Tottenham យល់ព្រម​លើ​តម្លៃ​ខ្លួន 25លាន​ជាមួយ PSG ដើម្បី​យក Moura

ក្លិប​មាន់​ខ្នាយ​មាស Tottenham បាន​ឈានដល់​ការព្រមព្រៀង​គ្នា​មួយ​ជាមួយនឹង​ក្លិប Paris Saint-Germain ដើម្បី​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែបម្រើ Lucas Moura។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​របស់​ទូរទស្សន៍ Sky Sports។

LONDON, ENGLAND – NOVEMBER 23: Lucas of PSG celebrates scoring his sides second goal during the UEFA Champions League Group A match between Arsenal FC and Paris Saint-Germain at the Emirates Stadium on November 23, 2016 in London, England. (Photo by Shaun Botterill/Getty Images)

ការផ្ទេរ​ដែល​ត្រូវបាន​គេ​មើលឃើញថា មានតម្លៃ​ខ្លួន 25លាន​ផោន (ស្មើនឹង 35.2លាន​ដុល្លារ​អាមេរិក) នោះ រង់ចាំតែ​ការបំពេញ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន និង​ការពិនិត្យ​សុខភាព​ប៉ុណ្ណោះ។ លោក Mauricio Pochettino ដែលជា​គ្រូបង្វឹក បានបញ្ជាក់​កាលពី​ចុង​សប្តាហ៍​មុន​ថា ក្លិប Tottenham នឹង​សម្លឹង​រក​ការចុះហត្ថលេខា​ជាមួយនឹង​កីឡាករ​ដ៏​មាន​សក្តានុពល​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការដោះដូរ​កីឡាករ​នា​ខែមករា​នេះ។

ខ្សែបម្រើ​វ័យ 25ឆ្នាំ​ដែល​បានបង្ហាញ​ខ្លួន​ជា​អន្តរជាតិ​ចំនួន 36លើក និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី 4គ្រាប់​សម្រាប់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល​រូបនេះ បានចាប់ផ្តើម​អាជីព​របស់គេ​ជាមួយនឹង​ក្លិប Sao Paulo និង​ធ្លាប់​ត្រូវបាន​ទាក់ទង​ឱ្យ​ផ្ទេរ​ទៅកាន់​ក្លិប Manchester United កាលពី​ពេលមុន។

ប៉ុន្តែ រូបគេ​បានជ្រើសរើស​ចូលរួម​ជាមួយនឹង PSG កាលពី​ខែមករា ឆ្នាំ2013 ហើយ​ចាប់តាំងពី​ពេល​នោះមក រូបគេ​បានបង្ហាញ​ខ្លួន​ច្រើនជាង 150លើក​ឱ្យ​ក្រុម​ម្ចាស់​ជើងឯក​បារាំង​មួយ​នេះ។ ក្រោយពី​បានអនុញ្ញាត​ឱ្យ​កីឡាករ Georges-Kevin Nkoudou ចូលរួម​ជាមួយនឹង​ក្លិប Burnley កាលពីដើម​សប្តាហ៍​នេះ លោក Pochettino បាន​ចាប់អារម្មណ៍​ទៅលើ​ការចុះហត្ថលេខា​ជាមួយនឹង Wilfried Zaha ប៉ុន្តែ ត្រូវបាន​បញ្ជាក់​ដោយ​ក្លិប Crystal Palace ថា ខ្សែប្រយុទ្ធ​អន្តរជាតិ​កូត​ឌី​វ័រ​រូបនេះ មិនមែន​សម្រាប់​ល​ក់ឡើ​យ៕

ប្រភពពី៖ Sky Sports

Advertisement