គម្រោង​វិនិយោគ​ដែល​មាន​ទុន​សរុប​ជិត 4.9 ពាន់​លាន​ដុល្លារអាម៉េរិក​ ត្រូវ​បាន​កម្ពុជា​អនុម័ត​ក្នុង​ឆ្នាំ 2023

ក្នុង​ឆ្នាំ​ 2023 ក្រុម​ប្រឹក្សា​អភិវឌន៍​កម្ពុជា (CDC) បាន​អនុម័ត​គម្រោងវិនិយោគ​សរុប​ចំនួន 268 ក្នុង​នោះ​មាន​គម្រោង​​វិនិយោគ​ថ្មី​ចំនួន 247 និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន 21 ដែល​មាន​ទុន​សរុប​ប្រមាណ​ជិត 4.9 ពាន់​លាន​ដុល្លារ​អាម៉េរិក និង​អាច​បង្កើត​ការ​ងារ​បាន​ប្រមាណ 307,000 កន្លែង។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ CDC ចុះ​ផ្សាយ​នា​ថ្ងៃទី 03 មករា 2024​។ យោង​តាម​ CDC ចំនួន​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​បាន​រួម​ចំណែក​រហូត​ដល់ 92% នៃ​ចំនួន​គម្រោង​វិនិយោគ​សរុប​ គ្រា​ដែល​ទុន​វិនិយោគ​បាន​មក​ពី​វិស័យនេះរួម​ចំណែក​ប្រមាណ 46%​​។ ចំណែក​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ និង​វិស័យ​ផ្សេង​ៗ​ទៀត​ ដែល​មាន​តែ 2.6% នៃ​ចំនួន​គម្រោង​វិនិយោគ​សរុប បាន​រួម​ចំណែក​ប្រមាណ 44% នៃ​ទុន​វិនិយោគ​សរុប​។ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ឱ្យ​ដឹង​ថា ការ​ហូរ​ចូល​នៃ​ទុន​វិនិយោគ​ឯក​ជន​នៅក្នុង​ឆ្នាំ 2023 មាន​ការ​កើន​ឡើង​ក្នុង​រង្វង់​ប្រមាណ 22% បើ​ធៀប​នឹង​ឆ្នាំ 2022​។ CDC បាន​បញ្ជាក់​ថា រំហូរ​ទុន​វិនិយោគ​ក្នុង​ឆ្នាំ​កន្លង ភាគ​ច្រើន​មាន​ប្រភព​មក​ពី​ប្រទេស​ចិន​ និង​ក្នុង​ស្រុក​។ ក្នុង​នោះ ប្រភព​ទុន​ពី​ចិន​រួម​មាន​រហូត​ដល់ 66% ខណៈ​ក្នុង​ស្រុក​រួម​ចំណែក 24%​។ … Read more

តាក់ស៊ីហោះ​ស្វ័យ​ប្រវត្ត​របស់​ចិន ចាប់​ផ្ដើម​ជើង​ហោះ​ហើរ​ពាណិជ្ជកម្ម

(ប្រទេស​ចិន​) – EH216-S ដែល​ជា​តាក់​ស៊ី​ហោះ​អគ្គិសនី​ពីរ​កៅអី ដែល​ទទួល​បាន​វិញ្ញាបនបត្រ​សុវត្ថិភាព​ ទើប​តែ​​​​សម្រេច​បាន​ជើង​ហោះ​ហើរ​ពាណិជ្ជកម្ម​ដំបូង​នៅ​ក្នុង​ខេត្ត Anhui កាល​ពី​ថ្ងៃទី 28 ធ្នូ 2023​។ យន្តហោះ​ដ្រូន​ដំបូងគេ​លើ​ពិភពលោក​​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ស្ដីពី​យាន​ជំនិះ​អគ្គិសនី​គ្មាន​មនុស្ស​បើក​បរ​ ដែល​ហោះ​ឡើង​-ចុះ​ចត​ត្រង់ បាន​ទទួល​ជោគ​ជ័យ​ក្នុង​ជើង​ហោះ​ហើរ​ពាណិជ្ជកម្ម​ដំបូង​នៅ​ក្នុង​ខេត្ត​ Anhui ភាគ​ខាង​កើត​​ប្រទេស​ចិន​ កាល​ពី​ថ្ងៃទី 28 ធ្នូ 2023​។ ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ EHang Holdings ដែល​ជា​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​អាកាសចរណ៍​ទីក្រុង​របស់ចិន យន្តហោះ​​គ្មាន​មនុស្ស​បើកបរ (UAV) សម្រាប់​ដឹក​អ្នក​ដំណើរ EH216-S ត្រូវ​បាន​​នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ចិន (CAAC) ទទួល​ស្គាល់​ថា​មាន​សុវត្ថិភាព​ក្នុង​ការ​ហោះ​ហើរ កាល​ពី​ខែ​តុលា 2023​។ តាក់ស៊ី​ហោះ​ដែល​មាន​កៅអីចំនួន​ពីរ​ មាន​ស្លាប​កង្ហារ​ចំនួន 16 ​បញ្ចប់​ការ​​ហោះ​ហើរ​បែប​ពាណិជ្ជកម្ម​មួយ​ជើង​ៗ​ចំណាយ​​ពេល​ពី 3 ទៅ 5 នាទី​ និង​ហោះលើ​កម្ពស់​ប្រហែល 50 ម៉ែត្រ ក្នុង​ល្បឿន​ 36 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ EH216-S ដំណើរ​ការ​ទាំង​ស្រុង​ដោយ​អគ្គិសនី​ និង​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹងស្ថានីយ​គ្រប់គ្រង​នៅលើដី ក៏​ដូច​ជា​ដំណើរ​ការ​ប្រព័ន្ធ​តាម​រយៈ​បណ្ដាញ​អ៊ីនធើណិត​ល្បឿន​លឿន​ ដូច្នេះ​អាច​ដោះ​ស្រាយ​បញ្ហា​អាក្រក់​បាន​ទាន់​ពេល​។ តាក់ស៊ីហោះ EH216-S របស់​ក្រុម​ហ៊ុនចិន … Read more

