មិនទាន់ចប់ទេ!! អ្នកនាង ម៉េង កែវពេជ្ជតា ជូនកាដូពិសេសទៅ អ្នកនាង ចន ច័ន្ទលក្ខិណា និង ដេននី ក្វាន់ ក្នុងឆ្នាំថ្មី

នៅមិនទាន់ចប់ទេ សង្គ្រាមពាក្យសម្ដី ឌឺដង ផ្លែផ្កា ដៀមដាមគ្នាហូរហែនៅលើបណ្ដាញសង្គមហ្វេសប៊ុករវាងអ្នកនាង ម៉េង កែវពេជ្ជតា និងប្រធានសមាគមអ្នកសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្កភាពភ្ញាក់ផ្អើលពេញឱ្យមហាជនអ្នកគាំទ្រតាមដាននៅលើបណ្តាញសង្គម។ ក្រោយពីស្ងប់ស្ងាត់មួយរយៈ នៅថ្ងៃម្សិលមិញនេះក៏បានផ្ទុះឡើងជាថ្មីដែលអ្នកនាង ម៉េង កែវពេជ្ជតា បានសម្ដែងអារម្មណ៍ខឹងសម្បា និងជូនកាដូពិសេស ជាសារដ៏វែងអន្លាយជូនចំពោះអ្នកនាង ចន ច័ន្ទលក្ខិណា ជាពិសេសក៏បានរំលឹកនូវរឿងរ៉ាវជាមួយនឹងកញ្ញា ដេននី ក្វាន់។ សូមប្រិយមិត្ត អានឱ្យចប់ទើបដឹងរឿង៖

ដើមឈើចង់ស្ងប់​ តែខ្យល់មិនព្រមឈប់​!!

…ដោយសារបានទទួលពាក្យពីបងៗ​ និងហ្វ៊ែនៗដែលសុំឱ្យខ្ញុំដកចិត្តចេញពីរឿងនេះ​ទើបខ្ញុំនៅស្ងៀម​ និងមិនដែលរំឭកសូម្បីម្តង​តាំងពីយូរហើយ។ មិនមែនខ្ញុំខុស​ មិនមែនខ្ញុំខ្លាចទេ​ តែនេះព្រោះតែខ្ញុំគោរពពួកគាត់ជាថ្នាក់ដឹកនាំ​ ជារៀមច្បង​ ជាគ្រូ​ ជាគ្រួសារ ជាមិត្ត​ និងជាទស្សនិកជនរបស់ខ្ញុំ​។ ប៉ុន្តែ​យើងឈប់ដើរ ក៍មិនប្រាកដថាឆ្កែឈប់ព្រុសដែរ!​ ​នាង​នៅតែតាមខាំអង្កៀមចំអកមិនដកមាត់​ ចោទដាក់កំហុសអស់ពីរឿងមួយចូលរឿងមួយទាំងគ្មានត្រូវអីបន្តិច​។ រោគ​រមាស់ក្នុងរបស់នាងមិនអាចជួយទប់ចិត្តច្រណែនឈ្នានីសដែល​នាងធ្លាប់មានជាយូរមកបានទេ​។ នាងជាមនុស្សទំពា​បណ្តើរ​ និយាយបណ្តើរ​ ។ មាត់​ស្រែកថាគ្មានពេលឈ្លោះ តែបើខឹងនឹងអ្នកណាឃើញសរសេរផង​ Live ផងរាប់ម៉ោង​។ នាងថាមិនចេះជេរ​ តែភាសាដែល​បង្ហោះ​ពីរោះលក្ខណៈជំនាញបញ្ចោរ9​ ​និងចូលចិត្តបង្កសង្គ្រាមច្បាស់ចែស​។ នាងថា យើងពូកែជេរ​ យើងទទួលក៍បាន​ ព្រោះយើងជេរត្រូវ មានគេគាំទ្រ​ច្រើន​ ។ តែភាសាជេរម៉ារៀល​ ម៉ារៀលរបស់នាងវិញ​គឺមានតែមនុស្សចរិតម៉ារៀលម៉ារៀលដូចគ្នាទេដែលអបអរនោះ ព្រោះគ្រាន់តែហាមាត់ជេររួច គេចងក្របួចសក់វ៉ៃខ្នោះអូសក្បាលញាត់គុក​ភ្លាម។ ទាំងសាហាវ ទាំងស្អុយរលួយថោកទាប​បានមួយចប់ មើលទៅល្អលើសឋានៈប្រធានសមាគមទៅទៀត​ តែ​អន់ជាងស្រីពេស្យាទៅវិញ​។

