​កុមារ​បួន​នាក់​​​វង្វេង​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន​មួយខែ​ក្រោយ​ពី​​យន្តហោះ​ធ្លាក់ «នៅ​មាន​ជីវិត»

កងទ័ព​កូ​ឡុំ​ប៊ី បានឱ្យដឹងថា សប្ដាហ៍​កន្លង​ពួកគេ​បាន​រកឃើញ​ដាន​ថ្មី​របស់​កុមារ​បួន​នាក់​ដែល​វង្វេង​ក្នុងព្រៃ​ក្នុង​រយៈពេល​ជិត​មួយខែ ក្រោយពី​ហេតុការណ៍​ធ្លាក់​យន្តហោះ​កាល​ពី​ពាក់​កណ្ដាល់​ខែ​ឧសភា​។ កុមារ​បួន​នាក់​អាយុ 13 ឆ្នាំ, 9 ឆ្នាំ, 4 ឆ្នាំ និង 11 ខែ បាន​វង្វេង​ក្នុងព្រៃ បន្ទាប់ពី​យន្តហោះ​ពួកគេ​ជិះ​បាន​ធ្លា​ក់នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កូ​ឡុំ​ប៊ី ដែល​បាន​បណ្ដាលឱ្យ​អ្នកបើកបរ មេដឹកនាំ​ជនជាតិដើម និង​ម្ដាយ​របស់​ក្មេង​ទាំង​បួន​នាក់​ខាងលើ ​ត្រូវ​បាត់បង់​ជីវិត​កាលពី​ថ្ងៃទី 15 ឧសភា 2023។ រូបភាព​ពី​ផ្កាយរណប​បង្ហាញ​អំពី​ផ្លូវដែល​កុមា​រទាំង​នោះបាន​ដើរ​ឆ្លងកាត់។ កម្លាំង​សង្គ្រោះបាន​រកឃើញ​វត្ថុ​មួយចំនួន​នៅ​កន្លែង​ដែល​កុមា​រទាំង​នោះបាន​ជ្រក និង​ផ្លែឈើ​ដែល​ពួកគេ​បាន​ហូប។ កាលពី​សប្ដាហ៍​កន្លង កម្លាំង​សង្គ្រោះ​ក៏បាន​រកឃើញ​ស្បែកជើង​មួយគូ និង​ខោ​ទឹកនោម​ផងដែរ​។ មេបញ្ជាការ​ក្រុម​សង្គ្រោះ លោក Pedro Sanchez កាលពី​ថ្ងៃទី 29 ឧសភា បានឱ្យដឹងថា «យោងទៅតាម​អ្វីដែល​បាន​រកឃើញ យើង​សន្ម​ត​ថា ក្មេង​ទាំងនេះ​នៅមាន​ជីវិត។ បើសិន​ពួកគេ​បាន​ស្លាប់ នឹង​ងាយ​រកឃើញ ព្រោះ​ពួកគេ​លែង​ផ្លាស់​ទី ហើយ​សុនក​ជំនាញ​នឹង​ហិត​ដឹង​ក្លិន»។ ទាហាន និង​ជនជាតិដើម​ប្រហែល 200 នាក់​ដែល​ដឹង​ច្បាស់​ភូមិសាស្ត្រ កំពុងតែ​ស្វែងរក​នៅក្នុង​តំបន់​ព្រៃ​ទំហំ 320 គីឡូម៉ែត្រ​ការ៉េ។ Sanchez ឱ្យដឹងថា ពិតជា​ចម្លែក​ណាស់​នៅពេល​កុមារ​ទាំងនេះ​មិន​ឈប់​ផ្លាស់​ទី បើ​ទោះ​ទ័ពអាកាស​បាន​ណែនាំ​ឱ្យនៅ​មួយកន្លែង … Read more

Sanchez ជួប​ជាមួយ​ប្រធាន​កីឡា​របស់ PSG មុន​នឹង​​​ផ្ទេរ​ចេញពី Arsenal

Alexis Sanchez បាន​រៀប​ចំ​ការ​ពិភាក្សា​ផ្សេង​ៗ​ជា​មួយ​នឹងក្លិប PSG នៅ​​ឯ​សណ្ឋា​គារ​មួយ​ក្នុង​ទីក្រុង​ប៉ា​រីសខណៈ​ដែល​​​តា​រាឆ្នើម​របស់​ក្លិប Arsenal រូបនេះបាន​ស្នាក់​នៅ​សណ្ឋា​គារ Royal Monceau Raffles ដើម្បី​ជួប​ជាមួយ​នឹង​លោក Antero Henrique ប្រធាន​ផ្នែក​កីឡា​របស់​ក្លិប PSG​។ នេះ​បើយោង​តាម​ការ​ចេញ​ផ្សាយ​របស់​កា​សែត The Sun​។ ប្រភព​​ជាក់​លាក់​ជាច្រើននៅ​ទីក្រុង​ប៉ារីសបាន​អះ​អាង​​ថា Sanchez វ័យ​28​ឆ្នាំបាន​ទៅ​ដល់​សណ្ឋា​​គារ Royal Monceau Raffles កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​មក លោក Henrique ត្រូវ​បាន​គេ​ឃើញ​​​ចាក​ចេញពី​សណ្ឋា​គារ​នោះកាល​ពី​ថ្ងៃ​សុក្រ​។ ប្រភព​នោះ​បាន​បញ្ជាក់​ថា៖ «ការ​ងារ​របស់​Sanchez នៅ​ទីនេះពិត​ជាមាន​មែនប៉ុន្តែយើង​ស៊ាំ​ទៅ​នឹង​ការ​ដែលមាន​តារា​បាល់​ទាត់​ឆ្នើម​ៗ​​មកស្នាក់​នៅ​ទីនេះ​ទៅហើយ​»​។ PSG ពិត​ជា​ចង់​​បាន​ខ្សែ​ប្រយុទ្ធ Sanchez និង Neymar ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​ក្រុម​ខ្លាំង​មួយ​ក្នុង​ក្រប​ខ័ណ្ឌ Champions League​។ Arsenal បាន​សង្ឃឹម​ថាអាច​បញ្ចុះ​បញ្ចូល​ឲ្យ​រូប​គេ​បន្ត​នៅ​តាមរយៈ​ការ​​ផ្តល់​​ប្រាក់​បៀ​វត្សរ៍​275,000​ផោន​ក្នុង​មួយ​សប្តាហ៍ស្រប​ពេល​ដែល PSG អាច​នឹង​ដាក់​សំណើ​ដេញ​ថ្លៃ​ក្នុង​ទឹក​ប្រាក់​45​លាន​ផោន(ស្មើ​នឹង​58.5​លាន​ដុល្លារ​អាមេ​រិក) សម្រាប់ Sanchez ដែល​ចង់​លេង​ក្នុង​ក្រប​ខ័ណ្ឌ Champions League​៕ ប្រភព​ពី៖ The Sun