កងទ័ពម៉ារីនតៃវ៉ាន់ បញ្ជូនទាហានរបស់ខ្លួនទៅកាន់ប្រជុំកោះ Pratas (ឬ Dongsha/Tungsha) បន្ទាប់ពីមានដំណឹងថា ទីក្រុងប៉េកាំងត្រៀមធ្វើសមយុទ្ធនៅក្នុងតំបន់។
កាលពីថ្ងៃទី22មិថុនាកន្លងទៅ មន្ត្រីម្នាក់ដែលស្ថិតក្នុងកងកម្លាំងការពារកោះរបស់តៃវ៉ាន់ បានឱ្យដឹងថា កងទ័ពម៉ារីនរបស់តៃវ៉ាន់កំពុងត្រូវបានបញ្ជូនមកកាន់ប្រជុំកោះ Tungsha ក្នុងរយៈពេលខ្លី ដើម្បីធ្វើការហ្វឹកហាត់។ ប៉ុន្តែ មន្ត្រីរូបនេះមិនបានបង្ហើបឱ្យដឹងលម្អិតអំពីចំនួនទាហានដែលត្រូវបញ្ជូនមកកាន់ទីនេះ រួមនឹងពេលវេលាច្បាស់លាស់នោះទេ។
ប្រជុំកោះ Tungsha ដែលស្ថិតនៅភាគឦសាននៃសមុទ្រចិនខាងត្បូង មានតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់សម្រាប់ចិនប៉េកាំង និងចិនតៃប៉ិ ដោយសារតែប្រជុំកោះនេះនៅទល់មុខផ្លូវចេញចូលសមុទ្រប៉ាស៊ីហ្វីករបស់កងទ័ពជើងទឹកចិនដែលមានមូលដ្ឋាននៅកោះ Hainan។ បច្ចុប្បន្ន តៃវ៉ាន់កំពុងតែដាក់ពង្រាយកងកម្លាំងប៉ូលិសជើងទឹកដើម្បីត្រូតពិនិត្យប្រជុំកោះTungsha ប៉ុន្តែ ភាគីខាងទីក្រុងប៉េកាំងក៏បាននិងកំពុងអះអាងថា នេះគឺជាទឹកដីរបស់ខ្លួន។

សកម្មភាពខាងលើរបស់កោះតៃវ៉ាន់ ត្រូវបានធ្វើឡើងក្រោយពីមានដំណឹងថា កងទ័ពរំដោះប្រជាជនចិន (PLA) មានគម្រោងធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅក្នុងតំបន់នាខែសីហាខាងមុខ ក្នុងនោះក៏នឹងមានឈុតឆាកអនុវត្តសេនារីយោវាយលុកដណ្ដើមប្រជុំកោះTungsha ផងដែរ។
ភាពតានតឹងនៅឆកសមុទ្រតៃវ៉ាន់ ថ្មីៗនេះបានឡើងកម្ដៅខ្លាំងបន្ទាប់ពីចិនបានបញ្ជូនយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក រួមនឹងយន្តហោះដឹកជញ្ជូនចូលទៅក្បែរកោះក្នុងរយៈពេល6ខែ។ ភាគីក្រសួងការពារជាតិចិន មិនទាន់បានបញ្ជាក់អំពីមូលហេតុដែលនាំឱ្យមានការបង្កើនវត្តមានទ័ពនៅជុំវិញកោះតៃវ៉ាន់នៅឡើយ។

ក្រុមអ្នកវិភាគយល់ថា សកម្មភាពហោះហើរទៅកៀកកោះតៃវ៉ាន់ ហាក់ដូចជាការប្រតិកម្មរបស់ទីក្រុងប៉េកាំង ក្រោយពីទីក្រុងវ៉ាស៊ីងតោន បានបញ្ជូនយន្តហោះដឹកជញ្ជូនឱ្យហោះទៅដល់ជាយកោះ។ ទន្ទឹមនឹងនេះ ទីក្រុងប៉េកាំងក៏មានបំណងព្រមានទៅលើករណីតៃវ៉ាន់បាញ់រ៉ុកកែតចំនួន2គ្រាប់កាលពីថ្ងៃទី11មិថុនាផងដែរ។ ការបាញ់សាកល្បងកាំជ្រួចរបស់តៃវ៉ាន់នេះ ស្ថិតនៅក្នុងកម្មវិធីអភិវឌ្ឍអាវុធដើម្បីបង្កើនសមត្ថភាពការពារកោះតៃវ៉ាន់នៅចំពោះមុខការគំរាមកំហែងពីចិនដីគោក៕
ប្រភព៖ Focus Taiwan




ស្ពាននេះនឹងជួយឱ្យអ្នកទេសចរ និងជាងថតរូប ធ្វើដំណើរដោយថ្មើរជើងប្រកបដោយសុវត្ថិភាព និងងាយស្រួលជាងមុន ដើម្បីចូលទៅទស្សនាទេសភាពដ៏ស្រស់ស្អាត រួមនឹងសត្វស្លាប និងសត្វព្រៃទាំងឡាយនៅជុំវិញបឹង Poyang នេះផងដែរ។




