ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីរបស់ប្រទេសចំនួន ៨ នៃ សហភាពអឺរ៉ុប (EU) ក្នុងនោះក៏មាន សាធារណរដ្ឋឆែក ផងដែរ កាលពីម្សិលមិញ បានអំពាវនាវឱ្យបណ្ដាប្រទេសរបស់ EU ផ្ដល់ឋានៈជាបេក្ខភាពសមាជិកដល់ ប្រទេសអ៊ុយក្រែន ជាបន្ទាន់ និងចាប់ផ្ដើមកិច្ចចរចាជំហានបន្ទាន់។
នៅក្នុងលិខិតរួមមួយ មេដឹកនាំរបស់ប្រទេសចំនួន ៨ រួមមាន ប៊ុលហ្គារី ឆែក អេស្តូនី លេទុយអានី ប៉ូឡូញ ស្លូវ៉ាគី និង ស្លូវេនី បានអំពាវនាវឱ្យបណ្ដាប្រទេសជាសមាជិករបស់ សហភាពអឺរ៉ុប បង្ហាញការគាំទ្រផ្នែកនយោបាយចំពោះ អ៊ុយក្រែន និងអនុញ្ញាតឱ្យប្រទេសជាសមាជិក អនុវត្តជំហានបន្ទាប់ដើម្បីប្រគល់ឋានៈជាបេក្ខភាពដល់ អ៊ុយក្រែន ជាបន្ទាន់ ហើយចាប់ផ្ដើមដំណាក់កាលចរចានៅក្នុងការដាក់បញ្ចូល អ៊ុយក្រែន ទៅក្នុងសម្ព័ន្ធភាពនេះ។

មុននោះ ក្នុងថ្ងៃដដែល ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី បានស្នើឱ្យ EU ធ្វើការទទួលយក អ៊ុយក្រែន ជាបន្ទាន់ តាមរយៈលិខិតស្នើសុំចូលជាសមាជិករបស់ EU។ លោក ហ្សេឡែនស្គី យល់ថា «អ៊ុយក្រែន ស័ក្ដិសម ហើយប្រការនោះពិតជាអាចកើតឡើង»។
នាយករដ្ឋមន្ត្រីរបស់ ប្រទេសឆែក Petr Fiala បានគាំទ្រការស្នើសុំរបស់ អ៊ុយក្រែន ប៉ុន្តែ នោះគ្រាន់តែជាម្ចាស់ឆ្នោតមួយប៉ុណ្ណោះនៅក្នុង សហភាពអឺរ៉ុប។ ក្រុមអ្នកជំនាញយល់ថា អ៊ុយក្រែន មិនទាន់មានលក្ខណៈគ្រប់គ្រាន់ដែលអាចឆ្លើយតបនឹងលក្ខខណ្ឌរបស់ EU ក្នុងនោះមានទាំងអំពើពុករលួយជាដើម។


របាយការណ៍នោះបានបញ្ជាក់ថា ហេតុការណ៍នោះ បានកើតឡើងកាលពីថ្ងៃទី13 មេសាកន្លងទៅ បុរសឈ្មោះ អូលេកសានឌើរ និងគូស្នេហ៍ បានបបួលគ្នាផឹកសុរានៅនឹងផ្ទះដែលពួកគេទាំង2 ស្នាក់នៅជាមួយគ្នា ក្នុងអំឡុងពេលដែលទូទាំងប្រទេសកំពុងប្រើវិធានការបិទប្រទេស ដើម្បីការពារការឆ្លងរាលដាលរបស់មេរោគកូវីដ-19។ ក្នុងអំឡុងពេលនោះ អូលេកសានឌើរ មានអារម្មណ៍នឹកឃ្លានសាច់អាំង តែជំនួសឱ្យការក្រោកឡើងទៅធ្វើម្ហូបអាហារហូប គេបែរជាទៅស្រវាយកកាំបិតហាន់សាច់នៅក្នុងចង្ក្រានបាយ ហើយដើរត្រឡប់មកអារកគូស្នេហ៍ដែលមិនដឹងខ្លួនថាកំពុងត្រូវបានសម្លាប់នោះតែម្ដង។
