អ្នកនាង ម៉េង កែវពេជ្ជតា ចេញមុខ​បកស្រាយជំនួសអ្នកស្រី ហ៊ឹម ស៊ីវន​ ក្រោយរងពាក្យរិះគន់

កាលពីរាត្រីថ្ងៃសៅរ៍ ទី30 កញ្ញា ឆ្នាំ 2017 កន្លងទៅនេះ បេក្ខនារីម្នាក់ ដែល​​បាន​ចូល​រួម​ប្រឡង​នៅ​ក្នុង​វិធី​ចម្រៀង «សំនៀងឯក» របស់ទូរទស្សន៍បាយ័ន ដែលមកពីខេត្តសៀមរាបឈ្មោះ សុខ វិសាល បានទទួលនូវការបញ្ចេញមតិបន្ថែមពីគណៈកម្មការតារាចម្រៀងជើងចាស់គឺអ្នកស្រី ហ៊ឹម ស៊ីវន ថា ច្រៀងដូចកូនក្មេងច្រៀងលេង។ បេក្ខនារី​​មួយរូបនេះ បានបកស្រាយនូវបទចម្រៀងមួយបទក្រោមចំណងជើងថា «រាត្រីសេកុង» ជាបទមរតកដើម តែដោយហេតុថា នាងចម្រៀងមិនដល់តុងសំឡេង និងមានសមត្ថភាពមិនទាន់គ្រប់គ្រាន់ ទើបបណ្ដាលឱ្យគណៈកម្មការឱ្យដំបូន្មានយ៉ាងចាស់ដៃ។ ក្រោយមកទៀតក៏បានផ្ទុះការរិះគន់ពីសំណាក់មហាជនទៅកាន់អ្នកស្រី ហ៊ឹម ស៊ីវន ថា ជាការមើលងាយបេក្ខនារី​ម្នាក់នោះ​ទៅវិញ។

ដោយឡែកគណៈកម្មការមួយរូបទៀត គឺអ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ចេញមតិវែងអន្លាយមួយ នៅលើបណ្តាញសង្គមFacebook ចេញមុខបកស្រាយជំនួស អ្នកស្រី ហ៊ឹម ស៊ីវន ដោយបានអះអាងដូចខាងក្រោមនេះ៖  

ជំរា​​ប​សួ​រ​​ប​ង​ប្អូ​ន​ទ​ស្ស​​និក​ជ​​ន​​​ ​និ​ង​មិ​ត្ត​ស​ម្លា​ញ់​​​ទាំ​ង​អ​ស់​​​ ​!​ ​

ជា​ដំ​បូ​ង​​​ ​​ខ្ញុំ​សូ​ម​អ​ភ័​យ​ទោ​ស​ទុ​ក​ជា​មុ​ន​​​ ​បើ​កា​​រ​និ​យា​យ​រ​ប​ស់​ខ្ញុំ​មា​ន​ខុ​ស​ឆ្គ​ង​ត្រ​ង់​​ចំ​ណុ​ច​ណា​មួ​យ​​​​។​ ​ប៉ុ​ន្មា​ន​ថ្ងៃ​នេះ​​​ ​ក្នុ​ង​ប​ណ្តា​ញ​ព័​ត៌​មា​ន​​​មួ​យ​ចំ​នួ​​នហា​ក់​គ្រ​ប​ស​​ង្ក​ត់​ទៅ​លើ​អ្ន​ក​ប​ង​​​ ​ហ៊ឹ​ម​​​ ​ស៊ីវន​ខ្លាំ​ង​ណា​ស់​​​ ​។​ ​​ក្នុ​ង​នា​ម​នា​ង​ខ្ញុំ​ជា​អ្ន​ករួ​​ម​កា​រ​ងារ​​​ ​នា​ង​ខ្ញុំ​សូ​ម​ចិ​ត្ត​ប​ង​ប្អូ​​ន​​​ ​កុំ​រិះ​គ​ន់​​​ ​និ​ង​កុំមើ​ល​គា​ត់​ក្នុ​ង​ផ្លូ​វ​អា​ក្រ​ក់​អី​​​ ​គា​ត់​មិ​ន​មា​ន​បំ​ណ​ង​​​មា​ក់ងា​យ​ដ​​ល់បេ​​ក្ខនា​​រី​ណា​ម្នា​ក់ដូ​ច​កា​រ​មើ​ល​ឃើ​ញ​នោះ​ទេ​​​​ ​។ ​​សូ​ម​ចា​ត់​ទុក​​ថា​​​ ​ប​ង​ស្រី​គា​ត់​និ​យា​យ​ត្រង់​​​ពេ​ក​ទៅ​ចុះ​ ​​តែក៍​ជា​ប​ទ​ពិ​សោ​ធ​មួយ​សម្រា​ប់​អ្ន​ក​​​ប្រ​ឡ​ង​ដែ​រ​​​ ​។​

