ចំណេញភ្លាមៗពី Samsung Galaxy A ស៊េរី ជាមួយការផ្ដល់ជូនដ៏ពិសេស…!

គ្រាន់តែទិញស្មាតហ្វូន Galaxy A ស៊េរីណាមួយពីសាមសុងនឹងទទួលបានប្រាក់ត្រលប់មកវិញភ្លាមៗ…! (ភ្នំពេញ) ថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2023 ៖ បើអតិថិជនត្រូវទិញ…ទិញឱ្យហើយទៅ…កុំនៅឡើយបង្អង់យូរ… ប្រយ័ត្ន​ប្រម៉ូសិនអស់ធ្វើមុខជូរ…ស្មាតហ្វូនល្អលក់ដាច់មិនយូរ…ទិញប្រើភ្លាមជាប់ចិត្តភ្លែត…! អតិថិជនទាំង អស់នឹងទទួលបានប្រាក់ត្រលប់មកវិញភ្លាមៗ ព្រមទាំងរង្វាន់ម៉ាគាប់ចិត្តតែម្ដង…ចាប់ពីថ្ងៃទី 16 រហូតដល់ ថ្ងៃទី 30 មិថុនា 2023 ដោយគ្រាន់តែទិញស្មាតហ្វូន Galaxy A ស៊េរីណាមួយដូចក្រោម៖ *Galaxy A34 | A54 5G – បានប្រាក់ត្រលប់មកវិញចំនួន 81,000៛ – កៅអីបត់ពិចនិក – កាបូបរក្សាសីតុណ្ហភាពដ៏ស្រស់ស្អាត *Galaxy A24 – បានប្រាក់ត្រលប់មកវិញចំនួន 61,000៛ – ស្រោមទូរស័ព្ទថ្លា និងកញ្ចក់ការពារអេក្រង់ – ឆ្នាំងសាកល្បឿនលឿនរហូតដល់ 15W *Galaxy A14 | A14 5G – … Read more

Samsung អាច​បញ្ចេញ​ស្មា​ត​ហ្វូ​ត​ប្រភេទ​មូរ នៅ​ចុងឆ្នាំ ២០២២ នេះ

ក្រៅពី​ទូរស័ព្ទ​ឆ្លាត​វៃ​ប្រភេទ​បត់ Galaxy Z Fold៤ និង ZFlip៤ ក្រុមហ៊ុន Samsung ក៏ត្រូវ​បាន​គេ​ជឿថា នឹង​ប្រកាស​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ប្រភេទ​មូរ​ដំបូង​គេ​បង្អស់​នៅ​ចុងឆ្នាំ​នេះ។ Ice Universe ដែលជា​អ្នក​តែងតែ​បញ្ចេញ​ព័ត៌មាន​ត្រឹមត្រូវ​ស្ដីពី​ផលិតផល​អនាគត​រប​ស់ Samsung ឱ្យដឹងថា ក្រុមហ៊ុន​របស់ កូរ៉េខាងត្បូង នេះ កំពុង​ប្រើប្រាស់​លេខ​កូដ B៤, Q៤ និង N៤ សម្រាប់​ស្មា​ត​ហ្វូ​ន ៣ ម៉ូ​ដែល​របស់ខ្លួន ដែល​គ្រោង​នឹង​ចេញលក់​នៅ​ចុងឆ្នាំ ២០២២។ ក្នុងនោះ B៤ និង Q៤ គឺជា​របស់ Z Flip៤ និង Z Fold៤ ចំណែក N៤ គឺជា​ឧបករណ៍​ថ្មី​ទាំងស្រុង។ N៤ ដែលមាន​ឈ្មោះ​កូដ​ថា Diamind នឹង​ជា​ស្មា​ត​ហ្វូ​ន​ប្រភេទ​មូរ​ដំបូង​គេ​ក្នុង​ពិភពលោក។ ក៏ប៉ុន្តែ អ្នកវិភាគ Ross Young ឱ្យដឹងថា លោក​កំពុង​ពិនិត្យមើល​ប្រភពព័ត៌មាន​ច្បាស់​ការណ៍ ដើម្បី​បញ្ជាក់ថា ស្មា​ត​ហ្វូ​ន​នេះ​អាច​បង្ហាញ​វត្តមាន​នៅក្នុង​ឆ្នាំ ២០២២ ឬ​អត់។ … Read more

