Chelsea កំពុងចង់​ដាក់​សំណើ​ដេញ​ថ្លៃ ​62លានផោន​សម្រាប់ Morata ពីក្លិប Real

ក្លិប​តោ​ខៀវ Chelsea នឹង​​ដាក់​សំណើ​ដេញថ្លៃ​ក្នុង​ទឹកប្រាក់ ​62លានផោន (ស្មើ​នឹង​ 80លាន​ដុល្លារ​អាមេ​រិក) ដើម្បី​ទិញ​យក​ខ្សែ​ប្រយុទ្ធ Alvaro Morata ពីក្លិប Real Madrid​។ លោក Antonio Conte សង្ឃឹម​ថា នឹង​ឈានដល់​ការ​ព្រម​ព្រៀង​គ្នាមួយ​សម្រាប់ Morata​ ស្រ​បពេល​ដែល​ខ្សែ​ប្រយុទ្ធ Diego Costa ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​បន្ត​សម្រាក​​ថ្ងៃ​វិស្សម​កាល មុននឹង​ផ្ទេរ​ទៅកាន់ក្លិប Atletico Madrid​។ Costa ធ្លាប់​ចង់​ធ្វើការ​សម្រប​សម្រួល​ជា​មួយនឹងលោក Conte ប៉ុន្តែគ្រូ​បង្វឹក​សញ្ជាតិ​អ៊ី​តាលី​រូបនេះមិន​ចាប់​អារម្មណ៍​ក្នុងការអនុ​ញ្ញាត​ឲ្យ​រូប​គេ​​បន្តនៅ​ជា​មួយ​នឹងក្លិប​តោ​ខៀវ​​ឡើយ​។ តា​រាឆ្នើមអន្តរ​ជាតិអេ​ស្ប៉ាញ Costa នឹង​ត្រូវ​បង្ហាញខ្លួនក្នុងការ​​ហ្វឹកហាត់​កាលពីថ្ងៃ​ម្សិល​មិញនៅ​ឯ​ទីលាន Cobham ប៉ុន្តែត្រូវ​បាន​អនុ​ញ្ញាត​​ឲ្យ​សម្រាក​រយៈ​ពេល​1​សប្តាហ៍ទៀត​។ សញ្ញា​ផ្សេង​ៗ​ទៀតបានបង្ហាញ​ថា រូប​គេនឹង​ត្រូវ​តែ​ចាក​ចេញពី Chelsea នៅមុនពេលលោក Conte និងក្រុម​របស់​លោកធ្វើ​ដំណើរ​ទៅ​កាន់សហ​រដ្ឋ​អាមេ​រិកនៅ​សប្តាហ៍​ក្រោយ​។ ក្រោយ​ពី​បាត់​បង់​ខ្សែ​ប្រយុទ្ធ Romelu Lukaku វ័យ ​24​ឆ្នាំ ដោយ​សារ​តែ​រូប​គេទៅ​ចូល​រួម​ជាមួយនឹងក្លិប Manchester United និង Chelsea កំពុង​តែ​ស្ថិត​ក្រោម​សម្ពាធក្នុងការ​ចុះហត្ថលេខា​ជាមួយ Morata​​។​ ប៉ុន្តែ សំណើ​ដេញថ្លៃ​របស់គេ​​អាចនឹង​ត្រូវ​ច្រានចោល​ដោយក្លិប Real … Read more

