Tag: Kim Jong-un

  • Kim Jong-un ​បាន​ជាប់ឆ្នោត​ជា​អគ្គលេខាធិការ​បក្ស​ពលករ​របស់​កូរ៉េខាងជើង

    Kim Jong-un ​បាន​ជាប់ឆ្នោត​ជា​អគ្គលេខាធិការ​បក្ស​ពលករ​របស់​កូរ៉េខាងជើង

    មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong-un ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​អគ្គលេខាធិការ​បក្ស​ពលករ​របស់​កូរ៉េខាងជើង​ដែល​កំពុង​កាន់អំណាច នៅ​មហាសន្និបាត​លើកដំបូង​របស់​បក្ស ក្នុងអំឡុង​ជិត 5 ឆ្នាំ​កន្លងទៅនេះ។

    សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង (KCNA) ថ្ងៃនេះ​បានចេញ​ផ្សាយ​ថា លោក Kim បាន​ជាប់ឆ្នោត​ជា​អគ្គលេខាធិការ​ក្រោយ​ការបោះឆ្នោត​ក្នុង​សន្និបាត​របស់​បក្ស​ពលករ​លើក​ទី 8។ KCNA បានឱ្យដឹងថា មហាសន្និបាត​នេះ​ត្រូវបាន​បើក​ពិភាក្សា​ចាប់ពី​ថ្ងៃទី 5 វិច្ឆិកា​នៅ​ទីក្រុង​ព្យុងយ៉ាង និង​កំពុង​បន្ត​ពិភាក្សា ប៉ុន្តែ​មិនបាន​និយាយ​ច្បាស់​ថា​នឹងត្រូវ​បញ្ចប់​នៅពេល​នោះទេ។

    ប្អូនស្រី និង​ជា​ជំនួយការ​ផ្ទាល់​របស់លោក Kim Jong-un គឺ​លោកស្រី Kim Yo-yong លែងមាន​វត្តមាន​នៅក្នុង​បញ្ជី​ឈ្មោះ​សមាជិក​ជំនួស​នៃ​ការិយាល័យ​នយោបាយ​របស់​គណៈកម្មាធិកា​រ​កណ្តាល​នៃ​គណបក្ស​ពលករ​ទៀតហើយ។ មហាសន្និបាត​បក្ស​លើក​មុន ដែលជា​មហាសន្និបាត​ដំបូងបង្អស់​ត្រូវបាន​រៀបចំ​ធ្វើឡើង​ក្រោយ​រយៈពេល 36ឆ្នាំ បាន​ពិភាក្សា​រយៈពេល 4ថ្ងៃ បន្ទាប់ពី​បានចាប់ផ្ដើម​បើក​កាលពី​ថ្ងៃទី 6ឧសភា ឆ្នាំ 2016។

    លោក Kim បាន​ក្លាយជា​មេដឹកនាំ​កំពូល​របស់​កូរ៉េខាងជើង​ចាប់តាំងពី​ខែធ្នូ ឆ្នាំ 2011 ក្រោយពី​ឪពុក​របស់លោក គឺ​លោក​ប្រធាន​រដ្ឋ Kim Jong-il បានទទួល​មរណភាព។ លោក Kim Jong-un ក៏ត្រូវ​បានជ្រើសរើស​ជា​ប្រធាន​បក្ស​កាលពី​ខែឧសភា ឆ្នាំ 2016 ហើយ​បាន​ស្ដារ និង​កាន់កាប់​តំណែង​ជា​អគ្គលេខាធិការ​ចាប់តាំងពី​ពេលនោះ​ផងដែរ៕

    ប្រភព៖ Nikkei

  • បើកប្រវត្តិ “គីម យ៉ូ ចង” ស្ត្រីដែលមនុស្សទូទាំងពិភពលោក តាមសង្កេតមើល ក្នុងឋានៈលេខាផ្ទាល់របស់បងប្រុស “គីម ជុង អ៊ុន”

    បើកប្រវត្តិ “គីម យ៉ូ ចង” ស្ត្រីដែលមនុស្សទូទាំងពិភពលោក តាមសង្កេតមើល ក្នុងឋានៈលេខាផ្ទាល់របស់បងប្រុស “គីម ជុង អ៊ុន”

    តាមរយៈចរន្តព័ត៌មានរបស់លោក គីម ជុង អ៊ុន មេដឹកនាំកូរ៉េខាងជើង ដែលកាលពីប៉ុន្មានសប្ដាហ៍មុន មានលេចឮព័ត៌មានចចាមអារ៉ាមថា កំពុងតែមានអាការធ្ងន់ធ្ងរខាងសុខភាព និងមានព័ត៌មានខ្លះទៀត ដល់ថ្នាក់ផ្សព្វផ្សាយថា អាចនឹងក្លាយជាព្រះអង្គម្ចាស់និទ្រា (ពិការ ដេកនៅលើគ្រែ) រហូតនោះ បានធ្វើឱ្យមនុស្សទូទាំងពិភពលោក នាំគ្នាបែរមកតាមសង្កេតមើល គីម យ៉ួ ចង ដែលជាប្អូនស្រី និងជាស្ត្រីកូរ៉េខាងជើងដំបូងគេ ដែលអាចនឹងឈានឆ្ពោះទៅរកតំណែងខ្ពស់បំផុតរបស់ប្រទេសកុម្មុយនីស្តផ្ដាច់ការមួយនេះ។

    បើកប្រវត្តិ “គីម យ៉ូ ចង” ស្ត្រីដែលមនុស្សទូទាំងពិភពលោក តាមសង្កេតមើល ក្នុងឋានៈលេខាផ្ទាល់របស់បងប្រុស “គិម ជុង អ៊ុន”

    ថយត្រឡប់ទៅកាលពីខែកុម្ភៈ ឆ្នាំទៅ(2019) ក្រុងហាណូយ ប្រទេសវៀតណាម មានការរៀបចំការប្រជុំផុតកំពូលលើកទី2 រវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ របស់សហរដ្ឋអាមេរិក ជាមួយលោក គីម ជុង អ៊ុន មេដឹកនាំនៃប្រទេសកូរ៉េខាងជើង ក្នុងប្រធានបទលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរ និងបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសកូរ៉េខាងជើង តែលទ្ធផលនៃការចរចាក្នុងគ្រានោះ ពុំទទួលបានគាប់ប្រសើរឡើយ ធ្វើឱ្យការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សេងៗត្រូវបានបរាជ័យទាំងអស់។

