របៀបប្រៀនប្រដៅកូនចៅរបស់មហាសេដ្ឋី Rockefeller Sr. បានជួយឱ្យត្រកូលរបស់លោក រក្សាបាននូវភាពមានបានរហូតដល់ ៦ ជំនាន់។
យោងតាមស្ថិតិ ភាគច្រើននៃត្រកូលអ្នកមានៗក្នុងប្រវត្តិសាស្ត្រ សុទ្ធតែក្ស័យធននៅក្នុងជំនាន់ទី ២ ហើយការដែលរក្សាបាននូវភាពស្ដុកស្ដម្ភដល់ជំនាន់ទី ៣ គឺជារឿងលំបាក។ ប៉ុន្តែ ប្រការនេះមិនមែនសុទ្ធតែត្រឹមត្រូវគ្រប់ករណីឡើយ។
នៅ សហរដ្ឋអាម៉េរិក ឆ្លងកាត់រយៈពេលជាង ១០០ ឆ្នាំ ត្រកូល Rockefeller អាចរក្សាភាពមានបានរបស់ពួកគេរហូតដល់ជំនាន់ទី ។ មកដល់ជំនាន់ទី ៧ ដោយមានសមាជិក ១៧៤ នាក់ ជាអ្នកស្នងមរតក ត្រកូលនេះនៅតែអាចរក្សាទ្រព្យបានជាង ១១ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១។
អ្នកដំបូងគេដែលបាននាំមកនូវភាពជោគជ័យ និងប្រាក់កាសហូរហៀរដល់ត្រកូលនេះគឺ លោក John Davison Rockefeller Sr. (៨ កក្កដា ១៨៣៩ ដល់ ២៣ ឧសភា ១៩៣៧) ដែលជាកំពូលអ្នកជំនួញ ជាសប្បុរសជន ជាជនជាតិអាម៉េរិក ដែលមានទ្រព្យច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។
លោក John Davison Rockefeller Sr. គឺជាស្ថាបនិករបស់ក្រុមហ៊ុនប្រេង Standard Oil និងមានរហ័សនាមថា «ស្ដេចអណ្ដូងប្រេង»។ ឆ្នាំ ១៩១៦ ទ្រព្យរបស់ លោក John Davison Rockefeller Sr. ជិតស្មើនឹង ២% បើធៀបនឹងតម្លៃសេដ្ឋកិច្ចជាតិរបស់ សហរដ្ឋអាម៉េរិក ហើយបើសិនគណនាទៅតាមអតិផរណា នោះពេលនេះទ្រព្យរបស់លោកនឹងមានតម្លៃប្រមាណ ៤១៨ ពាន់លានដុល្លារ។
នៅក្នុងមួយជីវិត លោក John Davison Rockefeller Sr. បានសរសេរសំបុត្រទុកទូន្មានកូនចៅ សរុបចំនួន ៣៨ ច្បាប់។ នៅក្នុងសំបុត្រមួយនោះ លោកបានផ្ដែផ្ដាំប្រការមួយដល់កូន ដែលប្រការនេះធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល៖ «មនុស្សម្នាក់ដែលកាន់តែឆ្លាតវៃគឺជាមនុស្សដែលកាន់តែចេះធ្វើពុតជាល្ងង់»។
«បុគ្គលដែលក្រអែងក្រអោង អួតអំពីភាពឆ្លាតវៃរបស់ខ្លួនគឺជាបុគ្គលល្ងង់ខ្លៅ។ ចំណែកមនុស្សដែលចេះធ្វើពុតជាល្ងង់ ទើបជាមនុស្សឆ្លាតពិតប្រាកដ» លោក John Davison Rockefeller Sr. បានសរសេរដូច្នេះនៅក្នុងសំបុត្ររបស់លោក ដែលទុកប្រៀបប្រដៅដល់កូនចៅ៕