Man United នឹងបង្កើនសំណើដេញថ្លៃ 75លានអឺរ៉ូដើម្បីទិញ Morata ពី Real

  ក្លិបបិសាចក្រហម Manchester United នឹងត្រូវបង្កើនសំណើដេញថ្លៃរបស់ខ្លួនក្នុងទឹកប្រាក់ 75លានអឺរ៉ូ (ស្មើនឹង85លានដុល្លារអាមេរិក) ទៅឲ្យក្លិប Real Madrid ដើម្បីទិញខ្សែប្រយុទ្ធ Alvaro Morata ខណៈដែលលោក Jose Mourinho បោះជំហានឆ្ពោះទៅកាន់ការស្វែងរកអ្នកជំនួសខ្សែប្រយុទ្ធ Zlatan Ibrahimovic នៅរដូវកាលក្រោយ។ ការចរចាផ្សេងៗជាមួយនឹង Real បានដំណើរការអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ខណៈដែល Man United បានទទួលរងការច្រានចោលនូវសំណើរបស់ខ្លួនពីរលើកមកហើយ ពោលគឺក្នុងទឹកប្រាក់ 60លានអឺរ៉ូ និង 70លានអឺរ៉ូជាបន្តបន្ទាប់កាលពីដើមខែមិថុនា ខណៈដែលក្រុមម្ចាស់ជើងឯក Champions League បានដាក់តម្លៃខ្លួនលើ Morata ក្នុងទឹកប្រាក់ច្រើនជាង90លានអឺរ៉ូ។ ក្រោយពីចាត់ទុកខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះ ជាកីឡាករទិញចូលជាសក្តានុពល ដើម្បីបើកចំហទ្វារឲ្យ Wayne Rooney ចាកចេញដើម្បីទៅចូលរួមជាមួយនឹងក្លិប Everton លោក Mourinho ត្រូវបានគេយល់ឃើញថា បានខកចិត្តដោយសារតែការមិនសូវបានទិញចូលកីឡាករថ្មី ក្រោយពី Man Utd បានបំពេញការផ្ទេរតែជាមួយខ្សែការពារ Victor Lindelof ម្នាក់គត់ពីក្លិប … Read more

Ronaldo ជួយព័រទុយហ្គាល់ ផ្តួលរុស្ស៊ី ឯម៉ិកស៊ិកទម្លាក់នូវែលសេឡង់

ខ្សែប្រយុទ្ធ Cristiano Ronaldo បានបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ពិតជាស័ក្តិសមក្នុងការទទួលបានជ័យជម្នះ ក្រោយពីបានរកគ្រាប់បាល់បញ្ចូលទីជាលើកដំបូងរបស់គេក្នុងព្រឹត្តិការណ៍ Confederations Cup ដើម្បីជួយឲ្យប្រទេសរបស់គេទទួលបានជ័យជម្នះក្នុងលទ្ធផល 1-0 លើក្រុមម្ចាស់ផ្ទះរុស្ស៊ី កាលពីថ្ងៃពុធ។ តារាឆ្នើមរបស់ក្លិប Real Madrid រូបនេះបានជម្នះលើរឿងអាស្រូវទាក់ទងនឹងបញ្ហាបន្លំបង់ពន្ធ ដែលកំពុងក្លាយជាដុំពពកខ្មៅជុំវិញអនាគតរបស់គេ តាមរយៈការរកគ្រាប់បាល់បញ្ចូលទីតែមួយគ្រាប់គត់ក្នុងការប្រកួតនៅទីក្រុងម៉ូស្គូនៅនាទីទី8 ដើម្បីជួយឲ្យក្រុមម្ចាស់ជើងឯក Euro ឆ្នាំ2016 របស់គេ ឡើងទៅឈរពីលើរុស្ស៊ីក្នុងពូល A។ Ronaldo បាននិយាយថា៖ «យើងពិតជារីករាយណាស់។ វាជាលើកទីមួយហើយដែលក្រុមជម្រើសជាតិព័រទុយហ្គាល់បានទទួលជ័យជម្នះនៅរុស្ស៊ី។ ក្រុមយើងលេងបានយ៉ាងល្អនៅពេលដែលត្រូវប្រកួតជាមួយនឹងក្រុមមួយដែលលេងដោយមានការគាំទ្រយ៉ាងកងរំពងពីអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ។ ប៉ុន្តែ យើងលេងបានល្អជាង ហើយយើងមានឱកាសច្រើនជាង»។ ខ្សែប្រយុទ្ធវ័យ 32ឆ្នាំ ដែលជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំការប្រកួតជាលើកទី2ក្នុងយុទ្ធនាការនេះរូបនេះ បានបន្ថែមទៀតថា៖ «យើងបានទទួលជ័យជម្នះ។ យើងទទួលបាន4ពិន្ទុ ហើយយើងត្រូវតែអបអរដល់ក្រុមរបស់យើង»។ ស្របពេលជាមួយគ្នានេះដែរ ក្រុមជម្រើសជាតិម៉ិកស៊ិក បានផ្តួលក្រុមជម្រើសជាតិនូវែលសេឡង់ ទាំងប្រផិតប្រផើយក្នុងលទ្ធផល 2-1 ក្នុងការប្រកួតមួយគូផ្សេងទៀតក្នុងពូល A ដូចគ្នា កាលពីយប់ថ្ងៃដដែល។ លទ្ធផលចាញ់នេះ បានធ្វើឲ្យនូវែលសេឡង់ ក្លាយជាក្រុមដំបូងគេដែលត្រូវធ្លាក់ចេញពីយុទ្ធនាការ Confederations Cup ឆ្នាំ2017នេះ។ … Read more

