មិនដឹង​មូលហេតុ​អី បាន Dele Alli ទៅ​អោបថើប​កូនស្រី លោក Pep Guardiola

Dele Alli កីឡាករ​ខ្សែប្រយុទ្ធ​របស់ Tootenham Hotspur បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​មួយ​នៅក្រៅ​ទីលាន​បាល់ទាត់​សាជាថ្មី​ម្ដង​ទៀតហើយ ក្រោយ​ពេលដែល​កីឡាករ​រូបនេះ ត្រូវបាន​គេ​ប្រទះឃើញ អង្គុយ​អោបថើប​នារី​ស្រស់​សោភា 1រូប​នៅក្នុង​ក្លិប​កម្សាន្ត​មួយ។

វា​ហាក់ដូចជា​មិនសូវ​ប្លែក​ឡើយ ដែល​កីឡាករ​បាល់ទាត់​មាន​លុយ​រាប់លាន​ទៅ​អង្គុយ​អោប​ស្រី​ក្នុង​ក្លិប តែ​លើក​នេះ​កាន់តែខ្លាំង នារី​ដែល​អង្គុយ​អោបរឹត​ជាមួយនឹង Dele Alli នោះ​គឺជា​កញ្ញា Maria Guardiola ដែលជា​កូនស្រី​របស់​អ្នកចាត់ការ​ក្រុម Manchester City។

ទោះជា​យ៉ាងណាក្តី គេ​មិនទាន់​បានទទួល​នូវ​ការបកស្រាយ អំពី​សា​ម៉ី​ខ្លួន​ទាំង2 នៅឡើយ ក្រោយពី​បែកធ្លាយ​រូបភាព 1សន្លឹក​នេះ។ គួរឱ្យ​ដឹង​ដែរ​ថា Dele Alli ទើបតែ​បែក​គ្នា​ពី​អតីត​មិត្តស្រី​របស់គេ គឺ​នាង Ruby Mae ប្រហែលជា ៣ខែ​តែប៉ុណ្ណោះ៕

Advertisement