពិភពលោក។

សម្រាប់កម្ពុជា STEM បានក្លាយជាផ្នែកយ៉ាងសំខាន់មិនអាចខ្វះបានសម្រាប់គ្រប់ចង្វាក់ផលិតកម្ម និង​អាជីវកម្មធំៗនៅក្នុងប្រទេស ព្រោះ​ដំណាក់កាលដែលសង្គមកំពុងវិវឌ្ឍ​យ៉ាងលឿនជាមួយ​នឹងបច្ចេកវិទ្យានេះ យើងត្រូវការអ្នកជំនាញ​ដើម្បី​ជំរុញឱ្យមាននវានុវត្តន៍​នានា​លើផ្នែកវិទ្យាសាស្រ្ត។ ជាក់ស្តែងយើងមើលឃើញហើយថា អ្វីៗគ្រប់យ៉ាងនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍មួយនេះ សុទ្ធតែកើតចេញពី​អ្នកជំនាញ​លើមុខវិជ្ជា STEM។ ជាក់ស្តែងដូចយើងបានមើលឃើញហើយថា សំណង់អគារឆើតឆាយដែលបានពង្រាយខ្លួន​យ៉ាងព្រោងព្រាតនៅតំបន់ប្រជុំជន​នានាសុទ្ធតែកើតចេញពីវិស្វករ ដែលទទួឡបានការបណ្តុះបណ្តាលលើជំនាញវិស្វកម្ម ហើយ​ផលិតផល​បច្ចេកវិទ្យាថ្មីៗទាំងអស់ដែលប្រជាជនគ្រប់គ្នាកំពុងប្រើប្រាស់ប្រចាំថ្ងៃក៏កើតចេញពី​មុខវិជ្ជាមួយនៅក្នុង STEM ដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុនធំៗ​ទាំងអស់​អាចផលិត​នូវផលិតផល​ល្អៗសម្រាប់ប្រជាជនប្រើប្រាស់ និង​នាំចេញ​ទៅកាន់ពិភពលោកបានក៏ចាំបាច់ត្រូវការអ្នកជំនាញពីផ្នែក STEM ដូចគ្នា ហេតុនេះ​ជីវិត និងការរស់នៅក្នុងសម័យ​ថ្មីនេះ មិនអាចកាត់ផ្តាច់​ពី​មុខវិជ្ជា STEM នេះបានទេ។

ដោយមើលឃើញពីបញ្ហានេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ធ្លាប់បានលើកឡើងថា កម្ពុជាត្រូវការជំនាញ STEM ដើម្បី​បំពេញទីផ្សារការងារ និងទាក់ទាញវិនិយោគិន​ តាមរយៈ​ការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានភាពច្នៃប្រឌិត និងនវានុវត្តន៍ខ្ពស់​។ ​តាមរយៈកម្មវិធី STEM នេះ មិនត្រឹមតែ​ធ្វើឱ្យ​យុវជន និងអ្នកជំនាញកម្ពុជាក្លាយជា​ធនធានមនុស្ស​ដែលខ្លាំង និងរកចំណូលបានខ្ពស់ប៉ុណ្ណោះទេ តែ​ជំនាញដ៏សំខាន់នេះក៏​ជាផ្នែកមួយ​ដែលជំរុញឱ្យ​សេដ្ឋកិច្ច​ និងការធ្វើពាណិជ្ជកម្ម​កាន់តែមានការអភិវឌ្ឍប្រកបដោយសក្តានុពលខ្លាំងសម្រាប់ប្រទេសទាំងមូលផងដែរ។

លើសពីនេះទៅទៀតមនុស្សដែលទទួលបានការយល់ដឹងខ្ពស់ពីជំនាញ STEM ក៏អាចនឹងក្លាយជាចលករ​យ៉ាងសំខាន់ក្នុងការផលិតនូវផលិតផលប្រកបដោយភាពទំនើប និងត្រូវតាមតម្រូវការទីផ្សារក្នុងប្រទេស និងក្នុងតំបន់បានយ៉ាងល្អ ប្រសិនបើពួកគេ​ប្រើប្រាស់ជំនាញនេះ​ដោយរួមផ្សំជាមួយនឹងជំនាញ​សហគ្រិនភាពផងនោះ ហើយ​តាមរយៈការអប់រំ STEM ក៏អាចនឹងធ្វើឱ្យប្រជាជនខ្មែរក្លាយជា​សហគ្រិនដែលអាចប្រកួតប្រជែង​បានយ៉ាងល្អនៅក្នុងទីផ្សារតំបន់នៅថ្ងៃអនាគត។ ហេតុនេះការបណ្តុះបណ្តាលលើជំនាញ STEM គឺជា​ចំណុចគន្លឹះក្នុងការជំរុញ​ឱ្យ​កម្ពុជា​ទទួលបាននូវ​ផលចំណេញប្រកបដោយនិរន្តរភាព​​ទាំងពេលបច្ចុប្បន្ន និងអនាគតដ៏វែងឆ្ងាយ ដែលកម្ពុជា​មានចក្ខុវិស័យចង់ក្លាយជាប្រទេស​ដែលមានចំណូលមធ្យមកម្រិតខ្ពស់​នៅឆ្នាំ2030 និងក្លាយជា​ប្រទេសអភិវឌ្ឍន៍នៅឆ្នាំ2050។