វ៉ាវ…ឡូយកប់ហួសថ្លែងតែម្តងលើកនេះ…!! Samsung Galaxy Z Fold 2 បង្ហាញខ្លួនពិតប្រាកដហើយ…ជាមួយនឹងការដាក់ឱ្យកម្ម៉ង់ទិញទុកមុន និងមានការថែមកាដូពិសេសអស្ចារ្យបំផុត…!!

វ៉ាវ…ឡូយកប់ហួសថ្លែងតែម្តងលើកនេះ…!! Samsung Galaxy Z Fold 2 បង្ហាញខ្លួនពិតប្រាកដហើយ…ជាមួយនឹងការដាក់ឱ្យកម្ម៉ង់ទិញទុកមុន និងមានការថែមកាដូពិសេសអស្ចារ្យបំផុត…!!

ក្រុមហ៊ុន សាមសុង ផ្តល់ជូននូវភាពភ្ញាក់ផ្អើលជាលើកទី ២ សម្រាប់វត្តមានកំពូលស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold 2!! (ភ្នំពេញ) ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២០៖ ស្ទើរតែជុំវិញពិភពលោកសុទ្ធតែបានរំពឹងទុកថានឹងបានឃើញកំពូលស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold 2 ដ៏ល្អឯកធ្វើការបង្ហាញបង្អួតខ្លួនក្នុងមហាព្រឹត្តិការណ៍ដាក់បង្ហាញរូងរាងពិតនៃអធិរាជមហាអំណាចស្មាតហ្វូនប៊ិក Samsung Galaxy Note 20 និង Galaxy Note 20 Ultra កាលពីខែសីហា ឆ្នាំ ២០២០ កន្លងទៅនេះ…! ក្រោយពីសំងំដុសខាត់…កែប្រែឱ្យកាន់តែប្រសើរ…អភិវឌ្ឍថ្មីបន្ថែមឱ្យកាន់តែឡូយ…និងការច្នៃប្រឌិតខ្ពស់ឱ្យកាន់តែល្អ ថ្ងៃនេះក្រុមហ៊ុន សាមសុង បានធ្វើការដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូនដែលមានអេក្រង់បត់បានដ៏អស្ចារ្យ និងទាក់ទាញជាទីបំផុតដល់ពិភពលោក និងជូនអតិថិជនរបស់ខ្លួនហើយ…!! តួយ៉ាងថ្ងៃនេះក្រុមហ៊ុនសាខាថៃ សាមសុង អេឡិចត្រូនិចប្រចាំព្រះរាជាណាចក្រកម្ពុជាមិនបានបង្អង់យូរដោយបានធ្វើការអញ្ជើញអ្នកសារព័ត៌មាន និងអ្នកថតរូបអាជីពជាច្រើនរូបដើម្បីចូលរួមជាសាក្សីនៃកំពូលមហាព្រឹត្តិការណ៍លើកទី ២ នេះដើម្បីផ្តិតយកនូវរូបរាងពិតដ៏ទាក់ទាញ, លក្ខណៈពិសេសគ្មានគូប្រៀប, រចនាបថ, ពណ៌, ក៏ដូចជាតម្លៃពិតប្រាកដក្នុងទីផ្សារប្រទេសកម្ពុជាយើង ដែលប្រព្រឹត្តទៅនៅអគារ THE BRIDGE … Read more

របកគំហើញថ្មី…! បទពិសោធន៍នៃការមើលឃើញថ្មីពីទូរទស្សន៍ដ៏វ័យឆ្លាតបំផុត សាមសុង Crystal UHD ថ្មី!!

របកគំហើញថ្មី…! បទពិសោធន៍នៃការមើលឃើញថ្មីពីទូរទស្សន៍ដ៏វ័យឆ្លាតបំផុត សាមសុង Crystal UHD ថ្មី!!