ប្រធានក្លិប Real ថា Ronaldo អាចទៅបាន បើ Man Utd ហ៊ានឲ្យ 880លានផោន

លោក Florentino Perez បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Cristiano Ronaldo មានសេរីភាពក្នុងការចាកចេញពីក្លិប Real Madrid ប្រសិនបើក្លិបមួយណាហ៊ានចំណាយប្រាក់សម្រាប់ការរំលាយកិច្ចសន្យារបស់គេក្នុងទឹកប្រាក់ 880លានផោន (ស្មើនឹង1,120លានដុល្លារអាមេរិក)។ ម្ចាស់ពានរង្វាន់បាល់មាស Ballon d’Or 4សម័យកាល Cristiano Ronaldo ត្រូវបានគេជឿជាក់ថា ចង់ចាកចេញពីកីឡដ្ឋាន Bernabeu ក្រោយពីជួបរឿងរ៉ាវដ៏ខកចិត្តក្នុងប្រទេសអេស្ប៉ាញ។ ក្នុងពេលផ្តល់សម្ភាសជាលើកទី1 បើគិតចាប់តាំងពីពេលផ្ទុះព័ត៌មានថា Ronaldo ចង់ចាកចេញពី Real មក លោក Perez បានប្រាប់វិទ្យុអេស្ប៉ាញ Onda Cero ថា៖ «ខ្ញុំមិនបាននិយាយជាមួយ Cristiano ចាប់តាំងពីការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រមកម្ល៉េះ ហើយខ្ញុំបានឮពាក្យចចាមអារ៉ាមជាច្រើនតាមរយៈបណ្តាញសារព័ត៌មាននានា ប៉ុន្តែកិច្ចសន្យារបស់គេគឺមានទឹកប្រាក់ 880លានផោន ហេតុនេះ ប្រសិនបើមិនមានក្លិបណា ត្រៀមដើម្បីចំណាយក្នុងចំនួននេះទេនោះ រូបគេនឹងមិនចាកចេញឡើយ»។ លោក Perez ដែលត្រូវបានបោះឆ្នោតឲ្យជាប់ជាប្រធានក្លិប Real Madrid ក្នុងអាណត្តិថ្មីនេះ បានបញ្ជាក់ថា … Read more

Real ទទួលការស្វាគមន៍ពីអ្នកគាំទ្រដ៏ច្រើនកុះករ ក្នុងក្បួនដង្ហែការឈ្នះពាន Champions League

