សាជីវកម្មឧស្សាហកម្ម និងវិទ្យាសាស្ត្រអវកាសចិន (CASIC) បង្កើតបានកំណត់ត្រាល្បឿនថ្មីរបស់រថភ្លើងអណ្ដែតដើរដោយកម្លាំងមេដែក ឬហៅថា Maglev Train (Maglev ជាពាក្យកាត់របស់ពាក្យ magnetic levitation) បើកផ្លូវសម្រាប់ប្រព័ន្ធរថភ្លើង Hyperloop ល្បឿនមហាលឿន នាពេលអនាគត។
បើទោះជាល្បឿនពិតប្រាកដដែលខ្សែរថភ្លើងនេះសម្រេចបានគឺជាព័ត៌មានសម្ងាត់ ប៉ុន្តែ CASIC ឱ្យដឹងថា ពួកគេបានឈានដល់ជំហានដ៏សំខាន់នៅក្នុងការធ្វើតេស្តនាពេលថ្មីៗនេះ។ នេះបើតាម Sun ចុះផ្សាយកាលពីថ្ងៃទី 22 កុម្ភៈ 2024។
យោងតាម CASIC នេះគឺជាលើកដំបូងដែលរថភ្លើង Maglev ឈានដល់កម្រិតអណ្ដែតស្ថិរភាព នៅពេលផ្លាស់ទីក្នុងបំពង់សុញ្ញកាសកម្រិតទាប ដោយប្រើប្រាស់ផ្លូវរថភ្លើងសម្រាប់ការពិសោធ ប្រវែង 2 គីឡូម៉ែត្រ ដែលស្ថាបនារួចរាល់កាលពីខែវិច្ឆិកា 2023។ CASIC បង្ហើបឱ្យដឹងថា លទ្ធផលបានបំបែកកំណត់ត្រាមុននោះ (623 គីឡូម៉ែត្រ/ម៉ោង) របស់រថភ្លើង Maglev មួយខ្សែដែលធ្វើដំណើរក្នុងបរិស្ថានធម្មតាកាលពីខែតុលា 2023។

បច្ចេកវិទ្យា Maglev ជួយឱ្យរថភ្លើងអណ្ដែតពីលើផ្លូវដែក លុបបំបាត់ភាពកកិតនៅពេលធ្វើដំណើរតាមបំពង់សុញ្ញកាសកម្រិតទាប។ ស្ថានភាពក្បែរសុញ្ញកាស (ស្ទើរតែគ្មានខ្យល់ ឬម៉ូលេគុល) កាត់បន្ថយកម្លាំងកកិតរបស់ខ្យល់ បង្កើតបានជា «ជើងហោះហើរទាបក្បែរដី» ក្នុងល្បឿនលឿនខ្លាំង។
























តារាសម្ដែងស្រីរូបនេះមានបំណងក្លាយជាមិត្តជិតស្និទ្ធរបស់កូនស្រីជាទីស្រឡាញ់ទាំង2រូបរបស់នាង ដើម្បីឱ្យពួកគេមានអារម្មណ៍ស្រួលចិត្ត នៅពេលម្ដាយនិងកូននៅក្បែរគ្នា។ Kim Tae Hee បន្តថា ថ្វីបើរយៈពេល3ឆ្នាំកន្លងទៅហើយដែលនាងមានកូនដំបូង ប៉ុន្តែនាងនៅតែមានអារម្មណ៍ថា ហាក់ដូចជានៅថ្មីៗ ហើយពេលខ្លះក៏មានអារម្មណ៍ថាបានធ្វើរឿងឆ្គាំឆ្គង និងមិនសូវរលូន។
ស្រីស្អាត Kim Tae Hee និងកំពូលតារា Jung Ji-hoon(Rain) បានរៀបការយ៉ាងសាមញ្ញកាលពីឆ្នាំ2017 ហើយពួកគេក៏បានទទួលស្វាគមន៍កូនស្រីច្បងរបស់ខ្លួននៅក្នុងឆ្នាំដដែលនេះដែរ។ កំពូលតារាសម្ដែងស្រី Kim Tae Hee បានបង្កើតកូនស្រីទី2 កាលពីខែកញ្ញា ឆ្នាំ2019។ Kim Tae Hee ទទួលបានការសរសើរ និងការគាំទ្រយ៉ាងខ្លាំង ចំពោះខ្សែភាពយន្តមនោសញ្ចេតនាដែលនាងបានសម្ដែង។ ជាងនេះ ឈុតផ្សាយពាណិជ្ជកម្មរបស់នាង ទាក់ទិននឹងគ្រឿងសម្អាង គ្រឿងអលង្ការ សម្ភារគេហដ្ឋានជាដើម ក៏ទទួលបានការសរសើរថា នាងធ្វើបានល្អ នាងនៅតែស្អាត បើទោះបានឈានចូលវ័យ40ឆ្នាំ៕