ក្តីស្រមៃធំមួយរបស់អាណាព្យាបាលគឺកូន​ទទួលបានការសិក្សាល្អ និងសុភមង្គល

គ្រប់អាណាព្យាបាលទាំងអស់​ សុទ្ធតែខិតខំប្រឹងប្រែងគ្រប់លទ្ធភាពដើម្បី​អនាគតរបស់កូនៗ ហើយ​គាត់ហ៊ានលះបង់អ្វីគ្រប់យ៉ាងដើម្បី​ឱ្យកូនទទួលបានការអប់រំល្អ មានសុភមង្គល និង​ក្លាយជាមនុស្សខ្លាំងនៅថ្ងៃអនាគត។ តែជាទូទៅ ពួកគាត់គិតថា​ការបញ្ចូនកូន​ឱ្យទៅរៀនជាវិធីគ្រប់គ្រាន់ហើយសម្រាប់ពួកគេ ខណៈស្ថានភាពជាក់ស្តែងដែលនាំឱ្យក្មេងក្លាយជាមនុស្សខ្លាំងនោះក៏ត្រូវការចាំបាច់នូវបរិស្ថាន​ក្នុងការរស់នៅល្អ ឬគ្រួសារមួយដែលមានសុភមង្គល​ផងដែរ ទើបពួកគេអាចអភិវឌ្ឍសក្តានុពលប្រកបដោយថាមពលវិជ្ជមានបាន។

លោក គង់ សំនៀង ប្រធាននាយក​ប្រតិបត្តិការនៃក្រុមហ៊ុន​វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ដើម្បីជំរុញឱ្យក្មេងក្លាយជាមនុស្សខ្លាំងបានពួកគេចាំបាច់ត្រូវទទួលបានការអប់រំល្អពីសាលាដែលមានប្រព័ន្ធអប់រំច្បាស់លាស់ និង​រស់នៅក្នុងសង្គមគ្រួសារមួយដែលមានភាពកក់ក្តៅសម្រាប់ពួកគេ។ ហេតុនេះអាណាព្យាបាល​ចាំបាច់ត្រូវតែ​រក្សាឱ្យបាននូវតុល្យភាពជីវិត មានទាំងកម្រិតជីវភាពល្អ និង​មានសុភមង្គល​ផ្ទាល់ខ្លួនផងដែរ ដើម្បីឱ្យកូនបានរស់នៅជាមួយគ្នាប្រកបដោយភាព​រីករាយ ដែលអនុញ្ញាតឱ្យពួកគេខិតខំប្រឹងប្រែងរៀនសូត្រដោយមិនខ្វល់ខ្វាយច្រើនពីរឿងគ្រួសារ។ ម្យ៉ាងវិញទៀត ប្រសិនបើកូនរៀន​នៅសាលាល្អហើយ តែ​អាណាព្យាបាល​តែងតែមានបញ្ហាក្នុងគ្រួសារ កូននោះក៏នឹងមិនអាច​រៀនពូកែបានដែរ ហើយថែមទាំងអាចប៉ះពាល់​អវិជ្ជមានសម្រាប់ការគិតរបស់ពួកគេថែមទៀតផង។  

លោក គង់ សំនៀង បានមានប្រសាសន៍ថា៖ «ក្នុងការរស់នៅ​របស់មនុស្សយើងម្នាក់ៗ អ្នកណាក៏មានបញ្ហាដែរ ដូចជាបញ្ហា​គ្រួសារ បញ្ហាការងារ បញ្ហាអាជីវកម្ម ឬបញ្ហាផ្សេងៗទៀតដែលមិនអាចជៀសផុត។ តែស្របពេលជាមួយគ្នានេះ យើងក៏​មាន​កាតព្វកិច្ចយ៉ាងសំខាន់មួយទៀតគឺដើរតួនាទីជាឪពុកម្តាយ​ប្រកបដោយទំនួលខុសត្រូវខ្ពស់។ ហេតុនេះ​ដើម្បីបំពេញតួនាទីយ៉ាងមានតម្លៃនេះបានល្អអាណាព្យាបាល​ចាំបាច់ត្រូវ​តែសិក្សាឱ្យបានច្រើនដើម្បី​អភិវឌ្ឍជីវិតរស់នៅឱ្យកាន់តែប្រសើរសម្រាប់ជាគំរូដល់កូន និង កសាងសុភមង្គលគ្រួសារទាំងមូល»។

លោក គង់ សំនៀង បានលើកឡើងផងដែរថា ឆ្លើយតបជាមួយនឹងបញ្ហានេះ សាលារៀន​វ៉េស្ទឡាញន៍ សាខាព្រែកលៀប នឹងផ្តល់ជូននូវកម្មវិធីសិក្សាពិសេសមួយដែលមានឈ្មោះថា កម្មវិធីអប់រំសម្រាប់គ្រួសារ ​ដែល​ផ្តល់ឱកាសឱ្យអាណាព្យាបាល​បានសិក្សា​ពី​វិធីសាស្រ្តបង្កើនសេចក្តីសុខ សុភមង្គមង្គលសម្រាប់ក្រុមគ្រួសារ​ កសាងទំនុកចិត្ត​លើខ្លួនឯងសម្រាប់បុត្រធីតា បង្កើនជំនាញ និងសម្មិទ្ធិផលក្នុងការសិក្សា ព្រមទាំងកាត់បន្ថយបញ្ហាផ្សេងៗដែលបុត្រធីតាត្រូវប្រឈម​មុខនាថ្ងៃអនាគតថែមទៀតផង។ កម្មវិធីអប់រំសម្រាប់គ្រួសារគឺផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចជា ទី1 ទម្លាប់ទាំង7 ដ៏មានប្រសិទ្ធភាពសម្រាប់គ្រួសារ និង បុត្រធីតា ទី2 ការអភិវឌ្ឍអាជីពការងារ និងភាពជាអ្នកដឹកនាំ ទី3 ការអភិវឌ្ឍអាជីវកម្ម និងភាពជាអ្នកដឹកនាំ ទី4 ការប្រឹក្សាយោបល់អប់រំ និងចិត្តសាស្ត្រ ដល់សិស្សានុសិស្ស និងមាតាបិតាសិស្ស។

