ចង់ដឹងទេថា ពេលឡើងឆាកម្ដងៗ ពេជ្រ ថៃ ទទួលបានតម្លៃខ្លួនប៉ុន្មាន?

ថ្មីៗនេះ តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ ដែលជាម្ចាស់ពាន The Voice’s Kid Cambodia រដូវកាលទីមួយ កំពុងតែទាក់ទាញយកប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ពុកម៉ែបងប្អូននៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ ដែលបានគាំទ្រចំពោះភាពក្រមិចក្រមើម និងពូកែវោហារស័ព្ទកំប្លុកកំប្លែងនៅលើឆាក ដើម្បីកំដរអារម្មណ៍ទស្សនិកជន។

បន្ទាប់ពីទទួលរងនូវការរិះគន់ និងទទូចទាមទារឱ្យមានការដកហូតពាន The Voice’s Kid Cambodia ដែលជាការបែកគំនិតរបស់តារាចម្រៀង Copy លោក ម៉ៃ សុគន្ធ កាលពីពេលកន្លងមកនោះ  រឿងនោះហាក់បីដូចជាកាន់តែជួយជំរុញឱ្យកុមារារូបនេះទទួលបានក្ដីអាណិតអាសូរ និងក្ដីស្រឡាញ់កាន់តែខ្លាំងឡើង និងកាន់តែឡើងកូដ កើនប្រជាប្រិយភាព ពីទស្សនិកជនអ្នកគាំទ្រទៅវិញ ធ្វើឱ្យកុមារ ពេជ្រ ថៃ ទទួលបានការគាំទ្រ និងទទួលបានឱកាសអញ្ជើញឱ្យឡើងសម្ដែងនៅលើឆាកជាច្រើនកម្មវិធីទាំងតាមបណ្ដាខេត្ត-ក្រុង និងរាជធានី។

ចំណែកឯតម្លៃខ្លួនពិត(ថ្លៃឈ្នួល)នៅពេលឡើងសម្ដែងរបស់តារាប្រុសវ័យក្មេងរូបនេះម្ដងៗ ត្រូវបានប្រភពច្បាស់ការបង្ហើបប្រាប់អ្នកយកព័ត៌មានគេហទំព័រ ឡារ៉ែនថា ក្មេងប្រុសរូបនេះមានតម្លៃខ្លួនមិនចាញ់តារាចម្រៀងល្បីៗប៉ុន្មានទេ នៅពេលទទួលបានកម្មវិធីសម្ដែងម្ដងៗ តម្លៃខ្លួនរបស់ ពេជ្រ ថៃ ត្រូវបានអ្នកគ្រប់គ្រងកំណត់ចាប់ពី 800 ទៅ 1,200 ដុលា្លរចំពោះនៅក្នុងរាជធានី តែបើចេញទៅតាមបណ្ដាខេត្តឆ្ងាយៗវិញ កុមារារូបនេះអាចទទួលបានតម្លៃខ្លួនរហូតដល់ 1000 ឬ 1200 ដុល្លារ ដែលតម្លៃនេះសឹងតែប្រហែលតារាល្បីៗ ដែលឈរឈ្មោះយូរឆ្នាំក្នុងពិភពសិល្បៈទៀតផង៕

Advertisement