ករុណា ពេជ្រ និយាយពីក្រុមហ៊ុនទូរស័ព្ទសរសេរអក្សរខ្មែរខុស

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងប្រចាំផលិតកម្មថោនលោក ករុណា ពេជ្រ នៅថ្ងៃទី5 ខែកុម្ភៈ ឆ្នាំ2018នេះ បានបង្ហោះរូបភាពមួយសន្លឹក ដែលស្ដែងឱ្យឃើញពីក្រុមហ៊ុនទូរស័ព្ទក្នុងស្រុកមួយបានសរសេរអក្សរខុសបច្ចេកទេស ដែលគេមើលឃើញហើយគួរឱ្យចង់សើចយ៉ាងខ្លាំង។

ដោយឡែកតាមរយៈរូបភាពនោះ និងសារនៅលើហ្វេសប៊ុកតារាប្រុសរូបនេះបានសរសេរថា​ «លាហើយសៀមរាប …..ក្រុមហ៊ុន Metfone សរសេរអក្សរខុសបច្ចេកទេសហើយ ហាហាហា…ក្រឡាន ឈ្ងុយឆ្ងាញ់ មិនមែន ក្រឡាន ឆ្ងុយឆ្ងាញ់ ទេ ហាហាហា..»។

គួរកត់សម្គាល់ផងដែរថា ដោយសារតែមានភាពមមាញឹកច្រើនជាមួយការងារនៅក្នុងខេត្តសៀមរាប ក្នុងការគ្រប់គ្រងជំនួញផ្សាររាត្រីកុងតឺន័រ ទើបធ្វើឱ្យតារាប្រុសរូបនេះឡើងចុះខេត្តសៀមរាប និងវិលមកភ្នំពេញវិញញឹកញាប់ ដើម្បីមើលថែរក្សាលោកឪពុកដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលខណៈនេះ លោកបានដឹងខ្លួនវិញហើយ៕

Advertisement