អ្នកគាំទ្ររាប់ពាន់នាក់របស់ក្លិប Real Madrid បានប្រមូលផ្តុំគ្នានៅតាមដងវិថីនានានៃរដ្ឋធានីអេស្ប៉ាញ ដើម្បីរង់ចាំទទួលវីរបុរសរបស់ពួកគេគឺ Cristiano Ronaldo និងមិត្តរួមក្រុមរបស់គេកាលពីថ្ងៃអាទិត្យ ខណៈដែលពួកគេបានដង្ហែការឈ្នះពានក្របខ័ណ្ឌ Champions League ជាលើកទី១២។ Ronaldo បានលេងម៉ូតសក់ថ្មីរបស់ខ្លួន ហើយរូបគេ និងប្រធានក្រុម Sergio Ramos បានដឹកនាំកម្មវិធីហែក្បួនជាប្រពៃណីដើម្បីអបអរដល់ក្លិប Real ខណៈដែលកីឡាករទាំងអស់បានទទួលការស្វាគមន៍ពីសំណាក់ប្រធានប្រតិភូរបស់រដ្ឋាភិបាល នៅមុនពេលចាប់ផ្តើមធ្វើពិធីហែក្បួននៃការឈ្នះពានកំពូលអឺរ៉ុបនេះ នៅលើរថយន្តក្រុងដែលគ្មានដំបូលមួយគ្រឿងជុំវិញតំបន់ Cibeles នៃទីក្រុង Madrid។ រថយន្តក្រុងរបស់ Real បានធ្វើដំណើរឆ្ពោះទៅកាន់កីឡដ្ឋាន Santiago Bernabeu របស់ក្លិបនេះ ខណៈដែលអ្នកគាំទ្រប្រមាណជា៨១០០០នាក់កំពុងតែរង់ចាំទទួលពួកគេនៅកីឡដ្ឋាននោះ ដើម្បីធ្វើការអបអរ ក្នុងនោះរាប់បញ្ចូលទាំងការបង្ហាញពីភ្លើងពណ៌ និងការបាញ់កាំជ្រួចផងដែរ។ ការរឹតបន្តឹងផ្នែកសន្តិសុខត្រូវបានធ្វើឡើងក្នុងទីក្រុងនេះ ក្រោយពីមានការវាយប្រហារបែបភេរវកម្មកាលពីពេលថ្មីៗនេះក្នុងទីក្រុងឡុងដ៍ និងទីក្រុង Manchester។ Ronaldo បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងពេលដែលក្រុម Real Madrid ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៤-១ លើក្រុម Juventus ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុងទីក្រុង Cardiff កាលពីថ្ងៃសៅរ៍ ខណៈដែលក្រុមយក្សរបស់អេស្ប៉ាញមួយនេះ បានក្លាយជាក្រុមដំបូងគេក្នុងការការពារពាន Champions … Read more

Juventus ជឿ​ជាក់​ខ្ពស់ មុនពេល​ប៉ះ Real ក្នុង​ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ

  លោក Massimiliano Allegri ជឿជាក់​ថា ក្រុម​សេះ​បង្កង់ Juventus គ្មាន​អ្វី​ត្រូវ​ខ្លាច​ឡើយ​នៅពេល​ប្រកួត​ជាមួយ​នឹងក្រុម Real Madrid ក្នុងក្រប​ខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ នៅ​ថ្ងៃ​សៅរ៍ខាងមុខនេះ ហើយ​ថា ​វា​មាន​ចំណុច​វិជ្ជ​មាន​ជាច្រើន​ជុំ​វិញ​ក្លិបនេះ​ខ្លាំងជាង​ពេល​ដែល​លោក​​បាន​មក​ចូ​ល​រួម​ជាមួយនឹងក្លិប​នេះ​ជាលើកដំបូងកាល​​ពីឆ្នាំ​២០១៤ទៅទៀត​។ មិនមានក្រុម​ណា​ដែល​រង​បរា​ជ័យ​ច្រើន​ជាង​គេក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រនៃ​យុទ្ធ​នា​ការ​កំពូល​របស់​អឺ​រ៉ុប ដូចក្រុម Juventus ឡើយ​ ​ ប៉ុន្តែប្រសិន​បើ​​អ្វី​ៗ​មានភាព​វិជ្ជមាន​ខ្លាំងដូច​ការលើក​របស់​អ្នក​ចាត់ការ​ទូទៅ​រូបនេះ​ថាមែន នោះ​លោក​​​នឹងអាច​បំពេញការ​​ងារ​យ៉ាងល្អ​​​ឥត​ខ្ចោះក្នុង​ការប្រកួត​វគ្គផ្តាច់ព្រ័ត្រ ក្នុង​ទីក្រុង Cardiff​ មិនខាន។ គ្រូ​បង្វឹក​រូបនេះ​បាន​ឲ្យ​ដឹង​ថា៖ «វា​ពិត​ជា​ការប្រកួត​ដ៏សំខាន់មួយ ប៉ុន្តែយើង​ចាំ​បាច់​ត្រូវ​តែ​​ធ្វើ​ឲ្យ​បានល្អ​ដូច​ដែល​យើង​ធ្លាប់បាន​ធ្វើ​នាពេល​កន្លងមក​។ ភាពវិជ្ជ​មាន​បង្កើត​ឲ្យ​មានភាពវិជ្ជមាន អវិជ្ជមាន​​បង្កើត​ឲ្យមាន​អវិជ្ជ​មាន​។ នៅពេល​ដែល​ខ្ញុំ​បាន​​មក​ដល់ក្លិបនេះ ការញៀន​នៃ​ភាព​អវិជ្ជ​មាន​ស្ថិត​នៅ​ជុំ​វិញ​​ក្លិបនេះ​»​។ ដើម្បី​បង្ហាញ​ថា ការលើក​ឡើង​នេះមានភាព​ពិត​ប្រាកដ លោក Allegri បាន​បង្ហាញ​ពី​ប្រវត្តិ​របស់​ក្លិប​នេះក្នុង​ក្រប​ខ័ណ្ឌ European Cup ដែល​កំពុង​តែ​ត្រូវ​បានគេលើកយក​មក​ពិភាក្សាជា​សា​មញ្ញ​។ គ្រូ​បង្វឹក​រូប​នេះ​បាន​បញ្ជាក់​ថា៖ «Juventus បានលេង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ដល់​ទៅ​៨លើក ពួក​គេ​មិន​បាន​រង​បរា​ជ័យ​៦លើក​ក្នុង​ចំណោម៨លើកនោះ​ដូច​ដែលមនុស្ស​ជាច្រើន​បាន​និយាយ​​ឡើយ​។ ការ​​ឈាន​ទៅ​​ដល់វគ្គ​ផ្តាច់ព្រ័ត្រ គឺ​ជា​សមិទ្ធ​ផល​ដ៏សំខាន់ណាស់​​ទៅហើយ​។ វា​មាន​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ តែ​១​គត់​ក្នុង​ពិភព​លោក ហើយ​យើង​កំពុង​ស្ថិតក្នុង​វគ្គ​នោះ​»​។ … Read more