(ភ្នំពេញ) ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២០៖ កាលពីសម័យមុន ឬត្រឹមទសវត្សរ៍ ៧០មើលទូរទស្សន៍ គឺមើលតែទូរទស្សន៍មែន…មិនមែនមើលរូបភាពក្នុងទូរទស្សន៍ឡើយ…ព្រោះទូរទស្សន៍មានរាងធំប៉ោងទយទៅក្រោយរូបភាពតូចហើយបែកមិនច្បាស់ហើយសខ្មៅទៀត! ប៉ុន្តែសម័យនេះជាមួយបច្ចេកវិទ្យារបស់ក្រុមហ៊ុន សាមសុង ឥឡូវនេះគឺលោកអ្នកអាចមើលលើសពីរូបភាព និងសំឡេងដោយរីករាយ…មិនមែនមើលទូរទស្សន៍ទៀតឡើយ! ហើយទូរទស្សន៍ដែលក្រុមហ៊ុននឹងធ្វើការណែនាំនៅពេលនេះគឺជាទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ថ្មីដែលបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយដែលអាចផ្តល់ជូននូវបទពិសោធន៍នៃការទស្សនាកម្សាន្ត និងការមើលឃើញថ្មីពុំធ្លាប់មានក្នុងប្រវិត្តិសាស្ត្រនៃពិភពទូរទស្សន៍! ទូរទស្សន៍វៃឆ្លាតម៉ូឌែល សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ពិតជាធ្វើឱ្យពិភពនៃការមើលឃើញមានការផ្លាស់ប្តូរ និងមិនអាចបំភ្លេចបានយ៉ាងពិតប្រាកដជាមួយនឹងលក្ខណៈពិសេសៗរបស់ សាមសុង ដែលបានធ្វើការអភិវឌ្ឍន៍ចុងក្រោយដូចជា៖ * Crystal Processor 4K ជាបច្ចេកវិទ្យាមួយដ៏ទំនើបចុងក្រោយក្នុងការផ្លាស់ប្តូរបទពិសោធន៍នៃការទស្សនាលើកញ្ចក់ទូរទស្សន៍កាន់តែអស្ចារ្យដោយបង្ហាញជូននូវរូបភាពកាន់តែលម្អិត និងកាន់តែច្បាស់លើសកម្រិតរូបភាព Full HD ចំនួន 4 ដង (4K Resolution) ជួយឱ្យលោកអ្នកស្វែងរក និងរីករាយជក់ចិត្តនូវពិភពកម្សាន្តដ៏សម្បូរបែបបានយ៉ាងលឿន និងមានភាពងាយស្រួលបំផុត! * Dual … Read more

ទស្សនា​ដំណាក់​កាល​ត្រួត​ពិនិត្យ​បច្ចេក​ទេស​ និង​វេច​ខ្ចប់​​ Galaxy Z Flip នៅ​ក្នុង​រោង​ចក្ររបស់​​ Samsung (វីដេអូ)

