ក្រុមមន្ត្រី​អាម៉េរិក ថា មាន​សញ្ញា «លើកទឹកចិត្ត» ទាក់ទង​នឹង អូ​មី​ក្រុង ខណៈ​ភាគហ៊ុន​នៅ​អាស៊ី ភាគច្រើន​កើនឡើង

ស​ន្ទ​ស្សន៍ MSCI អាស៊ី-ប៉ាស៊ីហ្វិក ដែល​មិន​រួមបញ្ចូល ប្រទេស​ជប៉ុន កើន ០.៦៤%។ ចំណែក​នៅឯ ជប៉ុន វិញ ស​ន្ទ​ស្សន៍ Nikkei 225 កើន ១.៣៩%។

ផ្សារ​ហ៊ុន​នៅ ប្រទេស​ចិន ក៏​កើនឡើង ក្នុងនោះ Shanghai Composite កើន ០.៣៨%, Shenzhen Component កើន ០.៣១%។ ស​ន្ទ​ស្សន៍ Hang Seng របស់ ហុងកុង ក៏​កើន ១.១៩%។

នៅ ប្រទេស​កូរ៉េខាងត្បូង ស​ន្ទ​ស្សន៍ Kospi បាន​កើន ០.១១%។ ចំណែក ASX 200 របស់ អូស្ត្រាលី កើន ០.៦២%។

ស​ន្ទ​ស្សន៍​ក្នុង​ផ្សារ​ហ៊ុន​នៅ Wall Street ថ្ងៃទី ៦ ធ្នូ កើនឡើង ដោយសារតែ​មានការ​អធិប្បាយ​បែប​វិជ្ជមាន​របស់​មន្ត្រីជាន់ខ្ពស់ សហរដ្ឋ​អាម៉េរិក មួយរូប ស្ដីអំពី វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង។ Dow Jones កើន ៦៤៦.៩៥ ពិន្ទុ ស្មើនឹង ១.៨%, S&P 500 កើន ៥៣.២៤ ព​ន្ទុ ស្មើនឹង ១.១៧% ខណៈដែល Nasdaq កើន ១៣៩.៦៨ ពិន្ទុ ស្មើនឹង ០.៩៣%។

មន្ត្រីជាន់ខ្ពស់​ផ្នែក​សុខាភិបាល​របស់ សហរដ្ឋ​អាម៉េរិក លោក Anthony Fauci កាលពី​ម្សិលមិញ ថ្លែងថា ទិន្នន័យ​ដំបូង​ស្ដីពី អូ​មី​ក្រុង «មាន​សញ្ញា​លើទឹក​ចិត្ត» ប៉ុន្តែ បាន​ព្រមាន​ថា ត្រូវការ​ព័ត៌មាន​បន្ថែមទៀត​ដើម្បី​យល់ច្បាស់​អំពី វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង។

តម្លៃ​ប្រេង​ក៏បាន​កើនឡើង​ក្នុងការ​ជួញដូរ​នៅ អាស៊ី ក្នុងនោះ Brent បាន​កើន ០.៧៧% នាំឱ្យ​តម្លៃ​ឡើងដល់ ៧៣.៦៤ ដុល្លារ/ធុង​បារ៉ែល ខណៈ WTI កើន ១% ដែល​តម្លៃ​ស្មើនឹង ៧០.១៧ ដុល្លារ/ធុង​បារ៉ែល។

Advertisement