លោក ប៉ិច បូឡែន អគ្គនាយក​ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ​ បានលើកឡើងថា ដោយមើលឃើញពីតម្រូវការការងារខ្ពស់​ និង​ចំណុចគន្លឹះប្រកបដោយសក្តានុពលរបស់មុខវិទ្យា STEM នេះ ​ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានសម្រេច​ដាក់​មុខវិជ្ជានេះទៅក្នុងកម្មវិធីសិក្សា​ចំណេះទូទៅក្នុងសាលារៀនវ៉េស្ទឡាញន៍​ ដើម្បីបន្ថែមជាជំនាញ និងបំណិនជីវិតយ៉ាងសំខាន់សម្រាប់សិស្សទាំងអស់គ្នាឱ្យក្លាយជា​ធនធានដែលសង្គមត្រូវការ​នៅថ្ងៃអនាគត។ ម្យ៉ាងវិញទៀត​ការ​បញ្ចូលមុខវិជ្ជា STEM នេះ​ ក៏​ដើម្បីឆ្លើយតប​នឹង​គោលនយោបាយ​អភិវឌ្ឍ​ន៍ប្រទេសកម្ពុជា​ ឱ្យសម្រេចនូវគោលដៅ​ចក្ខុវិស័យ 2030 និង2050 របស់ខ្លួន ដូចបានចែងក្នុងគោលនយោបាយ​អភិវឌ្ឍន៍ឧស្សាហកម្ម​នៅកម្ពុជា និង​គោលនយោបាយ​ការអប់រំសម្រាប់​សតវត្សរ៍​ទី21 របស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

លោកអគ្គនាយកគ្រឹះស្ថានអប់រំខាងលើបានលើកឡើងផងដែរថា សាលារៀន​វ៉េស្ទឡាញន៍ ក៏បាន​ជំរុញសិស្ស​ឱ្យចូលចិត្ត និងចង់សិក្សាមុខវិជ្ជាវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា តាមរយៈការបណ្តុះបណ្តាលជាមួយ​អ្នកជំនាញដែល​មានបទពិសោធ និងវិធីសាស្រ្តល្អៗដើម្បីជំរុញឱ្យសិស្សងាយយល់ និង​​ងាយចងចាំបានល្អដើម្បីយកទៅប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ។ ក្រៅពីនេះសាលារៀនវ៉េស្ទឡាញន៍ ក៏​បានបំពាក់នូវឧបករណ៍ពិសោធន៍​ល្អៗ ដើម្បីផ្តល់ឱកាសឱ្យសិស្សកាន់តែសិក្សាស្វែងយល់បានស៊ីជម្រៅពីហេតុផល និងលក្ខខណ្ឌជាក់ស្តែងនៃមេរៀនដែលគេបានរៀន ដែលចំណុចនេះអាចនឹងធ្វើឱ្យសិស្ស​ស្រឡាញ់​មុខវិជ្ជា STEM ហើយគិតថា វាជាមុខវិជ្ជាងាយស្រួលរៀន។ ក្រោយពេលសិស្សចាប់បាននូវមូលដ្ឋានគ្រឹះសំខាន់ៗលើមុខវិជ្ជា STEM ហើយ គាត់នឹងមានសមត្ថភាពគ្រប់គ្រាន់ដើម្បី​បន្ត​ការសិក្សាលើកម្រិតលំបាកៗជាច្រើនផ្សេងទៀតនៅពេលពួកគាត់ចាប់យកអាជីពសំខាន់ណាមួយនៅថ្ងៃអនាគត។

​ដើម្បីអបអរសាទរបវេសនកាលថ្មី ឆ្នាំសិក្សា2018-2019 នេះ ការចុះឈ្មោះបុត្រធីតានៅសាលារៀនវ៉េស្ទឡាញន៍ សាខាព្រែកលៀប បានមុនថ្ងៃទី1 ខែសីហា ឆ្នាំ2018 លោក-លោកស្រី នឹងទទួលបានការបញ្ចុះតម្លៃសិក្សា 25% មានសុពលភាពរយៈពេល 2ឆ្នាំ និងអាវយឺតដ៏ស្រស់ស្អាត 1 រួមទាំងកញ្ចប់សិក្សាសម្រាប់គ្រួសារទៀតផង៕

Advertisement