Tag: Big Bang

  • ឃ្លាំង​ពេជ្រ​អាយុកាល​ជិត 13 ពាន់​លាន​ឆ្នាំ បង្ហើប​ពី​ភាវៈរស់​ក្រៅ​ផែនដី

    ឃ្លាំង​ពេជ្រ​អាយុកាល​ជិត 13 ពាន់​លាន​ឆ្នាំ បង្ហើប​ពី​ភាវៈរស់​ក្រៅ​ផែនដី

    តេ​ឡេ​ស្កុប​អវកាស​ទំនើប​បំផុត​លើ​ពិភពលោក​បាន​រកឃើញ​ឃ្លាំង​ពេជ្រ​មួយ នេះ​បើ​និយាយ​ទៅតាម​ទាំង​ន័យត្រង់ និង​ន័យធៀប។

    យោងតាម​ទំព័រ Space តេ​ឡេ​ស្កុប James Webb របស់​ណា​សា បាន​រកឃើញ​ធូលី​កាបូន​ដូច​ពេជ្រ​នៅក្នុង​បណ្ដា​កាឡាក់ស៊ី​ដែល​ទំនង​ជា​បាន​​កកើតឡើង​​តែ​ប៉ុន្មាន​រយ​ឆ្នាំ​ប៉ុណ្ណោះ​បន្ទាប់ពី​ Big Bang ដែលជា​ហេតុការណ៍​ចាប់កំណើត​របស់​ចក្រវាល។

    ការរកឃើញ​នេះ​អាចជះឥទ្ធិពល​ដល់​ទ្រឹស្ដី​ដែល​ទាក់ទង​នឹង​ការវិវត្ត​របស់​គីមី​នៅក្នុង​ចក្រវាល។ កន្លងមក អ្នកវិទ្យាសាស្ត្រ​ជឿថា ដំណើរការ​នៃ​ការកកើត និង​បែងចែក​ធាតុ​រឹង​ដូចជា​កាបូន​ជាដើម ​ស៊ី​ពេលវេលា​ច្រើន មិនអាច​មាននៅ​ក្នុង​បណ្ដា​កាឡាក់ស៊ី​វ័យក្មេង។

    ការរកឃើញ​ថ្មី​នេះ​បានចាប់ផ្ដើម​ពី​ការពិនិត្យមើល​​ឆ្លងកាត់​ពេលវេលា និង​លំហ​អវកាស​​នៃ​កាឡាក់ស៊ី​បុរាណ​ចំនួន 10។ អំពី​ទ្រឹស្ដី រូបភាព​ដែល​មនុស្ស​មើលឃើញ​វត្ថុ​អវកាស​មួយ គឺមាន​អត្រា​យឺត​ដូច​ទៅនឹង​ពេលវេលា​ដែល​ពន្លឺ​ពី​វត្ថុ​អវកាស​នោះ​ធ្វើដំណើរ​ដល់​ភ្នែក​របស់​មនុស្ស។

    ដោយ​ការ​មើលទៅ​ទីតាំង​ដែលមាន​ចម្ងាយ​រាប់ពាន់​លាន​ឆ្នាំ​ពន្លឺ James Webb បាន​នាំមក​នូវ​រូបភាព​កាលពី 12.8 ពាន់​លាន​ឆ្នាំមុន ជា​ពេលដែល​កាឡាក់ស៊ី​ទាំងនេះ​នៅ​ក្មេង និង​ស្ថិតក្នុង​ចក្រវាល​ក្មេងខ្ចី។ ធូលី​កាបូន​ដែល​អ្នកវិទ្យាសាស្ត្រ​បាន​មើលឃើញ បាន​រីកចម្រើន​ទៅជា​ម៉ូលេគុល​អ៊ី​ដ្រូ​កាបូន​ក្រអូប (PAH) ដែលជា​ប្រការ​មិនអាច​ជឿ​បាន​ថា មាននៅ​ក្នុងអំឡុងពេល​ជិត 13 ពាន់​លាន​ឆ្នាំមុន។

    ការសិក្សា​ស្រាវជ្រាវ​កន្លងមក​បាន​បញ្ជាក់ថា ចក្រវាល​ក្រោយពី Big Bang ភ្លាមៗ នៅមាន​ភាព «ឯកា» ខ្លាំងណាស់ ដោយ​វា​ភាគច្រើន​មានតែ​អ៊ីដ្រូសែន និង​អេ​ល្យូ​ម។

    យោងតាម​ទ្រឹស្ដី​នានា​ដែល​ត្រូវបាន​ទទួលស្គាល់​ទូលំទូលាយ បណ្ដា​ធាតុ​ដែល​រឹង​ជាង​អ៊ីដ្រូសែន និង​អេ​ល្យូ​ម សុទ្ធតែ​កកើតឡើង​ក្នុងដំណាក់កាលក្រោយៗមកទៀត បន្ទាប់ពី​ការកកើត​ផ្កាយ​រាប់លាន​ជំនាន់។ ស្នូល​របស់​ផ្កាយ​នានា​គឺជា «ឡ» ប្រតិកម្ម បង្កើត​ធាតុធ្ងន់ៗជាង​មុន នៅពេល​ពួកវា​ផ្ទុះស្លាប់។