    បើកប្រវត្តិ “គីម យ៉ូ ចង” ស្ត្រីដែលមនុស្សទូទាំងពិភពលោក តាមសង្កេតមើល ក្នុងឋានៈលេខាផ្ទាល់របស់បងប្រុស “គិម ជុង អ៊ុន”ដែលនៅក្នុងខណៈពេលនោះ ក្រៅពីគ្រប់ទីភ្នាក់ងារព័ត៌មានទូទាំងពិភពលោក បានតាមសម្លឹងមើលទៅលើ លោកដូណាល់ ត្រាំ និងលោក គីម ជុង អ៊ុន គ្រប់ឥរិយាបថហើយនោះ ក៏នៅមានស្ប៉តឡៃត៍ មួយទៀត បានហ្វូខឹស ទៅរកស្ត្រីជនជាតិកូរ៉េខាងជើងម្នាក់ឈ្មោះ គីម យ៉ូ ចង (Kim Yo Jong) ដែលជាប្អូនស្រីរួមខ្សែលោហិតរបស់ប្រមុខដឹកនាំកូរ៉េខាងជើងក្នុងឋានៈជា លេខាផ្ទាល់ អ្នកដើរតាមជាប់ពីក្រោយបងប្រុស ប្រៀបដូចជាស្រមោលរបស់បងប្រុសខ្លួនដូច្នោះដែរ។

    បើកប្រវត្តិ “គីម យ៉ូ ចង” ស្ត្រីដែលមនុស្សទូទាំងពិភពលោក តាមសង្កេតមើល ក្នុងឋានៈលេខាផ្ទាល់របស់បងប្រុស “គិម ជុង អ៊ុន”ទាំងអស់នេះ “គីម យ៉ូ ចង” គឺជាប្អូនស្រីពៅ ដែលមានម្ដាយរួមគ្នាជាមួយលោក “គីម ជុង អ៊ុន” ដែលម្ដាយរបស់ពួកគេទាំង 2នាក់ គឺជាជនជាតិកូរ៉េខាងជើង ដែលជាប់ខ្សែស្រឡាយជប៉ុន និងរហូតមកដល់ពេលបច្ចុប្បន្ននេះ គ្មាននរណាម្នាក់បានដឹងពីអាយុពិតប្រាកដរបស់ គីម យ៉ូ ចង ឡើយ ដែលគេបានត្រឹមតែប៉ាន់ស្មានថា ប្រហែលជាខ្ទង់ជាង 30ឆ្នាំ។

    បើកប្រវត្តិ “គីម យ៉ូ ចង” ស្ត្រីដែលមនុស្សទូទាំងពិភពលោក តាមសង្កេតមើល ក្នុងឋានៈលេខាផ្ទាល់របស់បងប្រុស “គិម ជុង អ៊ុន”

    “គីម យ៉ូ ចង” បញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សានៅឯសាលា Liebefeld-Steinholzli នៅក្នុងប្រទេសស្វ៊ីស មុននឹងចូលទៅសិក្សាបន្តយកបរិញ្ញាត្រី នៅមហាវិទ្យាល័យ គីម អ៊ីល ស៊ុង ក្នុងទីក្រុងព្យុង យ៉ាង។ សម្រាប់ប្រវត្តិផ្នែកផ្សេងទៀតរបស់នាង មិនងាយរកបានឡើយ ព្រោះនាងតែងតែប្រើឈ្មោះក្លែងក្លាយក្នុងការរស់នៅ និងធ្វើកិច្ចការងារផ្សេងៗ។ ពីមុន នាងធ្លាប់គ្រងតំណែងជាអគ្គនាយិការង នៅក្នុងស្ថាប័នឃោសនាគោលនយោបាយ និងសកម្មភាពរបស់បក្សពលករកូរ៉េ។

    បើកប្រវត្តិ “គីម យ៉ូ ចង” ស្ត្រីដែលមនុស្សទូទាំងពិភពលោក តាមសង្កេតមើល ក្នុងឋានៈលេខាផ្ទាល់របស់បងប្រុស “គិម ជុង អ៊ុន”ភាគច្រើន នាងច្រើនតែធ្វើជារបាំងត្រួតពិនិត្យដំបូងគេ មុននឹងចូលទៅដល់លោក គីម ជុង អ៊ុន។ នាងធ្វើគ្រប់យ៉ាង ដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្រុស សូម្បីតែការឈរកាន់ចាន់គោះកន្ទុយបារីឱ្យបងប្រុសទៀតផង។ គេនាំគ្នានិយាយថា ដែលនាងត្រូវធ្វើដល់ថ្នាក់នោះ ព្រោះតែខ្លាច DNA របស់បងប្រុសត្រូវរបូតធ្លាយចេញទៅដល់ដៃខ្មាំង។
    “គីម យ៉ូ ចង” តែងតែទទួលបានការជឿទុកចិត្តឱ្យដំណើរការរឿងសំខាន់ៗ ជាពិសេស រឿងដែលពាក់ព័ន្ធនឹងសម្ព័ន្ធភាពជាមួយប្រទេសកូរ៉េខាងត្បូង នាងហាក់ដូចជាមានតួនាទីក្នុងរឿងនេះច្រើន មិនថាតែក្នុងការរួមដៃគ្នារៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា ក្នុងឆ្នាំ2018 រួមទាំងការប្រជុំកំពូលកាលពីឆ្នាំ2019 ទៀតផង។

    បើកប្រវត្តិ “គីម យ៉ូ ចង” ស្ត្រីដែលមនុស្សទូទាំងពិភពលោក តាមសង្កេតមើល ក្នុងឋានៈលេខាផ្ទាល់របស់បងប្រុស “គិម ជុង អ៊ុន”សម្រាប់មុខតំណែងតួនាទីរបស់នាង នាពេលបច្ចុប្បន្នវិញ គឺអគ្គនាយិកាស្ថាប័នទំនាក់ទំនងផ្សព្វផ្សាយ ដែលមានតួនាទីចម្បងគឺ ការសាងនិមិត្តសញ្ញាល្អៗដល់បងប្រុសរបស់នាង គឺលោក គីម ជុង អ៊ុន ឱ្យមើលទៅឃើញស្អាត មានអំណាចនៅចំពោះមុខមនុស្សទូទាំងពិភពលោក។ ក្រៅពីនេះ នាងនៅបានទទួលការតែងតាំងឱ្យធ្វើជាសមាជិកម្នាក់ក្នុងក្រុម ប៉ូលីតបូរ៉ូ ដែលគេអាចនិយាយបានថា នាងគឺជាស្ត្រីដែលមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងប្រទេសកូរ៉េខាងជើង បន្ទាប់ពីបងប្រុសរបស់នាង។

