ក្រោយព្រមានប្ដឹង នារីជេរកញ្ញា ដេននី ក្វាន់ កប់ៗមាត់ ចេញមុខសុំទោសជាសាធារណៈ

កន្លងទៅថ្មីនេះ មានភាពភ្ញាក់ផ្អើលពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកយ៉ាងកក្រើក ដោយសារតែ តារាសម្ដែងស្រីសិចស៊ី ដេននី ក្វាន់ ត្រូវនារីលេងហ្វេសប៊ុកម្នាក់ចូលមក Comment តិះដៀលឌឺដងដាក់នាង និងប្រើពាក្យអសុរោះជេរដល់ម្ដាយនាងយ៉ាងកប់ៗមាត់ ខណៈដែលតារាស្រីរូបនេះកំពុងតែ Live Video នៅលើហ្វេសប៊ុកខ្លួន។ នៅពេលនេះ នារីម្នាក់ដែលមានឈ្មោះគណនីហ្វេសប៊ុក Oun Pich New ចេញមកធ្វើការសុំទោសចំពោះតារាស្រីរូបនេះ ជាសាធារណៈហើយ។

នាង Oun Pich New បានរៀបរាប់ថា «នាងខ្ញុំជាម្ចាស់ Account Oun Pich New ថ្ងៃនេះនាងខ្ញុំសុំចេញ Clip សុំទោសបងស្រីចោម ចាន់ នឹងបងស្រីដេននី ក្វាន់ ជាសាធារណៈ ដែលកាលពីថ្ងៃមុនខ្ញុំបាន ខមមិន ( Comment ) ពាក្យមិនសមរម្យទៅកាន់បងស្រី ព្រោះតែខ្ញុំគិតមិនដល់ឆេវឆាវមួយពេល មិនបានគិតវែងឆ្ងាយ ទើបមានរឿងដល់ថ្នាក់នេះ ប្អូនសន្យាថាថ្ងៃក្រោយមកប្អូនធ្វើអ្វីមួយនឹងគិតឱ្យបានវែងឆ្ងាយនឹងមិនតាមអារម្មណ៍ឆេវឆាវទៀតទេ
បងក៏ជាអ្នកធ្វើបុណ្យដែរ ចឹងប្អូនសង្ឃឹមថាបងនឹងលើកលែងទោសឱ្យប្អូន មនុស្សណាក៏ធ្លាប់ខុសដែរតែសំខាន់គឺចេះកែប្រែ ចឹងប្អូនដឹងខុសហើយ ចុងក្រោយប្អូនសុំទោសបង ហើយក៏អរគុណបងផងដែរ ដែលប្រើពាក្យសំដីល្អៗមកកាន់ប្អូន »។

កញ្ញា ដេននី ក្វាន់ ក៏បានឆ្លើយតបទៅកាន់នារីខាងលើនេះវិញថា « សម្រាប់ខ្ញុំមិនបញ្ហាទេ ឱ្យតែខុសហើយចេះកែ…Ok ខ្ញុំទទួលការសុំទោសពីប្អូនស្រី សង្ឃឹមថាប្អូននឹងមិនធ្វើបែបនឹងជាលើកទីពីរទៀតទេ ហើយនេះជាគំរូសម្រាប់អ្នកផ្សេងទៀតដែលមិនចូលចិត្តខ្ញុំ សូមទុកក្នុងចិត្តទៅ កុំចូលខមមិនជេរជាសាធរណៈអ៊ីចឹងទៀត ព្រោះមនុស្សដូចខ្ញុំមិនដែលចេះទៅបង្កជម្លោះជាមួយអ្នកណាមុនទេ…ខ្ញុំធ្វើនេះជាមួយប្អូនស្រីម្នាក់នេះគឺវៃមួយព្រមានមួយរយ ដើម្បីកុំឱ្យអ្នកក្រោយយកគំរូតាមទៀត. Facebook យើងគួរតែលេងឱ្យមានប្រយោជន៏សម្រាប់ខ្លួនយើងនឹងសង្គម មិនមែនសម្រាប់ជេរគ្នានោះទេ»៕

Advertisement