បាន​ចម្លើយ​ពិត​ហើយ ការពិត Dele Alli និង​កូនស្រី​អ្នកចាត់ការ​ក្រុម ManCity ត្រឹម​ជា​មិត្ត​នឹង​គ្នា​ប៉ុណ្ណោះ

កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ Dele Alli កីឡាករ​ខ្សែប្រយុទ្ធ​របស់ Tootenham Hotspur បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​មួយ នៅក្រៅ​ទីលាន​បាល់ទាត់ សាជាថ្មី​ទៀតហើយ នៅពេលដែល​រូបគេ ត្រូវបាន​ប្រទះឃើញ​អង្គុយ​ឱបថើប​នារី​រូប​ស្រស់​សោភា​ម្នាក់ នៅក្នុង​ក្លិប​កម្សាន្ត​មួយ ដែល​ត្រូវបាន​គេ​ស្គាល់​ថា គឺជា​កញ្ញា Maria Guardiola ដែលជា​កូនស្រី​របស់​អ្នកចាត់ការ​ក្រុម Manchester City លោក Pep Guardiola។

ក្រោយពី​បែកធ្លាយ​ព័ត៌មាន​នេះ កញ្ញា Maria Guardiola ដែលមាន​វ័យ​ទើបតែ 20ឆ្នាំ បាន​ចេញមុខ​បកស្រាយ​អំពី​ចំណងមិត្តភាព​របស់​ពួកគេ​ទាំង2 ថា ពួកគេ​ទាំង2 គឺ​ត្រឹមតែ​ជា​មិត្ត​ជិតដិត​ប៉ុណ្ណោះ មិនមាន​ទំនាក់ទំនង​អ្វី​លើសពី​នេះឡើយ។

គួរឱ្យ​ដឹង​ដែរ​ថា Dele Alli បាន​សម្ងំ​ឈឹង មិន​បកស្រាយ​អ្វី​ទាំងអស់ ក្រោយពី​លេច​ធ្លាយ​ព័ត៌មាន​អាស្រូវ​បែបនេះ ខណៈដែល​គេ​ទើបតែ​បែក​គ្នា​ពី​សង្សារ​ចាស់ គឺ​នាង Marie Rae កាលពី​ខែមីនា​មុននេះ​បន្តិច​តែប៉ុណ្ណោះ៕

Advertisement