​ពា​ក្យ​ចា​ស់​ពោ​ល​ថា​​ ​ពុ​ត​គ្រូ​កុំ​ត្រា​ប់​​​ ​ច្បា​ប់​គ្រូ​​ឱ្យយ​ក​​​ ​។​ ​កោ​ក​ៗ​​​ សឹ​កតែមា​ត់​ត្រ​​ដោក ​ឆ្អែ​ត​​ពោះ​ក្របី​​​ ​។​ អ្ន​ក​ដែ​ល​ត្រ​ង់​ រ​មែ​ង​​រ​ង​រ​បួ​ស​ច្រើ​ន​ជា​ង​អ្ន​ក​ក្រ​ឡិ​ច​ក្រឡុ​ច​​​។​ ​កា​រ​ដែ​ល​អា​ច​ទ​ទួ​ល​យ​ក​បា​ន​នូ​វ​គ្រ​ប់​រ​ស​ជា​តិ ​ក៍​​ជាភា​ព​រឹ​ង​មាំ​​មួយ​សម្រា​ប់​ខ្លួ​ន​ឯ​ង​ដែ​រ​​​ ​។​ ​គ្មាន​កា​រ​ប​ង្រៀ​ន​ណា​ដែ​​លត្រ​ជា​ក់​ស្រេ​ងរ​ហូ​ត​នោះ​ទ​​​ តែឥឡូវសូមផ្អាក​​រឿ​ង​នេះ​មួយភ្លែតសិន​​ យើងនាំគ្នាងា​​កម​ក​មើ​ល​អ​ត្ថ​ប​ទ​ដែ​ល​ស​រ​សេ​រដោ​យសារ​ព័​​ត៌​មា​នមួ​​យនេះ​​​ម្ត​ង​ ​​។​​​ ​តើ​ប​ង​ប្អូ​ន​យ​ល់​ទេ​ថា គា​ត់​ច​ង់​ស​រ​សេ​​រ​ពី​អ្វី​​​ ​?​ ​តើ​គា​ត់​​​ស​រ​សេ​រ​ខុ​ស​​​ ​ឬ​ខ្ញុំ​មើ​ល​ច្រ​ឡំ​​​ ​?​ ម៉េ​ច​ក៍​ច្រ​បូ​ក​ច្រ​ប​ល់​អី​ម្ល៉េះ​ ​? ​លេ​ង​សើ​ច​ពេ​ក​ហើ​យ​​​​ ព័ត៌​មា​ន​អ៊ីចឹង​ៗ​​​​ ក៍​ចេះ​តែ​លើ​ក​​យក​ម​ក​​ផ្សា​យ​អោយ​ខូ​ច​កិ​ត្តិ​យ​​សគេ​ដែ​រ​​​ ​។​ ​តើ​ន​រ​ណា​​​ប​ង្រៀ​នគា​ត់​ឱ្យស​រ​សេ​រ​បែ​ប​ហ្នឹ​ង​ ​?​ ​ណ្ហើ​យ​កុំ​ឱ្យហ​​ត់​ភ្នែក​​​​ ​ខ្ញុំ​សូម​ចា​ប់​យ​ក​ចំណុចមិ​នស្ថិត​ក្នុ​ង​រ​ង្វ​ង់​ក្រ​ហ​ម​មួ​យនេះ​ម​ក​ពិ​ចា​រ​ណា​​​វិ​ញ​ ​។​ ​ប​ង​ប្អូ​ន​ទ​ស្ស​និ​ក​ជ​នជា​​ទីគោ​រ​ព​​​ ​​!​ ​បើ​យើ​ង​និ​យា​យពី​រឿ​ង​រិះ​គ​ន់​ក្នុង​ន័​យ​ស្ថា​ប​នា​​​ពី​ម​ហា​ជ​នវិញ​​​ ​យើ​ង​ខ្ញុំ​ទ​ទួ​ល​យ​ក​បា​​​ន​​​ដោ​យ​រី​ក​រា​យ​​​ ​។​ ​ប៉ុ​ន្តែ​កា​រ​រិះ​គ​ន់​រ​ប​ស់​ម្នា​ក់​នេះ​​ចូ​ល​លក្ខ​​ណៈ​​​លើ​សហើ​​​យ​.​.​​​ ​​លើស​ខ្លាំ​ង​​​ទៀ​ត​ផ​ង​​​ ​។​ ​ដែ​ល​លើ​ស​ខ្លាំ​ង​នោះ​គឺ​​ ​ទី​១​​​​តើ​ហេ​តុ​អី​ក៍​ត្រូ​វ​រា​​ល​ដា​ល​ដ​ល់​កម្ម​វិ​​ធីសំ​នៀ​ង​ចែ​​ង​ចាំ​ងដែ​រ​​​​ ​?​ ​ច​ង់ផ្លែ​​ផ្កាឱ្យន​រ​ណា​?​​​​ ​ឱ្យ​ខ្ញុំ​​ ​?​ ​?​ ​ទី​២​​​ ​​តើ​ហេតុ​​អី​ក៍​អ្ន​ក​រិះ​គ​ន់​ម្នាក់​​ហ្នឹ​ងព្យា​យា​ម​ប្រៀ​ប​ធៀ​ប​ក​​ម្មវិ​ធី​នេះ​​​​ ជា​មួ​យ​ក​​ម្មវិ​ធី​នោះ​​​ម្ល៉េះ​ទាំ​ង​ដឹ​ង​ថា​​​ ​សំ​នៀ​​ង​ឯ​ក​​ ​ជា​ក​ម្ម​វិ​ធី​ជា​តិ​ប​ង្កើ​ត​ឡើ​ង​ដោ​យ​កូ​ន​ខ្មែ​រ​ ​?​ ​មា​ន​បំ​ណ​​ង​អី​​​ ?​​ ​ស្អ​ប់ខ្មែ​រ​​​ ​?​ ​មិ​ន​ច​ង់​ឃើ​ញ​ខ្មែ​រ​រី​ក​ច​ម្រើ​ន​​​ ​?​ សូ​ម​​និយា​យ​ដោ​យ​ចិ​ត្ត​ប​រិ​សុ​ទ្ធ​ ​ទាំ​ង​ខ្ញុំ​​​​ ទាំ​​ង​គេ​​​ ​សូ​ម​អ​ប​អ​រ​​​ ដែ​ល​​ទូ​រ​ទ​ស្សន៍​ក្នុ​ង​​ស្រុ​ក​​​មា​ន​ក​ម្មវិ​​ធី​ពី​ប​រ​ទេ​ស​​​ម​ក​ផ្ស​ព្វ​ផ្សា​យ​​​ ​ប៉ុ​ន្តែ​ក្នុ​ង​នា​ម​ជា​ម្ចា​ស់​ប្រ​ទេ​ស​ទាំ​ង​មូ​ល​មិ​ន​បា​ច់​​ធ្វើ​អី​ទេ​ ចាំ​តែ​យ​ក​ពី​គេ​​​ ​ត្រា​ប់​តា​ម​គេ​រ​ហូ​ត​ទៅ​​​ឬ​យ៉ា​ង​ម៉េ​ច​?​​ ​ហើ​យ​ក្រែ​ង​យើ​ង​ហ្នឹ​ងឬ ​ដែ​ល​ច​ង់​ឱ្យ​ខ្មែ​រ​មា​ន​អ្វី​ដែ​ល​ជា​រ​ប​ស់​ខ្មែ​រ ​​​មិ​ន​លួ​ច​ច​ម្ល​ង​នោះ​អី​​​ ​រួ​ច​គិ​តឃើ​ញ​យ៉ា​ង​ម៉េ​​ចម​​ក​ដើរ​​ស្រែ​ក​ជេ​រ​​​ ​ស្រែ​ក​រិះ​គ​ន់​ទើ​ស​ទា​ល់​​​មិ​ន​សម្រា​ក​​​ដូ​ច្នេះ​​​ ​?​ ​ឬ​ក៍​យ​ល់​ថា​ ខ្លួ​ន​គា​ត់​អ​ស្ចា​រ្យ​​​ណា​ស់​ទៅឬដែ​ល​អ​ង្គុ​យ​ត្រេ​ក​ត្រ​អា​ល​ជា​មួ​យ​តែ​ក​ម្ម​វិ​ធី​គេ​ហើ​យ​ភ្លេ​ច​កំ​ណើ​ត​ខ្លួ​ននោះ​?​!​។

