តារាកូរ៉េ 7 នាក់ដែលមានរឿងអាស្រូវខ្លាំងបំផុត ស្ទើរតែបំផ្លាញជីវិតពួកគេ

តាមរយៈសារព័ត៌មានកូរ៉េ Koreaboo ដែលបានចេញផ្សាយនៅថ្ងៃទី28 ខែវិច្ឆិកា ឆ្នាំ2017 នេះ បានឱ្យដឹងថា មានតារាកូរ៉េ 7 ដួង ដែលមានរឿងអាស្រូវខ្លាំងបំផុត ហើយរឿងនោះស្ទើរតែសម្លាប់ប្រជាប្រិយភាពរបស់ពួកគេទៀតផង តែជាសំណាងល្អ ពួកគេនៅតែអាចទាក់ទាញចិត្តអ្នកគាំទ្របានមកវិញ និងមានតែពេលវេលាប៉ុណ្ណោះដែលអាចលុបរឿងរ៉ាវទាំងនោះបាន។

  1. IU

ក្នុងអំឡូងឆ្នាំ 2013 តារាចម្រៀងស្រី IU ត្រូវបានរងគ្រោះដោយសារតែមានគេទម្លាយរឿងអាស្រូវរបស់នាង ដែលគ្រោងនឹងរៀបអាពាហ៍ពិពាហ៍មួយបុរសម្នាក់ក្នុងក្រុមចម្រៀងល្បីមួយ ដែលធ្វើឱ្យប្រជាប្រិយភាពរបស់នាងបានធ្លាក់ចុះភ្លាមៗ។​ តែយ៉ាងណាមិញ តារាស្រីរូបនេះបានចាត់វិធានការ ធ្វើការស៊ើបអង្កេតវែកមុខជនដែលបញ្ចេញព័ត៌មាននោះ និងបម្រុងនឹងចាប់គេដាក់គុកទៀតផង។

  1. Han Seungyeon

ក្នុងអំឡុងឆ្នាំ2013ដូចគ្នា នាង Han Seungyeon ត្រូវបានទម្លាយរឿងអាស្រូវថា ដើម្បីឱ្យអាជីពរបស់នាងបានលេចធ្លោ និងល្អប្រសើរឡើងនោះ នាងបានបោកប្រាស់អ្នកគ្រប់គ្រង និងអ្នកចាត់ការនៅក្នុងចង្កោមសិល្បៈ ដែលសូម្បីតែម្ដាយឪពុករបស់នាងក៏បានដឹងរឿងនេះដែរ។ រឿងនេះបានធ្វើឱ្យនាងធ្លាក់ចុះប្រជាប្រិយភាពយ៉ាងខ្លាំង និងរហូតមកដល់ពេលនេះគេពុំទាន់ឃើញមានដំណោះស្រាយអ្វីលើបញ្ហានេះនៅឡើយ។

  1. Sulli

អំឡុងឆ្នាំ2014 តារាស្រីល្បីឈ្មោះ Sulli បានបែកធ្លាយព័ត៌មានមួយថា នាងបានលបលួចទៅចូលគ្លីនិកសម្ភពឯកជនមួយកន្លែង ព្រមទាំងមានការបញ្ជាក់ប្រាប់ទៀតថា នាងមានអាការចាញ់កូនខ្លាំងទៀតផង។ បន្ទាប់មក ព័ត៌មានមួយនេះ កាន់តែផ្ទុះខ្លាំងឡើង និងបានដុតកម្ដៅនាង Sulli ឱ្យបាត់បង់ប្រជាប្រិយស្ទើរតែទាំងស្រុង។

  1. Park Bom

តារាចម្រៀងស្រី Park Bom ដែលជាអតីតសមាជិកក្រុមចម្រៀងស្រី 2NE1 ត្រូវបានរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកគាំទ្រថា នាងជាតារាប្លាស្ទិក ពោលគឺនាងបានកែសម្ផស្សជាច្រើនដង ហើយថែមទាំងបែកធ្លាយរឿងដែលនាងបានប្រើប្រាស់ថ្នាំញៀនប្រភេទកញ្ឆា ដែលជាទង្វើខុសច្បាប់របស់ផលិតកម្ម YG ទៀតផង។

  1. Jang Hyunseung និង HyunA

ក្នុងអំឡុងឆ្នាំ2014 មានការអះអាងមួយបានបញ្ជាក់ចេញពីផលិតកម្ម Cube Entertainment ជាផ្លូវការថា នាង HyunAកំពុងមានផ្ទៃពោះជាមួយនឹងតារាប្រុស Jang Hyunseung ហើយថែមទាំងទទួលបានការមើលថែទាំយ៉ាងមានសុវត្ថិភាពទៀតផង។ តែក្រោយមកក៏បានលេចធ្លាយរឿងពិតឡើងថា នោះគ្រាន់តែជារឿងប្រឌិតឡើងរបស់ក្រុមហ៊ុនប៉ុណ្ណោះ​។

  1. Rain

កាលពីខែវិច្ឆិកា ឆ្នាំ2014 រូបភាពអាក្រាតកាយរបស់កំពូលតារាសម្ដែង និងចម្រៀង Rain បានបែកធ្លាយចេញមកក្រៅពាសពេញបណ្ដាញទំនាក់ទំនងសង្គមអនឡាញ ដោយសារតែរូបភាពទាំងនោះមាននៅក្នុងទូរស័ព្ទដៃរបស់តារាស្រី  Kim Taehee ដែលជាភរិយារបស់លោកបច្ចុប្បន្នហ្នឹងឯង ដែលកាលនោះនាងបានធ្វើឱ្យជ្រុះបាត់ទូរស័ព្ទមួយនោះ។

  1. Suho

តារាប្រុសរូបនេះ ត្រូវបានអ្នកសារព័ត៌មានទម្លាយរឿងអាថ៌កំបាំងរបស់លោកថា ឪពុករបស់លោកគឺជាមន្ត្រីមួយរូបនៅក្នុងជួររដ្ឋាភិបាលនិយមជប៉ុន ដែលជាហេតុបណ្ដាលឱ្យអ្នកគាំទ្រជនជាតិកូរ៉េស្អប់រូបលោក និងឪពុកលោក៕

Advertisement