ការ​នាំចេញ​​របស់កម្ពុជា​ទៅ​កាន់ទីផ្សារ​​អាម៉េរិក​សម្រេច​បានជាង 8 ពាន់​លាន​ដុល្លារ​ ខណៈទីផ្សារ​ចិន​សម្រេច​បាន​ 1.31 ពាន់​លាន​ដុល្លារ

(ភ្នំពេញ) – ក្នុង​រយៈ​ពេល 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023 កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទី​ផ្សារ​អន្តរជាតិ​ក្នុង​តម្លៃ​សរុប​ជាង 20.49 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​ 1.2% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្លង​។ នេះ​បើ​តាម​ អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​។ យោង​តាមស្ថិតិ​របស់ GDCE ការ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​ សហរដ្ឋ​​អាមេរិក សម្រេច​បាន​ 8.14 ​ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ដែលនេះ​​​ប្រហែល​នឹង​ 39.7% បើ​ធៀប​នឹង​តម្លៃ​​នាំចេញ​សរុប​ ប៉ុន្តែ​ថយ​ចុះ 0.9% បើ​​ធៀប​នឹង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​ 2022​។ សហរដ្ឋ​អាម៉េរិក បច្ចុប្បន្ន​គឺជា​ទីផ្សារ​នាំ​ចេញ​ធំជាង​គេ​របស់​កម្ពុជា​។ ក្រៅ​ពី​ទីផ្សារ​ខាងលើ កម្ពុជា​ក៏​នៅ​មាន​ទីផ្សារ​នាំ​ចេញ​ធំៗ​មួយ​ចំនួន​ផ្សេង​ទៀត ក្នុង​នោះ​វៀតណាម​ជា​ទីផ្សារ​នាំ​ចេញ​ធំទីពីរ​របស់​កម្ពុជា ដោយ​តម្លៃ​នៃ​ការ​នាំ​ចេញ​សម្រេច​បាន​ 2.61 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ខណៈ​ដែលទីផ្សារ​​ចិនសម្រេច​បាន​ 1.31 ពាន់​លាន​ដុល្លារ​ ជប៉ុន​សម្រេច​បាន​ 1.06 ពាន់​លាន​ដុល្លារ​ និង​កាណាដា​សម្រេច​បាន​ជាង 774 ពាន់​លាន​ដុល្លារ​​។​ ​ជា​រួម តម្លៃ​នៃ​ការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​ធំៗ​ចំនួន​ប្រាំ​ខាងលើ … Read more

កម្ពុជា​ នឹង​ខ្វះ​អង្ករ​នាំ​ចេញនៅ​ដើម​ឆ្នាំ​ក្រោយ មុន​នឹង​ងើប​ឡើង​វិញ​នៅ​ត្រីមាស​ទីពីរ​