តើ​ហេ​​តុ​អី​ក៍​អ្ន​ករិះ​គ​ន់​ម្នា​ក់​ហ្នឹ​ង​ចូ​ល​ចិ​ត្ត​យ​ក​ម​នុ​ស្ស​ម​ក​ប្រៀ​ប​ធៀ​ប​គ្នា​​​ម្ល៉េះ​​​ ​?​ ​ឬ​គា​ត់​កំ​ពុ​ង​ព្យា​យា​ម​ធ្វើឱ្យ​អ្ន​ក​សិ​ល្បៈ​ខាំ​គ្នា​ដោ​យ​សា​រ​ផលប្រ​យោ​ជ​ន៍​ប​ន្តិ​ច​បន្តួ​ច​ហ្នឹ​ង​​​ ​?​ ​ឬ​ច​ង់​ឱ្យ​តារា​​​ ​និ​ង​ប៉ុស្តិ៍ទូ​រ​​ទ​ស្ស​ន៍​មើល​​មុ​ខ​គ្នា​មិ​ន​ចំ​​​​?​ ​ហើ​យ​ហេ​តុ​អី​ក៍​ដឹ​ង​ថា ប៉ុស្តិ៍​ទូ​រ​ទ​ស្ស​ន៍​ទាំ​ង​នោះ​មិ​ន​ត្រូ​វ​កា​រ​ពេ​ជ្ជ​តា​​​ ​?​ ​មា​​ត់​អ​ត់​គម្រ​ប​​​ ​បើ​មិ​ន​ដឹ​ង​រឿ​​​ង​​​ សូ​​មកុំ​ចេះ​​តែ​មាន​ប្រ​​សា​សន៍​​​​ទា​ន​​​​!​​!​ ​សូ​ម​ជម្រា​​ប​ថា​ កា​រ​ប្រ​ឡ​ង​ចម្រៀ​ង​សំ​នៀ​ង​ចែ​ង​ចាំ​ង​មិ​ន​ធ្វើ​កា​រ​​បន្ត​ ​គឺ​គ្មា​ន​ពា​ក់​ព័ន្ធ​​អ្វី​នឹ​ង​កា​រ​ដើ​រ​ទិ​ញ​អី​វ៉ាន់​​នៅ​ផ្សា​រ​ថ្មី​រ​ប​ស់​ពេ​ជ្ជ​តា​ទេ​​​ ​ហើ​យ​ក​ម្ម​វិ​ធី​ទា​ន់​ស​ម័​យ​កម្រិ​ត​ពិ​ភព​លោ​​​ក​​​នៅក្នុង​ទូ​រ​ទ​ស្ស​ន៍​ដែ​ល​អ្ន​ក​កំ​ពុ​ង​តែ​​អួ​ត​នោះ​ ​ក៍​ធ្លា​ប់​បា​ន​អ​ញ្ជើ​ញ​ពេ​ជ្ជ​តា​មិ​ន​ដឹ​ង​ជា​ប៉ុ​ន្មា​ន​សិ​ប​ដ​ងហើ​​យ​ដែ​រ​ ​ប៉ុ​ន្តែ​ល​ក្ខខ​ណ្ឌ​ចំ​ពេ​ល​ពេជ្ជ​តា​ជា​ប់​កិ​ច្ច​កា​រ​មិ​ន​​អា​ច​ទ​ទួល​បា​​ន​​​។​

