ពលរដ្ឋ​នៅ សហរដ្ឋ​អាម៉េរិក នាំគ្នា​សម្រុក​លាឈប់​ពី​ការងារ ដើម្បី​បើកមុខ​របរ​ផ្ទាល់ខ្លួន

លោក​ Matt Parrish កំពុង​ធ្វើ​ការ​ពី​ផ្ទះ ខណៈប្រពន្ធ​ឈ្មោះ Christina កំពុង​មើល​ថែ​កូនស្រី Carrolyn

កូ​វីដ-១៩ បានធ្វើឱ្យ​ស្មារតី​ម្ចាស់ការ​ក្នុងការ​រកប្រាក់ កើនឡើង​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ពីមុនមក នៅពេល​មនុស្ស​រាប់លាន​នាក់ បាន​បោះបង់​ការងារ​ដើម្បី​បើកមុខ​របរ ឬ ក្រុមហ៊ុន​ថ្មី​ផ្ទាល់ខ្លួន ឬ​ធ្វើការ​ដោយ​សេរី។

ពលរដ្ឋ​អាម៉េរិក កាន់តែច្រើនឡើងៗ បាន និង​កំពុង​ស្វែងរក​ភាពបត់បែន​ក្នុង​ការងារ ព្រោះតែ​ខ្លាចរអា​ក្នុងការ​ប្រឈម​នឹង​ហានិភ័យ​ត្រូវ​ប៉ះពាល់​អ្នកជំងឺ​កូ​វីដ-១៩ ការពិបាក​ទ្រាំ​ជាមួយនឹង​ការតម្រូវ​ឱ្យ​ចាក់​វ៉ាក់សាំង ឬ​គ្រាន់តែ​ជាការ​ធុញ​នឹង​ការងារ​នៅក្នុង​ការិយាល័យ។ ជា​លទ្ធផល ស្ថាន​ភាពខ្វះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​មួយចំនួន​កាន់តែ​ធ្ងន់ធ្ងរ។ ក្រុមហ៊ុន​នានា​កំពុង​ប្រឈមមុខ​នឹង​សម្ពាធ «ត្រូវ​កែសម្រួល​គោលការណ៍» ដើម្បី​អាច​ជ្រើសរើស​បាន​បុគ្គលិក។

ក្រសួង​ការងារ​របស់ សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា តួលេខ​នៃ​កម្លាំង​ពលកម្ម​សេរី បាន​កើន ៥ សែន​នាក់ ចាប់ពី​កូ​វីដ-១៩ បានបង្ហាញ​វត្តមាន នាំឱ្យ​តួលេខ​សរុប​កើន​ឡើងដល់ ៩.៤៤ លាន​នាក់។ នេះ​គឺជា​តួលេខ​ខ្ពស់បំផុត​រាប់​ចាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០។ តួលេខ​សរុប​នៃ​អ្នក​ដែល​ធ្វើ​ជំនួញ​ដោយ​ខ្លួនឯង កើន ៦% ខណៈដែល​ការងារ​សរុប និយាយ​រួម នៅតែ​ទាប​ជាង​ជិត ៣% ធៀប​នឹង​ដំណាក់កាល​មុន​វិបត្តិ​សុខភាព។

អ្នក​ស្រី Kimberly Friddle កំពុង​ធ្វើ​ការ​នៅ​ឯផ្ទះ​ ជាមួយ​កូន​ស្រី​ច្បង​ Samantha

យោងតាម​ទិន្នន័យ​របស់​ការិយាល័យ​ជំរឿន​របស់ សហរដ្ឋអាមេរិក គិត​ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំនេះ មាន​ក្រុមហ៊ុន​ថ្មី​ចំនួន ៤.៥៤ លាន​ត្រូវបាន​បង្កើតឡើង កើន ៥៦% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១។ នេះ​ក៏​ជា​តួលេខ​ខ្ពស់បំផុត​រាប់​ចាប់ពី​ឆ្នាំ ២០០។ ២/៣ នៃ​តួលេខ​នេះ​គឺជា​ក្រុមហ៊ុន​ដែល​មិនមាន​គម្រោង​ជ្រើសរើស​បុគ្គលិក។

ឆ្នាំនេះ អត្រា​កម្លាំង​ពលកម្ម​អាម៉េរិក ដែល​ធ្វើ​ការឱ្យ​ក្រុមហ៊ុន​មួយ​ដែលមាន​បុគ្គលិក​យ៉ាងតិច ១,០០០ នាក់ បាន​ថយចុះ​ជា​លើកដំបូង​រាប់​ពី​ឆ្នាំ ២០០៤ នេះ​បើតាម​ទិន្នន័យ​របស់ ក្រសួង​ការងារ។ ចំណែក​អត្រា​នៃ​អ្នកធ្វើ​ជំនួញ​ដោយ​ខ្លួនឯងបាន​ឡើងដល់​ចំណុច​ខ្ពស់បំផុត​ក្នុងអំឡុង ១១ ឆ្នាំ​មកនេះ។ កាលពី​ខែតុលា ២០២១ ក្រុម​នេះ​មាន​ត្រឹមតែ ៥.៩% ប៉ុណ្ណោះ​​នៅ​ក្នុងចំណោម​កម្លាំង​ពលកម្ម​សរុប​នៅ អាម៉េរិក ពោលគឺ​ខ្ពស់ជាង​បើ​ធៀប​នឹង ៥.៤% កាលពី​ខែកុម្ភៈ ២០២។

ការកើនឡើង​នៃ​ចំនួន​អ្នកធ្វើ​ជំនួញ​ដោយ​ខ្លួនឯង កើតឡើង​ទន្ទឹមគ្នា​នឹង​ការកើនឡើង​នៃ​តួលេខ​អ្នក​បោះបង់​ការងារ​នៅ សហរដ្ឋ​អាម៉េរិក។ ក្នុង​ខែកញ្ញា ទីផ្សារការងារ​នៅ អាម៉េរិក បាន​កត់ត្រា​នូវ​ចំនួន​អ្នក​បោះបង់​ការងារ​ខ្ពស់បំផុត ពោលគឺ ៤.៤ លាន​នាក់៕

Advertisement