ក្រុម​ហ៊ុន​ Samsung ថ្មី​ៗ​នេះ បាន​បង្ហោះ​ឃ្លីប​វីដេអូ​មួយ​ បង្ហាញ​អំពី​ភាព​ហ្មត់​ចត់​ ប្រយ័ត្ន​ប្រយែង​ក្នុង​ដំណាក់​កាល​នៃ​ការ​ត្រួត​ពិនិត្យ​​លើ​ភាព​មាំ​មួនរបស់ Galaxy Z Flip នៅ​មុន​ពេល​ស្មាតហ្វូន​នេះ​ត្រូវ​បាន​វេច​ខ្ចប់​ និង​ទៅ​ដល់​ដៃ​អតិថិ​ជន​។ យោង​តាម​ការ​បង្ហាញ​របស់​ឃ្លីបវីដេអូនេះ ស្មាតហ្វូន​ Galaxy Z Flip បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​​យ៉ាង​ល្អិត​ល្អន់ទៅ​លើ​ទូរស័ព្ទ​នេះ​ មិន​ថា​ផ្នែក​ទន់(software) ឬ​ផ្នែក​រឹង(hardware) ពិសេស​គឺ​សមត្ថ​ភាព​នៃ​ការ​បត់ ឬ​លា និង​សមត្ថ​ភាព​នៃ​ប្រតិបត្តិ​ការ​​របស់​ស្មាត​ហ្វូន​នេះ​។ ក្រៅ​ពី​នេះ គេ​ឃើញ​ថា ដំណាក់​កាល​នៃ​ការ​វេច​ខ្ចប់​របស់​ស្មាត​ហ្វូន​នេះ​ក៏​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ដោយ​ប្រើ​ដៃ​ ជំនួស​ម៉ាស៊ីន​ស្វ័យប្រ​វត្ត។ បុគ្គលិក​វេចខ្ចប់ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជំហាន​ចុង​ក្រោយ​បង្អស់​នៃ​ដំណើរការ​ផលិត​។ Galaxy Z Flip គឺជា​ស្មាតហ្វូន​ដែល​មាន​រូប​រាង​អាច​បត់​ជា​2បាន​​របស់​ក្រុម​ហ៊ុន Samsung បន្ទាប់​ពី​​ទូរស័ព្ទ​ឆ្លាត​វៃ Galaxy Fold ដែល​ត្រូវ​បាន​ផលិត​កាល​ពី​ឆ្នាំទៅ​៕ ប្រភព​៖ សារ​ព័ត៌មានបរទេស

ក្រុមហ៊ុន​ Samsung បាន​បរិច្ចាក​ថវិកា​ចំនួន 5,100,000រៀល​ពី​កម្មវិធី “Slow-mo Challenge’’ របស់​ Samsung Galaxy S9/S9+ ជូនទៅ​មន្ទី​ពេទ្យ​គន្ធបុប្ផា

នៅ​ថ្ងៃទី05 ខែកក្កដា ឆ្នាំ2018 ក្រុមហ៊ុន​សាម​សុង បានធ្វើការ​ប្រគល់​ថវិកា​ជូន​ដល់​មន្ទី​ពេទ្យ​គន្ធបុប្ផា ពី​កម្មវិធី “Slow-mo Challenge’’ របស់​ Galaxy S9/S9+ ដើម្បី​ចូល​រួច​ចំណែក​ជួយ​ដល់​កុមារ​កម្ពុជា​ដែល​ទទួល​ការព្យាបាល​ពី​មន្ទី​ពេទ្យ​នេះ។ ការបង្កើត​កម្មវិធី​នេះ​ឡើង​គឺ​ដើម្បី​ផ្តល់ឱកាស​ដល់​អតិថិជន​សាម​សុង​ទាំងអស់​ក្នុង​ការចូល​រួច​ចំណែក​ផ្តល់​វិភាគទាន​ជូន​ដល់​សង្គម​និង​បង្ហាញ​ពីស​ម្ថ​ត​ភាព​ដ៏​អស្ចារ្យ​របស់​កំពូល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​គឺ Samsung Galaxy S9/S9+ ។ លើសពីនេះទៅទៀត​អតិថិជន​ដែល​ស្រឡាញ់​ពេញចិត្ត​នឹង​ផលិតផល​សាម​សុង មិន​ត្រឹមតែ​បាន​រីករាយ​ជាមួយនឹង​មុខងារ​របស់​ទូរស័ព្ទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគាត់​ក៏​បង្កើតបាន​នូវ​អនុស្សាវរីយ៍ល្អៗជាមួយ​មិត្តភក្តិ ហើយ​ជាមួយគ្នា​នោះដែរ ពួកគាត់​ក៏បាន​ចូលរួម​ជួយ​ដល់កុមារៗនៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ។ កម្មវិធី​នេះ​ត្រូវបាន​ប្រកាស​ឲ្យ​ចាប់ផ្ដើម​កាលពី​ថ្ងៃទី15 ខែឧសភា ដល់​ថ្ងៃទី5 ខែកក្កដា ឆ្នាំ2018កន្លងទៅ​នេះហើយ​ទ​ទូល​បានការ​ចូលរួម​ចំនួន 110 វីដេអូ ហើយ​វីដេអូនីមួយៗក្រុមហ៊ុន​បរិច្ចាក​ទឹក​ប្រាក់​ចំនួន១០,០០០រៀល​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ក៏បាន​បរិច្ចាក ទឹកប្រាក់​ចំនួន 4,000,000រៀល​បន្ថែមទៀត​ពីលើ​ការបង្កើត​វីដេអូ​នេះ​ផងដែរ។នេះ​បើតាម​ប្រសា​ស​ន៏​របស់លោក Seungho Choi អគ្គនាយក​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា។ ដោយឡែក​អ្នក​ដែល​បាន​ចូលរួម​ក្នុងការ​បង្កើត​វីដេអូ​នេះ​ក៏មាន​ឱកាស​ឈ្នះ​រង្វាន់ Samsung Galaxy S9+ ( 256GB) 1គ្រឿង​ផងដែរ។ លោក មាស កក្កដា ដែលជា​អ្នកឈ្នះ​រង្វាន់ Samsung Galaxy S9+ ( 256GB) 1គ្រឿង ពី​កា​រប​ង្តើ​ត​វីដេអូ​Slow-moបាន​និយាយថា៖«នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​ខ្ងុំ​បាន​ចូលរួម​ក្នុងការ​បង្កើត​វីដេអូ​ក្នុង​កម្មវិធី … Read more

