Tag: Samsung

  • ចំណេញភ្លាមៗពី Samsung Galaxy A ស៊េរី ជាមួយការផ្ដល់ជូនដ៏ពិសេស…!

    ចំណេញភ្លាមៗពី Samsung Galaxy A ស៊េរី ជាមួយការផ្ដល់ជូនដ៏ពិសេស…!

    គ្រាន់តែទិញស្មាតហ្វូន Galaxy A ស៊េរីណាមួយពីសាមសុងនឹងទទួលបានប្រាក់ត្រលប់មកវិញភ្លាមៗ…!

    (ភ្នំពេញ) ថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2023 ៖ បើអតិថិជនត្រូវទិញ…ទិញឱ្យហើយទៅ…កុំនៅឡើយបង្អង់យូរ… ប្រយ័ត្ន​ប្រម៉ូសិនអស់ធ្វើមុខជូរ…ស្មាតហ្វូនល្អលក់ដាច់មិនយូរ…ទិញប្រើភ្លាមជាប់ចិត្តភ្លែត…! អតិថិជនទាំង អស់នឹងទទួលបានប្រាក់ត្រលប់មកវិញភ្លាមៗ ព្រមទាំងរង្វាន់ម៉ាគាប់ចិត្តតែម្ដង…ចាប់ពីថ្ងៃទី 16 រហូតដល់ ថ្ងៃទី 30 មិថុនា 2023 ដោយគ្រាន់តែទិញស្មាតហ្វូន Galaxy A ស៊េរីណាមួយដូចក្រោម៖

    *Galaxy A34 | A54 5G

    – បានប្រាក់ត្រលប់មកវិញចំនួន 81,000៛

    – កៅអីបត់ពិចនិក

    – កាបូបរក្សាសីតុណ្ហភាពដ៏ស្រស់ស្អាត

    *Galaxy A24

    – បានប្រាក់ត្រលប់មកវិញចំនួន 61,000៛

    – ស្រោមទូរស័ព្ទថ្លា និងកញ្ចក់ការពារអេក្រង់

    – ឆ្នាំងសាកល្បឿនលឿនរហូតដល់ 15W

    *Galaxy A14 | A14 5G

    – បានប្រាក់ត្រលប់មកវិញចំនួន 61,000៛

    – ឆ្នាំងសាកល្បឿនលឿនរហូតដល់ 15W

    *ចំណែក Galaxy A04s

    – បានប្រាក់ត្រលប់មកវិញចំនួន 61,000៛

    អ៊ែមណាស់…! ឡូយណាស់…! នៅចាំអីទៀត…ប្រញាប់រួសរាន់ឡើងណាហ្វេនៗ! ទិញទូរស័ព្ទបាន ទាំងរង្វាន់…បានទាំងប្រាក់ត្រលប់មកវិញ…រកឯណាទៀត! មានតែក្រុមហ៊ុន សាមសុង ប៉ុណ្ណោះ…!

    សូមបញ្ជាក់ផងដែរថាក្នុងចំណោមស្មាតហ្វូនស៊េរី A ខាងលើដែលក្រុមហ៊ុន សាមសុង ផ្តល់ប្រូម៉ូសិនជូន អតិថិជននាពេលនេះគឺសុទ្ធសឹងជាស្មាតហ្វូនដែលអាចឆក់យកបេះដូងអ្នកប្រើប្រាស់លើទីផ្សារទាំងអស់ដែលមានតម្លៃប្រហាក់ប្រហែលគ្នា…និងទទួលបានការពេញនិយមគាំទ្រយ៉ាងខ្លាំងនឹកស្មានមិនដល់! តើមានអ្វីដែលពិសេសសម្រាប់ជោគជ័យដ៏អស្ចារ្យនេះ? ព្រោះថាស្មាតហ្វូន A34 5G, A54 5G, A24 , A14, A14 5G, ឬ A04s ត្រូវបានផលិតឡើងជាមួយនឹងគុណភាពខ្ពស់…បំពាក់បច្ចេកវិទ្យាចុងក្រោយនិងមានតម្លៃ សមរម្យបំផុតស្ទើរមិនគួរឱ្យជឿ…!

    សូមរំលឹកថា ក្រុមហ៊ុន សាមសុង គឺជាសមាជិកសកម្មក្នុងវិស័យឯកជនដែលធ្វើសកម្មភាពគាំទ្រដល់ទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាង មុខផងដែរ។

    សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាម ហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាច ចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើ អតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

    *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

  • Samsung អាច​បញ្ចេញ​ស្មា​ត​ហ្វូ​ត​ប្រភេទ​មូរ នៅ​ចុងឆ្នាំ ២០២២ នេះ

    Samsung អាច​បញ្ចេញ​ស្មា​ត​ហ្វូ​ត​ប្រភេទ​មូរ នៅ​ចុងឆ្នាំ ២០២២ នេះ

    ក្រៅពី​ទូរស័ព្ទ​ឆ្លាត​វៃ​ប្រភេទ​បត់ Galaxy Z Fold៤ និង ZFlip៤ ក្រុមហ៊ុន Samsung ក៏ត្រូវ​បាន​គេ​ជឿថា នឹង​ប្រកាស​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ប្រភេទ​មូរ​ដំបូង​គេ​បង្អស់​នៅ​ចុងឆ្នាំ​នេះ។

