ការជួបគ្នា៤លើកកាលពីមុនរវាងក្រុម Real និង Atletico ក្នុងក្របខ័ណ្ឌអឺរ៉ុប

Real Madrid និង Atletico Madrid នឹង​ត្រូវ​ជួប​គ្នា​ជា​លើក​ទី​៥​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ​​កំពូល​អឺ​រ៉ុប នៅពេល​ដែលក្រុម Atletico ធ្វើ​ដំណើរ​ទៅកាន់​​​កីឡដ្ឋាន Santiago Bernabeu ដើម្បី​ធ្វើ​ការ​ប្រកួត​ជើង​ទី​១ នៃ​ក្រប​ខ័ណ្ឌ Champions League វគ្គ​ពាក់កណ្តាលផ្តាច់​​ព្រ័ត្រ នៅ​រាត្រី​នេះ​។ រាល់​ការ​ជួប​គ្នា​​៤​លើក​កាល​ពី​​មុន បាន​បញ្ចប់​ទាំង​ការ​ខក​ចិត្ត​សម្រាប់​​ក្រុម Atletico ខណៈ​ដែល​ក្រុម Real នឹង​សម្លឹង​រក​ការ​ឈ្នះ​ពាន​ជាលើក​​ទី​៣​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​តាមរយៈ​ការ​ផ្តួល​​គូ​ប្រជែង​ស្ថិត​ក្នុង​​ទីក្រុង​តែមួយ​របស់​ពួគគេ​។ ខាង​ក្រោម​នេះ​គឺ​ការ​ជួប​គ្នា​៤​លើក​កាល​ពី​មុន​នៃ​​ក្រប​ខ័ណ្ឌ​កំពូល​អឺ​​រ៉ុប​។ ការ​ប្រកួត European Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​កាល​ពីឆ្នាំ​១៩៥៩ ក្រុម Atletico បាន​ជួប​សំណាង​អាក្រក់ បើ​ទោះ​បី​បាន​​ទទួល​លទ្ធ​ផល​ស្មើ​ទាំង​ពីរ​ជើង​ក៏​ដោយ ក្នុង​ការ​ប្រកួត​កាល​ពីឆ្នាំ​១៩៥៩​។ ក្រុម Real បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​ជើង​ទី​១​ក្នុង​លទ្ធ​ផល ២-០ នៅ​មុន​ពេលក្រុម Atletico បាន​តាម​ស្មើ​វិញ​ក្នុង​រយៈ​ពេល​២​សប្តាហ៍​ក្រោយ​មក បន្ទាប់​ពី​ឈ្នះ​ ១-០​។ ប៉ុន្តែ កាល​នោះ ច្បាប់​​គ្រាប់​បាល់​ក្រៅ​ដី​មិន​ទាន់​ត្រូវ​បាន​អនុ​វត្ត​ឡើយ ហេតុ​នេះ ក្រុម​ទាំង​ពីរ​ត្រូវ​ធ្វើ​ការ​ប្រកួត​វគ្គ Playoff​។ Real បាន​ទទួល​ជ័យ​ជម្នះ ២-១ ក្នុង​ការ​ប្រកួត​វគ្គ Playoff នោះ​​ដែល​ត្រូវ​បាន​​រៀប​ចំ​ឡើង​​នៅ​ទីក្រុង Zaragoza​។ … Read more

Atletico សម្លឹងរកការសងសឹក Real នៅរាត្រីនេះ

Atletico Madrid និង​លោក Diego Simeone ដែល​ជា​គ្រូ​បង្វឹក​របស់​ពួក​គេ នឹង​ស្រេក​ឃ្លាន​ក្នុង​ការ​សង​សឹក​​នៅ​​កីឡ​ដ្ឋាន Santiago Bernabeu ពេល​ជួបក្រុម Real Madrid ក្នុង​ការ​ប្រកួត​​វគ្គ​១/២​ផ្តាច់​ព្រ័ត្រ ជើង​ទី​១ នៃក្រប​ខ័ណ្ឌ Champions League នៅ​​រាត្រី​នេះ ស្រប​ពេល​ដែល​ក្រុម​ភ្ញៀវ​មាន​ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​បំផុត​គឺ​​ខ្សែ​ប្រយុទ្ធ Antoine Griezmann​។ ក្រុម Atletico សង្ឃឹម​ថា នឹង​លុប​ចោល​នូវ​ការ​ខក​ចិត្ត​ផ្សេង​​ៗ​ទាក់​ទង​នឹង​ការរង​បរា​ជ័យ​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពី​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៦ ក្រោម​ស្នា​ដៃ​ Real​។ ក្រុម Atletico បាន​បាត់​បង់​ Jose Maria Gimenez ដោយ​សារ​តែ​បញ្ហា​របួស​​ក្រលៀន ដែល​មាន​ន័យ​ថា ក្រុម​ភ្ញៀវ នឹង​ត្រូវ​អវត្ត​មាន​​ខ្សែ​ការ​ពារ​ដ៏​សំខាន់​បី​នាក់​របស់​ពួក​គេ​។ ស្រប​ពេល​ដែល​ក្រុម​របស់​​លោក Simeone មាន​កេរិ៍្ត​ឈ្មោះ​​ទៅ​លើ​ការ​មាន​តំបន់​ការ​ពារ​យ៉ាង​រឹង​មាំ ពួក​គេ​ក៏​មាន​​តំបន់​ប្រយុទ្ធ​យ៉ាង​មុត​ស្រួច​ផង​ដែរ ខណៈ​ដែល​ពួក​គេ​ទើប​តែ​បាន​ផ្តួលក្រុម Las Palmas ក្នុង​លទ្ធ​ផល ៥-០ កាល​ពី​ចុង​សប្តាហ៍​​មុន​នេះ ដោយ​ខ្សែ​ប្រយុទ្ធ Kevin Gameiro … Read more

