ភ្ញាក់ផ្អើល! TOP នឹងវិលមកបន្តធ្វើបរិច្ចាគកិច្ចយោធានៅក្នុងខែនេះ

ដោយយោងតាមសារព័ត៌មាន Koreaboo ចេញផ្សាយនៅថ្ងៃទី5 ខែមករា ឆ្នាំ2018 នេះបាន​ឱ្យដឹងថា ខាងផលិតកម្ម YG Entertainment បានចេញសេចក្ដីប្រកាសចុងក្រោយបញ្ជាក់អំពីការវិលត្រឡប់មកបំពេញការធ្វើបរិច្ចាគកិច្ចយោធារបស់កំពូលតារាចម្រៀង TOP នៅក្នុងខែនេះ។

កាលពីអំឡុងខែកុម្ភៈ ឆ្នាំ2017 តារាចម្រៀងប្រុសខាងលើនេះ ត្រូវបានជាប់ឈ្មោះចូលទៅបំពេញកាតព្វកិច្ចបរិច្ចាគកិច្ចយោធា តែជាអកុសល នៅពេលមន្ត្រីតម្រួតយោធាធ្វើការពិនិត្យរាងកាយលោក ពួកគេបានរកឃើញថា លោកបានប្រើប្រាស់គ្រឿងញៀនប្រភេទកញ្ឆា ទើបធ្វើឱ្យលោកត្រូវបានឃុំខ្លួន និងដកហូតសិទ្ធិបំពេញបរិច្ចាគកិច្ចយោធា។ តែនៅពេលថ្មីៗនេះ ស្រាប់តែខាងផលិតកម្ម YG Entertainment បានចេញសេចក្ដីប្រកាសមួយអះអាងថា តារាចម្រៀងរូបនេះ នឹងវិលត្រឡប់មកបំពេញបរិច្ចាគកិច្ចយោធាឡើងវិញនៅក្នុងអំឡុងពាក់កណ្ដាលខែមករា ឆ្នាំ2018នេះ។

គួរបញ្ជាក់ផងដែរថា រយៈពេលហ្វឹកហាត់រៀនអំពីតួនាទីជាយោធារបស់តារាចម្រៀង TOP មានចំនួន117 ថ្ងៃ កាលពីឆ្នាំកន្លងមកនឹងត្រូវរាប់បញ្ជូលឡើងវិញផងដែរ ដូច្នោះរយៈពេលហ្វឹកហាត់របស់តារាប្រុសរូបនេះមានចំនួន 520 ថ្ងៃ ដែលនឹងវែងរហូតដល់ឆ្នាំ 2019 ទៀតឯណោះ៕

Advertisement