    កាបូន​ក៏​ជា «ឆ្អឹងខ្នង​របស់​ភាវៈរ​ស់»។ វា​អាច​កកើត​នៅក្នុង​កាឡាក់ស៊ីចាស់ៗទាំង 10 ដែល​អ្នកវិទ្យាសាស្ត្រ​ទើបតែ​រកឃើញ។ នេះ​បើតាម​ការស្រាវជ្រាវ​រប​ស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ Cambridge (អង់គ្លេស) ដែល​បាន​និយាយ​ខាងលើ។

    ប្រការនេះ​អាចឱ្យ​យើង​ចាប់ផ្ដើម​ងាក​ទៅ​ជឿថា ភាវៈ​រស់ក្នុង​យុគសម័យដំបូងៗទំនងជា​បានចាប់ផ្ដើមត្រូវ​បាន​ «ភ្ញាស់» ក្នុង​ចក្រវាល​តាំងពី​យូរ​ឡុង​ ជាង​អ្វីដែល​មនុស្ស​បានគិត។ ចំណែក​ជីវិត​នៅលើ​ផែនដី​ក៏​ប្រហែលជា​ស្ថិតក្នុង​ដំណាក់កាល​វ័យ​ក្មេង​នៅឡើយ បើ​ធៀប​នឹង​ជីវិត​នៅតាម​បណ្ដា​ភព​ក្នុង​ប្រព័ន្ធ​ផ្កាយ​នានា​របស់​កាឡាក់ស៊ី​បុរាណៗ៕

  • ពេលវេលា​របស់​ចក្រវាល​កាលពី​ទើប​កើត ដើរ​យឺត​ជាង​បច្ចុប្បន្ន​ប្រាំ​ដង

    ពេលវេលា​របស់​ចក្រវាល​កាលពី​ទើប​កើត ដើរ​យឺត​ជាង​បច្ចុប្បន្ន​ប្រាំ​ដង

    ជា​លើកដំបូង​ហើយ​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រើប្រាស់​វត្ថុ​អវកាស​ខ្វា​សា (quasar) ធ្វើជា «នាឡិកា» សម្រាប់​វាស់​សភាព​រីក​មាឌ​នៃ​ពេលវេលា​ក្នុង​ចក្រវាល និង​បាន​បញ្ជាក់ថា Eistein ពិតជា​បានគិត​ត្រូវ។

    យោងតាម AFP ចុះផ្សាយ​កាលពី​ថ្ងៃទី 03 កក្កដា ក្រុម​អ្នកវិទ្យាសាស្ត្រ​ឱ្យដឹងថា ពេលវេលា​ក្នុង​ចក្រវាល​សម័យ​ដំបូង​ហាក់​ដើរ​យឺត​ជាង​ប្រាំ​ដង ធៀប​នឹង​បច្ចុប្បន្ន។ នេះ​គឺជា​លើកដំបូង​ដែល​ពួកគេ​ប្រើប្រាស់​ខ្វា​សា (quasar) ដែលជា​បាតុភូត​កញ្ជ្រោល​នៃ​ពន្លឺ និង​ឧស្ម័ន​នៅ​ចំ​កណ្ដាល​កាឡាក់ស៊ី ធ្វើជា «នាឡិកា» សម្រាប់​វាស់​ល្បឿន​របស់​ពេលវេលា។

    ទ្រឹស្ដី​ទំនាក់ទំនង (Relativity) របស់លោក Einstein បាន​ព្យាករ​ថា ដោយសារតែ​ចក្រវាល​កំពុង​រីក​មាឌ ទើប​មនុ​ស្សនឹង​មើលឃើញ​ចក្រវាល​ដ៏​សែនឆ្ងាយ ផ្លាស់​ទី​ក្នុង​ល្បឿន​យឺត។

    ចក្រវាល​ត្រូវបាន​ចាត់ទុកថា មាន​អាយុ​ប្រហែល 13.8 ពាន់​លាន​ឆ្នាំ។ ក្រុម​អ្នកវិទ្យាសាស្ត្រ កន្លងមក​បាន​ប្រើប្រាស់​បាតុភូត​ផ្ទុះ​ផ្កាយ ធ្វើជា «នាឡិកា​ចក្រវាល» ដើម្បី​បញ្ជាក់ថា ពេលវេលា​កាលពី​មាន​អាយុ​ស្មើនឹង​ពាក់កណ្ដាល​បច្ចុប្បន្ន ដើរ​យឺត​ជាង​ទ្វេដង។

    លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ថ្មី​បំផុត​បង្ហាញថា ជាង​មួយ​ពាក់​លាន​ឆ្នាំក្រោយ​ហេតុការណ៍​ផ្ទុះ Big Bang (ព្រឹត្តិការណ៍​ផ្ទុះ​កកើត​ចក្រវាល) ពេលវេលា​ហាក់​ដើរ​ទៅមុខ​ក្នុង​ល្បឿន​ស្មើនឹង 1/5 ដង នៃ​ពេលវេលា​បច្ចុប្បន្ន។ បាតុភូត​នេះ​ត្រូវបាន​ហៅថា ការរីកមាឌ​របស់​ពេលវេលា​នៃ​ចក្រវាល៕