យោង​តាម​សហព័ន្ធ​​ស្រូវ​អង្ករ​កម្ពុជា ឆ្នាំ 2023 កម្ពុជា​នាំ​ចេញ​អង្ករ​ប្រមាណ​ 670,000 តោន​ ប៉ុន្តែ​អាច​នឹង​ខ្វះ​អង្ករ​សម្រាប់​ការ​​នាំចេញ​នៅ​ក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​ 2024​។ ឧកញ៉ា សុង​ សារ៉ន ប្រធាន​ក្រុម​ប្រឹក្សាភិបាលសហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឱ្យ​ដឹង​ថា​ ឆ្នាំ 2023 កម្ពុជា​នាំ​ចេញ​អង្ករ​ប្រមាណ 670,000 តោន ដែល​កើន​ពី 5 ទៅ 10% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​ 2022​។ ប៉ុន្តែ លោក​ឧកញ៉ាបាន​សង្កត់​ធ្ងន់​ថា បើ​ទោះ​ជា​ការ​នាំ​ចេញ​កើន​ឡើង​បន្តិច ប៉ុន្តែ​តម្លៃ​អង្ករ​កម្ពុជា​លក់​បាន​ថ្លៃ​ជាង​ បើ​ធៀប​នឹង​តម្លៃ​មធ្យមភាគ​នៅក្នុង​ទីផ្សារ​។ ក៏ប៉ុន្តែ អ្នកជំនួញ​រូប​នេះ​បាន​ព្យាករ​ថា តម្លៃ​អង្ករ​កម្ពុជា​ក្នុង​ឆ្នាំ 2024 នឹង​កើន​ឡើង​បន្ត​ទៀត​ គ្រា​ដែល​កម្ពុជា​អាច​នឹង​ខ្វះ​អង្ករសម្រាប់ការ​​នាំ​ចេញ​នៅ​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ 2024​។ ទន្ទឹម​នឹង​នេះ លោក​ក៏​សង្ឃឹម​ថា ចាប់​ពី​ត្រី​មាស​ទី​ពីរ​នៃ​ឆ្នាំ 2024 កំណើន​នៃ​ការ​នាំ​ចេញ​អង្ករ​របស់កម្ពុជា នឹង​កើន​ឡើង​ខ្ពស់​។ យោង​តាម​អ្នក​ជំនួញ​ខាងលើ មូលហេតុ​នៃ​បញ្ហា​កង្វះ​អង្ករ​នាំ​ចេញ​នេះ ​គឺ​ដោយ​សារ​ទិន្នផល​ស្រូវ​ដែល​ប្រមូល​បាន​ក្នុង​អំឡុង​ពី​ខែ​មករា​ដល់​ខែ​មីនា ​មិនអាច​ឆ្លើយ​តប​បាន​ចំពោះ​​តម្រូវ​ការ​​នាំចេញ​។ «ដូច្នេះ យើងមិន​​សង្ឃឹម​ថា ការ​នាំ​ចេញ​អង្ករ​នឹង​កើននៅ​​ក្នុង​ត្រីមាស​ទីមួយ ប៉ុន្តែ​យើង​សង្ឃឹម​ទៅ​លើ​ត្រី​មាស​ទីពីរ​ ព្រោះ​ពេល​នោះ​យើង​ប្រមូល​ផល​ ហើយ​បរិមាណ​អង្ករ​នាំ​ចេញ​នឹង​កើន​ឡើង​។ តម្លៃ​ស្រូវ​ក្នុង​ស្រុក​ក៏​នឹង​កើន​ឡើង​ ព្រោះ​តែ​អង្ករ​ឡើង​ថ្លៃ​» ឧកញ៉ា​ … Read more

សហរដ្ឋ​អាម៉េរិកដើរ​ជិត​ដល់​គោលដៅ​ផលិត​អគ្គិសនី​ស្អាត និង​ស្ទើរ​តែ​គ្មាន​ដែន​កំណត់