នាងអផ្សុកហើយ ព្រោះមិនសូវ​មានការងារ​ល្អធ្វើ​ ហើយឮថា ពេលលែងលះប្តីមុននាងមិនយកកូន​ទេគឺទុកឱ្យអតីត​ប្តីដែលជាមនុស្សប្រុសទទួល​មើលកូនស្រី​ ឯនាងជាម្តាយបែជាមិនរវល់ពីអារម្មណ៍កូនគិតតែសប្បាយខ្លួនឯង​!? ចេះធ្វើទៅកើត​!! បាន​! បើអផ្សុកយើងកំដរនាង​! តែមិនកំដរឈ្លោះ ព្រោះអត់​ទំនេរ​ ការងារខ្ញុំច្រើន​ដែល​ត្រូវទទួលខុសត្រូវ​ ពេលវេលារកលុយចិញ្ចឹមកូន​រៀន​ និងថែទាំគ្រួសារ​ បង្កើតស្នាដៃសិល្បៈក្នុងត្រកូលរបស់ខ្ញុំ​មានតម្លៃណាស់​។ ប៉ុន្តែបានជាអ៊ីចឹងទៅហើយខ្ញុំក៍ចង់​ Clear អោយស្អាតមុន​ដាច់ឆ្នាំ​ដើម្បីបញ្ចប់ភាពចង្រៃដែលស្រីនិស្ស័យពិសដូចជានាងប្រឹងលាបពណ៌ និងចង់ប្រាប់ទាំងអស់គ្នាផងដែរថា​ ទោះខ្ញុំខំអត់ធន់តាមអ្នក​ទាំងអស់គ្នា ក៍នាងនៅតែបន្ត​ក្តិចខ្ញាំខ្ញុំមិនឈប់​ ដូច្នេះសូមជួយដឹង​ និងពិចារណាផង​ នូវរាល់កាយវិការ​ និងសម្តីអ្នក​ស្រីប៉ាធានសមាគមរូបនេះថាថ្លៃថ្នូរខ្លាំងប៉ុណ្ណា​? អ្នកណាបំពានអ្នកណា​?។ ចំណាស់នាងទៅហើយ​នៅតែធ្វើចរិតដូចកូនឆ្កែចូលចិត្តខាំ​កកេរហែកកកាយពង្រាយលាមកគ្រប់កន្លែង​ឱ្យថ្នាក់លើគាត់តាមកើបជូតលាងមិនឈ្នះ​ តើនេះនាងចង់ជួយថ្នាក់លើ​ ឬក៍បំផ្លាញថ្នាក់លើឱ្យគេដៀល​ប្រមាថ​គាត់​ ? បើនាងជាកូនចៅល្អ​ យល់ដឹងថាមេខំប្រឹងដើម្បីជាតិ​ ដើម្បីទាំងអស់គ្នា​ ម្តេចក៍នាងមិនខំធ្វើល្អដែរទៅ​? ម្តេចក៍នាងប្រកាន់យកតែចិត្តឫស្យាបំផ្លិចបំផ្លាញនេះមកធ្វើអី​? មិនចេះប្រមូលផ្តុំក្នុងនាមខ្លួនជាតំណាងអ្នកសិល្បៈដែលគេខំបោះឆ្នោតឱ្យសោះ។ ​ គ្មានចំណេះដឹងខ្ពស់ វាមធ្យមទេ​ តែខ្សោយការអប់រំទាំងក្នុងសង្គម​ និងក្នុងគ្រួសារ​ទៅទៀត​។​ មិនដឹងធ្វើអីឱ្យរីកចម្រើន​ក្នុងសហគមរបស់ខ្លួន​ ម្ង៉ៃៗផ្តុំក្បាលគ្នាស៊ីតែត្រាវ​ រាវរករឿងអ្នកនេះអ្នកនោះមកជជែកហែកអុជអាលស្រែក​ហ៊ោសប្បាយក្នុងវង់ស៊ីផឹក​។