    Ice Universe ដែលជា​អ្នក​តែងតែ​បញ្ចេញ​ព័ត៌មាន​ត្រឹមត្រូវ​ស្ដីពី​ផលិតផល​អនាគត​រប​ស់ Samsung ឱ្យដឹងថា ក្រុមហ៊ុន​របស់ កូរ៉េខាងត្បូង នេះ កំពុង​ប្រើប្រាស់​លេខ​កូដ B៤, Q៤ និង N៤ សម្រាប់​ស្មា​ត​ហ្វូ​ន ៣ ម៉ូ​ដែល​របស់ខ្លួន ដែល​គ្រោង​នឹង​ចេញលក់​នៅ​ចុងឆ្នាំ ២០២២។ ក្នុងនោះ B៤ និង Q៤ គឺជា​របស់ Z Flip៤ និង Z Fold៤ ចំណែក N៤ គឺជា​ឧបករណ៍​ថ្មី​ទាំងស្រុង។ N៤ ដែលមាន​ឈ្មោះ​កូដ​ថា Diamind នឹង​ជា​ស្មា​ត​ហ្វូ​ន​ប្រភេទ​មូរ​ដំបូង​គេ​ក្នុង​ពិភពលោក។

    ក៏ប៉ុន្តែ អ្នកវិភាគ Ross Young ឱ្យដឹងថា លោក​កំពុង​ពិនិត្យមើល​ប្រភពព័ត៌មាន​ច្បាស់​ការណ៍ ដើម្បី​បញ្ជាក់ថា ស្មា​ត​ហ្វូ​ន​នេះ​អាច​បង្ហាញ​វត្តមាន​នៅក្នុង​ឆ្នាំ ២០២២ ឬ​អត់។

    នៅលើ​ទីផ្សារ​បច្ចុប្បន្ន មិនទាន់មាន​ស្មា​ត​ហ្វូ​ន​ប្រភេទ​មូរ​ណាមួយ​ត្រូវបាន​ដាក់លក់​នៅឡើយ បើ​ទោះ​មាន​ក្រុមហ៊ុន​ជាច្រើន​បានដាក់​ពាក្យស្នើសុំ​បណ្ណ​កម្មសិទ្ធិបញ្ញា ឬ​លើកឡើង​អំពី​គំនិត​ស្ដីពី​ឧបករណ៍​ប្រភេទ​នេះ៕

  • វ៉ាវ…ឡូយកប់ហួសថ្លែងតែម្តងលើកនេះ…!! Samsung Galaxy Z Fold 2 បង្ហាញខ្លួនពិតប្រាកដហើយ…ជាមួយនឹងការដាក់ឱ្យកម្ម៉ង់ទិញទុកមុន និងមានការថែមកាដូពិសេសអស្ចារ្យបំផុត…!!

    វ៉ាវ…ឡូយកប់ហួសថ្លែងតែម្តងលើកនេះ…!! Samsung Galaxy Z Fold 2 បង្ហាញខ្លួនពិតប្រាកដហើយ…ជាមួយនឹងការដាក់ឱ្យកម្ម៉ង់ទិញទុកមុន និងមានការថែមកាដូពិសេសអស្ចារ្យបំផុត…!!

    ក្រុមហ៊ុន សាមសុង ផ្តល់ជូននូវភាពភ្ញាក់ផ្អើលជាលើកទី ២ សម្រាប់វត្តមានកំពូលស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold 2!!

    (ភ្នំពេញ) ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២០៖ ស្ទើរតែជុំវិញពិភពលោកសុទ្ធតែបានរំពឹងទុកថានឹងបានឃើញកំពូលស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold 2 ដ៏ល្អឯកធ្វើការបង្ហាញបង្អួតខ្លួនក្នុងមហាព្រឹត្តិការណ៍ដាក់បង្ហាញរូងរាងពិតនៃអធិរាជមហាអំណាចស្មាតហ្វូនប៊ិក Samsung Galaxy Note 20 និង Galaxy Note 20 Ultra កាលពីខែសីហា ឆ្នាំ ២០២០ កន្លងទៅនេះ…!

    វ៉ាវ…ឡូយកប់ហួសថ្លែងតែម្តងលើកនេះ…!! Samsung Galaxy Z Fold 2 បង្ហាញខ្លួនពិតប្រាកដហើយ…ជាមួយនឹងការដាក់ឱ្យកម្ម៉ង់ទិញទុកមុន និងមានការថែមកាដូពិសេសអស្ចារ្យបំផុត…!!ក្រោយពីសំងំដុសខាត់…កែប្រែឱ្យកាន់តែប្រសើរ…អភិវឌ្ឍថ្មីបន្ថែមឱ្យកាន់តែឡូយ…និងការច្នៃប្រឌិតខ្ពស់ឱ្យកាន់តែល្អ ថ្ងៃនេះក្រុមហ៊ុន សាមសុង បានធ្វើការដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូនដែលមានអេក្រង់បត់បានដ៏អស្ចារ្យ និងទាក់ទាញជាទីបំផុតដល់ពិភពលោក និងជូនអតិថិជនរបស់ខ្លួនហើយ…!!

    វ៉ាវ…ឡូយកប់ហួសថ្លែងតែម្តងលើកនេះ…!! Samsung Galaxy Z Fold 2 បង្ហាញខ្លួនពិតប្រាកដហើយ…ជាមួយនឹងការដាក់ឱ្យកម្ម៉ង់ទិញទុកមុន និងមានការថែមកាដូពិសេសអស្ចារ្យបំផុត…!!តួយ៉ាងថ្ងៃនេះក្រុមហ៊ុនសាខាថៃ សាមសុង អេឡិចត្រូនិចប្រចាំព្រះរាជាណាចក្រកម្ពុជាមិនបានបង្អង់យូរដោយបានធ្វើការអញ្ជើញអ្នកសារព័ត៌មាន និងអ្នកថតរូបអាជីពជាច្រើនរូបដើម្បីចូលរួមជាសាក្សីនៃកំពូលមហាព្រឹត្តិការណ៍លើកទី ២ នេះដើម្បីផ្តិតយកនូវរូបរាងពិតដ៏ទាក់ទាញ, លក្ខណៈពិសេសគ្មានគូប្រៀប, រចនាបថ, ពណ៌, ក៏ដូចជាតម្លៃពិតប្រាកដក្នុងទីផ្សារប្រទេសកម្ពុជាយើង ដែលប្រព្រឹត្តទៅនៅអគារ THE BRIDGE Commercial Retail Mall ។