ក្រុមអ្នក​វិទ្យាសាស្ត្រ​នៅ California បាន​បោះមួយ​ជំហៀន​ទៀត​នៅក្នុង​ដំណើរការ​ផលិត​ថាមពល​ពី​ប្រតិកម្ម​នុយក្លេអែរ​បែប​ថ្មី ​ហៅ​ថា Nuclear fusion ដែល​នឹង​អាច​ផ្គត់​ផ្គង់ប្រភព​​អគ្គិសនី​ស្អាត​ ស្ទើរ​តែ​មិន​ចេះ​រីក​ស្ងួត​ ដល់​ពិភពលោក​។ ក្រុម​អ្នក​ស្រាវជ្រាវ​នៅបន្ទប់​បញ្ឆេះ​ជាតិ NIF (The National Ignition Facility) ​នៃ​មន្ទីរពិសោធន៍​ជាតិ​ Lawrence Livermore ស្ថិត​ក្នុង​រដ្ឋ California (LLNL) បង្កើត​បាន​ប្រតិកម្ម​បែប​ប្រមូល​ផ្ដុំ​អាតូម​បញ្ចេញ​ថាមពល​ច្រើន​ជាង​ការ​ប្រើ​ប្រាស់​ជា​លើក​ដំបូង នៅ​ក្នុង​ដំណើរ​ការ​មួយ​ដែល​ហៅ​ថា «បញ្ឆេះ​ភ្លើង» កាល​ពី​ខែ​ធ្នូ 2022​។ ឆ្នាំ​នេះ ពួក​គេ​សម្រេច​បាន​ជោគ​ជ័យ​ខាងលើ​ចំនួន​បី​ដង​បន្ថែម​ទៀត​។ ប្រការ​នេះ​គឺជា​ជំហៀន​ដ៏​សំខាន់​ដែល​ឆ្ពោះ​ទៅ​រក​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​អាកាសធាតុ​ដែលកើត​ឡើងដោយ​សារ​ការ​ដុត​ឥន្ធនៈ​នានា​។ នេះ​បើ​តាម CNN ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 21 ធ្នូ​។ ក្រុម​ស្រាវ​ជ្រាវ​នានា ក្នុង​អំឡុង​ច្រើន​ទសវត្សរ៍​កន្លង បាន​ប្រឹង​ប្រែងរកវិធី​ប្រើប្រាស់​ថាមពល​នុយក្លេអែរ ដែល​ធ្វើ​ត្រាប់​តាម​ដំណើរ​ការ​របស់​ព្រះ​​អាទិត្យ​។ ក្រោយពី​សម្រេច​បាន​ថាមពល​ស្អាត​កាល​ពី​ឆ្នាំ​កន្លង ជំហាន​សំខាន់​បន្ទាប់​គឺ​ការ​បញ្ជាក់​អំពី​ដំណើរ​ការ​ដែល​អាច​ធ្វើ​ឡើង​វិញ​ជា​បន្ត​បន្ទាប់​។ ខុស​ពី​ប្រតិកម្ម​នុយក្លេអែរ​បែប​បំបែក​អាតូម (Nuclear fission) ដែល​ប្រើប្រាស់​នៅ​ក្នុង​បណ្ដា​រោង​ចក្រ​ថាមពល​នុយក្លេអែរ​លើ​ពិភពលោក​បច្ចុប្បន្ន ប្រតិកម្ម​នុយក្លេអែរ​បែប​ប្រមូល​ផ្ដុំ​អាតូម (ជាធម្មតា​គឺអាតូម​របស់ deuterium និង tritium) ដែល​ហៅ​ថា Nuclear fusion គឺ​មិន​បញ្ចេញ​សារធាតុ​វិទ្យុសកម្ម​ឡើយ​។ ប្រតិកម្ម​នុយក្លេអែរ​បែប​ប្រមូល​ផ្ដុំ​អាតូមដែល​កើត​ឡើង​នៅ​ក្នុង​ស្នូល​របស់​ព្រះ​អាទិត្យ​ និង​ផ្កាយ​ដទៃ​ … Read more

កម្ពុជា​ គឺជា​ទីផ្សារ​នាំ​ចេញចំណី​សត្វ​​ធំជាង​គេ​លំដាប់​ទីពីរ​របស់​ វៀតណាម

យោង​តាម​ស្ថិតិ​របស់​អគ្គនាយកដ្ឋាន​គយវៀតណាម ការ​នាំ​ចេញ​ចំណី​សត្វនៅ​ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ​របស់​ប្រទេស​នេះ​ សម្រេច​បាន​ជាង 1.11 ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​នោះ កម្ពុជា​ គឺជា​ទីផ្សារ​នាំ​ចេញធំលំដាប់​ទីពីរ​របស់​ វៀតណាម​។ ក្នុងខែ​វិច្ឆិកា 2023 ការ​នាំចេញ​ចំណី​សត្វរបស់​វៀតណាម ទៅ​កាន់​ប្រទេស​​ចិន ដែល​ជា​ទីផ្សារ​នាំ​ចេញ​ចំណី​សត្វ​ធំជាង​គេ​បង្អស់របស់​ វៀតណាម បាន​ថយ​ចុះ 28% ធៀប​នឹង​ខែ​តុលា ឆ្នាំ 2023​ ប៉ុន្តែ​កើន 12% បើ​ធៀប​នឹង​ខែ​វិច្ឆិកា 2022​ ដោយ​សម្រេច​បាន​ជាង 43.47 លាន​ដុល្លារ​អាម៉េរិក​។ ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ការ​នាំ​ចេញ​​ចំណីសត្វ​​របស់​ វៀតណាម ទៅ​កាន់​ទីផ្សារ​មួយ​នេះ​​​​​​​​​​​ សម្រេច​បាន 539.75 លាន​ដុល្លារ​ កើន​ជាង 32% បើធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​ និង​រួម​ចំណែកជាង 48% នៅ​ក្នុង​ការ​នាំចេញ​ចំណី​សត្វ​សរុប​របស់​ វៀតណាម​។ ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំនេះ ​ការ​នាំ​ចេញ​ទំនិញ​នេះ​មក​កាន់​ ​កម្ពុជា ដែល​ជា​ទីផ្សារ​នាំចេញ​ចំណី​សត្វ​ធំជាង​គេ​លំដាប់​ទីពីរ​របស់ … Read more