នេះ​ជា​លើក​ទី1ហើយ ដែល Samsung ទទួលបាន​ប្រាក់ចំណេញ​ប្រតិបត្តិការ​​ច្រើន​យ៉ាង​នេះ

សេ​អ៊ូ​ល៖ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​កូរ៉េខាងត្បូង Samsung Electronics បានប្រកាស​ឱ្យដឹងថា នៅក្នុង​ឆ្នាំ 2017 កន្លងទៅនេះ ទទួលបាន​ប្រាក់ចំណេញ​ប្រតិបត្តិការ​ប្រចាំ​រហូតដល់ 46,9ពាន់​លាន​ដុល្លារ​អាមេរិក តិចជាង​ការព្យាករណ៍។ យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Korea Herald ចេញផ្សាយ​នៅ​ថ្ងៃទី 10 ខែមករា ឆ្នាំ 2018 បានឱ្យដឹងថា នេះ​ជា​លើកដំបូង​ហើយ​ដែល​ក្រុមហ៊ុន Samsung ទទួលបាន​ប្រាក់ចំណេញ​ប្រតិបត្តិការ​ប្រចាំឆ្នាំ​រហូតដល់ 46,9ពាន់​លាន​ដុល្លារ​អាមេរិក ដែល​តួលេខ​នេះ​មិន​ធ្លាប់​កើតមានឡើង​ចាប់តាំងពី​ក្រុមហ៊ុន​ត្រូវបាន​បង្កើត​នៅក្នុង 1969។ ក្រុមហ៊ុន Samsung នៅ​មិនទាន់​បង្ហាញ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ 2017 ទាំងមូល​នោះទេ ប៉ុន្តែ​បានធ្វើ​ការព្យាករណ៍​ថា ប្រាក់ចំណេញ​ប្រចាំត្រីមាស​ទី3 ចន្លោះ​ខែតុលា-ធ្នូ ឆ្នាំ 2017 នឹង​ទទួលបាន 14,1ពាន់​លាន​ដុល្លារ​អាមេរិក ខណៈដែល​ក្រុមអ្នកតាមដាន​បាន​ព្យាករណ៍​ថា មាន​ត្រឹមតែ 12,8ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ៕