    បើកប្រវត្តិ “គីម យ៉ូ ចង” ស្ត្រីដែលមនុស្សទូទាំងពិភពលោក តាមសង្កេតមើល ក្នុងឋានៈលេខាផ្ទាល់របស់បងប្រុស “គិម ជុង អ៊ុន”យ៉ាងណាក៏ដោយ មានរបាយការណ៍មិនផ្លូវការជាច្រើនបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំសាមញ្ញរបស់គណៈកម្មាធិការបក្សពលករ ដែលរៀបចំឡើងនៅក្នុងទីក្រុងព្យុងយ៉ាង កាលពីចុងឆ្នាំកន្លងទៅ(2019) ពួកគេ បានសម្រេចចិត្តក្នុងការរៀបចំការផ្ទេរអំណាចទាំងអស់ទៅឱ្យស្ត្រីម្នាក់នេះ(គីម យ៉ូ ចង) ដោយសារតែពេលនេះ “គីម ជុង អ៊ុន” ហាក់ដូចជាមិនអាចក្ដោបក្ដាប់អំណាចតទៅទៀតបានឡើយ ដោយសារតែបញ្ហាសុខភាព ហើយចាប់តាំងពីនោះមក សេចក្ដីសម្រេច និងបទបញ្ជាផ្សេងៗ ជាច្រើនរបស់បក្ស ក៏ជាការចុះហត្ថលេខារបស់ គីម យ៉ូ ចង ទាំងអស់ដែរ។

    បើកប្រវត្តិ “គីម យ៉ូ ចង” ស្ត្រីដែលមនុស្សទូទាំងពិភពលោក តាមសង្កេតមើល ក្នុងឋានៈលេខាផ្ទាល់របស់បងប្រុស “គិម ជុង អ៊ុន”ក្រៅពីនេះ នៅមានរបាយការណ៍ពីទីស្នាក់ការផ្នែកព័ត៌មានអន្តរជាតិ បានឱ្យដឹងទៀតដែរថា លោកគីម ជុង អ៊ុន ធ្លាប់បានផ្ដល់បទសម្ភាសថា ប្អូនស្រីរបស់លោក ចាប់អារម្មណ៍ចង់ធ្វើការងារខាងនយោបាយ និងតាមរយៈចរន្តព័ត៌មានដែលបែកធ្លាយចេញមក ធ្វើឱ្យពេលនេះ រូបនាងគឺជាជនទី1 ដែលនឹងក្លាយជាអនាគតមេដឹកនាំរបស់កូរ៉េខាងជើង បន្ទាប់ពីបងប្រុសរបស់នាង ដែលរឿងនេះ គឺជារឿងថ្មីមួយដែលគួរឱ្យតាមដានសង្កេតយ៉ាងខ្លាំង ព្រោះនាងអាចនឹងក្លាយជាស្ត្រីដំបូងគេ ដែលឈានឡើងដល់តំណែងខ្ពស់បំផុតរបស់កូរ៉េខាងជើង ក៏អាចថាបានដែរ!!៕

    បើកប្រវត្តិ “គីម យ៉ូ ចង” ស្ត្រីដែលមនុស្សទូទាំងពិភពលោក តាមសង្កេតមើល ក្នុងឋានៈលេខាផ្ទាល់របស់បងប្រុស “គិម ជុង អ៊ុន”បើកប្រវត្តិ “គីម យ៉ូ ចង” ស្ត្រីដែលមនុស្សទូទាំងពិភពលោក តាមសង្កេតមើល ក្នុងឋានៈលេខាផ្ទាល់របស់បងប្រុស “គិម ជុង អ៊ុន”

    បើកប្រវត្តិ “គីម យ៉ូ ចង” ស្ត្រីដែលមនុស្សទូទាំងពិភពលោក តាមសង្កេតមើល ក្នុងឋានៈលេខាផ្ទាល់របស់បងប្រុស “គិម ជុង អ៊ុន”បើកប្រវត្តិ “គីម យ៉ូ ចង” ស្ត្រីដែលមនុស្សទូទាំងពិភពលោក តាមសង្កេតមើល ក្នុងឋានៈលេខាផ្ទាល់របស់បងប្រុស “គិម ជុង អ៊ុន”បើកប្រវត្តិ “គីម យ៉ូ ចង” ស្ត្រីដែលមនុស្សទូទាំងពិភពលោក តាមសង្កេតមើល ក្នុងឋានៈលេខាផ្ទាល់របស់បងប្រុស “គិម ជុង អ៊ុន”ប្រភព៖ សារព័ត៌មានបរទេស

    ប្រែសម្រួលដោយ តាវ៉ែនតា

  • Kim Jong-un បង្ហាញ​ខ្លួន​

    Kim Jong-un បង្ហាញ​ខ្លួន​

    បន្ទាប់​ពី​បាន​បាត់​ខ្លួន​រយៈ​ពេល​20​ថ្ងៃ និង​បាន​ធ្វើ​ឱ្យ​ពិភពលោក​រំជើប​រំជួល ចុង​ក្រោយ​ លោក​ Kim Jong-un ក៏​បាន​បង្ហាញ​ខ្លួន​នៅក្នុង​ពិធី​សម្ពោធបើក​​ដំណើរ​ការ​រោង​ចក្រ​ផលិត​ជីមួយ​ កាលពី​ម្សិល​មិញ (1ឧសភា)។

    មេដឹក​នាំ​កូរ៉េខាង​ជើង​ លោក Kim Jong-un បាន​កាត់​ខ្សែបូក្នុង​ពិធី​សម្ពោធ​រោង​ចក្រ​ផលិត​ជី​ Sunchon ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ចម្ងាយ​​50​គម​ទៅ​ទិស​ខាង​ជើងនៃ​​រដ្ឋធានី​ព្យុង​យ៉ាង​ ក្នុង​ថ្ងៃ​ពលកម្ម​អន្តរ​ជាតិ​ 1ឧសភា​។

    ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាង​ជើង KCNA បាន​រាយ​ការណ៍​ក្នុង​ថ្ងៃ​នេះ​ (2ឧសភា)​ថា អ្នក​ដែល​មាន​វត្តមាន​ទាំង​អស់ បាន​នាំ​គ្នា​ស្រែក​កញ្ជ្រៀវ នៅ​ពេល​លោក​ Kim Jong-un បាន​បង្ហាញ​ខ្លួន​។ មេដឹកនាំ​កូរ៉េខាង​ជើង​ ក៏​បាន​ធ្វើ​ទស្សនកិច្ច​​រោង​ចក្រ​នេះ និង​ត្រូវ​បាន​ “​ណែនាំ​ទ្រួស​ៗ​អំពី​ដំណើរ​ការ​នៃ​ការ​ផលិត​ផងដែរ​។

    KCNA បាន​ឱ្យ​ដឹង​ថា​ ក្នុង​ចំណោម​មន្ត្រី​ដែល​បាន​អម​ដំណើរ​លោក Kim Jong-un ចូល​រួម​ពិធី​សម្ពោធ​នេះ ក៏​មាន​វត្តមាន​​​ប្អូន​ស្រី​របស់​លោក​ គឺ​លោក​ស្រី​ Kim Yo-jong ផងដែរ​។ មេដឹក​នាំ​រួម​នេះ បាន​សម្ដែង​ការ​ពេញ​ចិត្ត​ជាមួយ​នឹង​រោង​ចក្រ​ផលិត​ជី​មួយ​នេះ។

    កូរ៉េខាង​ជើង​​គឺជា​ប្រទេស​អាថ៌កំបាំង​បំផុត​នៅ​លើ​ភព​ផែន​ដី ដោយ​ពិភពលោក​​អាច​តាម​ដាន​ព័ត៌មាន​អំពី​មេដឹក​នាំ​ប្រទេស​នេះតាម​រយៈ​សារ​ព័ត៌​មាន​របស់​រដ្ឋ​កូរ៉េខាង​ជើង​តែ​ប៉ុណ្ណោះ​។

    នេះ​គឺជា​លើក​ដំបូង​ហើយដែល​លោក Kim Jong-un បាន​បង្ហាញវត្តមាន​ បន្ទាប់​ពី​បាន​បាត់​ខ្លួន​អស់​រយៈ​ពេល​20​ថ្ងៃ​។ ដំណឹង​ចចាមអារ៉ាម​ជា​ច្រើន​បាន​កើត​ឡើង​​ ទាក់​ទិន​នឹង​សុខ​ភាពរបស់​លោក​ Kim Jong-un​​ ដោយ​សារ​តែ​​អវត្ត​មាន​របស់​លោក​ ក្នុង​នោះ​មាន​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ជា​ច្រើន​ចេញ​ផ្សាយ​ថា មេដឹក​នាំ​កូរ៉េខាង​ជើង​​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត​ បន្ទាប់​ពី​ទទួល​ការ​វះកាត់​ព្យាបាល​ជំងឺ​បេះ​ដូង​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • តាមដានខ្សែរថភ្លើងមេដឹកនាំកូរ៉េខាងជើង នៅស្ថានីយ វ៉នសាន ខំផ្លេកស៍

    តាមដានខ្សែរថភ្លើងមេដឹកនាំកូរ៉េខាងជើង នៅស្ថានីយ វ៉នសាន ខំផ្លេកស៍

    ក្រោយការបាត់ខ្លួនយ៉ាងគ្មានតម្រុយរបស់លោក គីម ជុង អ៊ុន មេដឹកនាំកូរ៉េខាងជើង ពីការមិនទៅចូលរួមពិធីបុណ្យអបអរសាទរថ្ងៃកំណើតរបស់លោក គីម អ៊ីល ស៊ុង ជីតារបស់ខ្លួនអ្នកបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ កាលពីថ្ងៃទី15 មេសាកន្លងទៅនោះ បានធ្វើឱ្យកើតមានព័ត៌មានចចាមអារ៉ាមដ៏ច្រើនសន្ធឹក អំពីរឿងសុខភាពរបស់លោក គីម ជុង អ៊ុន និងថែមទាំងមានរបាយការណ៍ពីទីភ្នាក់ងារព័ត៌មាន CNN ដែលដកស្រង់ពីសម្រង់ព័ត៌មាន បានបញ្ជាក់ថា លោកគីម បានចូលវះកាត់ព្យាបាលបេះដូង និងមានអាការធ្ងន់ធ្ងរ។

    កណ្ដាលព័ត៌មានចចាមអារ៉ាមដែលខ្ចរខ្ចាយដ៏ច្រើននោះ ក៏មានរបាយការណ៍ពីក្រុមអង្គការ 38North ជាក្រុមអ្នកសង្កេតការណ៍ និងតាមដានហេតុការណ៍ផ្សេងៗនៅក្នុងកូរ៉េខាងជើង ដែលបានបង្ហាញរូបភាពតាមរយៈផ្កាយរណប ដែលបង្ហាញឱ្យឃើញពីក្បួនរថភ្លើងដែលត្រូវបានបញ្ជាក់ថា ជាក្បួនរថភ្លើងរបស់លោកប្រធាន គីម ជុង អ៊ុន ដែលមានប្រវែងប្រមាណជា 250ម៉ែត្រ កំពុងចតនៅក្នុង “ស្ថានីយរថភ្លើងមហាមេដឹកនាំ” ក្នុងទីក្រុងវ៉នសាន ដែលត្រូវបានគេរកឃើញថា បានចតនៅទីនោះតាំងពីថ្ងៃទី21 មេសា រហូតដល់ថ្ងៃទី23 មេសា។

    ស្ថានីយរថភ្លើងមហាមេដឹកនាំនេះ ជាស្ថានីយរថភ្លើង ដែលប្រើប្រាស់បានចំពោះតែមនុស្សក្នុងត្រកូលគីមតែប៉ុណ្ណោះ ស្ថិតក្នុងបរិវេណមជ្ឈមណ្ឌល “វ៉នសាន ខំផ្លេកស៍” ជាកន្លែងដែលមានអគារធំៗដ៏ច្រើន ដែលសាងសង់ឡើងមិនយូរប៉ុន្មានក្រោយពីលោក គីម ជុង អ៊ុនឡើងគ្រប់គ្រងប្រទេសកាលពីឆ្នាំ2011។

    នៅខាងក្នុងមជ្ឈមណ្ឌល វ៉នសាន ខំផ្លេកស៍ មានផ្ទះទទួលភ្ញៀវខ្នាតធំដល់ទៅ 9ខ្នង និងបន្ទប់សន្ទនាការ 1កន្លែង ក្រៅពីនេះនៅមានកំពង់ផែចំណតនាវាកម្សាន្តទំនើបខ្នាតធំរបស់លោកគីម ទីលានបាញ់កាំភ្លើង និងបន្ទប់ទស្សនាភាពយន្តទៀតផង។