បរិភោគ​​ក្រោយ​ម៉ោង​នេះ​ ហានិភ័យដាច់​សរសៃឈាម​ខួរក្បាលនឹង​កើន​បន្ថែម​ 28 ភាគ​រយ

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​រយៈ​ពេល 7 ឆ្នាំ និង​បាន​រកឃើញ​ថា ពេល​វេលា​នៃ​ការ​បរិភោគ​អាហារ​ពេលល្ងាច អាច​ប៉ះពាល់​ដល់​សុខភាព​បេះដូង និង​បង្កើន​ហានិភ័យ​កើត​ជំងឺ​ដាច់សរសៃ​ឈាម​ខួរ​ក្បាល​ ដែល​នាំ​ឱ្យ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ជាដើម។ ក្រុម​អ្នក​ជំនាញ​មក​ពី​សាកលវិទ្យាល័យ​ Sorbonne Paris Nord នៃ​ប្រទេស​បារាំង បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ វាយ​តម្លៃ​ស្ថានភាព​សុខភាព​របស់​មនុស្ស​ 103,389 នាក់​ នៅ​ក្នុង​រង្វង់ 7 ឆ្នាំ​ ហើយ​​​បាន​រកឃើញ​ថា ការ​បរិភោគ​អាហារ​ពេល​ល្ងាច​មុន​ម៉ោង​ 20 (ម៉ោង​ 8 យប់) នឹង​ល្អ​សម្រាប់​សុខភាព​។ ក្រុម​ស្រាវជ្រាវ​បាន​ពិនិត្យ​មើល​កាល​វិភាគ​នៃ​ការ​បរិភោគ​​អាហារ​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​បាន​កត់​ត្រា​ចាប់​តាំង​ពី​ឆ្នាំ 2009 ដល់ 2022​។ យោង​តាម​របាយការណ៍​របស់​វិទ្យាស្ថានជាតិ​​ស្រាវជ្រាវ​ផ្នែកសុខាភិបាល​ និង​សុខភាព​បារាំង ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃទី 14 ធ្នូ 2023 ក្រុម​អ្នកស្រាវជ្រាវ​រក​ឃើញ​ថា 1/3 នៃ​អ្នក​ស្ម័គ្រ​ចិត្ត​ខាងលើ បរិភោគ​អាហារ​ពេល​ល្ងាច​មុន​ម៉ោង​ 8 យប់ ខណៈ​ដែល 1/3 ផ្សេង​ទៀត​បរិភោគ​នៅ​ម៉ោង 9 យប់​។ ក្នុង​ដំណាក់​កាល​នៃ​ការ​សិក្សា​ស្រាវជ្រាវ មាន​ប្រហែល 2,000 ករណី កើត​ជំងឺ​បេះដូង​។ នៅពេល​ពិនិត្យ​ទៅលើ​ពេល​វេលា​នៃ​ការ​បរិភោគ​អាហារ​ពេល​ល្ងាច​របស់​អ្នក​ដែល​កើត​ជំងឺ​បេះដូងទាំងនេះ  អ្នក​ស្រាវជ្រាវបាន​​រក​ឃើញ​ថា … Read more