កំពូល​ស្មា​ត​ហ្វូ​ន 2 ម៉ូ​ដែល ត្រៀម​បង្ហាញខ្លួន​នៅ​ចុងខែ​នេះ

វា​ជា​រឿង​មួយ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ណាស់​ដែល​នៅ​ចុងខែ​សីហា​នេះ កំពូល​ស្មា​ត​ហ្វូ​ន​មកពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ប្រទេស​កូរ៉េ​ចំនួន 2 បាន​ត្រៀម​បង្ហាញខ្លួន ដើម្បី​បើក​សករាជ​ថ្មី​នៃ​ពិភព​ស្មា​ត​ហ្វូ​នស​កល​ជាមួយនឹង​សមត្ថភាព​ខ្លាំង អេក្រង់​ប្លែក និង​មាន​កាមេរ៉ា​ដែល​អាច​ថតរូប​បាន​ច្បាស់​ទោះ​ពុំមាន​ពន្លឺ​មិន​គ្រប់គ្រាន់​ក្ដី។ តាម​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​បានឱ្យដឹងថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​របស់​កូរ៉េខាងត្បូង Samsung បានធ្វើ​ការចែក​លិខិតអញ្ជើញ​ជូន​ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Unpacked នៅ​ទីក្រុង New York ថ្ងៃទី23 ខែសីហា ឆ្នាំ2017ខាងមុខនេះ ព្រម​ជាមួយនឹង​ការផ្សាយ​បន្ត​ផ្ទាល់​នៅលើ​គេហទំព័រ​របស់ Samsung ទៀតផង។ ទោះជា​ក្នុង​រូប​លើ​លិខិតអញ្ជើញ​មិនបាន​បញ្ជាក់ថា ជា​ទូរស័ព្ទ​អ្វី​ក៏ដោយ ប៉ុន្ដែ​តាមរយៈ​រូប​ប៊ិក​ធ្វើឱ្យ​យើង​អាច​សម្គាល់​បាន​យ៉ាងច្បាស់​ថា វា​គឺជា​ទូរស័ព្ទ Galaxy Note ជំនាន់​ថ្មី គឺ Note 8 ហ្នឹងឯង។ ចំពោះ​ស្មា​ត​ហ្វូ​ន​ថ្មី​នេះ ជា​ទម្លាប់ Samsung តែង​បំពាក់​អេក្រង់​ខ្នាត​ធំ​ជាង​ត្រកូល S ផ្សេងទៀត​ជានិច្ច ព្រមជាមួយ​នឹង​ប៊ិក S-Pen មួយ​ដែលមាន​មុខងារថ្មីៗជានិច្ច​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់។ ចំណែកឯ​ក្រុមហ៊ុន LG វិញ​ក៏បាន​ត្រៀមខ្លួន​បង្ហាញ​ទូរស័ព្ទ V30 នៅ​ថ្ងៃទី31 ចុងខែ​សីហា ឆ្នាំ2017 ខាងមុខ​នេះដែរ។ LG បានធ្វើ​ការចែក​លិខិតអញ្ជើញ​រួចរាល់​ហើយ​សម្រាប់​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​លើក​នេះ និង​នៅលើ​លិខិតអញ្ជើញ​បានបង្ហាញ​យ៉ាងច្បាស់​អំពី​កាលបរិច្ឆេទ និង​ពេលវេលា​នៃ​ព្រឹត្តិការណ៍​នេះ ព្រមទាំង​ឈ្មោះ​របស់​ទូរស័ព្ទ​ទៀតផង៕

