អ៊ឹម ជីវ៉ា ក្ដៅក្រហាយជំនួសម៉ាដូណា ពន្លះអ្នកលេងFacebook!

នៅមុននេះបន្ដិច តារាសម្ដែង អ៊ឹម ជីវ៉ា បានបង្ហោះសារពាក់ព័ន្ធនឹងរឿងរបស់លោក ម៉ាដូណា ដោយបានសំដៅទៅលើអ្នកលេងFacebook ដែលបានរិះគន់តារាសម្ដែងមុខសេះខាងលើយ៉ាងចាស់ដៃ នៅលើ​បណ្ដាញទំនាក់ទំនងសង្គមមួយនេះ។

លោកបានរៀបរាប់ថា «ខ្ញុំសូមអំពាវនាវដលបងប្អូនអ្នកលេង Facebook មួយចំនួន មេត្តាឈប់ជេរប្រមាថដល់តារាកំប្លែង ម៉ាដូណា តទៅទៀត ព្រោះវាធ្វើឱ្យបាត់បង់តម្លៃសីលធម៌ក្នុងសង្គម!  សូមបងប្អូនមេត្តាពិចារណាឱ្យបានល្អិតល្អន់មុននឹងជេរប្រមាថទៅលើបុគ្គលណាម្នាក់ ឬមុននឹងធ្វើអ្វីមួយ ដោយត្រូវស្វែងយល់នូវការពិតឱ្យបានច្បាស់ជាមុនសិន កុំចេះតែហៃអើតាមគ្នាពេក!»។

យ៉ាងណាក៏ដោយ លោកក៏បានសង្កត់ធ្ងន់ទៅលើអ្នកលេង Facebook បន្ដទៀតថា «ដោយសារតែពេលបច្ចុប្បន្ននេះអ្នកលេងFacebook 60% ជាមនុស្សដែលមើលតែចំណងជើង តែមិនអានអត្ថបទ…ឧទាហរណ៍ បើគេដាក់ចំណងជើងថាអ្នកណាអាក្រក់ ក៏នាំគ្នាហៃអើតាមគេតាមឯងថា អាក្រក់ដែរទៅ  ហើយបើគេសរសេថា​ ល្អ ក៏ហៃអើថា ល្អតាមគេ ដោយភ្លេចគិតពិចារណារកខុសត្រូវ ឬភាពយុត្តិធម៌ឱ្យសមហេតុផលណាមួយឡើយ ។ ខ្ញុំពិតជាបានឃើញវីដេអូមួយនោះ ហើយ មិត្តភ័ក្តិជាច្រើនគេផ្ញើឱ្យខ្ញុំមើល ខ្ញុំបានមើលចុះមើលឡើងជាច្រើនដង ច្រើនសា ហើយខ្ញុំក៏បានសន្និដ្ឋានថា នេះជាការសម្តែង ព្រោះត្រូវក្រឡេកមើលតួអង្គដែលត្រូវគេគប់ និងតួអង្គស្រីម្នាក់នោះ គាត់ពិតជាមានអាកប្បកិរិយាជាលក្ខណៈសម្តែងនៅឡើយ ហើយម៉ាដូណាទៀតសោត រៀងរាល់លើក ឱ្យតែទៅណាមកណាមានតែចង់ឱ្យគេថត ឬរត់ចូលទៅថតជាមួយគេ ហើយឱ្យតែបានថត គឺគាត់សប្បាយចិត្តណាស់ គាត់មិនដែលសួរនាំអ្វីឡើយ ។

រីឯប្អូនដែលត្រូវគេធ្វើឱ្យបែកទូរស័ព្ទនោះ បែរជាមិនហ៊ានឱ្យគេសងទៅវិញ…ខ្ញុំមានគំនិតយល់ឃើញតែប៉ុណ្ណឹងឱ្យត្រិះរិះពិចារណាទេ។

តែអ្វីដែលជាការសំខាន់ គឺខ្ញុំសូមកោតសរសើរដល់បងប្អូនមិត្ត Facebook ដែលមានចិត្តពិតស្រឡាញ់បរិស្ថាន និងក្រុមសម្តែងម៉ាដូណាដែលបានសម្តែងសមដូចមែនទែនពិតៗតែម្ដង»៕

Advertisement