អតីតនាយកធនាគារអង់គ្លេសម្នាក់ បានចាក់ភ្នាល់ជាង5លានដុល្លារអាមេរិក ទៅលើលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដោយជឿថា លោក Trump នឹងជាប់ឆ្នោតម្ដងទៀត។
អ្នកជំនួញដែលសុំមិនបញ្ចេញឈ្មោះម្នាក់ដែលកំពុងរស់នៅឯបរទេស បានចាក់ភ្នាល់ជាទឹកប្រាក់ចំនួ 3.9លានផោន (ជាង5លានដុល្លារអាមេរិក) នៅលើវង់ល្បែងមួយរបស់ប្រទេស Curacao ដែលស្ថិតក្នុងតំបន់សមុទ្រ Caribbean។ ខ្ទង់ប្រាក់ភ្នាល់របស់អ្នកជំនួញខាងលើ ត្រូវបានគេចាត់ទុកថា ជាខ្ទង់ប្រាក់ភ្នាល់ធំបំផុតមិនធ្លាប់មាននៅក្នុងវង់ល្បែងភ្នាល់អំពីនយោបាយ។
អ្នកជំនួញនេះក៏បានទម្លាយឱ្យដឹងថា ខ្លួនបាននិយាយគ្នាជាមួយនឹងអ្នកគ្រប់គ្រងយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក Trump ផងដែរ។ បើសិនជាការព្យាកររបស់លោកត្រឹមត្រូវ លោកនឹងទទួលបាន11.5លានផោន (ជិត15លានដុល្លារអាមេរិក) ត្រលប់មកវិញ។
យោងតាមម្ចាស់វង់ល្បែង Ladbrokes នៅអង់គ្លេស ការចាក់ភ្នាល់ចំនួនបីក្នុងចំណោមការចាក់ភ្នាល់ធំៗចំនួនបួនក្នុងសប្ដាហ៍កន្លង គឺសុទ្ធតែគិតថា លោក Trump នឹងជាប់ឆ្នោត។ Jessica O’Reilly ដែលជាតំណាងរបស់ក្រុមហ៊ុនវង់ល្បែង Ladbrokes ឱ្យដឹងថា ទោះជាលោក Biden កំពុងតែនាំមុខនៅក្នុងការស្ទង់មតិនានា ប៉ុន្តែ អតិថិជនរបស់ពួកគេនៅតែចាក់ភ្នាល់ទៅលើលោក Trump។

មុននេះ សារព័ត៌មាន CNN បានចេញផ្សាយថា នៅលើទំព័រ Betfair Exchange មានមនុស្សម្នាក់បានចាក់ភ្នាល់1លានផោន (1.29លានដុល្លារអាមេរិក) ទៅលើបេក្ខភាពមកពីបក្សប្រជាធិបតី Joe Biden ក្លាយជាប្រធានាធិបតីអាមេរិក។ ការចាក់ភ្នាល់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី29តុលា ប៉ុន្តែអត្តសញ្ញាណរបស់មនុស្សនេះនៅតែត្រូវបានគេរក្សាការសម្ងាត់។ បើសិនជាឈ្នះ អ្នកភ្នាល់រូបនេះនឹងទទួលបានប្រាក់ចំណេញ 540,000ផោន (697,626ដុល្លារអាមេរិក) ទន្ទឺមនឹងការទទួលបានសំណងជាប្រាក់ដើមរបស់ខ្លួនត្រលប់មកវិញ។
ជនជាតិអាមេរិកាំងមិនត្រូវបានអនុញ្ញាតឱ្យលេងល្បែងភ្នាល់ជាមួយនឹងការបោះឆ្នោតប្រធានាធិបតីនោះទេ។ ប៉ុន្តែ នៅប្រទេសអង់គ្លេសវិញ ការបោះឆ្នោតប្រធានាធិបតីអាមេរិក កំពុងតែក្លាយជាព្រឹត្តិការណ៍ចាក់ភ្នាល់ធំជាងគេមិនធ្លាប់មានពីមុនមក៕
https://www.youtube.com/watch?v=H-l7VvmG9yA
ប្រភព៖ DailyMail/CNN




តួលេខនៃការនាំមុខទូទាំងប្រទេសរបស់លោក Biden ខ្ពស់ជាងជាងទ្វេដងបើធៀបនឹង Hillary Clinton ដែលជាបេក្ខភាពប្រធានាធិបតីនៃបក្សប្រជាធិបតេយ្យកាលពីឆ្នាំ2016។ នៅក្នុងបណ្ដារដ្ឋជាយុទ្ធសាស្ត្រ អតីតអនុប្រធានាធិបតីអាមេរិក Joe Biden ក៏ទំនងជាកំពុងតែមានប្រៀបជាងលោក Donald Trump ផងដែរ។
Pennsylvania ជាកន្លែងដែលមានតំណាងម្ចាស់ឆ្នោត20នាក់ លោក Biden ក៏កំពុងនាំមុខលោក Trump 2.9% នេះបើតាមលទ្ធផលនៃការស្ទង់មតិរបស់ RCP។ ប្រធានាធិបតី Trump ក៏បានជាប់ឆ្នោតនៅក្នុងរដ្ឋនេះកាលពីឆ្នាំ2016 ដោយទទួលបានការគាំទ្រខ្ពស់ជាងគូប្រជែង0.7%។






2 . ហាមហាត់ប្រាណបង្ខំ និងហាត់ខ្លាំង








ក្នុងខណៈនោះដែរ NASA នឹងចាប់ផ្ដើមការពិសោធដែលមានឈ្មោះថា Spacecraft Fire Safety IV ដើម្បីពិនិត្យទៅលើប្រព័ន្ធស្វែងរកអណ្ដាតភ្លើង និងសិក្សាអំពីរបៀបដែលភ្លើងឆេះរាលដាលនៅក្នុងសម្ពាធប្រហាក់ប្រហែលនឹងសម្ពាធទឹកសមុទ្រលើផែនដី ក៏ដូចជានៅក្នុងសម្ពាធទាបជាងនេះ ជាមួយនឹងកំហាប់អុកស៊ីហ្សែនខ្ពស់ជាងធម្មតា។
Cygnus NG-13 គឺជាយានអវកាសដឹកទំនិញប្រភេទ Cygnus ទី13ហើយ ដែលបានហោះទៅកាន់ ISS ដើម្បីបំពេញបេសកកម្មរបស់ NASA។ ពេលចេញដំណើរ យាននេះមានផ្ទុកទំនិញ3,400គីឡូក្រាម រួមមានសម្ភារ និងអាហារចាំបាច់ចាំបាច់ រួមនឹងឧបករណ៍វិទ្យាសាស្ត្រសម្រាប់អវកាសចរដើរនៅក្នុងលម្ហអវកាស។ យាននេះបានចាកចេញពីមូលដ្ឋាននៅលើកោះ Wallops កាលពីថ្ងៃទី15កុម្ភៈ តាមរយៈរ៉ុកកែត Antares។ 3ថ្ងៃក្រោយមក យាន Cygnus NG-13នេះ ក៏បានតភ្ជាប់ជាមួយស្ថានីយអវកាសអន្តរជាតិដោយជោគជ័យ៕