ម្ដងនេះច្បាស់ហើយ! Galaxy Note 8 ត្រៀមបង្ហាញខ្លួននៅខែក្រោយ

ម្ដងនេះច្បាស់ហើយ និងគ្មានអ្វីត្រូវសង្ស័យទៀតទេ ក្រោយពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung បានធ្វើការចែកជូនលិខិតអញ្ជើញភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានចូលរួមក្នុងព្រឹត្តិការណ៍ Unpacked នៅទីក្រុង New York ថ្ងៃទី23 ខែសីហា ឆ្នាំ2017 ព្រមជាមួយនឹងការផ្សាយបន្តផ្ទាល់នៅលើគេហទំព័ររបស់ Samsung ទៀតផង។ តាមរយៈគេហទំព័រ រួមជាមួយ Page Facebook របស់ក្រុមហ៊ុន Samsung កម្ពុជា យើងបានឃើញមានការផ្លាស់ប្ដូរ Cover ទៅជារូបទូរស័ព្ទអមដោយប៊ិកពណ៌មួយដើម ដោយមានសរសេរដាក់ថា «រង់ចាំមើលមើល៍ថា តើនៅថ្ងៃទី23 ខែសីហា ឆ្នាំ2017 នឹងមានព្រឹត្តិការណ៍ធំអ្វីកើតឡើង?»។ ទោះនៅក្នុងរូបមិនបានបញ្ជាក់ថាជាទូរស័ព្ទអ្វីមែន ប៉ុន្ដែតាមរយៈរូបប៊ិកមួយនោះ យើងអាចសម្គាល់បានយ៉ាងច្បាស់ថា វាជាទូរស័ព្ទ Galaxy Note ជំនាន់ថ្មី គឺ Note 8 តែម្ដង។ ចំពោះស្មាតហ្វូនថ្មីនេះ ជាទម្លាប់ គឺSamsungនឹងបំពាក់អេក្រង់ខ្នាតធំជាងត្រកូល S ដទៃទៀតជានិច្ច ព្រមជាមួយនឹងប៊ិក S-Pen មួយដែលមានមុខងារថ្មីៗពីមួយជំនាន់ទៅមួយជំនាន់។ យ៉ាងណាមិញ ក្រុមហ៊ុនមិនបានបញ្ជាក់ពីសមត្ថភាព ក៏ដូចជាលក្ខណសម្បត្តិអ្វីទាំងអស់លើស្មាតហ្វូនមួយនេះ ប៉ុន្តែតាមដំណឹងបែកធ្លាយគឺ … Read more

ចាំយូរទេ? ពេលនេះទូរស័ព្ទ Galaxy S8 ពណ៌ទឹកសមុទ្រចេញលក់នៅកម្ពុជាហើយ

ក្រោយចេញលក់ទូរស័ព្ទ Galaxy S8 និង S8Plus ជាផ្លូវការកាលពីដើមខែឧសភា ជាមួយនឹងពណ៌ខ្មៅ ពណ៌ប្រផេះបែកស្វាយ និងទឹកមាសរួចមក ថ្មីៗនេះ Samsung ប្រចាំកម្ពុជាបានប្រកាសដាក់ចេញនូវពណ៌ទឹកសមុទ្រមួយទៀតសម្រាប់អ្នកចង់បានទូរស័ព្ទពណ៌ប្លែកៗបែបធម្មជាតិ។ លោក Seungho Choi នាយកគ្រប់គ្រងនៃ Samsung សាខាកម្ពុជាបានឱ្យដឹងថា សម្ទុះនៃការលក់ទូរស័ព្ទ Galaxy S8 និង S8 Plus មានកម្រិតខ្លាំងនៅតាមខេត្តធំៗក្នុងព្រះរាជាណាចក្រកម្ពុជា លើសពីអ្វីដែលក្រុមហ៊ុនបានរំពឹងទុក ហើយពណ៌ថ្មីនេះជាពណ៌ទី 4 ដែលស្រស់ស្អាតប្លែកភ្នែក ទាក់ចិត្តអ្នកគាំទ្រឱ្យអន្ទះសាចង់បានគ្រប់ៗគ្នា។ ក្នុងរយៈពេល 3 ខែចុងក្រោយនេះ ទូរស័ព្ទទាំង 2 ស៊េរីបានបង្កើតនូវភាពជឿទុកចិត្តដល់អ្នកប្រើប្រាស់ចំនួន 9.8 លាននាក់ជុំវិញពិភពលោក។ ចំពោះទូរស័ព្ទ Galaxy S8/S8+ ពណ៌ទឹកសមុទ្រនេះ គឺមិនមានលក្ខណៈសម្បត្តិអ្វីខុសគ្នាពីទូរស័ព្ទពណ៌មុនៗនោះទេ ដោយវាទាំង 2 នៅតែបំពាក់ជាមួយនឹងកញ្ចក់ Super AMOLED ប្រើ CPU មកពីក្រុមហ៊ុន Qualcomm ប្រភេទ Snapdragon 835 … Read more