Real ឈានដល់ការព្រមព្រៀងដើម្បីទទួលយកយុវជនឆ្នើម Vinicius របស់ប្រេស៊ីល

ក្លិបយក្សអេស្ប៉ាញ Real Madrid បានបំពេញការផ្ទេររបស់ពួកគេសម្រាប់ខ្សែប្រយុទ្ធវ័យក្មេងប្រកបដោយទេពកោសល្យ Vinicius Junior របស់ប្រេស៊ីលចេញពីក្លិប Flamengo។ Real បានប្រកាសថា ពួកគេបានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធវ័យ១៦ឆ្នាំរូបនេះកាលពីថ្ងៃអង្គារ មុននឹងបំពេញការផ្ទេរជាផ្លូវការនៅខែកក្កដា ឆ្នាំ២០១៨ នៅពេលដែលរូបគេឈានចូលវ័យ១៧ឆ្នាំ។ ច្បាប់នៃការទិញចូលកីឡាករយុវជនរបស់ FIFA មិនអនុញ្ញាតឲ្យមានការទិញ-លក់កីឡាករអន្តរជាតិដែលមានវ័យក្រោម១៨ឆ្នាំឡើយ ដោយលើកលែងតែក្នុងករណីពិសេសប៉ុណ្ណោះ។ ហេតុនេះ Vinicius ត្រូវតែបន្តនៅជាមួយនឹងក្លិប Flamengo សម្រាប់រយៈពេល១ឆ្នាំទៀត ឬរហូតដល់ឆ្នាំ២០១៩ ប៉ុន្តែរូបគេអាចផ្ទេរទៅកាន់ក្លិប Real Madrid បានលឿនជាងនេះ ប្រសិនបើភាគទាំងពីរយល់ព្រម។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបយក្សអេស្ប៉ាញក្នុងសេចក្តីថ្លែងការណ៍មួយ។ សេចក្តីលម្អិតនៃការផ្ទេរនេះមិនត្រូវបានប្រកាសឲ្យដឹងភ្លាមៗឡើយ ប៉ុន្តែបណ្តាញសារព័ត៌មានជាច្រើនបានចេញផ្សាយថា តម្លៃខ្លួននៃការផ្ទេរនេះគឺមានចំនួន៤៥លានអឺរ៉ូ (ស្មើនឹង៥០លានដុល្លារអាមេរិក) ដែលតម្លៃខ្លួននេះនឹងធ្វើឲ្យ Vinicius ក្លាយជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតលំដាប់ពី២ក្នុងប្រវត្តិសាស្ត្រលីករបស់ប្រេស៊ីល ចាប់តាំងពី Neymar ដែលចេញពីក្លិប Santos មកចូលរួមជាមួយនឹងក្លិប Barcelona កាលពីឆ្នាំ២០១៣ ក្នុងតម្លៃខ្លួន៥៧,១លានអឺរ៉ូ ដែលតួលេខនេះកំពុងតែស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។ Vinicius ទើបតែបានបង្ហាញខ្លួនជាកីឡាករអាជីពលើកទី១របស់គេសម្រាប់ក្លិប Flamengo កាលពីដើមខែនេះ ក្រោយពីបានក្លាយជាតារាឆ្នើមសម្រាប់ក្រុមប្រេស៊ីល ក្នុងយុទ្ធនាការ South American Under-17 … Read more

