ក្លិបបាល់ទាត់ Barcelona បានផុតកុងត្រាជាមួយនឹងកីឡាករខ្សែប្រយុទ្ធជួរមុខរបស់ខ្លួន Lionel Messi ហើយ កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ ។ ថ្វីបើកុងត្រាចាស់ផុតក៏ពិតមែន ក៏ប៉ុន្តែកីឡាកររូបនេះ មិនទាន់ចុះហត្ថលេខាលើកុងត្រាថ្មីរបស់គេនៅឡើយទេ ។
ទាក់ទងនឹងបញ្ហានេះ ប្រធានក្លិប FC Barcelona បានចេញមុខបកស្រាយ ថាក្លិប និង Messi កំពុងដំណើរការរឿងនេះហើយ គ្រាន់តែមិនទាន់សម្រេចជាផ្លូវការ ។ លោកបានបន្តថា Messi នឹងមិនទៅណាឡើយ តែគ្រាន់តែវាមិនទាន់អាចប្រកាសជាផ្លូវការបាន ។ លោកក៏បានអំពាវនាវទៅដល់អ្នកគាំទ្រក្លិប និង កីឡាកររូបនេះថា សូមកុំភ័យថាក្លិបនឹងបាត់បង់ Messi ។
Lionel Messi គឺជាកីឡាករលេងបានយូរបំផុតរបស់ក្លិប Barcelona ដែលកំពុងតែលេងឱ្យក្លិបមួយនេះ ដោយគេបានចូលមកលេងនៅទីនេះតាំងពីឆ្នាំ ២០០០ ដែលគិតមកដល់ពេលនេះ គឺមានរយៈពេល ២១ ឆ្នាំពេញហើយ ៕
ប្រភព ៖ dailymail