    វ៉ាវ…ឡូយកប់ហួសថ្លែងតែម្តងលើកនេះ…!! Samsung Galaxy Z Fold 2 បង្ហាញខ្លួនពិតប្រាកដហើយ…ជាមួយនឹងការដាក់ឱ្យកម្ម៉ង់ទិញទុកមុន និងមានការថែមកាដូពិសេសអស្ចារ្យបំផុត…!!អ្វីដែលធ្វើឱ្យ Samsung Galaxy Z Fold 2 ទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់ស្មាតហ្វូនជំនាន់ថ្មីខ្លាំងបំផុតនោះគឺលើកនេះ Samsung Galaxy Z Fold 2 ត្រូវបានរចនាឡើងយ៉ាងល្អបំផុត…ផ្ចិតផ្ចង់បំផុត…និងកាន់តែអស្ចារ្យបំផុត…ដោយបំពាក់អេក្រង់ធំជាងមុន…មានរាងស្តើងជាងមុន…អេក្រង់ភ្លឺច្បាស់ជាងមុន កម្លាំងម៉ាស៊ីនខ្លាំងជាងមុន និងថាមពលថ្មធំជាងមុន…!!

    លោកខ្លូត ពិសិដ្ឋ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាខាថៃ សាមសុង អេឡិចត្រូនិច ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា៖ “លើកនេះភាពអស្ចារ្យយ៉ាងច្រើនសម្បូរបែប និងពិសេសអស្ចារ្យបំផុតដែលនឹកស្មានមិនដល់នឹងត្រូវលាតត្រដាងយ៉ាងច្បាស់ក្នុងរបកគំហើញថ្មីជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយលើ Samsung Galaxy Z Fold 2 ! ហើយក្រុមហ៊ុន សាមសុង ជឿជាក់យ៉ាងច្បាស់ថា អតិថិជនដែលកំពុងទន្ទឹងរង់ចាំវត្តមាននូវកំពូលស្មាតហ្វូនអេក្រង់បត់ដែលពោរពេញដោយឧត្តមភាព និងភាពទាន់សម័យបំផុតនេះពិតជាពេញចិត្ត និងមិនខកបំណងជាមួយ Samsung Galaxy Z Fold 2 ឡើយ! ”

    Samsung Galaxy Z Fold 2 នឹងដាក់ឱ្យកម្ម៉ង់ទិញទុកមុន (Pre-order) ចាប់ពី ថ្ងៃទី០២ ដល់ថ្ងៃទី ១១ ខែកញ្ញា ២០២០ ជាមួយនឹងការថែមជូនដ៏ពិសេសបំផុតដូចជា៖
    – ថែមជូនកាសឥតខ្សែ Galaxy Buds Live
    – បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
    – ស៊ីមស្មាតលេខពិសេសតម្លៃ 129 ដុល្លារ ជាមួយគម្រោងស្មាតចំនួន 52 សប្តាហ៍!

    វ៉ាវ…ឡូយកប់ហួសថ្លែងតែម្តងលើកនេះ…!! Samsung Galaxy Z Fold 2 បង្ហាញខ្លួនពិតប្រាកដហើយ…ជាមួយនឹងការដាក់ឱ្យកម្ម៉ង់ទិញទុកមុន និងមានការថែមកាដូពិសេសអស្ចារ្យបំផុត…!!រួសរាន់ឡើង…! ប្រញាប់អញ្ជើញទៅហាងដែលមានស្លាកសញ្ញា (Pre-order) ដែលនៅជិតលោកអ្នកបំផុតឥឡូវនេះភ្លាមទៅ…ថាមិនត្រូវខ្លាចក្រែងថាដាច់ស្តុកមុនកំណត់ទៀតក៏ថាបានណ៎ា…!!

    សម្រាប់អតិថិជនដែលបានកម្ម៉ង់ទុកមុន(Pre-order) និងទទួលបានទូរស័ព្ទនៅថ្ងៃទី18 ដល់24 ខែកញ្ញា 2020។
    * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

  • របកគំហើញថ្មី…! បទពិសោធន៍នៃការមើលឃើញថ្មីពីទូរទស្សន៍ដ៏វ័យឆ្លាតបំផុត សាមសុង Crystal UHD ថ្មី!!

    របកគំហើញថ្មី…! បទពិសោធន៍នៃការមើលឃើញថ្មីពីទូរទស្សន៍ដ៏វ័យឆ្លាតបំផុត សាមសុង Crystal UHD ថ្មី!!

    (ភ្នំពេញ) ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២០៖ កាលពីសម័យមុន ឬត្រឹមទសវត្សរ៍ ៧០មើលទូរទស្សន៍ គឺមើលតែទូរទស្សន៍មែន…មិនមែនមើលរូបភាពក្នុងទូរទស្សន៍ឡើយ…ព្រោះទូរទស្សន៍មានរាងធំប៉ោងទយទៅក្រោយរូបភាពតូចហើយបែកមិនច្បាស់ហើយសខ្មៅទៀត! ប៉ុន្តែសម័យនេះជាមួយបច្ចេកវិទ្យារបស់ក្រុមហ៊ុន សាមសុង ឥឡូវនេះគឺលោកអ្នកអាចមើលលើសពីរូបភាព និងសំឡេងដោយរីករាយ…មិនមែនមើលទូរទស្សន៍ទៀតឡើយ!

