(អារ៉ាប៊ីសាអូឌីត) – កំពូលតារាបាល់ទាត់វ័យ 38 ឆ្នាំ លោក Cristiano Ronaldo រកបានមួយគ្រាប់ពីការទាត់បាល់ពិន័យ នៅក្នុងការប្រកួតដែល Al Nassr ឈ្នះ Al Shorta ដោយលទ្ធផល 1-0 ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅ Arab Club Champions Cup។
ក្រោយសំឡេងកញ្ចែបញ្ចប់ការប្រកួត ក្រុមកីឡាកររបស់ Al Nassr រត់មកឱបគ្នា ហើយពួកគេបានសម្ដែងការត្រេកអរខ្លាំងចំពោះអ្នកចាំទី Alaqidi ដែលជួយសង្គ្រោះបានមួយគ្រាប់នៅចុងការប្រកួត។
ក្រោយការប្រកួតនេះ Al Nassr មានសិទ្ធិឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដែលនៅទីនោះ ពួកគេនឹងត្រូវប៉ះ Al Hilal ឬ Al Shabab ក្នុងថ្ងៃទី 12 សីហាខាងមុខ។
https://www.youtube.com/watch?v=Gj2kE-a85iU
Ronaldo សុទ្ធតែរកបានគ្រាប់បាល់ឈ្នះក្នុងបួនប្រកួតបន្តបន្ទាប់ នាំឱ្យគាត់ហក់ឡើងទៅកំពូលតារាងចំណាត់ថ្នាក់ «ស្ដេចកម្ទេចទី» ដែលនៅពីលើ Karim Benzema។
Arab Club Champions Cup គឺជាពានរង្វាន់ប្រចាំឆ្នាំសម្រាប់បណ្ដាក្លឹបនៅក្នុងសហគមន៍អារ៉ាប់ក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។ ពានរង្វាន់នេះធ្វើឡើងពីថ្ងៃទី 27 កក្កដា ដល់ 12 សីហា ឆ្នាំ 2023 នៅប្រទេសអារ៉ាប៊ីសាអូឌីត និងមានក្រុមបាល់ទាត់ចំនួន 16 ចូលរួម៕
ក្រុមហ៊ុន Lockheed Martin ដែលកំពុងអភិវឌ្ឍយន្តហោះប្រតិកម្មគំរូនៅរោងចក្រផលិតយន្តហោះ Skunk Works ក្នុងតំបន់ Palmdale នៃរដ្ឋ California បានចែករំលែកវីដេអូបង្ហាញអំពីទិដ្ឋភាព X-59 ត្រូវបានបើកបរចេញពីឃ្លាំង និងត្រៀមខ្លួនសម្រាប់ការហោះហើរសាកល្បង។ នេះបើតាម Space ចុះផ្សាយកាលពីថ្ងៃទី 04 សីហា។