Real ផ្តួល Deportivo ខណៈ Barcelona បញ្ជូន Osasuna ឲ្យទៅលេងក្នុងក្របខ័ណ្ឌទី២

James Rodriguez បាន​​បញ្ហា​ពី​ភាព​អស្ចារ្យ​ក្នុង​ពេល​ចូល​ជំនួស​កន្លែង​របស់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo​ ខណៈ​ដែល​​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​២​​គ្រាប់​បាល់​របស់​គេ បាន​ជួយ​ឲ្យ​ក្រុម Real Madrid បំ​បាក់​ក្រុម Deportivo La Coruna យ៉ាងចាស់​ក្នុង​លទ្ធ​ផល ៦-២ កាល​ពី​ថ្ងៃ​ពុធ​​។ ខ្សែ​​​បម្រើ​ប្រយុទ្ធ​អន្តរ​ជាតិ​កូ​ឡុំ​ប៊ី​រូបនេះ បាន​​រក​គ្រាប់​បាល់​បើក​​ឆាក​របស់​គេ​នៅ​នាទី ទី​១៤ មុន​នឹង​រក​គ្រាប់​បាល់​ទី​២​នៅ​នាទី ទី​៦៦ ខណៈ​ដែល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Alvaro Morata, Lucas Vazquez, Isco និង Casemiro រក្សា​មាន​ពិន្ទុ​ស្មើ​​ជា​មួយ​នឹងក្រុម Barcelona នៅ​លើ​កំពូល​តារាង​​នៃ​ក្រប​ខ័ណ្ឌ La Liga​។ ក្រុម​ម្ចាស់​ផ្ទះ​បាន​វាយ​២​គ្រាប់​​វិញ​តាម​រយៈ​​កីឡាករ Florin Andone និង Joselu ​នៅ​ក្នុង​តង់​នីមួយ​ៗ ប៉ុន្តែ មិន​បាន​បង្កើត​ឲ្យ​​មានការ​ប្រែ​ប្រួល​ឡើយ​។ ក្រុម Barcelona និង Real Madrid កំពុង​តែ​មាន​៧៨​ពិន្ទុ​ស្មើ​គ្នា ប៉ុន្តែ Barca នាំ​មុខ​ដោយ​សារ​តែ​មាន​កំណត់​ត្រា​ល្អ​ប្រសើរ​ជាង​​ពី​កា​រ​ជួប​គ្នា​រវាងក្រុម​ទាំងពីរ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម ខ្សែ​​ប្រយុទ្ធ Lionel … Read more

