ក្រុមហ៊ុន​ Samsung បាន​បរិច្ចាក​ថវិកា​ចំនួន 5,100,000រៀល​ពី​កម្មវិធី “Slow-mo Challenge’’ របស់​ Samsung Galaxy S9/S9+ ជូនទៅ​មន្ទី​ពេទ្យ​គន្ធបុប្ផា

នៅ​ថ្ងៃទី05 ខែកក្កដា ឆ្នាំ2018 ក្រុមហ៊ុន​សាម​សុង បានធ្វើការ​ប្រគល់​ថវិកា​ជូន​ដល់​មន្ទី​ពេទ្យ​គន្ធបុប្ផា ពី​កម្មវិធី “Slow-mo Challenge’’ របស់​ Galaxy S9/S9+ ដើម្បី​ចូល​រួច​ចំណែក​ជួយ​ដល់​កុមារ​កម្ពុជា​ដែល​ទទួល​ការព្យាបាល​ពី​មន្ទី​ពេទ្យ​នេះ។

ការបង្កើត​កម្មវិធី​នេះ​ឡើង​គឺ​ដើម្បី​ផ្តល់ឱកាស​ដល់​អតិថិជន​សាម​សុង​ទាំងអស់​ក្នុង​ការចូល​រួច​ចំណែក​ផ្តល់​វិភាគទាន​ជូន​ដល់​សង្គម​និង​បង្ហាញ​ពីស​ម្ថ​ត​ភាព​ដ៏​អស្ចារ្យ​របស់​កំពូល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​គឺ Samsung Galaxy S9/S9+ ។

លើសពីនេះទៅទៀត​អតិថិជន​ដែល​ស្រឡាញ់​ពេញចិត្ត​នឹង​ផលិតផល​សាម​សុង មិន​ត្រឹមតែ​បាន​រីករាយ​ជាមួយនឹង​មុខងារ​របស់​ទូរស័ព្ទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគាត់​ក៏​បង្កើតបាន​នូវ​អនុស្សាវរីយ៍ល្អៗជាមួយ​មិត្តភក្តិ ហើយ​ជាមួយគ្នា​នោះដែរ ពួកគាត់​ក៏បាន​ចូលរួម​ជួយ​ដល់កុមារៗនៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ។

កម្មវិធី​នេះ​ត្រូវបាន​ប្រកាស​ឲ្យ​ចាប់ផ្ដើម​កាលពី​ថ្ងៃទី15 ខែឧសភា ដល់​ថ្ងៃទី5 ខែកក្កដា ឆ្នាំ2018កន្លងទៅ​នេះហើយ​ទ​ទូល​បានការ​ចូលរួម​ចំនួន 110 វីដេអូ ហើយ​វីដេអូនីមួយៗក្រុមហ៊ុន​បរិច្ចាក​ទឹក​ប្រាក់​ចំនួន១០,០០០រៀល​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ក៏បាន​បរិច្ចាក ទឹកប្រាក់​ចំនួន 4,000,000រៀល​បន្ថែមទៀត​ពីលើ​ការបង្កើត​វីដេអូ​នេះ​ផងដែរ។នេះ​បើតាម​ប្រសា​ស​ន៏​របស់លោក Seungho Choi អគ្គនាយក​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា។

ដោយឡែក​អ្នក​ដែល​បាន​ចូលរួម​ក្នុងការ​បង្កើត​វីដេអូ​នេះ​ក៏មាន​ឱកាស​ឈ្នះ​រង្វាន់ Samsung Galaxy S9+ ( 256GB) 1គ្រឿង​ផងដែរ។

លោក មាស កក្កដា ដែលជា​អ្នកឈ្នះ​រង្វាន់ Samsung Galaxy S9+ ( 256GB) 1គ្រឿង ពី​កា​រប​ង្តើ​ត​វីដេអូ​Slow-moបាន​និយាយថា៖«នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​ខ្ងុំ​បាន​ចូលរួម​ក្នុងការ​បង្កើត​វីដេអូ​ក្នុង​កម្មវិធី “Slow-mo Challenge’’ របស់​ក្រុមហ៊ុន​សាម​សុង​ដើម្បី​ចូលរួម​ជួយ​ដល់​កុមារ​កម្ពុជា​ក៏ដូចជា​រួមចំណែក​ជួយ​ដល់​សង្គមជាតិ​ផងដែរ​ហើយ​ខ្ងុំ​ជឿជាក់ថា​ក្រុមហ៊ុន​សាម​សុង​នឹងមាន​កម្មវិធីល្អៗជាច្រើន​ទៀត​ដើម្បី​បើកឱកាស​ឲ្យ​កាន់តែ​ទូលំទូលាយ​ក៏ដូចជា​ការ​បំផុសទឹកចិត្ត​ស្រលាញ់​និង​ចូលរួមចំណែក​ជួល​ដល់​សង្គមជាតិ​ហើយក៏​សូម​ជូនពរ​ក្រុមហ៊ុន​សាម​សុង​ទទួលបាន​ភាពជោគជ័យ និង​បន្ត​បង្កើត​បច្ចេកវិទ្យា​ដ៏ទំនើបៗបន្តទៀត​ដើម្បី​បំពេញតម្រូវការ​សព្វថ្ងៃ​របស់​អតិថិជន»៕

Advertisement