    តាមដានខ្សែរថភ្លើងមេដឹកនាំកូរ៉េខាងជើង នៅស្ថានីយ វ៉នសាន ខំផ្លេកស៍នៅក្បែរនឹងស្ថានីយរថភ្លើងមហាមេដឹកនាំ នៅមានរ៉ាន់វេយ៍(ផ្លូវចុះចត និងហោះឡើងរបស់យន្តហោះ)ខ្នាតតូចមួយ ដែលកាលពីដើមសម្រាប់ប្រើជាមួយយន្តហោះធុនតូច តែមកដល់ពាក់កណ្ដាលឆ្នាំកន្លងទៅ(2019) ទីនោះត្រូវបានកែច្នៃឱ្យក្លាយជាទីលានសម្រាប់ជិះសេះ ជាការងារដែលលោកប្រធានគីម ចូលចិត្តបំផុត។

    យ៉ាងណាក៏ដោយ ការបង្ហាញខ្លួនរបស់ក្បួនរថភ្លើងរបស់លោកប្រធានគីមនេះ នៅមិនទាន់អាចពិសោធបានថា តើលោកប្រធានគីមពិតជាស្នាក់នៅមជ្ឈមណ្ឌលវ៉នសាន ខំផ្លេកនេះ ឬយ៉ាងណានោះទេ?

    ព្រោះរបាយការណ៍របស់ DailyNK សារព័ត៌មានរបស់ក្រុមអ្នករត់គេចចេញពីប្រទេសកូរ៉េខាងជើង បានរាយការណ៍កាលពីចុងសប្ដាហ៍មុនថា ក្រោយពីចូលទទួលការវះកាត់បេះដូងរួច លោកគីម ក៏ត្រូវបាននាំខ្លួនទៅសម្រាកស្ដារសុខភាពឡើងវិញ នៅឯផ្ទះលម្ហែ យកខ្យល់អាកាសនៅក្នុងខេត្ត ផយ៉ង់ កាន់ ខាងជើង។

    ពេលនេះ កុំថាតែរឿងកន្លែងស្នាក់នៅរបស់លោកគីម ជុង អ៊ុន ថានៅទីណានោះ សូម្បីតែថា តើលោក គីម ជុង អ៊ុន នៅមានជីវិតរស់នៅ ឬអត់នោះ ក៏មិនទាន់មានអ្នកណាដឹងច្បាស់នៅឡើយ?…៕

    ប្រភព៖ សារព័ត៌មានបរទេស

  • កូរ៉េខាងត្បូងអះអាង៖ គីម ជុង អ៊ុន មិនទាន់ស្លាប់ទេ កំពុងរស់នៅយ៉ាងសុខសប្បាយនៅទីក្រុងវ៉នសាន

    កូរ៉េខាងត្បូងអះអាង៖ គីម ជុង អ៊ុន មិនទាន់ស្លាប់ទេ កំពុងរស់នៅយ៉ាងសុខសប្បាយនៅទីក្រុងវ៉នសាន

    រដ្ឋបាលកូរ៉េខាងត្បូងបានអះអាងថា លោក គីម ជុង អ៊ុន មេដឹកនាំកូរ៉េខាងជើងសុខសប្បាយជាទេ បន្ទាប់ពីមានដំណឹងចចាមអារ៉ាមដ៏ច្រើនសន្ធឹកថា លោកបានស្លាប់បាត់ទៅហើយ ក្រោយទទួលការវះកាត់បេះដូង។

    ទីភ្នាក់ងារព័ត៌មានCNN បានរាយការណ៍ថា លោក មូន សង់ អ៊ីន ប្រធានទីប្រឹក្សាផ្នែកនយោបាយក្រៅប្រទេសរបស់លោកប្រធានាធិបតី មូន ជេ អ៊ីន នៃប្រទេសកូរ៉េខាងត្បូង បានអះអាងកាលពីថ្ងៃអាទិត្យ(ទី26មេសា)ម្សិលមិញថា លោកគីម ជុង អ៊ុន មេដឹកនាំខ្ពស់បំផុតនៃប្រទេសកូរ៉េខាងជើង នៅមានជីវិតនៅឡើយ និងសុខសប្បាយជាធម្មតាទេ ដោយកំពុងស្នាក់នៅក្នុងទីក្រុងវ៉នសាន ប៉ែកខាងកើតរបស់ប្រទេស តាំងតែពីថ្ងៃទី13 មេសាមកម្ល៉េះ និងរហូតមកដល់ពេលនេះ ពួកគេ(កូរ៉េខាងត្បូង)មិនទាន់រកឃើញសកម្មភាពអ្វីដែលគួរឱ្យសង្ស័យកើតឡើងនៅក្នុងប្រទេសកូរ៉េខាងជើងឡើយ។

    សេចក្ដីថ្លែងការណ៍របស់រដ្ឋបាលកូរ៉េខាងត្បូងនេះ ធ្វើឡើងដើម្បីបង្ក្រាបព័ត៌មានចចាមអារ៉ាមពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់លោកគីម ជុង អ៊ុន បន្ទាប់សារព័ត៌មានអនឡាញ “Daily NK” របស់កូរ៉េខាងត្បូងបានរាយការណ៍ថា លោកគីម ជុង អ៊ុន បានចូលទទួលការវះកាត់បេះដូងដែលបណ្ដាលមកពីការជក់បារីដ៏ច្រើន ជំងឺធាត់ និងការធ្វើការងារច្រើនហួសហេតុ នៅឯភូមិគ្រឹះមួយនៅក្នុងតំបន់យ៉ាងសាន របស់ខេត្តផយ៉ង់អាន់ ខាងជើង និងបន្ទាប់ពីវាយតម្លៃរួចហើយថា អាការរបស់លោកគីម ល្អប្រសើឡើងវិញហើយនោះ គ្រូពេទ្យភាគច្រើននៅក្នុងក្រុមអ្នកព្យាបាល ក៏បានធ្វើដំណើរត្រឡប់ទៅទីក្រុងព្យុងយ៉ាងវិញនៅថ្ងៃទី9 មេសា នៅសល់តែមន្ត្រីដែលនៅចាំសង្កេតមើលអាការតែប៉ុន្មាននាក់ប៉ុណ្ណោះ។