ផ្លូវល្បឿនលឿន Yuli-Qiemo ឆ្លងកាត់សមុទ្រខ្សាច់ហូរធំបំផុតលំដាប់ទី2ក្នុងពិភពលោក។ ផ្លូវនេះតភ្ជាប់ស្រុក Qiemo ដែលនៅភាគខាងត្បូងតំបន់ Taklimakan ទៅកាន់ស្រុក Yuli ដែលនៅភាគខាងជើង។
Taklimakan គឺជាសមុទ្រខ្សាច់ធំជាងគេបង្អស់លំដាប់ទី16ក្នុងពិភពលោក និងជាសមុទ្រខ្សាច់ហូរធំជាងគេលំដាប់ទី2 បន្ទាប់ពី Antarctica។ តាមគម្រោង ផ្លូវល្បឿនលឿនលើសមុទ្រខ្សាច់នេះនឹងត្រូវដាក់ឱ្យប្រើប្រាស់ចាប់ពីឆ្នាំ2021ខាងមុខ៕
ជាងនេះ ប្រទេសចិនក៏កំពុងពង្រីងវិសាលភាពនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅបរទេស ដោយខ្ទង់ឥណទានដែលគាំទ្រដោយរដ្ឋ ទៅតាមគំនិត “ខ្សែក្រវាត់មួយ ផ្លូវមួយ” ដែលជាផែនការវិនិយោគប្រកបដោយមហិច្ឆតា ដើម្បីតភ្ជាប់ផ្លូវនានាពីប្រទេសចិនទៅកាន់អាស៊ី អាហ្វ្រិក និងអឺរ៉ុប។
ម្ចាស់នៃបំណុលទាំងនេះ ភាគច្រើនជាអ្នកវិនិយោគក្នុងប្រទេស ដូចជា ធនាគារពាណិជ្ជកម្ម ឬធនាគារគោលនយោបាយដែលគាំទ្រដោយរដ្ឋាភិបាលចិន។





សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ2017 រដ្ឋាភិបាលចិនត្រូវបានចោទប្រកាន់ថា បានបញ្ជូនខ្លួនជនជាតិអ៊ុយហ្គួរ និងជនជាតិភាគតិចកាន់សាសនាឥស្លាមប្រមាណជា1លាននាក់ ទៅកាន់ជំរំមួយចំនួន។ ភាគីខាងប្រទេសចិនបានឱ្យដឹងថា ជំរំទាំងនោះគឺជា “មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ” ហើយពួកគេកំពុងប្រតិកម្មដោយស្របច្បាប់ទៅនឹងការគំរាមកំហែងពីភាពជ្រុលនិយមខាងសាសនា។ សេចក្ដីប្រកាសនេះរបស់ចិន មិនបានធ្វើឱ្យក្រុមប្រទេសលោកខាងលិចស្ងប់ចិត្តនោះទេ ពិសេសគឺសហរដ្ឋអាមេរិក។


យ៉ាងណាក៏ដោយ ពេលតាមដាន ត្រួតពិនិត្យមើលយ៉ាងជិតស្និទ្ធដិតដល់ខ្លាំងឡើង បែរជារកឃើញថា លោកត្រាំ ដែលមានខ្សែភ្នែកមុតស្រួចខ្លាំងក្នុងរឿងវឌ្ឍចក្ររបស់ព័ត៌មាននោះ មិនមានភាពចាំបាច់ពិតប្រាកដអ្វីសោះឡើយ ក្នុងការត្រូវបែរមកពឹងលើវិធីដើរតែបន្ទោសអ្នកដទៃនោះ។ អត្រាការទទួលស្គាល់ស្នាដៃរបស់លោក នៅក្នុងផូលសម្រង់របស់ស្ថាប័ន Gallup poll ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី30 មេសា ស្ថិតក្នុងកម្រិតមិនគួរឱ្យជឿ គឺ 49%…ច្បាស់លាស់តែម្ដងថា ពិន្ទុទទួលស្គាល់លទ្ធផលការងាររបស់លោកជារួម គឺស្ថិតក្នុងកម្រិតអាច “រស់បាន” ជាពិសេសបំផុត មាន 50% ទៀតបានប្រាប់ថា ពួកគេទទួលស្គាល់ និងចូលចិត្តការចាត់ការជំងឺឆ្លងរាតត្បាតរបស់លោកត្រាំ។
អ្នកប្រើប្រាស់ Twitter ម្នាក់សរសេរថា “ឯកអគ្គរដ្ឋទូតចិនប្រចាំនេប៉ាល់ជាទីរាប់អាន តើលោកយល់ថា ប្រការនេះ វាយុត្តិធម៌ដែរ ឬទេ? យើងខ្ញុំចង់ធ្វើឱ្យបញ្ហានេះបានច្បាស់លាស់។ #BackoffChina”។ ចំណែកអតីតនិពន្ធនាយករបស់សារព័ត៌មាន Kathmandu Post របស់ Nepal មានប្រតិកម្មថា “ជាការពិតនោះគឺថា យើងខ្ញុំត្រូវបានបង្រៀនថា ជួរភ្នំអេវឺរ៉េស គឺស្ថិតក្នុងដែនដីរបស់នេប៉ាល់”។