    ហើយទូរទស្សន៍ដែលក្រុមហ៊ុននឹងធ្វើការណែនាំនៅពេលនេះគឺជាទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ថ្មីដែលបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយដែលអាចផ្តល់ជូននូវបទពិសោធន៍នៃការទស្សនាកម្សាន្ត និងការមើលឃើញថ្មីពុំធ្លាប់មានក្នុងប្រវិត្តិសាស្ត្រនៃពិភពទូរទស្សន៍!

    ទូរទស្សន៍វៃឆ្លាតម៉ូឌែល សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ពិតជាធ្វើឱ្យពិភពនៃការមើលឃើញមានការផ្លាស់ប្តូរ និងមិនអាចបំភ្លេចបានយ៉ាងពិតប្រាកដជាមួយនឹងលក្ខណៈពិសេសៗរបស់ សាមសុង ដែលបានធ្វើការអភិវឌ្ឍន៍ចុងក្រោយដូចជា៖

    * Crystal Processor 4K

    ជាបច្ចេកវិទ្យាមួយដ៏ទំនើបចុងក្រោយក្នុងការផ្លាស់ប្តូរបទពិសោធន៍នៃការទស្សនាលើកញ្ចក់ទូរទស្សន៍កាន់តែអស្ចារ្យដោយបង្ហាញជូននូវរូបភាពកាន់តែលម្អិត និងកាន់តែច្បាស់លើសកម្រិតរូបភាព Full HD ចំនួន 4 ដង (4K Resolution) ជួយឱ្យលោកអ្នកស្វែងរក និងរីករាយជក់ចិត្តនូវពិភពកម្សាន្តដ៏សម្បូរបែបបានយ៉ាងលឿន និងមានភាពងាយស្រួលបំផុត!

    * Dual LED

    ជាបច្ចេកវិទ្យាដែលមានមុខងារយ៉ាងពិសេសក្នុងការដុសខាត់រូបភាព និងធ្វើឱ្យមានតុល្យភាពរវាងពណ៌ និងពន្លឺឱ្យមានលក្ខណៈដូចធម្មជាតិពិតៗ! ទោះបីជាលោកអ្នកមើលពីជ្រុងណា ឬពេលណាក៏នៅតែទទួលបានបទពិសោធន៍នៃកម្រិតភាពច្បាស់បានយ៉ាងល្អឥតខ្ចោះ!

    * Boundless Design

    គ្រប់ម៉ូឌែលនៃទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ទាំងអស់ប្រចាំឆ្នាំ២០២០ នេះគឺសុទ្ធសឹងតែត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ជាទីបំផុតស្តើងស្អាតស្ទើរតែគ្មានគែម! ដូច្នេះលោកអ្នកអាចរីករាយជាមួយនឹងបទពិសោធន៍នៃការបង្ហាញរូបភាពធំច្បាស់ល្អលើអេក្រង់លាតពេញតួដែលពុំធ្លាប់មានពីមុនមក!

    * Mobile View (Mirroring Screen on TV)

    មុខងារ និងបច្ចេកវិទ្យាថ្មីមួយនេះគឺប្លែក និងល្អអស្ចារ្យបំផុតក្នុងការធ្វើឱ្យលោកអ្នកកាន់តែពេញចិត្តក្នុងការកម្សាន្តទាំងនៅលើទូរស័ព្ទដៃ និងលើទូរទស្សន៍ដោយធ្វើការបែងចែកលើកញ្ចក់អេក្រង់ទូរទស្សន៍ (Split Screen) ក្នុងពេលតែមួយ! ពិតជាឡូយមែន! ដូច្នេះលោកអ្នកនឹងមិនខកខានក្នុងការទស្សនាការកម្សាន្តនូវកម្មវិធីដែលលោកអ្នកពេញចិត្តឡើយ! ហើយអ្វីដែលពិសេសនោះលោកអ្នកនឹងទទួលបានអារម្មណ៍កាន់តែរំភើបជាមួយក្រាហ្វិកតន្ត្រីលោត កន្ត្រាក់ដ៏ទាក់ទាញតាមបទភ្លេង ឬចម្រៀងដែលមានក្នុងទូរស័ព្ទដៃមកលើអេក្រង់ទូរទស្សន៍ (Visual Effect Via Music Wall) ! កាន់តែអស្ចារ្យ និងទំនើបទៅហើយពេលនេះ!

    * 4K Upscaling

    បច្ចេកវិទ្យាចុងក្រោយដែលមានសមត្ថភាពក្នុងការដុសខាត់ និងបំលែងគុណភាពកម្រិតរូបភាពឱ្យកាន់តែច្បាស់ត្រជាក់ភ្នែកមកក្នុងកម្រិត 4K ទាំងអស់គ្រប់ពេលវេលា និងគ្រប់ប្រភពទោះបីជាកម្រិតរូបភាពដើមមិនមែន 4K យ៉ាងណាក៏ដោយក៏លោកអ្នកអាចទស្សនា ទទួលបានបទពិសោធន៍កម្រិតរូបភាព 4K ពិតៗតែម្តង!

    ប៉ុនហ្នឹងហើយ…ថាអត់ឡូយមួយមាត់ទៅ! រួសរាន់ឡើងអតិថិជន សាមសុង ទាំងអស់! ជាមួយនឹងទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ប្រចាំឆ្នាំ ២០២០ នេះសឹងថាលោកអ្នកមិនបាច់ចំណាយពេលទៅមើលកុននៅខាងក្រៅហើយអាចបង្កើនការជួបជុំគ្រួសារដោយរីករាយ និងមានសុភមង្គលបានថែមទៀតផង!

    សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

  • ទស្សនា​ដំណាក់​កាល​ត្រួត​ពិនិត្យ​បច្ចេក​ទេស​ និង​វេច​ខ្ចប់​​ Galaxy Z Flip នៅ​ក្នុង​រោង​ចក្ររបស់​​ Samsung (វីដេអូ)

    ទស្សនា​ដំណាក់​កាល​ត្រួត​ពិនិត្យ​បច្ចេក​ទេស​ និង​វេច​ខ្ចប់​​ Galaxy Z Flip នៅ​ក្នុង​រោង​ចក្ររបស់​​ Samsung (វីដេអូ)

    ក្រុម​ហ៊ុន​ Samsung ថ្មី​ៗ​នេះ បាន​បង្ហោះ​ឃ្លីប​វីដេអូ​មួយ​ បង្ហាញ​អំពី​ភាព​ហ្មត់​ចត់​ ប្រយ័ត្ន​ប្រយែង​ក្នុង​ដំណាក់​កាល​នៃ​ការ​ត្រួត​ពិនិត្យ​​លើ​ភាព​មាំ​មួនរបស់ Galaxy Z Flip នៅ​មុន​ពេល​ស្មាតហ្វូន​នេះ​ត្រូវ​បាន​វេច​ខ្ចប់​ និង​ទៅ​ដល់​ដៃ​អតិថិ​ជន​។

    យោង​តាម​ការ​បង្ហាញ​របស់​ឃ្លីបវីដេអូនេះ ស្មាតហ្វូន​ Galaxy Z Flip បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​​យ៉ាង​ល្អិត​ល្អន់ទៅ​លើ​ទូរស័ព្ទ​នេះ​ មិន​ថា​ផ្នែក​ទន់(software) ឬ​ផ្នែក​រឹង(hardware) ពិសេស​គឺ​សមត្ថ​ភាព​នៃ​ការ​បត់ ឬ​លា និង​សមត្ថ​ភាព​នៃ​ប្រតិបត្តិ​ការ​​របស់​ស្មាត​ហ្វូន​នេះ​។

    ក្រៅ​ពី​នេះ គេ​ឃើញ​ថា ដំណាក់​កាល​នៃ​ការ​វេច​ខ្ចប់​របស់​ស្មាត​ហ្វូន​នេះ​ក៏​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ដោយ​ប្រើ​ដៃ​ ជំនួស​ម៉ាស៊ីន​ស្វ័យប្រ​វត្ត។ បុគ្គលិក​វេចខ្ចប់ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជំហាន​ចុង​ក្រោយ​បង្អស់​នៃ​ដំណើរការ​ផលិត​។

    Galaxy Z Flip គឺជា​ស្មាតហ្វូន​ដែល​មាន​រូប​រាង​អាច​បត់​ជា​2បាន​​របស់​ក្រុម​ហ៊ុន Samsung បន្ទាប់​ពី​​ទូរស័ព្ទ​ឆ្លាត​វៃ Galaxy Fold ដែល​ត្រូវ​បាន​ផលិត​កាល​ពី​ឆ្នាំទៅ​៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស

  • ក្រុមហ៊ុន​ Samsung បាន​បរិច្ចាក​ថវិកា​ចំនួន 5,100,000រៀល​ពី​កម្មវិធី “Slow-mo Challenge’’ របស់​ Samsung Galaxy S9/S9+ ជូនទៅ​មន្ទី​ពេទ្យ​គន្ធបុប្ផា

    ក្រុមហ៊ុន​ Samsung បាន​បរិច្ចាក​ថវិកា​ចំនួន 5,100,000រៀល​ពី​កម្មវិធី “Slow-mo Challenge’’ របស់​ Samsung Galaxy S9/S9+ ជូនទៅ​មន្ទី​ពេទ្យ​គន្ធបុប្ផា

    នៅ​ថ្ងៃទី05 ខែកក្កដា ឆ្នាំ2018 ក្រុមហ៊ុន​សាម​សុង បានធ្វើការ​ប្រគល់​ថវិកា​ជូន​ដល់​មន្ទី​ពេទ្យ​គន្ធបុប្ផា ពី​កម្មវិធី “Slow-mo Challenge’’ របស់​ Galaxy S9/S9+ ដើម្បី​ចូល​រួច​ចំណែក​ជួយ​ដល់​កុមារ​កម្ពុជា​ដែល​ទទួល​ការព្យាបាល​ពី​មន្ទី​ពេទ្យ​នេះ។

    ការបង្កើត​កម្មវិធី​នេះ​ឡើង​គឺ​ដើម្បី​ផ្តល់ឱកាស​ដល់​អតិថិជន​សាម​សុង​ទាំងអស់​ក្នុង​ការចូល​រួច​ចំណែក​ផ្តល់​វិភាគទាន​ជូន​ដល់​សង្គម​និង​បង្ហាញ​ពីស​ម្ថ​ត​ភាព​ដ៏​អស្ចារ្យ​របស់​កំពូល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​គឺ Samsung Galaxy S9/S9+ ។

    លើសពីនេះទៅទៀត​អតិថិជន​ដែល​ស្រឡាញ់​ពេញចិត្ត​នឹង​ផលិតផល​សាម​សុង មិន​ត្រឹមតែ​បាន​រីករាយ​ជាមួយនឹង​មុខងារ​របស់​ទូរស័ព្ទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគាត់​ក៏​បង្កើតបាន​នូវ​អនុស្សាវរីយ៍ល្អៗជាមួយ​មិត្តភក្តិ ហើយ​ជាមួយគ្នា​នោះដែរ ពួកគាត់​ក៏បាន​ចូលរួម​ជួយ​ដល់កុមារៗនៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ។

