Son ទាមទារថ្លៃឈ្នួល 1អាទិត្យ 20ម៉ឺនដុល្លារ ទើបបន្តកុងត្រាថ្មី នៅ Spur

កីឡាករ​ខ្សែប្រយុទ្ធ​លេខ1 របស់​អាស៊ី ជនជាតិ​កូរ៉េខាងត្បូង Son Heung-Min នឹង​ផុត​កុងត្រា​ជាមួយ​ក្លិប​បាល់ទាត់ Tottenham Hotspur នា​ចុងរដូវ​កាល2022 ខាងមុខ​នេះហើយ ដោយនៅ​មិនទាន់មាន​តម្រុយ​ក្នុង​ការបន្ត​កុងត្រា​ជាថ្មី​ឡើយ ដោយសារ​តែមាន​បញ្ហារ​បួស។

យោងតាម Football Insider បានឱ្យដឹងថា ក្លិប​យក្ស​នៅ​អាល្លឺម៉ង់ គឺ Bayern បានរៀបចំ​ដាក់សំណើ​កុងត្រា​រយៈពេល 5ឆ្នាំ​ទៅឱ្យ Son ខណៈ​តម្លៃ​ខ្លួន អាស្រ័យ​លើ Spurs ថា តើ​ចង់បាន​ប៉ុន្មាន?។ Son វ័យ 28ឆ្នាំ ធ្លាប់មាន​បទពិសោធ​លេង​នៅ​អាល្លឺម៉ង់​ជាមួយ​ក្លិប Hamburg និង Bayer Leverkusen មុនពេល​ផ្លាស់​ទៅ​អង់គ្លេស នៅ​ឆ្នាំ2015។

គួរឱ្យ​ដឹង​ដែរ​ថា កុងត្រា​ថ្មី​របស់ Son Heung-Min ត្រូវបាន​គេ​ដឹងថា ភ្នាក់ងារ​ចាត់ចែង​កីឡាករ​រូបនេះ បានទាមទារ​តម្លៃ 20ម៉ឺន​ដុល្លារ ក្នុង 1សប្តាហ៍ ហើយ​សំណើ​នេះ​ត្រូវបាន Tottenham Hotspur ពន្យារពេល​ចរចា មកទល់នឹង​ពេលនេះ៕

Soccer Football – Audi Cup – Final – Tottenham Hotspur v Bayern Munich – Allianz Arena, Munich, Germany – July 31, 2019 Tottenham’s Son Heung-Min in action REUTERS/Michael Dalder
Advertisement