Real រំពឹងអាចលើកពាន La Liga នៅថ្ងៃអាទិត្យនេះបើឈ្នះ Malaga

ក្រុមយក្ស Real Madrid កំពុងតែត្រៀមលក្ខណៈរួចរាល់ក្នុងការលើកពានក្របខ័ណ្ឌ La Liga ជាលើកទី១របស់ពួកគេក្នុងរយៈពេល៥ឆ្នាំ នៅថ្ងៃអាទិត្យស្អែកនេះ ខណៈដែលក្រុមរបស់លោក Zinedine Zidane នេះកំពុងនាំមុខ៣ពិន្ទុដាច់លើក្រុម Barcelona នៅមុនពេលឈានដល់ថ្ងៃប្រកួតចុងក្រោយនៃរដូវកាលនេះ តែទាំងអស់នេះ Barca ត្រូវតែផ្តួលក្រុម Eibar ក្នុងផ្ទះខ្លួនឯងឱ្យបានជាមុនសិនដើម្បីទទួលបានឱកាសមួយ ក្នុងការលើកពានក្របខ័ណ្ឌកំពូលអេស្ប៉ាញជាលើកទី៣ជាប់ៗគ្នា មុននឹងលោក Luis Enrique ចាកចេញនៅកីឡដ្ឋាន Camp Nou នៅចុងរដូវកាលនេះ។ ឯ Real វិញកំពុងស្ថិតក្នុងទម្រង់លេងយ៉ាងរឹងមាំ ខណៈកំពុងបោះជំហានឆ្ពោះទៅកាន់ការលើកពាន តាមរយៈការផ្តួលក្រុម Sevilla និង Celta Vigo ក្នុងលទ្ធផល ៤-១ ដូចគ្នា កាលពីសប្តាហ៍មុន ស្របពេលដែលខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី២គ្រាប់។ ក្រោយពីដណ្តើមបានជ័យជម្នះលើក្រុម Celta លោក Zidane បានធ្វើការព្រមានថា៖ «យើងត្រូវតែបន្តនូវអ្វីដែលយើងកំពុងតែធ្វើ ពីព្រោះការប្រកួតលីកនេះមិនទាន់បញ្ចប់នៅឡើយទេ»។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រោយពីចាញ់ក្នុងការប្រកួតលីកត្រឹមតែ៣លើកនៅរដូវកាលនេះ វានឹងក្លាយជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយប្រសិនបើក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ១១ … Read more

លោក Allegri ជំរុញឲ្យ Juventus ដណ្តើមយកពាន Serie A ថ្ងៃអាទិត្យនេះឱ្យបាន

លោក Massimiliano Allegri បានជំរុញឲ្យក្រុមដែលកំពុងប្រមាញ់រកការឈ្នះពាន៣ Juventus របស់លោក លុបចោលនូវការភិតភ័យផ្សេងៗ នៅមុនពេលការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Real Madrid នាខែក្រោយ តាមរយៈការឈ្នះពានក្របខ័ណ្ឌ Serie A នៅថ្ងៃអាទិត្យនេះឱ្យបាន ក្រោយពីបានលើកពាន Italian Cup បានមួយហើយ។ ក្រោយពីបានឈ្នះពានក្របខ័ណ្ឌ Champions League ត្រឹមតែ២លើកគត់ក្នុងចំណោមការឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ៨លើក ក្រុមយក្សដែលមានមូលដ្ឋាននៅទីក្រុង Turin មួយនេះ កំពុងតែប្តេជ្ញាចិត្តថា នឹងធ្វើការស្តារមុខមាត់សម្រាប់ការចាញ់យ៉ាងអាម៉ាស់ក្នុងលទ្ធផល ៣-១ ក្រោមស្នាដៃក្រុម Barcelona កាលពីឆ្នាំ២០១៥ នៅពេលដែលពួកគេត្រូវជួបជាមួយនឹងក្រុមម្ចាស់ជើងឯក១១សម័យកាល Real Madrid ក្នុងទីក្រុង Cardiff នៅថ្ងៃទី៣ ខែមិថុនា ខាងមុខនេះ។ ក្រុមសេះបង្កង់ Juventus បានបោះជំហានឆ្ពោះទៅកាន់ការឈ្នះទាំងពានលីក និងពាន Italian Cup ក្នុងរដូវកាលតែមួយជាលើកទី៣ជាប់ៗគ្នា កាលពីថ្ងៃពុធ ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុម Lazio … Read more

