ម៉ៃ សុគន្ធ ស្ងើចសរសើរអ្នកនាង ខាត់ សុឃីម ដាស់អារម្មណ៍យុវវ័យកូនខ្មែរតាមរយៈបទ ” រងា “

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសនៅពេលថ្មីៗនេះ បានឱ្យឃើញថា តារាចម្រៀងស្រីល្បីឈ្មោះខាងផ្នែកសិល្បៈបុរាណទាំងគ្រួសារគឺ អ្នកនាង ខាត់ សុឃីម បានបញ្ចេញបទចម្រៀងដាស់តឿនអារម្មណ៍មិត្តយុវវ័យសម័យថ្មីនេះ តាមរយៈបទមានចំណងជើងថា ” រងា ” ដែលជាបទមួយនេះស្ដែងឱ្យដឹងពីការទុកចោលមិនយកចិត្តទុកដាក់ចំពោះសិល្បៈបុរាណខ្មែរ ហើយនាំគ្នាសប្បាយជាមួយតែសិល្បៈបរទេសនិយម ភ្លេចកេរ្ដិ៍ដូនតា។ ហើយបទនោះទៀតសោទ គេក៏សង្កេតឃើញថា បង្ហោះមិនទាន់បានមួយថ្ងៃផង បងប្អូនមិត្តយុវវ័យខ្មែរគ្រប់រូបគាំទ្រយ៉ាងខ្លាំង និងពោលពាក្យសរសើរការនិពន្ធបទភ្លេង និងទំនុកច្រៀងបានយ៉ាងល្អឯក។

បទដែលកំពុងតែចាក់ដោយអារម្មណ៍យុវវ័យមួយនេះ ត្រូវបានតារាប្រុសដែលមានរហ័សនាមជាបិតាកំពូលទើសគឺលោក ម៉ៃ សុគន្ធ ក៏បានស្ងើចសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះស្នាដៃផលិតរបស់អ្នកនាង ខាត់ សុឃីម ផងដែរ។ លោកបានសរសេរសារគាំទ្រនៅលើហ្វេសប៊ុកថា «ពិតជា រងារ មែន មួយបទនេះ សិល្បៈបុរាណខ្មែរកំពុងរងារ កណ្តោចកណ្តែង គ្រប់ស្ថានីយ៍ទូទស្សន៍ សឹងតែមានតែ បទស្ទាវ កម្មវិធីស្ទាវ យុវវ័យស្លុយ បាត់អស់ហើយ កម្មវិធី សំរាប់មនុស្សវ័យកណ្ដាល ចុះឯណាទៅពាក្យស្រឡាញ់វប្បធម៌បុរាណខ្មែរ (បើសិល្បៈបុរាណយើង យើងមិនព្រមថែរក្សា និង ផ្សព្វផ្សាយផង ចឹងទុកអោយគេយកទៅផ្សព្វផ្សាយជំនួសទៅ ) ។

សួរថា បើTV មួយៗ សំរុកតែអារម្មណ៍ ស្ទាវ ចឹង មនុស្សវ័យកណ្តាល តើគាត់ត្រូវតែញាក់ញ័ររត់តាមស្ទាវស្លុយមែន!! ប្រើបានតែពេលរបស់នៅល្អ ដល់ចាស់ទៅ ទុកដូចឆ្កែកំបែកក្បាល ! សូមសរសើរអ្នកនាង ខាត់ សុឃីម ដោយស្មោះ រងារ ពិតជា រងារខ្លាំងណាស់ សួរថាសិល្បៈចាស់ តើគាត់ត្រូវធ្វើអី បើគ្មានកម្មវិធីសំរាប់គាត់ផង ខាត់ សុឃីម »។

ចង់ដឹងថា បទចម្រៀង “រងា ” មួយបទនេះរណ្ដំទ័យាលោកអ្នកប៉ុណ្ណានោះ សូមទស្សនា និងស្ដាប់​ខាងក្រោមនេះ ៖

Advertisement