    កូរ៉េខាងត្បូងអះអាង៖ គីម ជុង អ៊ុន មិនទាន់ស្លាប់ទេ កំពុងរស់នៅយ៉ាងសុខសប្បាយនៅទីក្រុងវ៉នសានបន្ទាប់ពីនោះ កាលពីដើមសប្ដាហ៍កន្លងទៅ ក្រុមមន្ត្រីរបស់សហរដ្ឋអាមេរិក បានប្រាប់CNN ថា ពួកគេកំពុងតាមដានសម្រង់ព័ត៌មានដែលរាយការណ៍ថា លោកគីមមានអាការធ្ងន់ធ្ងរក្រោយពីការវះកាត់រួច មុននឹងមន្ត្រីម្នាក់ទៀតបានប្រាប់CNN កាលពីថ្ងៃចន្ទ(ទី20មេសា)ថា ព័ត៌មានអំពីក្ដីកង្វល់ពាក់ព័ន្ធនឹងសុខភាពរបស់មេដឹកនាំកូរ៉េខាងជើងនេះ គួរឱ្យជឿទុកចិត្តបាន។

    ហើយបន្ទាប់ពីនោះមក ទីភ្នាក់ងារព័ត៌មានជាច្រើនបានបញ្ចេញព័ត៌មាន ដោយបានផ្សាយថា លោកគីមបានស្លាប់ហើយ ឬក៏កំពុងស្ថិតក្នុងស្ថានភាពដេកសម្រាកបែបមិនអាចដឹងខ្លួនឡើងវិញបាន ដោយយោងតាមការបង្ហើបឱ្យដឹងពីប្រភពព័ត៌មានជាច្រើន តែរហូតមកដល់ពេលនេះ មិនទាន់មានការអះអាងពាក់ព័ន្ធនឹងសុខភាពរបស់លោកគីម ជាផ្លូវការពីរដ្ឋបាលកូរ៉េខាងជើងនៅឡើយ តែកាលពីថ្ងៃអាទិត្យ(ទី26មេសា)ម្សិលមិញ សារព័ត៌មាន រ៉ូដុង ស៊ីនមុន របស់ប្រទេសកូរ៉េក្រហមមួយនេះ មានរបាយការណ៍មួយថា លោកគីមបានផ្ញើសំបុត្រថ្លែងអំណរគុណក្រុមពលករដែលបានជួយជួសជុលទីក្រុង សាំជិយ៉ន តែក៏មិនអាចអះអាងបានថា សំបុត្រមួយនោះ ចេញមកពីលោកគីម ដោយផ្ទាល់ ឬយ៉ាងណាឡើយ?

    យ៉ាងណាក៏ដោយ មានភ័ស្តុតាងបញ្ជាក់ច្បាស់អំពីរឿងដែលថា លោកគីម ជុង អ៊ុន អាចនឹងកំពុងតែស្ថិតនៅ​ក្នុងទីក្រុង​​វ៉នសាន ដោយ​វេបសាយ “38North” ដែលចាំតាមដានសកម្មភាពនៅក្នុងប្រទេសកូរ៉េខាងជើង បានផ្សព្វផ្សាយរូបភាពផ្កាយរណបដែលបង្ហាញឱ្យឃើញពី ក្បួនរថភ្លើងមួយខ្សែ កំពុងចតនៅក្នុងស្ថានីយពិសេសមួយសម្រាប់តែមនុស្សត្រកូលគីមប៉ុណ្ណោះនៅក្នុងទីក្រុងវ៉នសាន ដោយបានសន្និដ្ឋានថា ក្បួនរថភ្លើងនោះបានមកដល់ទីនោះមុនថ្ងៃទី21មេសា និងបានប្រុងប្រៀបចេញដំណើរនៅថ្ងៃទី23 មេសា។

    ទាំងអស់នេះ តាមរយៈព័ត៌មានពី38North បានឱ្យទៀតដឹងថា ទីក្រុងវ៉នសាន មានទីកន្លែងសម្រាប់សម្រាកលម្ហែ និងដើម្បីការកម្សាន្តជាច្រើន ដូចជានាវាទេសចរណ៍ខ្នាតធំ 9បន្ទប់ មជ្ឈមណ្ឌលសន្ទនាការ អគារខ្នាតធំដែលបានកសាងឡើង ក្រោយពីលោកគីម បានឡើងធ្វើជាមេដឹកនាំប្រទេស កំពង់ផែ ទីលានបាញ់កាំភ្លើង និងផ្លូវរ៉ាន់វេយ៍(ផ្លូវសម្រាប់យន្តហោះចុះឡើង)តូចមួយ ដែលកាលពីឆ្នាំ2019 ត្រូវបានផ្លាស់ប្ដូរទៅជាទីលានជិះសេះ ដែលជាការងារបន្ទាប់បន្សំរបស់មេដឹកនាំវ័យ 36ឆ្នាំរូបនេះទៀតផង៕

    ប្រភព៖ សារព័ត៌មានបរទេស

  • សារ​ព័ត៌មាន​នានា​សង្ស័យ​ថា Kim Jong-un បាន​បាត់បង់​ស្មារតី​ ខណៈ​ចិន​បាន​បញ្ជូន​ក្រុម​វេជ្ជ​បណ្ឌិត​ទៅកូរ៉េខាង​ជើង

    សារ​ព័ត៌មាន​នានា​សង្ស័យ​ថា Kim Jong-un បាន​បាត់បង់​ស្មារតី​ ខណៈ​ចិន​បាន​បញ្ជូន​ក្រុម​វេជ្ជ​បណ្ឌិត​ទៅកូរ៉េខាង​ជើង

    ទីភ្នាក់​ងារ​សារ​ព័ត៌មាន​​ល្បីៗ​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​ស្ដីអំពី​សុខ​ភាព​របស់​មេដឹកនាំ​កូរ៉េខាង​ជើង​ ខណៈ​ដែល​មាន​ដំណឹង​ចចាម​អារ៉ាម​ថា លោក Kim Jong-un កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​ជីវិត។

    ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ Shunkan Gendai របស់​ជប៉ុន ធ្លាប់​បាន​ដក​ស្រង់​ព័ត៌មាន​ពី​ប្រភព​ជិត​ស្និទ្ធ​នឹង​ប្រទេស​ចិន​ ដែល​ធ្វើ​ការ​ក្នុង​វិស័យ​សុខាភិបាល​ ឱ្យ​ដឹង​អំពី​ស្ថាន​ភាព​សុខ​ភាព​របស់​លោក Kim Jong-un ផងដែរ​។ ប្រភព​ព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុងពេល​កំពុង​ធ្វើ​ទស្សនកិច្ច​ទឹក​ដី លោក Kim Jong-un ស្រាប់​តែ​យក​ដៃ​មក​ឱប​ទ្រូង​ រួច​ក៏ដួល​ទៅ​លើដី​។ ក្រុម​គ្រូពេទ្យ​ និង​មន្ត្រី​នៅ​ក្បែរ​នោះ​ ក៏បាន​បញ្ជូន​លោក​ទៅកាន់មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​។ ទន្ទឹមនឹង​នេះ​ កូរ៉េខាងជើង​ក៏​បាន​ស្នើ​សុំ​ជំនួយ​ពី​ចិន​ផងដែរ​ ទាក់​ទិន​នឹង​សុខ​ភាព​របស់​មេដឹក​នាំ​ប្រទេស​នេះ​។

    សារ​ព័ត៌មានកូរ៉េខាង​ត្បូង Daily NK ដែល​មាន​ជំនាញ​ខាង​ផ្ដល់​ព័ត៌មាន​អំពី​កូរ៉េខាង​ជើង ក៏​​ធ្លាប់​បាន​ផ្សាយ​ថា លោក Kim Jong-un បាន​ឆ្លង​កាត់ការ​វះកាត់​មួយ​កាល​ពី​ថ្ងៃទី​12​មេសា។ ចំណែក​ CNN ក៏បាន​រាយ​ការណ៍​ថា ទីក្រុង​វ៉ាស៊ីងតោន​ កំពុង​ស្រាវ​ជ្រាវ​ព័ត៌មាន​ដើម្បី​បញ្ជាក់​អំពី​ដំណឹង​ដែល​ថា​ មេដឹក​នាំ​កូរ៉េខាង​ជើង​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាពគ្រោះ​ថ្នាក់​ដល់​ជីវិត​ បន្ទាប់​ពី​បាន​ទទួល​ការ​វះកាត់​​។

    ប្រភព​ព័ត៌មាន​មួយចំនួន​ក៏បាន​ចេញ​ផ្សាយ​ថា ប្រទេស​ចិន​ប្រហែល​ជា​កំពុង​ “ព្រួយបារម្ភ​ខ្លាំង​” នៅ​មាន​លេច​ឮ​ព័ត៌មាន​ចចាមអារ៉ាម​ជា​ច្រើន​ស្ដីអំពី​សុខ​ភាព​ ក៏ដូច​ជា​ការ​ប្រឈម​នឹង​ការ​បាត់​បង់​ជីវិត​របស់​លោក Kim Jong-un ដែល​អាច​នាំ​ឱ្យ​មានបញ្ហា​អស្ថិរ​ភាព​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ។

    ប្រទេស​ចិន​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បញ្ជូន​គណៈ​ប្រតិ​ភូ​​ដែល​មាន​ក្រុម​វេជ្ជ​បណ្ឌិត​ទៅ​កាន់​កូរ៉េ​ខាងជើង​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​សុខ​ភាព​របស់​លោក Kim Jong-un កាល​ពីថ្ងៃទី​23​មេសា​ បន្ទាប់​ពី​មាន​ដំណឹង​ចចាម​អារ៉ាម​ជា​ច្រើន​ទាក់​ទិន​នឹង​បញ្ហា​សុខ​ភាព​របស់​មេដឹក​នាំ​​កូរ៉េខាង​ជើង​ ដែល​ត្រូវ​គេ​ជឿថា កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត​ព្រោះ​តែ​ជំងឺ​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • ចិន បញ្ជូនក្រុមពេទ្យទៅកូរ៉េខាងជើង ជួយផ្ដល់ការណែនាំការព្យាបាលលោក “គីម ជុងអ៊ុន”

    ចិន បញ្ជូនក្រុមពេទ្យទៅកូរ៉េខាងជើង ជួយផ្ដល់ការណែនាំការព្យាបាលលោក “គីម ជុងអ៊ុន”

    រដ្ឋបាលចិន បានបញ្ជូនក្រុមមន្ត្រី និងអ្នកជំនាញការខាងវេជ្ជសាស្ត្រ ទៅប្រទេសកូរ៉េខាងជើង ដើម្បីផ្ដល់ការណែនាំក្នុងការព្យាបាលលោក គីម ជុង អ៊ុន មេដឹកនាំកូរ៉េខាងជើង។ នេះបើតាមប្រភពស្និទ្ធនឹងប្រទេសខាងលើបានបង្ហើបឱ្យដឹង។

    ការធ្វើដំណើរទៅប្រទេសមើមយិនស៊ឹនក្រហម របស់ក្រុមគណៈគ្រូពេទ្យ និងអ្នកតំណាងចិន កើតឡើងក្រោមព័ត៌មានចចាមអារ៉ាមដ៏ច្រើនថា លោក គីម ជុងអ៊ុន បានធ្លាក់ខ្លួនឈឺ ដល់ថ្នាក់កើតអាការខូម៉ា។

    ប្រភពព័ត៌មាន 2នាក់ បានឱ្យដឹងថា ក្រុមគណៈអ្នកតំណាង ដែលដឹកនាំដោយមន្ត្រីថ្នាក់ខ្ពស់ចំណាស់ម្នាក់នៃគណៈកម្មការទំនាក់ទំនងអន្តរជាតិ របស់បក្សកុម្មុយនីស្តចិន បានចេញដំណើរពីទីក្រុងប៉េកាំង ទៅប្រទេសកូរ៉េខាងជើង កាលពីព្រឹកថ្ងៃព្រហស្បតិ៍(ទី23មេសា)។

    ទាំងអស់នេះ អ្នកឆ្លើយឆ្លងព័ត៌មានរ៉យទ័រ នៅមិនទាន់អាចទាក់ទងគណៈកម្មការទំនាក់ទំនងអន្តរជាតិរបស់​ចិន ដើម្បីសុំការអះអាងបាននៅឡើយទេ និងថែមទាំងមិនទាន់បានទទួលចម្លើយពីក្រសួងការបរទេសរបស់ប្រទេសចិននៅឡើយដូចគ្នា។

    វេបសាយ Daily NK ដែលជាទីភ្នាក់ងារព័ត៌មាន របស់ក្រុមអ្នកភៀសខ្លួនកូរ៉េខាងជើងនៅក្នុងទីក្រុងសេអ៊ូល បានរាយការណ៍កាលពីដើមសប្ដាហ៍នេះថា លោក គីម កំពុងស្ថិតក្នុងអំឡុងពេលសម្រាកសះស្បើយពីការវះកាត់សរសៃឈាមបេះដូង កាលពីថ្ងៃទី12 មេសាកន្លងទៅ។