Isco ជួយឲ្យ Real ទម្លាក់ Atletico ជាលើកទី៤ ដើម្បីទៅវគ្គផ្តាច់ព្រ័ត្រនៃ Champions League

ក្រុម Real Madrid របស់លោក Zinedine Zidance បានសង្គ្រោះការប្រកួតរបស់ខ្លួនយ៉ាងល្អដោយធ្វើឲ្យទាំងក្រុម Atletico Madrid និងលោក Diego Simeone ជួបនឹងការខកចិត្តដ៏ធំមួយ ក្រោយពីក្រុម Real បានរងបរាជ័យក្នុងលទ្ធផល ២-១ ក្នុងការប្រកួតជើងទី២នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃពុធម្សិលមិញនេះ ប៉ុន្តែ ទោះជាក្រុមរបស់លោក Zinedine Zidance ចាញ់ក្នុងការប្រកួតជើងទីពីរនេះក៏ដោយ ក៏នៅតែបានឈានទៅវគ្គផ្តាច់ព្រ័ត្រដដែល ជាមួយនឹងលទ្ធផលរួមទាំងពីរជើងគឺ ៤-២។ កីឡាករ Saul Niguez និង Antoine Griezmann របស់ Atletico បានធ្វើឲ្យក្រុម Real ស្ថិតក្នុងការភិតភ័យ តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់នៅត្រឹមតែនាទី ទី១៦។ ប៉ុន្តែ សុបិនអាក្រក់របស់ Real បានបញ្ចប់ត្រឹមតែនាទី ទី៤២ ប៉ុណ្ណោះ ដោយនៅពេលនោះខ្សែប្រយុទ្ធ Karim Benzema បានអូសបាល់ផុតខ្សែការពារ៣នាក់របស់ក្រុម Atletico ដើម្បីបញ្ជូនបាល់យ៉ាងល្អទៅឲ្យ Toni Kroos ដែលបានបង្ខំឲ្យអ្នកចាំទី … Read more

Man City និង Real ប្រជែងគ្នាទិញ Mbappe ពី Monaco ក្នុងតម្លៃខ្លួន១១០លានផោន

ក្លិប Manchester City កំពុង​តែ​ស្ថិត​ក្នុង​ការ​ប្រជែង​ទិញ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ដ៏ឆ្នើម Kylian Mbappe ពី​ក្លិប Monaco ក្នុង​តម្លៃ​ខ្លួន​១១០​លាន​ផោន (ស្មើ​នឹង​១៤២​លាន​ដុល្លារ​អាមេរិក)​​។ Man City និង​ Real Madrid គឺ​ជា​ក្លិប​ដែល​បាន​​​បង្ហាញពី​ការ​ចាប់​អារម្មណ៍​ជា​ផ្លូវ​ការ​ទៅលើ​ខ្សែ​ប្រយុទ្ធ​វ័យ​១៨​ឆ្នាំ​រូប​នេះ​។ តម្លៃ​ខ្លួន​របស់​កីឡាករ​វ័យ​ក្មេង​រូបនេះ​នឹង​ត្រូវ​បំ​បែក​កំណត់​ត្រា​នៃ​តម្លៃ​ខ្លួន​៨៩​លាន​ផោន ដែលក្លិប Manchester United បាន​ចំណាយ​ទៅ​ឲ្យ​ក្លិប Juventus ដើម្បី​ទិញ​យក​ខ្សែ​បម្រើ​ដ៏មាន​ឥទ្ធិ​ពល Paul Pogba កាល​ពី​រដូវ​ក្តៅមុន​។ ក្លិប Man United និង Paris Saint-Germain ក៏​កំពុង​តែ​ចាប់​អារម្មណ៍​ទៅ​លើ​​ការ​ផ្ទេរ​នេះ​ផងដែរ​។ ទាំង Man City និង Real បាន​ចាប់​ផ្តើម​ធ្វើ​​ការ​ប្រជែង​គ្នា​ដើម្បី​នាំ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​​ក្មេង​ដ៏​មាន​ទេព​កោ​សល្យ​រូប​នេះ​ ខណៈ​ដែល​ការ​ប្រជែង​នឹង​កាន់​តែ​ក្តៅ​គគុក​ក្នុង​ពេល​បិទ​រដូវ​កាល​។ Mbappe បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​ទាំង​ពីរ​លើក​​ពេល​ជួប​ជា​មួយ​នឹង​ក្រុម Man City ខណៈ​ដែលក្រុម Monaco បាន​ទម្លាក់ក្រុមរ​បស់​លោក Pep Guardiola ឲ្យ​ធ្លាក់​ចេញ​ពី​ក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។ បំណង​របស់ Mbappe … Read more

