ថៃទទួល​បានទុន​វិនិយោគ​​ជាង 4,000 លាន​ដុល្លារពី​ជប៉ុន សម្រាប់​​វិស័យ​រថយន្ត​អគ្គិសនី​

យោង​តាម​សារព័ត៌មាន Reuters ដក​ស្រង់​សម្ដី​របស់​​អ្នក​នាំពាក្យ​​រាជរដ្ឋាភិបាល​ថៃ កាល​ពី​ថ្ងៃទី 25 ធ្នូ បាន​ឱ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ជប៉ុនមួយ​ចំនួន​ នឹង​បណ្ដាក់​ទុន​វិនិយោគ​ចំនួន 150 ពាន់​លាន​បាត (4.34 ពាន់​លាន​ដុល្លារ​អាម៉េរិក​) នៅ​ប្រទេស​ថៃ ក្នុង​រយៈ​ពេល 5 ឆ្នាំ​ខាង​មុខ ដើម្បី​គាំទ្រ​ប្រទេស​នេះ​ងាក​ទៅ​រក​ការ​ផលិត​រថយន្ត​អគ្គិសនី​។ អ្នកនាំពាក្យ​ Chai Wacharoke ឱ្យ​ដឹង​ថា Toyota Motor និង Honda Motor នឹង​វិនិយោគប្រហែល 100 ពាន់​លាន​បាត​ ខណៈ​ដែល Isuzu Motors នឹង​វិនិយោគ​ 30 ពាន់​លាន​បាត​ និង​ Mitsubishi Motors វិនិយោគ 20 ពាន់​លាន​បាត​ ដើម្បី​ផលិត​រថយន្តភិកអាប់​ដំណើរ​ការ​ដោយ​អគ្គិសនី​។ ថៃ​គឺជា​ខឿន​សេដ្ឋកិច្ច​ធំជាង​គេ​លំដាប់​ទីពីរ​នៅ​អាស៊ី​អាគ្នេយ៍ និង​ជា​ប្រទេស​ផលិត និង​នាំ​ចេញ​រថយន្ត​ធំជាង​គេ​ក្នុង​តំបន់​នេះ​។ បណ្ដា​ក្រុម​ហ៊ុន​ជប៉ុន​បាន​គ្រប់​គ្រង​ទីផ្សារ​រថយន្ត​នៅ​ប្រទេស​ថៃ ក្នុង​រង្វង់​ច្រើន​ទសវត្សរ៍​កន្លង ប៉ុន្តែ​ថ្មី​ៗ​នេះ វិស័យ​រថយន្ត​អគ្គិសនី​ហាក់​កំពុង​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​បណ្ដា​ក្រុម​ហ៊ុន​ចិន​។ យោង​តាមលោក Chai ខ្ទង់​វិនិយោគ​របស់​ក្រុម​ហ៊ុន​ជប៉ុន នឹង​គាំទ្រ​ដល់​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ថៃ នៅ​ក្នុង​ការ​ចាក​ចេញ​ពី​រថយន្ត​ម៉ាស៊ីន​ចំហេះ​ក្នុង … Read more

ក្រុមហ៊ុនអ៊ីស៊ូហ្ស៊ុចូលរួមក្នុងព្រឹត្តិការណ៍បើកបរដោយសុវត្ថិភាព

ក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខូអិលធីឌី ដែលជាក្រុមហ៊ុនចែកចាយរថយន្ត Isuzu ភីកអាប់ និងរថយន្ត Isuzu SUV នៅក្នុងប្រទេសកម្ពុជា បានរៀបចំព្រឹត្តិការណ៍ “Fresh Free Fun” ដើម្បីលើកកម្ពស់ការបើកបរប្រកបដោយសុវត្ថិភាព និងផ្តល់ជូនភាពរីករាយដល់អ្នកដំណើរតាមដងផ្លូវទៅកាន់ខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧។ ព្រឹត្តិការណ៍នេះបានប្រារព្ធធ្វើឡើងនៅទីកន្លែងសម្រាប់យានយន្តឈប់សម្រាក នៅទីតាំងលោកយាយម៉ៅ (ពេជ្រនិល) តាមបណ្តោយផ្លូវជាតិលេខ4 ដែលក្រុមហ៊ុនអ៊ីស៊ូហ្ស៊ុបានរៀបចំចែកជូនភេសជ្ជៈដល់អ្នកបើកបរសម្រាប់ពិសាដើម្បីបង្កានូវភាពហេវហត់ និងអស់កម្លាំងដែលបណ្តាលមកពីការធ្វើដំណើរផ្លូវឆ្ងាយ។ ក្រុមហ៊ុនអ៊ីស៊ូហ្ស៊ុ ក៏បានផ្តល់ជូននូវភាពរីករាយ និងការកម្សាន្តនានាជូនដល់សាធារណៈជនទូទៅផងដែរ រួមមានល្បែងកម្សាន្ត និងសកម្មភាពនានានៅតាមស្តង់របស់ក្រុមហ៊ុនអ៊ីស៊ូហ្ស៊ុ ព្រមទាំងផ្តល់ជូនវត្ថុអនុស្សាវីយ៍ជាច្រើនដើម្បីជាសក្ខីភាពបញ្ជាក់អំពីការរៀបចំព្រឹត្តិការណ៍នេះ ដែលមានអ្នកចូលរួមសរុបជាង 4000នាក់។ សូមស្វែងយល់ព័ត៌មានបន្ថែមតាមរយៈគេហទំព័រ https://www.isuzucambodia-tis.com ឬតាមរយៈក្រុមហ៊ុនចែកចាយអ៊ីស៊ូហ្ស៊ុ ខេ (ខេមបូឌា) ខូ អិលធីឌី នៅរាជធានីភ្នំពេញ ទូរសព្ទលេខ 023 950 084៕