ប្រអប់ទ្រូងមានតែដុំអគ្គី​ វក់វីតែនឹងកាមកិលេ​ស​លោភលន់មិនប្រមាណ​ មិនដឹងថាប្រឹងយកទៅណា​ធ្វើបុណ្យអួតកាមេរ៉ា​ ពេលចប់កាលណាបញ្ចោរគ្មានញញើត​មាត់ ខ្លាំងជាងឯងទៅទៀត​  ធ្វើដល់ជាប្រធានមិនយល់ពីគោលការណ៍បង្រួបបង្រួម​ទេ តែពូកែណាស់ខាងផ្គុំភាពអាប់ឱនឱ្យអ្នក​សិល្បៈដូចគ្នា​។ កាន់អំណាច​ មិនចេះប្រើអំណាច​! គ្មានអ្នកគោរពខ្លាចមួយ​គ្រាប់សោះ កុំថាឡើយហ្វ៊ែនៗពីក្រៅ​ លើកលែងតែមនុស្សទាល់ច្រកមិនប៉ុន្មាននាក់ដែលចង់តោងល្បីដើម្បីក្រពះប៉ុណ្ណោះ​។ សារនេះចង់ដាស់សតិនាងប៉ាធានឱ្យដឹងខ្លួនផងទៅ​ថា បើនាងមិនកែប្រែពីឥឡូវនេះ​ទេ ថ្ងៃណាអន្សាមកដល់​ ដុំអគ្គីដែលនាងចូលចិត្តរក្សាទុកក្នុងទ្រូងនេះវានឹងឆាបឆេះខ្លួននាងឱ្យរលួយរលាយអស់​គ្មានសល់​ ពេលនោះទោះព្រះអង្គណាជួយមិនបាន​ដែរ​! កុំភ្លេចអំពើបាប​ និងភាពឈឺចាប់ដែលនាងសាងឱ្យគេច្រើនណាស់នៅជុំវិញខ្លួន​នាង​។

ក៍ចង់រំលឹកទៅមីអូនបិសាចអាក្រាតកាយគីមីម្នាក់នោះដែរ​ថា កុំព្រហើនភ្លេចកំណើតឱ្យ​សោះ​ ពាក្យសន្យាដែល​នាងខំពឹងគេឯងអស់លុយទាំងខ្ទាស់មកសម្របសម្រួលសូមទោសពីយើងទាំងស្លន់ស្លោ​នោះ​ នាងនៅមិនទាន់បានមកបំពេញនៅឡើយទេ​ ដែលយើងក៏មិនទាមទារដែរ ព្រោះខ្ជិលឃើញមុខនាងផង​ ប៉ុន្តែសូមកុំថែមសាំងថែមភ្លើងជេរយើងទាំងដែលយើងមិនបានធ្វើស្អីនាងឱ្យសោះ​ ក្រែងមិនដេកផ្ទះត្រឹម5ឆ្នាំ​ អាចដេកយូរដល់មួយជីវិតក៍អាចថាបាន​។

សូមស្លេះសិន​ ថ្ងៃនេះលើកយកតួអង្គច្រណែនព្យាបាទពីរនេះមកនិយាយ​បានហើយ ឯតួស្រីព្យាបាទពូកែលាក់ពុតធ្វើឆ្កួតធ្វើជាម្នាក់ទៀតទុកសិន​ ព្រោះចង់ឱ្យឱកាសគេកែខ្លួនដែរ ធ្វើម៉េចបើគ្នាជ្រុលជាពួនហើយ​មិនដែលហ៊ានអើតក្បាលមកទេ​ ដូច្នេះមិនចង់ដេញឆ្កែឱ្យទល់ជញ្ជាំងឡើយ តែបើគាត់ក្លាហានចេញមុខ​មកតតាំងពេលណាយើងរីករាយទទួលស្វាគមន៍គាត់ឱ្យបានសមរម្យ​។ សូមអរគុណការអាន​ តែបើបងៗពត៌មានយកចែកចាយ​ សូមមេត្តាកុំបន្ថែមបន្ថយអី​ ហើ​យសូមអធ្យាស្រ័យបើវែងពេក​។ សូមអរគុណ​ដល់ថ្នាក់ដឹកនាំ​ លោកគ្រូអ្នកគ្រូ​ រៀមច្បង​ មិត្ត​ និងក្រុមហ្វ៊ែនៗ​ ដែលបានផ្តល់កម្លាំងចិត្ត​ និងជួយបញ្ចៀសកំហឹងឱ្យខ្ញុំ​  សូមគោរពជូនពរលោកអ្នក​ប្រកបដោយក្តីសុខ​ និងមានជ័យជម្នះឈ្នះមារសត្រូវគ្រប់ទិសទី​។ ដោយក្តីគោរពអំពីនាងខ្ញុំ​ និងក្រុមគ្រួសារ​ ម៉េង។ ២៧​ ធ្នូ​ ២០១៧៕

Advertisement