ថ្ងៃនេះ ព្រឹត្តិការណ៍​ពិព័រណ៍​វប្បធម៌ ទេសចរណ៍ និង​កីឡា នៅ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បានចាប់ផ្ដើម​បើកទទួល​ភ្ញៀវ​ហើយ

ព្រឹត្តិការណ៍​ពិព័រណ៍​វប្បធម៌ ទេសចរណ៍ និង​កីឡា នៅ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បើកទ្វារ​ទទួលភ្ញៀវ​មក​ទស្សនា​កម្សាន្ត​ក្នុង​រយៈពេល ៥ ថ្ងៃ ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី ១០ ខែមេសា ២០២២។ នៅក្នុង​ពិព័រណ៍​វប្បធម៌ ទេសចរណ៍ និង​កីឡា​នេះ មានការ​តាំងពិព័រណ៍​ផលិតផលផ្សេងៗយ៉ាង​សម្បូរបែប ក្នុងនោះ​មាន​ទាំង​ផលិតផល​ដែលជា​ស្នាដៃ​របស់​កូន​ខ្មែរ​ផងដែរ។ ជាង​នេះ ពិព័រណ៍​នេះ​ក៏មាន​កម្មវិធី​សិល្បៈ​ជាច្រើន​ទម្រង់ ព្រមទាំង​មានការ​ប្រឡង​បវរកញ្ញា​មជ្ឈិមសម័យ។ល។ ព្រឹត្តិការណ៍​នេះ គឺ​ជាង​ការរៀបចំ​ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ​នាពេលខាងមុខ។ ព្រឹត្តិការណ៍​ពិព័រណ៍​វប្បធម៌ ទេសចរណ៍ និង​កីឡា នៅ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវបាន​រៀបចំ​ដោយ​ក្រុមហ៊ុន​ដៃគូ KHBN សហការ​ជាមួយ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រសួងទេសចរណ៍ និង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​នានា។

មហា​សំណាង ព្រោះតែ​មិនបាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅ ប្រទេស​ចិន

(ប្រទេស​ចិន)-Huang អាយុ ២៤ ឆ្នាំ គ្រោង​នឹង​ឡើង​ជើងហោះហើរ MU៥៧៣៥ ពី Kunming ទៅកាន់ Guangzhou ប៉ុន្តែ មិនមាន​វត្តមាន​ក្នុង​ជើងហោះហើរ​នេះ ដោយសារ​ជើង​ដំបូង​ត្រូវបាន​លុបចោល។ Huang រស់នៅក្នុង​តំបន់ Tengchong នាទី​ក្រុង Baoshan ក្នុង​ខេត្ត Yunnan ប្រទេស​ចិន កាលពី​ថ្ងៃទី ២១ មីនា បានធ្វើ​ឱ្យមាន​ការចាប់​អារម្មណ៍​ខ្លាំង នៅពេល​ចែករំលែក​អំពី​រឿងរ៉ាវ​ប្រកបដោយ​សំណាង​មហា​ល្អ ព្រោះ​មិនបាន​ឡើង​ជិះ​យន្តហោះ​ដែលមាន​លេខ​សម្គាល់ MU៥៧៣៥ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន China Eastern Airlines ដែល​បាន​ធ្លាក់​នៅក្នុង​ខេត្ត Quangxi មុន​នោះ។ Huang ឱ្យដឹងថា គាត់​មាន​គម្រោង​ឡើង​ជិះ​យន្តហោះ​នោះ​ពី Tengchong ទៅកាន់ Kunming របស់​ខេត្ត Yunnan ហើយ​ក្រោយមក​នឹង​ហោះ​ទៅកាន់ Guangzhou ជា​កន្លែងធ្វើការ​របស់​គាត់ ដោយ​ជើងហោះហើរ MU៥៧៣។ ប៉ុន្តែ ​ដោយ​សារ​​អាកាសធាតុ​មិន​អំណោយផល ជើងហោះហើរ​ពី Tengchong របស់ Huang ក៏ត្រូវ​បាន​លុបចោល។ … Read more