យុវវ័យ​សិង្ហបុរី ចូលចិត្ត​ជួលរថយន្ត​​ជាជាងទិញ​រថយន្ត

យោង​តាម​ស្ថិតិ​នា​ពេល​ថ្មី​ៗ​នេះ នៅ​ប្រទេស​សិង្ហបុរី សេវា​ចែក​រំលែក​រថយន្ត និង​រថយន្ត​សម្រាប់​ជួល កំពុង​តែ​ «ផ្ទុះ​» ការ​គាំទ្រ​ពី​សំណាក់​យុវវ័យ​ ដោយ​សារ​តែ​មូលហេតុ​ច្រើន​យ៉ាង​។ ទំព័រ​ Straits Times ឱ្យ​ដឹង​ថា ចំនួន​រថយន្ត​សម្រាប់​ជួល​នៅ​ប្រទេស​សិង្ហបុរី បាន​កើន​ 11.3% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៅ​ក្នុង​ឆ្នាំកន្លង​ ដោយ​កើន​ជិត​ដល់ 73,000 គ្រឿង​។ តំណាង​របស់​ក្រុម​ហ៊ុន​រថយន្ត​ឈ្នួល GetGo ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​នេះ​កំពុងបន្ត​ការ​ពង្រីង​សេវាកម្ម​របស់​ខ្លួន​។ កាល​ពី​ខែ​កុម្ភៈ GetGo ប្រមូល​ទុន​បាន​ 20 លាន​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍ​ក្រុម​រថយន្ត​ឈ្នួល​របស់​ខ្លួន​ ហើយ​បច្ចុប្បន្ន មាន​ជាង 2,100 គ្រឿង​។ ក្រុម​ហ៊ុន​នេះ​បាន​កំណត់គោល​ដៅ​ មាន​រថយន្តអគ្គិសនី​ 10,000 គ្រឿង​នៅ​ត្រឹម​ឆ្នាំ​ 2030​។ ចំណែក​តំណាង​ក្រុម​ហ៊ុន​រថយន្ត​ឈ្នួល​រយៈ​ពេល​យូរ​ Kinto Singapore វិញ បាន​ឱ្យ​ដឹង​ថា សេវា​រថយន្ត​ឈ្នួល​របស់​ពួក​គេកំពុង​កើន​ 20% ជា​រៀង​រាល់​ខែ​ ចាប់​ពី​ឆ្នាំ 2022​។ បច្ចុប្បន្ន តម្លៃ​ជួល​រថយន្ត​ទាប​បំផុត​គឺ​ចាប់​ពី​ 1,600 ដុល្លារ​អាម៉េរិក​ ក្នុង​មួយ​ខែ​។ យោង​តាម PGS … Read more

ហេតុអ្វី​បាន​ជា​ចិន​ទិញ​ទុរេន​ពីវៀតណាមច្រើន​ជាង​មុន​ 30 ដង?

ក្នុង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ទុរេន​របស់​វៀតណាម ដែល​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ សម្រេច​បាន​ជាង 451,000 តោន​ កើន​ជាង 30 ដង បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៅ​ក្នុង​ឆ្នាំ 2022​។ ទុរេន​គឺជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​តម្លៃ​បំផុត​សម្រាប់​ការ​នាំ​ចេញរបស់​វិស័យ​បន្លែ​ផ្លែឈើ​វៀតណាម​ នៅ​ក្នុង 11​ ខែ​ដំបូង​នៃ​ឆ្នាំ 2023 ដោយ​មាន​តម្លៃ​ជាង 2.1 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ទុរេន​ភាគ​ច្រើន​របស់​វៀតណាម ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​។ នេះ​បើ​តាមសមាគម​បន្លែ​ផ្លែ​ឈើ​វៀតណាម​ ដែល​បាន​ឱ្យ​ដឹង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ក្នុង 10 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ប្រទេស​ចិន​បាន​នាំ​ចូល​ទុរេន​ជាង 1.3 លាន​តោន​ ដែល​មាន​តម្លៃ​ជិតស្មើ​នឹង​ 6.4 ពាន់​លាន​ដុល្លារ​ ក្នុង​នោះ បរិមាណសរុប​​បាន​កើន​ 88% និង​តម្លៃសរុប​​បាន​កើន​ 81% បើ​ធៀប​នឹង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ 2022​។ ប្រទេស​ថៃ គឺជា​ប្រភព​ផ្គត់​ផ្គង់​ទុរេន​ធំបំផុត​របស់​​ប្រទេស​ចិន​ ដោយ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​នេះ​ជិត 904,000 តោន​ ដែល​មាន​តម្លៃ​សរុប​ជាង 4.4 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ដោយ​កើន​ 28%​។ … Read more