មិនគួរឲ្យជឿ! អ្នករត់តុមានមុខមាត់ដូច Messi កំពុងធ្វើឱ្យកក្រើកបណ្តាញអនឡាញ

តើ​លោក​អ្នក​​នឹង​មាន​អារម្មណ៍​បែប​ណា ក្នុង​ពេល​ដែល​អ្នក​ដើរ​​ទៅ​​កាន់​ហាង​លក់​បង្អែម​ដែល​អ្នក​ចូល​ចិត្ត​ជាង​គេ និង​ត្រូវ​បាន​ស្វាគមន៍​ដោយ​តារា​បាល់​ទាត់​ដ៏ល្បី​គឺ Lionel Messi ដែល​រង់​ចាំ​បម្រើ​លោក​អ្នក​នូវ​ត្រដាប់​ស្ត្របឺ​រី​? លោក Alejandro Pereira Negreiros ប៉ុន្តែ ការ​ស្រមៃ​គិត​​នេះ ស្ទើរ​តែ​បាន​ក្លាយ​ជា​ការ​ពិត​ទៅ​ហើយ​សម្រាប់​អ្នក​​ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​ហាង​​មួយ​ក្នុង​ទីក្រុង Sau Paulo ប្រទេស​ប្រេស៊ីល ខណៈ​ដែល​អ្នក​រត់​តុ​ម្នាក់ មាន​មុខ​​មាត់ និងរាង​រូវ​ដូច​ទៅ​នឹង​តារា​ឆ្នើម​អន្តរ​ជាតិ​អា​​ហ្សង់​ទីន​របស់​ក្លិប Barcelona អ៊ីចឹង​។ លោក Alejandro Pereira Negreiros បច្ចុប្បន្ន​​កំពុង​តែ​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​យល់​​ច្រឡំ ក្រោយ​ពី​រូប​គេ​កំពុង​តែ​ស្ថិត​ក្នុង​យ៉ាង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម​។ កីឡាករ Lionel Messi បុរស​វ័យ​ ២១​ឆ្នាំ​រូប​នេះ ដឹង​តិច​តួច​ប៉ុណ្ណោះ​អំពី​រឿង​រ៉ាវ​ទាក់​ទង​នឹង​តារាឆ្នើម​របស់ Barca ដែល​ទើប​តែ​បាន​រក​គ្រាប់​បាល​ឈ្នះ​នៅពេល​ជួប​​ជា​មួយ​នឹង​ក្រុម Real Madrid ក្នុង​ការ​ប្រកួត El Clasico កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​រូប​​គេ​បាន​ទទួល​ស្គាល់​ថា គេ​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​សហ​ការី​របស់​គេ​បាន​បង្ហោះ​រូប​គេ និង Messi នៅ​លើ​បណ្តាញ​សង្គម Twitter​។ រូប​ថត​របស់​គេ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ភ្លាម​ៗ ខណៈ​ដែល​ត្រឹម​តែ​រយៈ​ពេល​២​ថ្ងៃ​ប៉ុណ្ណោះ រូប​​ថត​របស់​គេ​ទទួល​បាន​ការ​ Like ដ៏ច្រើន​។ បច្ចុប្បន្ន Alejandro ​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​គាំ​ទ្រ​កីឡា​បាល់​ទាត់​ទូរ​ទាំង​ពិភព​លោក … Read more

Messi ជួយឲ្យ Barca ស្តារមុខមាត់លើទឹកដី Real ក្នុងជំនួប El Clasico

ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ស៊ុត​បាល់​បញ្ចូល​​ទី​២​​គ្រាប់ ដើម្បី​ជួយ​ឲ្យ​ក្រុម Barcelona ដណ្តើម​បាន​ជ័យ​ជម្នះ​​ដ៏​សំខាន់​ក្នុង​លទ្ធ​ផល ៣-២ លើ​គូ​ប្រជែង​ដ៏ខ្លាំង​របស់​ពួ​ក​គេ Real Madrid កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​គ្រាប់​បាល់​ទី​២​របស់​គេ ដែល​ជា​​គ្រាប់​លើក​​ទី​៥០០​​របស់​គេ​សម្រាប់​ក្លិប បាន​កើត​ឡើង​នៅ​នាទី​ចុង​ក្រោយ​​នៃ​នាទី​បន្ថែម​។ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​​របស់ Messi បាន​កើត​ឡើង​មនៅ​ជិត​បញ្ចប់​នៃ​ការ​ប្រកួត​ដ៏​រំភើប​មួយ ដែល​​ចាប់​ផ្តើម​យ៉ាង​ស្វិត​ស្វាញ ខណៈ​ដែល​ខ្សែ​ការ​ពារ Samuel Umtiti បាន​ប្រព្រឹត្ត​កំហុស​ទៅ​​លើ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ក្នុង​តំបន់​គ្រោះ​ថ្នាក់ ប៉ុន្តែ មិន​​មាន​ការ​ផ្តល់​ការ​​ស៊ុត​បាល់​​ប៉េ​ណាល់​ទី​ឡើយ ខណៈ​ដែល​ខ្សែ​ការ​ពារ Marcelo ក៏​មិន​បាន​រង​ពិន័យ​ផងដែរ សម្រាប់​ការ​ឲ្យ​កែង​ទៅ​លើ Messi​។ ខ្សែ​បម្រើ Casemiro បាន​​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​រក​គ្រាប់​បាល់​បើក​ឆាក​​នៅនាទី ទី​២៨ នៅ​មុន​ពេល Messi បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​នាទី ទី​៣៣ ហើយ​ខ្សែ​បម្រើ Ivan Rakitic បាន​ជួយ​ឲ្យ​ក្រុម Barcelona មាន​គ្រាប់​បាល់​នាំ​មុខ​វិញ​​ជា​មួយ​នឹង​ការ​ស៊ុត​បាល់​ពី​ចម្ងាយប​ញ្ចូល​ទី​យ៉ាងល្អ ខណៈ​ដែល​នៅ​សល់​រយៈ​ពេល​តិ​ច​ជាង​២០​នាទី​ទៀត​។ ការ​រង​ពិន័យ​កាត​ក្រហម​របស់​ខ្សែ​ការ​ពារ Sergio Ramos សម្រាប់​ការ​ប្រើ​ប្រាស់​ជើង​​ទាំង​ពីរ​ដើម្បី​ឈូស​ដណ្តើម​បាល់​ទៅ​លើ Messi ហាក់​ដូច​ជា​​​ធ្វើ​ឲ្យ​ក្រុម Barca … Read more