    កម្មវិធី​នេះ​ត្រូវបាន​ប្រកាស​ឲ្យ​ចាប់ផ្ដើម​កាលពី​ថ្ងៃទី15 ខែឧសភា ដល់​ថ្ងៃទី5 ខែកក្កដា ឆ្នាំ2018កន្លងទៅ​នេះហើយ​ទ​ទូល​បានការ​ចូលរួម​ចំនួន 110 វីដេអូ ហើយ​វីដេអូនីមួយៗក្រុមហ៊ុន​បរិច្ចាក​ទឹក​ប្រាក់​ចំនួន១០,០០០រៀល​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។

    មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ក៏បាន​បរិច្ចាក ទឹកប្រាក់​ចំនួន 4,000,000រៀល​បន្ថែមទៀត​ពីលើ​ការបង្កើត​វីដេអូ​នេះ​ផងដែរ។នេះ​បើតាម​ប្រសា​ស​ន៏​របស់លោក Seungho Choi អគ្គនាយក​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា។

    ដោយឡែក​អ្នក​ដែល​បាន​ចូលរួម​ក្នុងការ​បង្កើត​វីដេអូ​នេះ​ក៏មាន​ឱកាស​ឈ្នះ​រង្វាន់ Samsung Galaxy S9+ ( 256GB) 1គ្រឿង​ផងដែរ។

    លោក មាស កក្កដា ដែលជា​អ្នកឈ្នះ​រង្វាន់ Samsung Galaxy S9+ ( 256GB) 1គ្រឿង ពី​កា​រប​ង្តើ​ត​វីដេអូ​Slow-moបាន​និយាយថា៖«នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​ខ្ងុំ​បាន​ចូលរួម​ក្នុងការ​បង្កើត​វីដេអូ​ក្នុង​កម្មវិធី “Slow-mo Challenge’’ របស់​ក្រុមហ៊ុន​សាម​សុង​ដើម្បី​ចូលរួម​ជួយ​ដល់​កុមារ​កម្ពុជា​ក៏ដូចជា​រួមចំណែក​ជួយ​ដល់​សង្គមជាតិ​ផងដែរ​ហើយ​ខ្ងុំ​ជឿជាក់ថា​ក្រុមហ៊ុន​សាម​សុង​នឹងមាន​កម្មវិធីល្អៗជាច្រើន​ទៀត​ដើម្បី​បើកឱកាស​ឲ្យ​កាន់តែ​ទូលំទូលាយ​ក៏ដូចជា​ការ​បំផុសទឹកចិត្ត​ស្រលាញ់​និង​ចូលរួមចំណែក​ជួល​ដល់​សង្គមជាតិ​ហើយក៏​សូម​ជូនពរ​ក្រុមហ៊ុន​សាម​សុង​ទទួលបាន​ភាពជោគជ័យ និង​បន្ត​បង្កើត​បច្ចេកវិទ្យា​ដ៏ទំនើបៗបន្តទៀត​ដើម្បី​បំពេញតម្រូវការ​សព្វថ្ងៃ​របស់​អតិថិជន»៕

  • នេះ​ជា​លើក​ទី1ហើយ ដែល Samsung ទទួលបាន​ប្រាក់ចំណេញ​ប្រតិបត្តិការ​​ច្រើន​យ៉ាង​នេះ

    នេះ​ជា​លើក​ទី1ហើយ ដែល Samsung ទទួលបាន​ប្រាក់ចំណេញ​ប្រតិបត្តិការ​​ច្រើន​យ៉ាង​នេះ

    សេ​អ៊ូ​ល៖ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​កូរ៉េខាងត្បូង Samsung Electronics បានប្រកាស​ឱ្យដឹងថា នៅក្នុង​ឆ្នាំ 2017 កន្លងទៅនេះ ទទួលបាន​ប្រាក់ចំណេញ​ប្រតិបត្តិការ​ប្រចាំ​រហូតដល់ 46,9ពាន់​លាន​ដុល្លារ​អាមេរិក តិចជាង​ការព្យាករណ៍។

    យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Korea Herald ចេញផ្សាយ​នៅ​ថ្ងៃទី 10 ខែមករា ឆ្នាំ 2018 បានឱ្យដឹងថា នេះ​ជា​លើកដំបូង​ហើយ​ដែល​ក្រុមហ៊ុន Samsung ទទួលបាន​ប្រាក់ចំណេញ​ប្រតិបត្តិការ​ប្រចាំឆ្នាំ​រហូតដល់ 46,9ពាន់​លាន​ដុល្លារ​អាមេរិក ដែល​តួលេខ​នេះ​មិន​ធ្លាប់​កើតមានឡើង​ចាប់តាំងពី​ក្រុមហ៊ុន​ត្រូវបាន​បង្កើត​នៅក្នុង 1969។

    ក្រុមហ៊ុន Samsung នៅ​មិនទាន់​បង្ហាញ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ 2017 ទាំងមូល​នោះទេ ប៉ុន្តែ​បានធ្វើ​ការព្យាករណ៍​ថា ប្រាក់ចំណេញ​ប្រចាំត្រីមាស​ទី3 ចន្លោះ​ខែតុលា-ធ្នូ ឆ្នាំ 2017 នឹង​ទទួលបាន 14,1ពាន់​លាន​ដុល្លារ​អាមេរិក ខណៈដែល​ក្រុមអ្នកតាមដាន​បាន​ព្យាករណ៍​ថា មាន​ត្រឹមតែ 12,8ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ៕

