អ្នក​ចំណេញ​ប្រាក់​បាន​ប៉ុន្មាន បើសិន​បាន​វិនិយោគ 1,000 ដុល្លារ ទៅក្នុង​ក្រុមហ៊ុន Tesla កាលពី 1.5 ឆ្នាំ និង 10 ឆ្នាំមុន?

យោងតាម​ការ​គណនារ​បស់​សារព័ត៌មាន CNBC បើសិនជា​អ្នក​បាន​វិនិយោគ​ទៅលើ​ក្រុមហ៊ុន Tesla កាលពី​ខែវិច្ឆិកា ឆ្នាំ 2020 ក្នុង​គ្រា​ដែល​មូល​ប​ត្រ​នេះ​មានតម្លៃ​ជាង 400 ដុល្លារ​អាម៉េរិក មកដល់​បច្ចុប្បន្ន ខ្ទង់​វិនិយោគ​របស់​អ្នកនឹង​កើនឡើង​ច្រើនជាង​មុន 3 ដង។

មូល​ប​ត្រ Tesla កំពុងតែ​កើនឡើង​យ៉ាងខ្ពស់​គួរឱ្យ​ចាប់អារម្មណ៍ បើទោះជា​មាន​ព័ត៌មាន​មិនល្អ​ខ្លះ​ក្នុង​រយៈពេល​កន្លងទៅថ្មីៗនេះ ដូចជា ប្រព័ន្ធ​ជំនួយការ​បើកបរ​ស្វ័យប្រវត្ត​ជួប​បញ្ហា ឬ Hertz មិនទាន់​ចុះ​កិច្ចព្រមព្រៀង​ទិញ​រថយន្ត Tesla 10,000 គ្រឿង​ជាដើម។

តម្លៃ​មូល​ប​ត្រ Tesla បាន​កើនឡើង​ជាង 50% រាប់​ចាប់ពី​ដើមខែ​តុលា ហើយ​តម្លៃ​មូលធន​ទីផ្សារ​ក៏​កើនឡើង​ដល់​ជាង 1.2 លាន​លាន (ទ្រី​លាន) ដុល្លារ​អាម៉េរិក។ Tesla បាន​យកឈ្នះ​លើ Toyota ហើយ​បច្ចុប្បន្ន​គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែលមាន​មូលធន​ទីផ្សារ​ធំជាងគេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក។ តម្លៃ​មូលធន​ទីផ្សារ​របស់ Toyota កំពុងស្ថិត​នៅត្រឹម​ជិត 900 ពាន់​លាន​ដុល្លារ។

ប៉ុន្តែ Tesla ក៏​ជា​មូល​ប​ត្រ​មួយ​ក្នុងចំណោម​មូល​ប​ត្រ​ដែល​ត្រូវគេ​លក់​ចោល​ច្រើន​បំផុត​នៅ Wall Street។ ដូច្នេះ អ្នកជំនាញ​មួយចំនួន​អះអាងថា ការឡើង​ថ្លៃ​របស់​មូល​ប​ត្រ Tesla ទំនងជា​នឹងមិន​នាំមក​នូវ​លទ្ធផល​ល្អ​ប៉ុន្មាន​នោះទេ។

យោងតាម​ការ​គណនារ​បស់​សារព័ត៌មាន CNBC បើសិនជា​អ្នក​បាន​វិនិយោគ​ទៅលើ​ក្រុមហ៊ុន Tesla កាលពី​ខែវិច្ឆិកា ឆ្នាំ 2020 ក្នុង​គ្រា​ដែល​មូល​ប​ត្រ​នេះ​មានតម្លៃ​ជាង 400 ដុល្លារ​អាម៉េរិក មកដល់​បច្ចុប្បន្ន ខ្ទង់​វិនិយោគ​របស់​អ្នកនឹង​កើនឡើង​ច្រើនជាង​មុន 3 ដង។ ខ្ទង់​វិនិយោគ 1,000 ដុល្លារ​កាលពី​ថ្ងៃទី 2 វិច្ឆិកា ឆ្នាំ 2020 នឹងមាន​តម្លៃ​ប្រហែល 2,940 ដុល្លារ ស្មើនឹង​អត្រា​ចំណេញ 193%។

បើសិនជា​វិនិយោគ​បាន​ឆាប់​ជាង ផលចំណេញ​ដែល​អ្នកទទួលបាន​ក៏​កាន់តែច្រើន។ កាលពី 5 ឆ្នាំមុន ពោលគឺ​នៅ​ថ្ងៃទី 2 វិច្ចិកា ឆ្នាំ 2016 Tesla ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់​ប្រហែល 38 ដុល្លារ/ហ៊ុន។ ខ្ទង់​វិនិយោគ 1,000 ដុល្លារ នឹង​កើនឡើង 3,025% ស្មើនឹង 31,286 ដុល្លារ គិត​មកដល់​ដំណាច់​ថ្ងៃទី 3 វិច្ឆិកា ឆ្នាំ 2021។

បើសិន​អ្នកវិនិយោគ​ទៅលើ Tesla ក្នុង​ឆ្នាំ 2011 នោះ​ប្រាក់ចំណេញ​នឹងមាន​លេខ​ចំនួន 5 ខ្ទង់។ ខ្ទង់​វិនិយោគ 1,000 ដុល្លារ​ទៅលើ Tesla ចាប់ពី​ខែវិច្ឆិកា ឆ្នាំ 2011 ដល់​បច្ចុប្បន្ន នឹងមាន​តម្លៃ​ជាង 204,000 ដុល្លារ ដោយ​អត្រា​ផលចំណេញ​ឡើងដល់​ជាង 20,000% នៅពេល​តម្លៃ​មូល​ប​ត្រ​កើន​ពី 5.74 ដុល្លារ ឡើងដល់ 1,229 ដុល្លារ/ហ៊ុន ក្នុង​រយៈពេល 10 ឆ្នាំ​កន្លង៕

Advertisement