ហេ​តុ​អី​ក៍​​ត្រូ​វ​បន្ទោ​​ស​ពេ​ជ្ជ​តា​ដែ​រ​​​ ?​​ ​ខ្លួ​នគា​​ត់​កំ​ពុ​ង​រិះ​គ​ន់​គេ​ថា ​មិ​ន​ចេះ​ធ្វើ​កា​រ​រិះ​គ​ន់ឱ្យ​ស​ម​​តួ​នា​ទីជា​មេ​ប្រ​​យោ​គ​​​ ​ប៉ុន្តែ​​ខ្លួ​ន​គាត់​​បែរ​ជា​ធ្វើ​កា​​រ​រិះគ​​ន់​ម​ក​លើ​អ្ន​ក​ដ​ទៃ​ទាំងលម្អៀង​​​ ​មើ​ល​ងាយ​​​​ ដោ​យ​គំ​និ​ត​រា​ក់​​កំភែ​​លទៅ​វិ​ញ​​​​​!​​!​ ​កា​រ​រិះ​គ​​ន់​បែ​ប​នេះ​​ ​​គឺក្នុ​ង​​បំ​ណ​ង​ចំ​អ​ក​​​ ​សើច​​យំ​​​ ​និ​ង​ប​ញ្ឈឺ​ដើ​ម្បីឱ្យ​​ស​ប្បា​​​យ​​​ចិ​ត្តតែ​​ខ្លួ​ន​ឯង​ប៉ុ​ណ្ណោះ គ្មា​ន​ចេ​​ត​នា​ស្ថា​បនា​អ្វី​ទេ​​​​​។​

