អ្នករចនាជនជាតិអ៊ីតាលី Pierpaolo Lazzarini បង្ហាញម៉ូដែលឡានហោះ Aircar ដែលអាចក្លាយជាបដិវត្តន៍ក្នុងវិស័យគមនាគមន៍នាពេលអនាគត ដោយវាមានល្បឿនលឿន និងហោះបានឆ្ងាយ។
Aircar ដែលឡានហោះប្រតិកម្មរហ័សនេះមានបណ្ដោយ 6 ម៉ែត្រ អាចដឹកមនុស្សបានបួននាក់។ Aircar ប្រើប្រាស់ម៉ាស៊ីន Rolls-Royce ចំនួនបួនគ្រឿង និងមានទម្ងន់ស្រាលខ្លាំង ដោយសារត្រូវបានផលិតឡើងពីសរសៃកាបូន។ ម៉ាស៊ីននីមួយៗរបស់វាអាចបញ្ជាទិសដៅផ្ដេក និងល្បឿន ព្រមទាំងធានាលំនឹង និងមានកម្រិតបត់បែនខ្ពស់ក្នុងពេលប្ដូរទិស។
រូបរាងឡានហោះ Aircar ល្បឿនជាង 700 គីឡូម៉ែត្រ/ម៉ោងរបស់ Lazzarini
ឡានហោះនេះអាចហោះហើរក្នុងល្បឿន 750 គីឡូម៉ែត្រ/ម៉ោង និងហោះបានចម្ងាយ 3,200 គីឡូម៉ែត្រ បន្ទាប់ពីចាក់សាំងមួយពេញ។
បច្ចុប្បន្ន Aircar កំពុងស្ថិតក្នុងដំណាក់កាលរចនារូបរាង។ Lazzarini កំពុងរកវិធីធ្វើឱ្យ Aircar ក្លាយជាការពិតនៅក្នុងឆ្នាំ 2024 ដោយការបង្ហាញគំរូពិតដំបូង មុនពេលត្រូវបានដាក់លក់ក្នុងទីផ្សារ។ បើសិនគ្រប់យ៉ាងដំណើរការបានរលូន Aircar អាចត្រូវបានប្រើប្រាស់ជាទូទៅចាប់ពីអំឡុងមួយទសវត្សរ៍ទៀត៕