Angelina Jolie រួមការងារពិសេសមួយ ជាមួយអ្នកដឹកនាំរឿងចិន

ក្រោយពីទទួលបានជោគជ័យចំពោះស្នាដៃជាច្រើនកន្លងទៅថ្មីនេះៗ សម្រាប់ខ្សែភាពយន្ដដ៏វិសេសវិសាល និងមានគុណភាពជាខ្សែភាពយន្ដល្អដាច់គេដូចជារឿង “Human Flow” នេះរួចមក អ្នកដឹកនាំរឿង និងជាសិល្បករអាជីពលំដាប់អន្ដរជាតិលោក អាយ វ៉ឺយ វ៉ឺយ ក៏បានអញ្ចើញអ្នកនាង Angelina Jolie មកចូលរួមសហការធ្វើការងារក្នុងរឿងថ្មីរបស់លោក ដែលជារឿងដ៏អស្ចារ្យបំផុតមួយសម្រាប់វិស័យភាពយន្ដក្នុងឆ្នាំ 2017 នេះ។

ស្ត្រីដែលជាសកម្មជនរបស់អង្គការ UNHCR និងជាវិរនារីសម្រាប់ជនភៀស អ្នកនាង Angelina Jolie គ្រោងនឹងទៅនាំយកខ្សែភាពយន្ដខ្នាតយក្សមួយនេះនៅបណ្ដាប្រទេសចំនួន 23  ហើយអ្នកនាងក៏បានបញ្ជាក់ផងដែរថា អ្នកនាងនឹងជួយដល់អ្នកដឹកនាំរឿងជនជាតិចិនដ៏ឆ្នើមរូបនេះឱ្យចូលទៅកាន់ទីផ្សារភាពយន្ដហូលីវូដ ព្រមទាំងនាំយករឿង  “Human Flow” នេះទៅដាក់បញ្ជាំងនៅទីនោះជាមួយគ្នាផងដែរនៅថ្ងៃទី21 ខែធ្នូ ឆ្នាំ2017 ខាងមុខនេះ។

ចង់ដឹងថា តើរឿងដែលបរិយាយអំពីសិទ្ធិមនុស្ស និងក្ដីសោកសង្រេងចំពោះមនុស្សជាតិមួយនេះ មានព័ណ៌សម្បុរ និងសាច់រឿងបែបណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

Advertisement