កម្ពុជា ជាប្រទេសមួយក្នុងចំណោម 11ប្រទេស ដែលអាចប្រើកម្មវិធី mySamsung

ក្នុងតំបន់អាស៊ី និងអូសេអានី កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស 11 ដែលអាចប្រើប្រាស់កម្មវិធីថ្មីមួយដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Samsung សម្រាប់ផ្ដល់ជូនអតិថិជននូវការថែទាំ ការគ្រប់គ្រង និងធ្វើឱ្យផលិតផល Samsung របស់អ្នកកាន់តែល្អប្រសើរជាងមុន។ តាមការចុះផ្សាយលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Samsung បានឱ្យដឹងថា កម្មវិធី mySamsung អាចប្រើបានក្នុងប្រទេស 11 រួមមាន អូស្ត្រាលី កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ណូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី ថៃ តៃវ៉ាន់ និងវៀតណាម។ កម្មវិធីនេះផ្ដល់នូវលទ្ធភាពទាក់ទងសេវាបម្រើអតិថិជន នៅពេលលោកអ្នកត្រូវការជំនួយ ព្រមទាំងនឹងក្លាយជាមនុស្សដំបូងក្នុងការទទួលបានការ Update ព័ត៌មានអំពីការលក់ផ្ដល់ជូនតម្លៃពិសេស ឬឯកសិទ្ធិពិសេសថ្មីៗ ជាដើម។ ប្រភពព័ត៌មានបានបន្ថែមទៀតថា កម្មវិធីនេះអាចប្រើបានលើទូរស័ព្ទវៃឆ្លាត Samsung ទាំងអស់ និងថេប្លេតមួយចំនួនដែលប្រើ Android OS 4.3 ឡើងទៅ ហើយមាន 7 ភាសាដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Samsung ទទួលបានអត្ថប្រយោជន៍ពីដៃគូដែលអាចជួយដោះស្រាយបញ្ហាបន្តិចបន្តួចរបស់ផលិតផល Samsung ឬទទួលបាននូវអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសពីសេវាកម្មភោជនីយដ្ឋាន ឬពីទីកន្លែងផ្សេងៗទៀតនៅក្នុងទីក្រុងជាកន្លែងដែលសមាជិករបស់ … Read more

ទូរស័ព្ទ Galaxy S8 Plus ចេញពណ៌ថ្មី តម្លៃក្បែរ 1ពាន់ដុល្លារ

តាមគេហទំព័រ Samsung បានឱ្យដឹងថា ខ្លួនកំពុងត្រៀមបង្ហាញស្មាតហ្វូនពណ៌ផ្កាឈូកស្រស់ (Rose Pink) មួយទៀតសម្រាប់ទូរស័ព្ទម៉ូដែល Galaxy S8 Plus នៅខែក្រោយនេះសម្រាប់ទីផ្សារកោះតៃវ៉ាន់ ក្នុងតម្លៃប្រមាណជា 920 ដុល្លារអាមេរិក។ ពណ៌ថ្មីនេះនឹងមានលក់ក្នុងរយៈពេលកំណត់មួយ តែមិនបានបញ្ជាក់អំពីចំនួនដែល S8 Plus ពណ៌ថ្មីនេះនឹងត្រូវបញ្ចេញលក់លើទីផ្សារនោះទេ។ ក្នុងនោះ Samsung ក៏បានបន្ថែមពណ៌ថ្មីៗទៀតចំពោះម៉ូដែលទាំង 2 ដូចជាពណ៌ Ice Lake Blue, Smoked Purple Grey និង Quickstand Gold ក្នុងទីផ្សារដដែលនេះ។ ដោយឡែកចំពោះលក្ខណសម្បត្តិរបស់ទូរស័ព្ទ Galaxy S8 Plus ពណ៌ផ្កាឈូកស្រស់នេះ គឺមិនមានអ្វីខុសប្លែកគ្នាពីទូរស័ព្ទពណ៌ផ្សេងដែល Samsung ធ្លាប់ដាក់លក់មកនោះទេ ពោលគឺនៅប្រើអេក្រង់ទំហំ 6.2 អ៊ីញកម្រិត Quad HD 2560×1440 ភិកសេល ជាអេក្រង់ពេញកោង បំពាក់បន្ទះឈីបប្រភេទ Exynos 8895 ប្រើឈីប Exynos … Read more