BYD Seagull អាច​ក្លាយជា​រថយន្ត​អគ្គិសនី​លក់ដាច់​ជាងគេ​នៅ​ប្រទេស​ចិន

BYD ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន បាន​បង្ហើប​ឱ្យដឹងថា រថយន្ត​អគ្គិសនី​ថ្មី​បំផុត​របស់ខ្លួន​នៅឯ​ពិព័រណ៍​រថយន្ត​សៀង​ហៃ មាន​ឈ្មោះថា Seagull EV។

BYD Seagull ថ្មី​គឺជា​រថយន្ត​ប្រភេទ hatchback អគ្គិសនី​ធុន​តូច មានតម្លៃ 11,113 ដុល្លារ​អាម៉េរិក​នៅ​ទីផ្សារ​ប្រទេស​ចិន។ ក្រោយ​ត្រូវបាន​ដាក់លក់ BYD hatchback ថ្មី​នេះ​នឹង​ជា​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​បំផុត​មួយ​ក្នុង​ទីផ្សារ​ចិន។

BYD Seagull នឹងមាន​ពី​កំណែបើ​គិត​អំពី​ចម្ងាយ​ផ្លូវ​ដែល​វា​អាច​បរ​បាន រួមមាន​កំណែ​ដែល​បើកបរ​បាន​ចម្ងាយ 305 គីឡូម៉ែត្រ និង 405 គីឡូម៉ែត្រ។ រថយន្ត​នេះ​ក៏​នឹងមាន​អម​ជាមួយនឹង​ប្រព័ន្ធ​បញ្ចូល​ថាមពល​លឿន អនុញ្ញាតឱ្យ​ថ្ម BYD Blade Lithium-iron-phosphate របស់​វា ទាញយក​ថាមពល​ពី 30% ឡើងដល់ 80% ក្នុង​រយៈពេល 30 នាទី។

អ្នកជំនាញ​មួយចំនួន ក្នុងនោះ​មាន Bil Russo អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Automobility បាន​អះអាងថា BYD Seagull EV អាច​ក្លាយជា​ម៉ូ​ដែល​រថយន្ត​មួយ​ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​នៅ​ទូទាំង​សកលលោក។

Advertisement