ចិន​ឈ្នះ​អាម៉េរិក «ក្លាយ​ជា​ទីផ្សារកាហ្វេ​​ប្រេនធំជាង​គេ​លើពិភពលោក»

ថ្វី​បើ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ «ប្រទេស​ផឹកតែ» ប៉ុន្តែ បច្ចុប្បន្ន​ ចិន​ បាន​ឈ្នះ អាម៉េរិក ក្នុង​ទីផ្សារ​​កាហ្វេ​ដែល​មាន​យីហោ​ ឬ​ប្រេន ធំជាង​គេ​លើពិភពលោក​។ ព័ត៌មាន​ខាងលើ​នេះ ទើបតែ​ត្រូវ​បាន​ប្រកាស​នៅ​លើ​បណ្ដាញ​ព័ត៌មាន​កាហ្វេ​ World Coffee Portal នា​ពេល​ថ្មី​ៗ​នេះ​។ ក្រុម​ហ៊ុន​ស្រាវជ្រាវ​នេះ​បាន​ឱ្យ​ដឹង​ថា ចំនួន​ហាង​កាហ្វេ​ប្រេន (branded coffee shop) នៅ​ក្នុង​ទីផ្សារ​ចិន​ បាន​កើន​ 58% ក្នុង 12 ខែ​កន្លង ពោល​គឺ 49,691​ ហាង។ ចំណែក​ហាង​កាហ្វេ​ប្រភេទ​នេះ​នៅ​ សហរដ្ឋ​អាម៉េរិក បច្ចុប្បន្ន​មាន​តែ​ 40,062 ហាង​។ ហាង​កាហ្វេ​ប្រេនត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ហាង​កាហ្វេ​ដែល​មាន​ឈ្មោះ​ល្បី និង​ជា​កម្មសិទ្ធិ​របស់​បណ្ដា​ក្រុម​ហ៊ុន​ធំៗ។ ចំណុច​ពិសេស​របស់​ហាង​ប្រភេទ​នេះ ​គឺ​ការ​ធ្វើ​ជំនួញ​ទៅ​តាម​បណ្ដាញ មាន​ការ​រចនា​គ្រឿង​សង្ហារិម បញ្ជី​មុខ​ភេសជ្ជៈ​ដូច​គ្នា និង​តែង​តែ​ផ្គត់​ផ្គង់​ផលិត​ផល​ពិសេសប្រចាំ​ប្រេន​។ ការ​កើន​ឡើង​នៃ​ហាង​កាហ្វេ​ប្រេន​នៅ​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​កន្លង ត្រូវ​បាន​ដឹក​មុខ​ដោយ​ការ​ពង្រីក​ទីផ្សារ​យ៉ាង​ឆាប់​រហ័ស​នៃ​រូបមន្ត​ហាង​ខ្នាត​តូច​ និង​ផ្ដោត​ទៅ​លើ​ការ​ប្រគល់​ទំនិញ​របស់ Luckin Coffee ដែល​ពង្រីក​បាន​ជាង 5,000 ហាង និង Cotti Coffee ពង្រីក​បាន​ជាង … Read more

ក្រុម​ហ៊ុន​វៀតណាមមួយ​ គ្រោង​នឹង​វិនិយោគ​ទ្រង់ទ្រាយ​ធំ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