អ្នក​វិនិយោគ​ចិន​​ខេត្តយុនណាន នឹង​មក​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៅ​ខេត្តសៀមរាប

ផ្ទៃដី​ប្រមាណ 1,000 ហិកតា នៅ​ជុំវិញ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​ខេត្ត​សៀម​រាប នឹង​ត្រូវ​បាន​រៀបចំ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដើម្បី​ទាក់​ទាញអ្នក​វិនិយោគ​ចិន​នៅ​ខេត្ត​យុនណានជា​ពិសេស មក​បណ្ដាក់​ទុន​ក្នុង​វិស័យកសិ-ចំណី​អាហារ​​នៅ​កម្ពុជា​។ នាព្រឹកថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2023 នៅ​ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (អ.ក.អ) ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានដឹកនាំក្រុមការងារ ទទួលជួប​គណៈប្រតិភូនៃ​មន្ទីរពាណិជ្ជកម្មខេត្តយុនណាននៃសាធារណរដ្ឋប្រជាមានិតចិន តំណាងដោយ លោក Ma Jun អគ្គ​នាយក​រង ដើម្បី​ពិភាក្សាការងារ​អំពីទិសដៅចំពោះមុខសម្រាប់ការងារពាក់ព័ន្ធនឹងការ​ជំរុញ ​និង​ទាក់​ទាញ​គម្រោង​វិនិយោគនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែនក្រោមក្របខ័ណ្ឌមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ នៅ​ក្នុង​ជំនួប​នេះ ភាគី​កម្ពុជា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា ក្នុងឆ្នាំ 2024 ខាងមុខ តំណាង Yunnan Construction Group នឹងសហការជាមួយដៃគូរបស់ខ្លួន មក​ធ្វើអានុភាវូបនីយកម្មផ្ទៃដីប្រមាណ 1,000 ហិកតា នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដើម្បីរៀបចំជាតំបន់សេដ្ឋកិច្ចពិសេស ក្នុង​បំណង​ចង​ក្រង​ឧស្សាហកម្មលើវិស័យកសិ-ចំណីអាហារ នៃខេត្តយុនណាន មកបណ្តាក់ទុនវិនិយោគដើម្បីបំពេញតម្រូវការទីផ្សារចំណីអាហារនៅ​កម្ពុជា និងនៅ​ក្នុងតំបន់។ យោង​តាម​ ក.អ.ក ភាគី​កម្ពុជា … Read more

រថយន្ត​អគ្គិសនី​បង្កើត​បាន​កំណត់​ត្រា​ថ្មី៖​ «បរ​​ឡើង​ដល់​កម្ពស់ 6,500 ម៉ែត្រ​»

(ប្រទេស​ស៊ីលី) – រថយន្ត​អគ្គិសនី​ Terren ដែល​ប្រើ​ប្រាស់​ថាមពល​ព្រះអាទិត្យ​ បង្កើត​បាន​ប្រវត្តិសាស្ត្រ​ថ្មី នៅ​ពេល​បរ​ឡើង​ខ្នង​ភ្នំ​ភ្លើងសកម្ម​​ខ្ពស់​បំផុត​លើ​ពិភពលោក​​។ ក្រុម​ Peak Evolution ដែល​មាន​គ្នា 3 នាក់ ​ធ្វើ​ការ​នៅ​ប្រទេស​ស្វ៊ីស បើកបរ​រថយន្ត​ដឹក​ទំនិញ​ប្រើ​ថាមពល​ព្រះ​អាទិត្យ​ Terren ឡើង​ខ្នង​ភ្នំ​ភ្លើង​ Ojos del Salado នៅ​ប្រទេស​ស៊ីលី​ ដែល​ជា​ភ្នំ​ភ្លើងសកម្ម​​ខ្ពស់​បំផុត​លើ​ពិភពលោក​។ នេះ​គឺជា​លើក​ដំបូងដែល​​រថយន្ត​អគ្គិសនី​អាច​បរ​ឡើងដល់​កម្ពស់ 6,500 ម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹក​សមុទ្រ​។ យោង​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 27 ធ្នូ នេះ​គឺ​ជា​ជំហាន​ថ្មី​របស់​បច្ចេកវិទ្យា​បៃតង។ រថយន្ត Terren សម្រាប់​ប្រើប្រាស់​ក្នុង​ដំណើរ​កម្សាន្ត​បែប​ផ្សង​ព្រេង​ គឺជា​រថយន្ត​ដឹក​ទំនិញ​ដែល​ត្រូវ​បាន​កែ​ច្នៃ​ពី​រថយន្តម៉ូដែល Aebi VT450 Transporter របស់​ក្រុម​ហ៊ុន​ស្វ៊ីស Aebi Schmidt​។ សមាជិក​របស់​ក្រុម​ Peak Evolution បាន​អភិវឌ្ឍ​ Terren ឱ្យ​ទៅ​ជា​រថយន្ត​អគ្គិសនី​ពហុមុខ​ងារ​។ Terren បំពាក់​ប្រព័ន្ធ​បើកបរ​កង់​ក្រោយ​ដើម្បី​បង្កើន​ភាព​បត់បែន​ និង​ប្រើ​ប្រាស់​ថ្ម​ផ្ទុក​អគ្គិសនី 90kWh ដែល​អាច​ធ្វើដំណើរ​បាន 200 … Read more

