ផ្ទុះសង្ស័យ !! ​ឈ្មោះ « ការកេត » ក្នុងរឿងភាគល្បីថៃ លួចគំនិតចេញពីរឿងខ្មែរនៅអំឡុងឆ្នាំ1962

នៅពេលថ្មីៗនេះ ស្រាប់តែអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានទម្លាយការសង្ស័យចំពោះរឿងភាគល្បីរបស់ប្រទេសថៃ មានចំណងជើងថា « បុព្វេសន្និវាស » ដែលតួឯកស្រីមានឈ្មោះថា « ការកេត » និងត្រូវបានសង្ស័យថា លួចគំនិតចេញពីរឿងខ្មែរនៅអំឡុងឆ្នាំ1962 ដែលមាននៅក្នុងឯកសាស្រាវជ្រាវរបស់សៀវភៅ « មួយម៉ឺនអាល័យ » របស់ក្រុមព្រះសូរិយា។

ដោយផ្អែកលើការបញ្ជាក់របស់គណនី Viriya Lim បានលើកឡើងថា « ភស្តុតាងច្បាស់ចែស ថៃលួចកុនខ្មែរដែលថតតាំងពីឆ្នាំ 1962 មាន សាក់ ស៊ីស្បោង ជាតួរងផង។ សំខាន់ គាត់នៅរស់រានមានជីវិត ឯប្រទេសអាឡឺម៉ង់ដល់សព្វថ្ងៃ។ សាក្សីរស់ រឿង ការកេត! »។ ប្រភពដដែរបានបន្ដ« រឿង ការកេត ដែលក្មេងៗភ្លូក​ទឹកភ្លូកដី លើកតម្កើង ថាជារឿងថៃល្បី។ ក្នុងសៀវភៅ សរសេរ​ថា រឿងខ្មែររាប់រយរឿង ដែលផលិតកម្មថៃ ស្នើសូមសិទ្ធិដាក់បញ្ចាំងនៅបាងកក។ 1960 ដល់ 1670 ជាយុគមាស នៃវិស័យភាពយន្តខ្មែរ ល្បីទូទាំងពិភពលោក»។

តែយ៉ាងណាមិញ អ្នកលេងបណ្ដាញសង្គមមួយចំនួនទៀត បានយល់ឃើញថា នោះគ្រាន់តែមានឈ្មោះតួស្រី « ការកេត » ដូចគ្នាតែប៉ុណ្ណោះ តែសាច់រឿងប្រហែលខុសគ្នាក៏ថាបាន៕

Advertisement