កាល​ពី​ថ្ងៃទី 12 ធ្នូ 2023 ប្រធាន​ក្រុម​ប្រឹក្សាភិបាលក្រុម​ហ៊ុ​ន​ THACO លោក ត្រឹង បាយឿង បាន​ចូល​រួម​វេទិកា ជំរុញ​វិនិយោគ និង​ពាណិជ្ជកម្ម​កម្ពុជា – វៀតណាម ឆ្នាំ 2023​ ដែល​ធ្វើ​ឡើង​នៅ​ ហាណូយ​ ប្រទេស​វៀតណាម និង​បាន​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​នឹង​សម្ដេចធិបតី ហ៊ុន ម៉ាណែត​ ដែល​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​។ នៅ​ក្នុង​ជំនួប​ខាងលើ លោក ត្រឹង បាយឿង បាន​រាយការណ៍​អំពី​គម្រោង និង​សកម្មភាព​វិនិយោគ​ ផលិត ក្នុង​វិស័យ​កសិកម្ម​ទ្រង់​ទ្រាយ​ធំ​របស់​ក្រុម​ហ៊ុន THACO នៅ​ កម្ពុជា​។ បន្ទាប់​ពី​ចូល​គ្រប់​គ្រង​ក្រុម​ហ៊ុន​ចំនួន​ 6 របស់ HAGL Agrico កាល​ពី​ឆ្នាំ 2020 THACO AGRI (ឈ្មោះ​ថ្មី) មាន​កម្មករ​ក្នុង​ដៃ​ជាង 17,000 នាក់​នៅ​ កម្ពុជា​។ ចាប់​ពី​ឆ្នាំ 2022 ដល់​បច្ចុប្បន្ន THACO AGRI បាន​ចាប់​ផ្ដើម​វិនិយោគ​សាក​ល្បង​លើ​ការ​ដាំ​ចេក ឈើ​ហូប​ផ្លែ​ … Read more

កម្ពុជា ​គឺជា​អ្នក​ផ្គត់​ផ្គង់​គ្រាប់​ស្វាយ​ចន្ទីឆៅ​ធំលំដាប់​ទីពីរ​របស់​ វៀតណាម

វៀតណាម​បាន និង​កំពុង​នាំ​ចូល​គ្រាប់​ស្វាយ​ចន្ទី​ឆៅ​យ៉ាង​ច្រើន​ពី​ទីផ្សារ​ធំៗ​ចំនួន 5 រួម​មាន កូតឌឺវ័រ កម្ពុជា នីហ្សេរីយ៉ា ហ្គាណា និង​ តង់សានី​។ គ្រាប់​ស្វាយ​ចន្ទី​ឆៅ​ដែល​ កម្ពុជា និង​ កូតឌឺវ័រ​ បាន​នាំ​ចូល​ទីផ្សារ​វៀតណាម គ្រប​ដណ្ដើប់​ប្រមាណ 57.5% ធៀប​នឹង​តម្លៃ​សរុប​នៃ​ការ​នាំ​ចូល​គ្រាប់​ស្វាយ​ចន្ទីរ​ឆៅ​របស់​ វៀតណាម នៅ​ក្នុង​រយៈ​ពេល 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023។ ក៏ប៉ុន្តែ ការ​នាំ​ចូល​នេះ​មាន​ការ​ប្រែប្រួល​ ដោយ​សារ វៀតណាម កាត់​បន្ថយ​ការ​នាំ​ចូល​ទំនិញ​មួយ​មុខ​នេះ​ពី​ កម្ពុជា និង តង់សានី ហើយងាក​ទៅ​បង្កើន​ការ​នាំ​ចូល​ពី​ កូតឌឺវ័រ នីហ្សេរីយ៉ា និង​ ហ្គាណា​។ ជាក់​ស្ដែង បរិមាណ​គ្រាប់​ស្វាយ​ចន្ទី​ឆៅ​ដែល វៀតណាម ​នាំ​ចូល​ពី កូតឌឺវ័រ​ គឺមាន​រហូត​ដល់​ 850 ពាន់​តោន ដែល​មាន​តម្លៃ​ 919.3 លាន​ដុល្លារ​អាម៉េរិក​ ដោយបរិមាណ​​កើន​ 86.6% និង​តម្លៃសរុប​កើន 56.7% បើ​ធៀប​នឹង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ 2022​។ … Read more

យាន​អវកាស​ Voyager 1 ជួបបញ្ហា​ ពេល​ស្ថិត​នៅ​ចម្ងាយ​ 24 ពាន់​លាន​គីឡូម៉ែត្រ​ពី​ផែនដី