  • ក្រុមសមាជិក Big Bang សម្រេចចិត្តចូលជាកងទ័ពព្រមគ្នា

    ក្រុមសមាជិក Big Bang សម្រេចចិត្តចូលជាកងទ័ពព្រមគ្នា

    នៅព្រឹកថ្ងៃទី 21 ខែកញ្ញា ឆ្នាំ 2107 បើតាមសារព័ត៌មានកូរ៉េ និងជប៉ុន ដូចជា Sankei Sportsនិង Daily Sports បានចេញផ្សាយឱ្យដឹងថា សមាជិកក្រុមចម្រៀង Big Bang មានដូចជា G-Dragon , Taeyang , Daesung និង Seungri បានមូលមតិគ្នាជាឯកឆន្ទ ក្នុងការចូលរួមជាកងទ័ព នៅក្នុងថ្ងៃតែមួយ បើទោះបីជា តារាចម្រៀង TOP មានរឿងអាស្រូវនៅក្នុងជួរទ័ពក៏ដោយ។

    គួររំលឹកផងដែរថា មានការកំណត់ច្បាប់ចូលបម្រើទ័ពជាពិសេសមួយរបស់ប្រទេសកូរ៉េ ក្រោយពីកើតរឿងអាស្រូវរបស់តារាចម្រៀង TOP ដោយធ្វើការផ្អាកមិនឱ្យតារាៗ ចូលរួមបម្រើទ័ពនៅក្នុងឆ្នាំនេះឡើយ ក៏ប៉ុន្ដថ្មីនេះ ស្រាប់តែក្រុមតារាចម្រៀងខាងលើបានប្រកាសខ្លួនថា និងចូលរួមបម្រើទ័ពជាក្រុមព្រមគ្នាតែម្ដង។ ព័ត៌មានមួយនេះ ត្រូវបានប្រកាសឡើង ខណៈដែលលោកDaesung ជាសមាជិកក្រុមចម្រៀង Big Bang បានពោលនៅក្នុងថ្ងៃប្រគំតន្រ្តីនៅប្រទេស ជប៉ុន ថា ” បន្ទាប់ពីបានសម្រេចចិត្ត ធ្វើការផ្សព្វផ្សាយនៅក្នុងឆ្នាំនេះហើយ ខ្ញុំគឺមិនអាចរំលងការងារមួយ ដែលជាជម្រើសដ៏ល្អទីបំផុតក្រុមចម្រៀង Big Bang ក្នុងការចាប់ផ្ដើមជាថ្មី គឺការចូលបម្រើទ័ព ” ។

    គួរបញ្ជាក់ផងដែរថា ដោយសារការប្រើប្រាស់ថ្នាំញៀន ប្រភេទកញ្ឆា ដែលតារាចម្រៀង TOPបានប្រពិត្តកន្លងមក បានធ្វើឱ្យក្រុមចម្រៀងខាងលើនេះ អាប់ឱនឈ្មោះជាខ្លាំង ដូច្នោះហើយបានជាសមាជិកក្រុមទាំងអស់ សម្រេចចិត្តចូលបម្រើទ័ពទាំងអស់គ្នា ដើម្បីសាងកេរ្តិ៍ល្អឡើងវិញផងដែរ៕

  • Taeyang ប្រកាសថា គណនី Instagram របស់លោកឧស្សាហ៍ត្រូវបានគេ Hack

    Taeyang ប្រកាសថា គណនី Instagram របស់លោកឧស្សាហ៍ត្រូវបានគេ Hack

    ថ្មីៗនេះ តារាចម្រៀង Taeyang សមាជិកក្រុមចម្រៀង Big Bang បានចេញមុខប្រកាសប្រាប់អ្នកគាំទ្រគ្រប់រូបនៅក្នុងបណ្ដាញសង្គម Instagram ឱ្យប្រុងប្រយ័ត្នចំពោះគណនីរបស់លោក ព្រោះថាគណនីដែលលោកកំពុងប្រើប្រាស់រាល់ថ្ងៃនេះ ត្រូវបានជនមិនស្គាល់មុខព្យាយាម Hack យកប្រើប្រាស់ក្នុងគោលបំណងមិនល្អ ហើយសូមឱ្យអ្នកគាំទ្រទាំងអស់ជួយផ្ដល់ព័ត៌មានថ្មីៗផងប្រសិនបើមានករណីមិនប្រក្រតីណាមួយបានកើតឡើង។

    គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ បើទោះបីជាគណនីលោកយកបានមកវិញហើយក្ដី តែតារាចម្រៀងរូបនេះនៅតែរកមុខអ្នកដែល Hack គណនីរបស់លោកមិនទាន់ឃើញនៅឡើយ តែលោកបានព្យាយាមបង្ហោះជាវីដេអូច្រើនជាងរូបភាព ដើម្បីកែប្រែស្ថានការណ៍បានភ្លាមៗ ដូចជាវីដេអូសំណើច និង វីដេអូរបស់ G-Dragon ជាដើម៕