    អាជ្ញាធររដ្ឋបាលកូរ៉េខាងត្បូង និងមន្ត្រីនៃគណៈកម្មការទំនាក់ទំនងអន្តរជាតិរបស់ចិនម្នាក់ បានចេញ មក​បដិសេធរបាយការណ៍របស់ CNN ដែលថា លោក គីម ជុងអ៊ុន មានអាការធ្ងន់ធ្ងរ “ដល់ដំណាក់កាលវិបត្តិ” ខណៈដែលទីស្ដីការប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានអះអាងដែរថា មិនមានរកឃើញសញ្ញាណាមួយ ខុសប្រក្រតីពីខាងក្រុងព្យុងយ៉ាងឡើយ។

    ក្នុងថ្ងៃព្រហស្បតិ៍(ទី23មេសា) លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក៏ជាមនុស្សម្នាក់ដែលបានចេញមកនិយាយក្នុងទំនងជាមិនសូវជឿព័ត៌មានរឿងលោក គីម ឈឺធ្ងន់ នេះដែរ។
    លោកថ្លែងថា “ខ្ញុំគិតថា របាយការណ៍នេះ មិនត្រឹមត្រូវទេ” លោកបានប្រាប់ទៅអ្នកសារព័ត៌មាន តែក៏មិនបានអះអាងថា លោកបានទាក់ទងសាកសួរទៅក្រុមមន្ត្រីកូរ៉េខាងជើងហើយឬនៅដែរ។

    ប្រភពព័ត៌មានក្នុងប្រទេសកូរ៉េខាងត្បូងម្នាក់ បានប្រាប់រ៉យទ័រកាលពីម្សិលមិញ(ទី24មេសា) ថា តាមរយៈសម្រង់ព័ត៌មានដែលពួកគេទទួលបាន គឺលោក គីម ជុងអ៊ុន នៅរស់នៅឡើយ ហើយប្រហែលជានឹងបង្ហាញខ្លួនចំពោះមុខសារព័ត៌មាន នាពេលឆាប់នេះដែរ។

    ប្រភពព័ត៌មានម្នាក់ទៀត ដែលចូលដល់អង្គភាពសម្រង់ព័ត៌មានរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា ដូចដែលយើងបានដឹងស្រាប់ហើយថា លោក គីម ជុងអ៊ុន មានបញ្ហាសុខភាព ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានណាមួយ បញ្ជាក់ច្បាស់ថា គាត់ឈឺធ្ងន់ដល់ថ្នាក់ខូម៉ា ឬមិនអាចបង្ហាញខ្លួនចំពោះមុខសាធារណជនបាននោះទេ។

    លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនលើកចុងក្រោយបង្អស់ នៅក្នុងកិច្ចប្រជុំគណៈកម្មការនយោបាយរបស់បក្សពលករកូរ៉េ កាលពីថ្ងៃទី11 មេសា តែបែរជាមិនបានចូលរួមពិធីអបអរសាទរថ្ងៃខួបកំណើតអតីតប្រធានាធិបតី គីម អ៊ីលស៊ុង ស្ថាបនិករដ្ឋកូរ៉េក្រហម កាលពីថ្ងៃទី15 មេសា ដែលរឿងនេះ គឺជារឿងដែលខុសប្រក្រតីយ៉ាងខ្លាំង។

    លោក គីម ដែលបច្ចុប្បន្ន ប្រហែលជាមានអាយុ 36ឆ្នាំ ធ្លាប់បានបាត់មុខពីសារព័ត៌មានរយៈពេល 1ខែ កាលពីឆ្នាំ2014 មុននឹងបង្ហាញខ្លួនឡើងវិញម្ដងទៀត ក្នុងសភាពដើរជើងប៉័ងពៀច។

    ព័ត៌មានចចាមអារ៉ាមរឿងសុខភាពរបស់លោក គីម ចាប់ផ្ដើមលាន់ឮកាន់តែច្រើនឡើងជារឿយៗ ដោយសារតែគាត់ជាអ្នកញៀនបារីខ្លាំង ថែមទាំងកាន់តែធាត់ឡើងយ៉ាងចម្លែក ក្រោយពីឡើងទទួលតំណែងជាមេដឹកនាំកូរ៉េខាងជើងក្នុងឆ្នាំ2011 ក្រៅពីនេះ មនុស្សនៅក្នុងត្រកូលគីម ថែមទាំងធ្លាប់មានប្រវត្តិ ឈឺជំងឺបេះដូង ជាច្រើននាក់ទៀតផង។

    អតីតមេដឹកនាំប្រទេសកូរ៉េក្រហម លោក គីម ចង់អ៊ីល ដែលជាឪពុករបស់លោក គីម ជុងអ៊ុន ធ្លាប់មានជំងឺសរសៃឈាមក្នុងខួរក្បាលក្នុងឆ្នាំ2008 ដែលកាលនោះ សារព័ត៌មានកូរ៉េខាងត្បូង បានរាយការណ៍ថា មានគ្រូពេទ្យពីប្រទេសចិន និងបារាំងចូលរួមក្នុងការព្យាបាលទៀតផង។

    លោក គីម ជុងអ៊ុន ជាទាយាទជំនាន់ទី3 ដែលបានទទួលតំណែងបន្ត ជាមេដឹកនាំខ្ពស់បំផុត ក្រោយពីឪពុករបស់លោកបានស្លាប់ដោយសភាវគាំងបេះដូងកាលពីចុងឆ្នាំ2011។

    លោក គីម ធ្លាប់បានធ្វើដំណើរទៅប្រទេសចិនរួចមកហើយចំនួន 4លើក តាំងពីឆ្នាំ2008 និងក្នុងឆ្នាំកន្លងទៅ លោកប្រធានាធិបតី ស៊ី ជីនភីង របស់ចិន ក៏ធ្លាប់បានទៅទស្សនកិច្ចប្រទេសកូរ៉េខាងជើងដែរ ដែលជាទស្សនកិច្ចបែបផ្លូវរដ្ឋ លើកដំបូងរបស់មេដឹកនាំចិនក្នុងរយៈពេល 14ឆ្នាំមកនេះ៕

    ប្រភព៖ សារព័ត៌មានបរទេស