អូលេកសាបឌើរ រង់ចាំរហូតទាល់តែគូស្នេហ៍របស់គេហូរឈាមអស់ពីខ្លួន រហូតស្លាប់ ទើបកាប់ផ្ដាច់ជើងទាំងសងខាងរបស់សាកសព ហើយយកទៅចៀរសាច់ធ្វើជាអាហារ ចំណែកដងខ្លួនសាកសពដែលនៅសល់ គេបានលើកញាត់ចូលទៅក្នុងថង់ រួចអូសចេញទៅក្រៅផ្ទះចម្ងាយប្រមាណជាង 500ម៉ែត្រ ទើបលាក់ទុកនៅក្នុងគុម្ពោតព្រៃក្រាស់ជិតដងទន្លេ។
លុះព្រឹកឡើង លោក មិខូឡា បុរសម្នាក់ដែលរស់នៅម្ដុំក្បែរៗគ្នានោះដែរ បាននាំក្រុមគ្រួសារចេញទៅដើរលេង…លោកនិយាយថា៖ “ពួកយើងកំពុងតែសម្លឹងរកមើលកន្លែងអង្គុយស្ទូចត្រី ក៏ស្រាប់តែទៅជាន់ថង់អ្វីម្យ៉ាង…ខ្ញុំមើលឃើញសាច់កំប៉េះគូទលេចចេញមកពីមាត់ថង់នោះ ខ្ញុំគិតថា អ្វីដែលនៅខាងក្នុងថង់នោះ ច្បាស់ជាសាកសពមនុស្សមិនខាន ទើបប្រញាប់ទូរស័ព្ទប្ដឹងប៉ូលិសតែម្ដង”
ខណៈពេលជាមួយគ្នា ពួកអ្នកស្រុក បានចាប់ផ្ដើមនាំគ្នាចេញមករោមមើល ពេលឃើញសាកសព ក៏ដឹងភ្លាមតែម្ដងថា ជានរណា ទើបជូនដំណឹងទៅអាជ្ញាធរដែលកំពុងរួសរាន់មកកន្លែងប្រទះឃើញសាកសពនោះ បន្ទាប់ពីនោះ អាជ្ញាធរក៏នាំកម្លាំងទៅសម្រុកចាប់ខ្លួន អូលេកសានឌើរ តែម្ដង។
ចំណែកសារព័ត៌មានក្នុងតំបន់ បានបញ្ជាក់ថា ក្រុមអាជ្ញាធរ សឹងតែក្អួតចេញមកភ្លាមៗតែម្ដង នៅពេលបានចូលទៅដល់ក្នុងផ្ទះ និងឃើញ អូលេកសានឌើរ កំពុងហូបសាច់ភ្លៅដែលគេបានចៀរចេញពីជើងសាកសពគូស្នេហ៍ ហើយយកទៅចៀននៅក្នុងខ្ទះ។ បន្ទាប់ពីក្រុមអាជ្ញាធរបាត់ភាន់ភាំង និងតាំងស្មារតីបានវិញហើយ ក៏ប្រញាប់ចាប់ខ្លួន អូលេកសានឌើរ យកទៅស៊ើបសួរ រួមទាំងឃុំឃាំង ដើម្បីដំណើរការតាមផ្លូវច្បាប់។
ជាបឋម មិនមានរបាយការណ៍ថា ឃាតករ អូលេកសានឌើរ នេះជាមនុស្សមានបញ្ហាផ្លូវចិត្ត ឬត្រូវនាំខ្លួនចូលទៅពិនិត្យស្ថានភាពផ្លូវចិត្តនោះឡើយ តែបើសិនតុលាការសម្រេចក្ដីថា ពិតជាមានកំហុសមែននោះ អូលេកសានឌើរ អាចត្រូវជាប់ពន្ធនាគារ 15ឆ្នាំ។
សម្រាប់ស្ថានការណ៍ការឆ្លងរាលដាលរបស់មេរោគវីរុសកូវីដ-19 នៅក្នុងប្រទេសអ៊ុយក្រែនវិញ បច្ចុប្បន្នមានចំនួនអ្នកឆ្លងមេរោគសរុបកើនឡើងដល់ 5,710នាក់ និងស្លាប់យ៉ាងតិច 151នាក់៕