​បើតែ​​យ៉ា​ង​នេះ​​​ ​ថ្ងៃ​ណា​ទើ​ប​អ្ន​ក​ចេះ​ដឹ​ង​មា​ន​ឱ​កា​ស​​​ប​ញ្ចេ​ញ​ស្នា​ដៃទៅ​​​​?​!​​ ​ហើ​យ​តើគុ​​ណ​ភា​ព​ពិ​ត​នៅ​ឯណា​​ បើ​ពួក​គេ​ចូ​ល​ចិ​ត្ត​ផ្អែ​ម​​​ ​ប​​ញ្ចើ​ច​ប​ញ្ចើ​​ ​បោ​ក​ប​ន្លំ​​​ ​ហើ​យ​មិ​ន​ហ៊ា​ន​ទ​ទួ​ល​យ​កកា​​រ​ពិ​ត​ផ​ង​​​នោះ​?​!​  ​ស្រែ​ក​រ​ក​រ​ប​ស់​​ ​​Or​i​g​i​n​a​l​ ​តែ​ខ្លួ​ន​កំ​ពុ​ង​តែ​ឱ​ប​រ​ប​ស់​​​ ​C​o​py​ ​ឡើ​ង​បែ​ក​ញើ​ស​ដៃ​​​ ​មិ​ន​ចេះ​ខ្មា​ស់​​គេ​​ ​​​​​ សូ​ម​​​រំ​ឭ​ក​​ផ​ង​ថា​​​ ​គ្មា​ន​ប​រ​ទេស​​ណា​គេ​ម​ក​ធ្វើបា​​ប​ខ្មែ​រ​ទេ​​​ ​បើ​ខ្មែ​រ​គ្នា​ឯ​ង​មិ​ន​ធ្វើ​បា​បគ្នា​​​​ ហើ​យ​បើ​ប​រ​ទេ​ស​ឈ្នះ​ យើ​ង​​​នោះ​ក៍​មិ​ន​មែ​នដែរ ​ព្រោះ​តែ​ប​រ​ទេ​ស​គេ​ខ្លាំ​ង​​​​ ​គី​ម​ក​ពី​ខ្មែ​រ​​ខ្លួ​ន​ឯង​ហ្នឹ​ង​ខ្សោ​យ​​​ ​។​ ​ពាក្យ​ពិ​ត​រែ​ង​ស្លែ​ង​​ ​​។​ ទោះ​​ជា​យ៉ាង​​ណា​​​ ពេ​​ជ្ជតា​នៅ​​តែ​មិ​ន​ខ្លា​ច​​​ ​។​ ​សូ​ម​អ​រ​គុ​ណ​នូ​វ​ការ​​គាំ​ទ្រ​​​ កា​រ​ស្រ​ឡា​ញ់​​​ ​និ​ង​កា​រ​ជឿ​​ជា​ក់​​ពី​សំ​​ណាក់​ប​ង​ប្អូ​ន​ទ​ស្ស​និ​ក​ជ​ន​​​ ​។​ ​សូ​ម​អ​រ​គុ​​ណ​​​ ​​ ​ម៉ោ​ង​​​​4​ព្រឹ​ក​​​ ​ថ្ងៃ​ទី​​​​3​​​ ​ខែ​តុ​លា​​​ ​2017​​​ ​។​ ​ស​រ​សេ​រ​ទា​ល់​តែ​ច​ប់​មិ​ន​ចាំ​ស្អែ​ក​​​ទេ ​អ​រ​គុ​ណសម្រាប់​កា​រ​អា​ន​៕

Advertisement