Ronaldo ធ្វើឲ្យ Atletico ត្រូវការអព្ភូតហេតុ ដើម្បីសង្គ្រោះការធ្លាក់ចេញ

កំណត់ត្រា​នៃ​ការរកគ្រាប់​បាល់​បញ្ចូល​ទី​របស់​​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ត្រូវ​បាន​ចាត់​ទុក​ថា ជាកំណត់ត្រា​ពិសេស​តែមួយ ដោយ​លោក​​​គ្រូបង្វឹក​ Zinedine Zidane ខណៈ​ដែលការរកគ្រាប់​បាល់បញ្ចូល​ទី​៣​គ្រាប់​របស់​គេ បាន​ជួយ​ឲ្យក្រុម Real Madrid ស្ថិតយ៉ាងប្រកៀក​ក្នុង​ការ​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​មួយផ្សេង​ទៀតនៃក្រប​ខ័ណ្ឌ Champions League តាមរយៈ​ការផ្តួលក្រុម Atletico Madrid ៣-០​ កាលពី​ថ្ងៃ​អង្គារ​។ ការ​ស៊ុត​បាល់​បញ្ចូល​ទី​៣គ្រាប់​របស់ Ronaldo គឺ​ជា​ការ​រក​បាន​ជាលើក​ទី​២​នៅពេលប្រកួត​ជា​មួយ​នឹងក្រុម Atletico នៅ​រដូវ​កាលនេះ និង​ជាលើក​ទី​២​ជាប់​ៗ​គ្នា​ក្នុងក្រប​ខ័ណ្ឌ Champions League ក្រោយពីក៏​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​​ផង​ដែរ​ដើម្បីផ្តួលក្រុម Bayern Munich ក្នុងការ​ប្រកួត​វគ្គ​៨ក្រុម​​ចុងក្រោយ​។ លោក Zidane បាន​ឲ្យ​ដឹង​ថា៖ «ការ​រកគ្រាប់​បាល់បញ្ចូល​ទី​​គឺ​ជា​សមត្ថ​ភាព​ដែល​រូបគេមាន​​​ខ្លាំង​ជាង​កីឡាករ​ផ្សេង​ៗ ដែល​ធ្វើ​ឲ្យ​​រូប​គេមាន​លក្ខ​ណៈ​យ៉ាង​ពិសេស​តែមួយ​»​។ ការ​ទទួល​ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​ឲ្យក្រុម Real បន្ត​ធ្វើការ​គ្រប់គ្រង​លើក្រុម Atletico ក្នុង​ក្រប​ខ័ណ្ឌ Champions League ក្នុង​រយៈ​ពេល​បួន​រដូវកាល​ចុង​ក្រោយ​​នេះ​។ Real បាន​​ទម្លាក់ក្រុម​របស់​លោក Diego Simeone រាល់​​ការ​ជួប​គ្នា​ទាំង​៣លើក​ក្នុង​ក្រប​ខ័ណ្ឌ​កំពូល​អឺ​រ៉ុប​រយៈពេល​៣​រដូវកាល​ចុងក្រោយ​នេះ ក្នុងនោះ​រាប់​បញ្ចូល​ទាំងក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាល​ពីឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ ផង​ដែរ​។ Ronaldo បាន​ធ្វើ​ឲ្យ​ក្រុម … Read more