អីយ៉ាស់!!  សុះ ម៉ាច ចេញពាក្យណែនាំ អ្នកស្រី ហ៊ឹម ស៊ីវន…

រឿងរបស់សិល្បការិនីជើងចាស់ អ្នកស្រី ហ៊ឹម ស៊ីវន  កាន់តែក្លាយជាប្រធានបទក្ដៅពេញទំហឹងឡើងហើយ ព្រោះជាសិល្បករគំរូ និងជាគណៈកម្មការមួយរូប តែបែរជាប្រែកាយវិការ និងពាក្យសម្ដីធ្ងន់ៗ ចំអកដាក់បេក្ខនារីម្នាក់ដោយមើលងាយថា ចម្រៀងដូចកូនក្មេង គ្មានការយកចិត្តទុកដាក់ដូចជាអ្នកចម្រៀង ថ្វីបើនាងបានជាប់វគ្គជម្រុះដំបូងក្ដី ដែលរឿងនេះបានធ្វើឱ្យមហាជនរិះគន់ថា មិនគួរសោះ ហេតុអ្វីបានសិល្បករគំរូប្រើពាក្យសម្ដី និងកាយវិការបែបដូច្នោះទៅវីញ?!។

យ៉ាងណាមិញ អតីតប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច  បានចេញមតិណែនាំទៅកាន់អ្នកស្រី ហ៊ឹម ស៊ីវន  នៅក្រោមវីដេអូ ដែលបង្ហោះដោយ Facbook Page VibeRadioCambodia ថា៖ «គួរឱ្យសោកស្តាយណាស់! ពាក្យណែនាំតម្រែតម្រង់មានច្រើនណាស់ ព្រោះគាត់មិនមែនជាអ្នកចម្រៀងអាជីពទេ គួរតែប្រើភាសាថា ប្អូនស្រីធ្វើបែបនេះទើបល្អ ធ្វើបែបហ្នឹងវាមិនសូវល្អនោះទេ ប្អូនព្យាយាមកែតម្រូវឡើង ទើបវាប្រសើរ ហ្នឹងទើបជាការលើកទឹកចិត្តឱ្យពួកគាត់ខំប្រឹងបន្តទៀត មិនអស់សង្ឃឹម និងមិនខកបំណងដែលគាត់ចង់ក្លាយជាអ្នកចម្រៀង។  ណ្ហើយ! ឈប់វាយប្រហារគាត់ទៅ តើមនុស្សណាម្នាក់ដែលគ្មានកំហុសនោះ? នេះជាការភ្លេចភ្លាំងមួយពេលប៉ុណ្ណោះ»៕

Advertisement