  • កំពូល​ស្មា​ត​ហ្វូ​ន 2 ម៉ូ​ដែល ត្រៀម​បង្ហាញខ្លួន​នៅ​ចុងខែ​នេះ

    កំពូល​ស្មា​ត​ហ្វូ​ន 2 ម៉ូ​ដែល ត្រៀម​បង្ហាញខ្លួន​នៅ​ចុងខែ​នេះ

    វា​ជា​រឿង​មួយ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ណាស់​ដែល​នៅ​ចុងខែ​សីហា​នេះ កំពូល​ស្មា​ត​ហ្វូ​ន​មកពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ប្រទេស​កូរ៉េ​ចំនួន 2 បាន​ត្រៀម​បង្ហាញខ្លួន ដើម្បី​បើក​សករាជ​ថ្មី​នៃ​ពិភព​ស្មា​ត​ហ្វូ​នស​កល​ជាមួយនឹង​សមត្ថភាព​ខ្លាំង អេក្រង់​ប្លែក និង​មាន​កាមេរ៉ា​ដែល​អាច​ថតរូប​បាន​ច្បាស់​ទោះ​ពុំមាន​ពន្លឺ​មិន​គ្រប់គ្រាន់​ក្ដី។

    តាម​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​បានឱ្យដឹងថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​របស់​កូរ៉េខាងត្បូង Samsung បានធ្វើ​ការចែក​លិខិតអញ្ជើញ​ជូន​ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Unpacked នៅ​ទីក្រុង New York ថ្ងៃទី23 ខែសីហា ឆ្នាំ2017ខាងមុខនេះ ព្រម​ជាមួយនឹង​ការផ្សាយ​បន្ត​ផ្ទាល់​នៅលើ​គេហទំព័រ​របស់ Samsung ទៀតផង។ ទោះជា​ក្នុង​រូប​លើ​លិខិតអញ្ជើញ​មិនបាន​បញ្ជាក់ថា ជា​ទូរស័ព្ទ​អ្វី​ក៏ដោយ ប៉ុន្ដែ​តាមរយៈ​រូប​ប៊ិក​ធ្វើឱ្យ​យើង​អាច​សម្គាល់​បាន​យ៉ាងច្បាស់​ថា វា​គឺជា​ទូរស័ព្ទ Galaxy Note ជំនាន់​ថ្មី គឺ Note 8 ហ្នឹងឯង។ ចំពោះ​ស្មា​ត​ហ្វូ​ន​ថ្មី​នេះ ជា​ទម្លាប់ Samsung តែង​បំពាក់​អេក្រង់​ខ្នាត​ធំ​ជាង​ត្រកូល S ផ្សេងទៀត​ជានិច្ច ព្រមជាមួយ​នឹង​ប៊ិក S-Pen មួយ​ដែលមាន​មុខងារថ្មីៗជានិច្ច​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់។

    ចំណែកឯ​ក្រុមហ៊ុន LG វិញ​ក៏បាន​ត្រៀមខ្លួន​បង្ហាញ​ទូរស័ព្ទ V30 នៅ​ថ្ងៃទី31 ចុងខែ​សីហា ឆ្នាំ2017 ខាងមុខ​នេះដែរ។ LG បានធ្វើ​ការចែក​លិខិតអញ្ជើញ​រួចរាល់​ហើយ​សម្រាប់​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​លើក​នេះ និង​នៅលើ​លិខិតអញ្ជើញ​បានបង្ហាញ​យ៉ាងច្បាស់​អំពី​កាលបរិច្ឆេទ និង​ពេលវេលា​នៃ​ព្រឹត្តិការណ៍​នេះ ព្រមទាំង​ឈ្មោះ​របស់​ទូរស័ព្ទ​ទៀតផង៕

  • ម្ដងនេះច្បាស់ហើយ! Galaxy Note 8 ត្រៀមបង្ហាញខ្លួននៅខែក្រោយ

    ម្ដងនេះច្បាស់ហើយ! Galaxy Note 8 ត្រៀមបង្ហាញខ្លួននៅខែក្រោយ

    ម្ដងនេះច្បាស់ហើយ និងគ្មានអ្វីត្រូវសង្ស័យទៀតទេ ក្រោយពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung បានធ្វើការចែកជូនលិខិតអញ្ជើញភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានចូលរួមក្នុងព្រឹត្តិការណ៍ Unpacked នៅទីក្រុង New York ថ្ងៃទី23 ខែសីហា ឆ្នាំ2017 ព្រមជាមួយនឹងការផ្សាយបន្តផ្ទាល់នៅលើគេហទំព័ររបស់ Samsung ទៀតផង។

    តាមរយៈគេហទំព័រ រួមជាមួយ Page Facebook របស់ក្រុមហ៊ុន Samsung កម្ពុជា យើងបានឃើញមានការផ្លាស់ប្ដូរ Cover ទៅជារូបទូរស័ព្ទអមដោយប៊ិកពណ៌មួយដើម ដោយមានសរសេរដាក់ថា «រង់ចាំមើលមើល៍ថា តើនៅថ្ងៃទី23 ខែសីហា ឆ្នាំ2017 នឹងមានព្រឹត្តិការណ៍ធំអ្វីកើតឡើង?»។

    ទោះនៅក្នុងរូបមិនបានបញ្ជាក់ថាជាទូរស័ព្ទអ្វីមែន ប៉ុន្ដែតាមរយៈរូបប៊ិកមួយនោះ យើងអាចសម្គាល់បានយ៉ាងច្បាស់ថា វាជាទូរស័ព្ទ Galaxy Note ជំនាន់ថ្មី គឺ Note 8 តែម្ដង។ ចំពោះស្មាតហ្វូនថ្មីនេះ ជាទម្លាប់ គឺSamsungនឹងបំពាក់អេក្រង់ខ្នាតធំជាងត្រកូល S ដទៃទៀតជានិច្ច ព្រមជាមួយនឹងប៊ិក S-Pen មួយដែលមានមុខងារថ្មីៗពីមួយជំនាន់ទៅមួយជំនាន់។