អ្នកជំនាញអប់រំខាងលើបានលើកឡើងផងដែរថា ដើម្បីទទួលបាននូវ​ប្រភពពុទ្ធិដ៏មានតម្លៃទាំងអស់នេះអាណាព្យាបាលគ្រាន់តែចុះឈ្មោះកូនរបស់គាត់​នៅសាលារៀនវ៉េស្ទឡាញន៍​សាខាព្រែកលៀប​ ក្នុង​បវេសនកាល​ថ្មីខាងមុខនេះគាត់នឹងអាចមានឱកាសសិក្សាពីមេរៀនសំខាន់ៗដើម្បី​អភិវឌ្ឍជីវិតស្របពេលដែលកូនរបស់ពួកគាត់​ទទួលបានការសិក្សាពីចំណេះជំនាញ​ប្រកបដោយគុណភាពខ្ពស់។

លោកស្រី សូ សុភក្តិ ជាម្ចាស់អាជីវកម្ម និងជាអាណាព្យាបាលសិស្សមួយរូបបានលើកឡើងថា លោកស្រី​​មានការភ្ញាក់ផ្អើល​នៅពេលដែល​គាត់បានដឹងពីកម្មវិធី ចុះឈ្មោះសិក្សាកូនបានទាំងគ្រួសារនេះ ព្រោះលោកស្រីជាអ្នករកស៊ីផង និងជាអ្នកគ្រប់គ្រងលើ​កូនៗផង។ លោកស្រីសង្កត់ធ្ងន់ថាពេលខ្លះយើងម្នាក់ៗ រវល់តែគិតរឿងរកស៊ីភ្លេចគិតពីកូន ហើយពេលខ្លះ​គិតតែពីគ្រួសារភ្លេចគិតពីមុខរបរ ខណៈពេលខ្លះទៀត​មានបញ្ហាប្រឈមច្រើនក្នុងពេលជាមួយគ្នា​ ដែលបណ្តាលឱ្យខ្វល់ខ្វាយច្រើន និងប៉ះពាល់ដល់ការរស់នៅ។ ប្រសិនបើកូនរបស់គាត់បានសិក្សាក្នុងសាលាល្អមួយ ហើយថែមទាំងមានកន្លែង​ប្រឹក្សាយោបល់ និងបន្ថែមគំនិតល្អៗដល់គាត់បន្ថែមទៀតនោះលោកស្រីនឹងមិនរារែកក្នុងការចុះឈ្មោះសម្រាប់កូននោះទេ។

លោកស្រី សូ សុភក្តិ បាននិយាយថា៖ «​អាណាព្យាបាលមួយចំនួន​ រួមទាំងរូបខ្ញុំផង ពេលខ្លះ​ពិតជាចង់​ទទួលបានចំណេះដឹងបន្ថែមពីការពង្រីកមុខរបរ ការដឹកនាំការងារ និងគ្រួសារឱ្យកាន់តែល្អ តែ​និយាយត្រង់ខ្ញុំលំបាកស្វែងរក​កន្លែងរៀន និងមិនដាច់ចិត្តទៅរៀន។ ប្រសិនបើសាលារបស់កូនៗ មាន​បន្ថែមវគ្គទាំងអស់នេះសម្រាប់ឪពុកម្តាយ​ ខ្ញុំអាចរីករាយនឹងការសាកល្បង ហើយក៏អាចយកឈ្នះភាពរារែករបស់ខ្លួនឯងដែរ»។

លោកស្រី សុភក្តិ បានបន្ថែមផងដែរថា ប្រសិនបើ​ជីវភាព​រស់នៅក្នុងគ្រួសារមានសុភមង្គល និង​ភាពរឹងមាំ​ផ្នែកហិរញ្ញវត្ថុនោះកូនៗក៏នឹង​ទទួលបាននូវឱកាស រួមទាំងភាពកក់ក្តៅច្រើនពីគ្រួសារ។ នៅពេលនោះហើយជាពេលមានសេចក្តីសុខជាងគេសម្រាប់ឪពុកម្តាយ ព្រោះ​គាត់នឹងអាចចំណាយពេលវេលាច្រើនក្នុងការផ្តល់ក្តីស្រឡាញ់កាន់តែច្រើនដល់កូនៗ ស្របពេលដែលគាត់មានទីប្រឹក្សាល្អ​នៅកន្លែងសិក្សារបស់កូនៗផ្ទាល់តែម្តង។

គួរបញ្ជាក់ផងដែរថាដើម្បីអបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា 2018-2019 ចុះឈ្មោះបុត្រធីតា នៅសាលារៀនវ៉េស្ទឡាញន៍ សាខាព្រែកលៀប ឲ្យបានមុនថ្ងៃទី 01 ខែ សីហា ឆ្នាំ 2018 លោក លោកស្រី នឹងទទួលបានការបញ្ចុះតម្លៃសិក្សា 25% មានសុពលភាពរយៈពេល 2ឆ្នាំ និង អាវយឺតដ៏ស្រស់ស្អាត 1 រួមទាំងកញ្ចប់សិក្សាសម្រាប់គ្រួសារផងដែរ ៕

Advertisement