បច្ចុប្បន្ន ទិន្នន័យ​តែ​មួយ​គត់​ដែល​យាន​អវកាស Voyager 1 បញ្ជូន​មក​កាន់​ផែនដី គឺលេខ​ 1 និង​លេខ​ 0 ហើយ​ក្រុម​ការ​ងារ​របស់​ណាសា​ អាច​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​សប្ដាហ៍​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​។ យោង​តាម​ទំព័រ Space ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 12 ធ្នូ យាន​ Voyager 1 របស់​ណាសា​ បច្ចុប្បន្ន​មិន​អាច​បញ្ជូន​ទិន្នន័យ​វិទ្យាសាស្ត្រ​ ឬ​ទិន្នន័យ​ទាក់​ទង​នឹង​ប្រព័ន្ធ​របស់​យាន​នេះ​ មក​កាន់​ផែនដី​។ យាន​ដែល​មាន​អាយុ​ 46 ឆ្នាំមួយ​គ្រឿង​​នេះ អាច​ទទួល​បញ្ជា​ ប៉ុន្តែ​ បញ្ហា​ខាងលើ​ទំនង​ជា​កើត​ចេញ​ពី​​កុំព្យូទ័រ​របស់​យាន​។ ណាសា​ឱ្យ​ដឹង​ថា ប្រព័ន្ធ​ទិន្នន័យ​ហោះ​ហើរ (FDS) របស់​ Voyager 1 ដែល​មាន​តួនាទី​ប្រមូល​ព័ត៌មាន និង​ទិន្នន័យ​បច្ចេកទេស​ពី​ឧបករណ៍​វិទ្យាសាស្ត្រ​នៅ​លើ​យាន មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​ដូច​មុន​ ជាមួយនឹង​​ប្រព័ន្ធ​បញ្ជា​ពី​ចម្ងាយ​​នៅ​លើ​ផែនដី។ ពេលដំណើរ​ការ​​ធម្មតា FDS រៀប​ចំដាក់​​ព័ត៌មាន​របស់​យាន​ទៅ​ក្នុង​កញ្ចប់​ទិន្នន័យ រួច​បញ្ជូន​មក​កាន់​ផែនដី​តាម​រយៈ TMU (telecommunications unit) ។ ថ្មី​ៗ​នេះ កញ្ចប់​ទិន្នន័យ​នេះ​បាន​ជាប់​គាំង និង​បញ្ជូន​តែ​លេខ​ 1 និង​លេខ​ 0 ម្ដង​ហើយ​ម្ដង​ទៀត​។ ក្រុម​បច្ចេក​ទេស​របស់ … Read more

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា – វៀតណាម សម្រេច​បាន​ជិត 8 ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023

នៅ​ក្នុង​ជំនួប​រវាង​ ក្រសួង​ឧស្សាហកម្ម​ ពាណិជ្ជកម្ម​វៀតណាម និង​ក្រសួង​ពាណិជ្ជកម្ម​ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ និង​​នវានុវត្តន៍ (វ.ប.ន) របស់​ កម្ពុជា ភាគី​ទាំង​ពីរ​បាន​ឯកភាព​នឹង​គ្នា​ថា ក្នុង​រយៈ​ពេល​កន្លង កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្មទ្វេ​ភាគី រវាង​ កម្ពុជា និង​ វៀតណាម មាន​វឌ្ឍនភាព​គួរ​ឱ្យកត់​សម្គាល់​។ នា​ថ្ងៃទី 12 ខែ​ធ្នូ ឆ្នាំ 2023 នៅ​ រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម លោក​ជំទាវ ចម​ និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និង​ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ វ.ប.ន របស់ កម្ពុជា បាន​អញ្ជើញ​ចូល​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​នឹង​លោក​ ង្វៀន ហុងយាន រដ្ឋមន្តី​ក្រសួង​ឧស្សាហកម្ម ពាណិជ្ជកម្ម​វៀតណាម​ ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ ហ៊ុន ម៉ាណែត​​។ នៅ​ក្នុង​ជំនួប​នេះ​ សមាស​ភាគី​ទាំង​ពីរ​បាន​ឯកភាព​នឹង​គ្នា​ថា ក្នុង​រយៈ​ពេល​កន្លង កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្មទ្វេ​ភាគី រវាង​ កម្ពុជា និង​ វៀតណាម … Read more