    យ៉ាងណាមិញ ក្រុមហ៊ុនមិនបានបញ្ជាក់ពីសមត្ថភាព ក៏ដូចជាលក្ខណសម្បត្តិអ្វីទាំងអស់លើស្មាតហ្វូនមួយនេះ ប៉ុន្តែតាមដំណឹងបែកធ្លាយគឺ Galaxy Note 8 អាចនឹងមានអេក្រង់ទំហំ 6.3 អ៊ីញ អេក្រង់ Super AMOLED ជំនាន់ថ្មី 18.5:9 aspect ratio ដូចនឹងត្រកូល S ដទៃទៀតដែរ។ មិនតែប៉ុណ្ណោះ វាអាចនឹងមានប្រើនូវ បន្ទះឈីបជំនាន់ចុងក្រោយរបស់ Exynos និង Snapdragon ហើយមាន Ram ទំហំ 6GB។ ក្នុងនោះ វាក៏អាចជាស្មាតហ្វូនដំបូងគេផងដែរដែលបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះរបស់ Samsung និងមានថាមពលថ្ម 3300mAh៕

  • ចាំយូរទេ? ពេលនេះទូរស័ព្ទ Galaxy S8 ពណ៌ទឹកសមុទ្រចេញលក់នៅកម្ពុជាហើយ

    ចាំយូរទេ? ពេលនេះទូរស័ព្ទ Galaxy S8 ពណ៌ទឹកសមុទ្រចេញលក់នៅកម្ពុជាហើយ

    ក្រោយចេញលក់ទូរស័ព្ទ Galaxy S8 និង S8Plus ជាផ្លូវការកាលពីដើមខែឧសភា ជាមួយនឹងពណ៌ខ្មៅ ពណ៌ប្រផេះបែកស្វាយ និងទឹកមាសរួចមក ថ្មីៗនេះ Samsung ប្រចាំកម្ពុជាបានប្រកាសដាក់ចេញនូវពណ៌ទឹកសមុទ្រមួយទៀតសម្រាប់អ្នកចង់បានទូរស័ព្ទពណ៌ប្លែកៗបែបធម្មជាតិ។

    លោក Seungho Choi នាយកគ្រប់គ្រងនៃ Samsung សាខាកម្ពុជាបានឱ្យដឹងថា សម្ទុះនៃការលក់ទូរស័ព្ទ Galaxy S8 និង S8 Plus មានកម្រិតខ្លាំងនៅតាមខេត្តធំៗក្នុងព្រះរាជាណាចក្រកម្ពុជា លើសពីអ្វីដែលក្រុមហ៊ុនបានរំពឹងទុក ហើយពណ៌ថ្មីនេះជាពណ៌ទី 4 ដែលស្រស់ស្អាតប្លែកភ្នែក ទាក់ចិត្តអ្នកគាំទ្រឱ្យអន្ទះសាចង់បានគ្រប់ៗគ្នា។ ក្នុងរយៈពេល 3 ខែចុងក្រោយនេះ ទូរស័ព្ទទាំង 2 ស៊េរីបានបង្កើតនូវភាពជឿទុកចិត្តដល់អ្នកប្រើប្រាស់ចំនួន 9.8 លាននាក់ជុំវិញពិភពលោក។

    ចំពោះទូរស័ព្ទ Galaxy S8/S8+ ពណ៌ទឹកសមុទ្រនេះ គឺមិនមានលក្ខណៈសម្បត្តិអ្វីខុសគ្នាពីទូរស័ព្ទពណ៌មុនៗនោះទេ ដោយវាទាំង 2 នៅតែបំពាក់ជាមួយនឹងកញ្ចក់ Super AMOLED ប្រើ CPU មកពីក្រុមហ៊ុន Qualcomm ប្រភេទ Snapdragon 835 ជំនាន់ថ្មី មានសមត្ថភាពខ្លាំងក្នុងទីផ្សារបច្ចុប្បន្ន ប្រភេទ Quad-core រត់នៅក្នុងល្បឿន 2.45GHz ខ្លាំងជាង S7 និង S7 edge ចំនួន 10% និងមាន GPU Adreno 540 ថ្មី ដែលធ្វើឱ្យការលេងហ្គេមធំៗដំណើរការទៅយ៉ាងរលូនល្អ ហើយនិងការប្រើប្រាស់ទៅលើកិច្ចការប្រចាំថ្ងៃជាច្រើនរាប់មិនអស់ទៀតនៅតែគ្មានបញ្ហា ខណៈដែលវាមាន Ram ទំហំ 4GB ក៏ដោយ។

    ដោយឡែកផ្នែកកាមេរ៉ា Samsungនៅតែរក្សាទំហំ 12 MP ដដែល តែបានពង្រីកផ្នែកខាងមុខឡើងដល់ 8 MP ព្រមជាមួយនឹងការបន្ថែមបច្ចេកវិទ្យា Dual Pixel ដែលអាចឱ្យវាធ្វើការ Focus បានរហ័ស និងពិសេសអាចថតរូបបានលឿនជាងមុន។ កាមេរ៉ាខាងក្រោយ Galaxy S8/S8+ មានកម្រិត Aperture ធំបំផុត f/1.7 ជាមួយទំហំ Pixel 1.4um ធ្វើឱ្យវាអាចស្រូបពន្លឺបានច្រើន ពិសេសផលិតរូបភាពបានក្នុងកម្រិតដិតច្បាស់ និងដាច់ល្អ ភ្ជាប់ជាមួយនឹងមុខងារ Manual អាចឱ្យអ្នកប្រើធ្វើការកំណត់ការប្រើប្រាស់ដូចការប្រើកាមេរ៉ាអាជីពដែរ និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android Nougat ជំនាន់ 7.0 ចេញពីប្រអប់ស្រោបខ្លួនដោយ UI Touchwiz ជំនាន់ថ្មី ងាយស្រួលប្រើ និងទំនើបជាងមុន៕