តំបន់សេដ្ឋកិច្ច​ពិសេស​កម្ពុជា – ជប៉ុន អាច​នឹងបង្ហាញ​វត្តមាន​នៅ​កម្ពុជា នា​ពេល​ខាង​មុខ​

តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា – ជប៉ុន កំពុង​ត្រូវ​បាន ​កម្ពុជា និង​ជប៉ុន​ រៀបគម្រោង​សិក្សា​ និង​អាច​ត្រូវ​បាន​បង្កើត​ឡើង​នា​ពេល​ខាងមុខ ដើម្បី​លើក​ទឹក​ចិត្ត និង​ទាក់​ទាញ​អ្នក​វិនិយោគ​ជប៉ុន​ មក​បណ្ដាក់​ទុន​រកស៊ី​នៅកម្ពុជា​បន្ថែម​ទៀត​។ កាល​ពី​ថ្ងៃទី 25 ធ្នូ 2023 នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ដែល​ដឹក​នាំ​ដោយ​ឯកឧត្ដម ស៊ុន​ ចាន់​ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទីមួយ​នៃ​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា និង​គណៈ​ប្រតិភូនៃ​ប្រទេស​ជប៉ុន​ ដែល​ដឹក​នាំ​ដោយ​លោក Ueno Atsushi ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ពិភាក្សា​គ្នា​អំពី​ការ​ងារ​ភស្ដុភារ​កម្ម ហេដ្ឋារចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​ និង​កំពង់​ផែ​​នៅ​កម្ពុជា​។ ជំនួប​ខាងលើ​នេះ​ ពិភាក្សា​គ្នា​ដោយ​ផ្ដោត​លើ​​ «ការ​ពង្រីក​វិសាល​ភាព​កំពង់​ផេស្វយ័ត​ក្រុង​ព្រះ​សីហនុ» និង​គម្រោង​​សិក្សា​ រៀប​ចំ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-ជប៉ុន» (Cambodia-Japan Special Economic Zone) ដើម្បី​ប្រែក្លាយ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​ឱ្យ​ក្លាយ​ជា​កំពង់ផែ​តំបន់​។ នេះ​បើ​តាម ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី 25 ធ្នូ 2023​៕

គេច​ផុត​ពី​ក្ស័យ​ធន​ ដោយ​សារគំនិត​ចិញ្ចឹម​អយស្ទើរ​លើ​គោក

(ជប៉ុន) – វិះ​ក្ស័យ​​ធន​ព្រោះ​តែ​ជនជាតិ​ជប៉ុន​មិន​ហ៊ាន​បរិភោគ​អយស្ទើរ​នៅ​ក្នុង​វិបត្តិ​សុខភាព​កាល​ពី​ឆ្នាំ 2006​ ក្រុម​ហ៊ុន​ General Oyster ក៏​នឹក​ឃើញ និង​ងាក​ទៅ​​ចិញ្ចឹម​សត្វ​សមុទ្រ​នេះ​នៅ​លើ​ដីគោក​ ដើម្បី​ផ្ដាច់​ចេញ​ពី​ប្រភព​ជំងឺ​។ យោង​តាម Le Monde នៅ​លើ​កោះ​ Kumejima ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ជប៉ុន «បដិវត្តន៍​នៃ​ការ​ចិញ្ចឹម​អយស្ទើរ» មួយ​កំពុង​កើត​ឡើង។ នៅមិន​ឆ្ងាយ​ពី​ឆ្នេរ​សមុទ្រ មាន​បណ្ដុំ​អគារ​គ្រោង​ដែក​ ផ្ទះ​កញ្ចក់ដែលមាន​អាង​ទឹក និង​សំណង់បេតុង​ដ៏​ចម្លែក​ជា​ច្រើន​។ បណ្ដុំ​ហេត្ថារចនា​សម្ព័ន្ធ​នេះ​គឺជា​កម្មសិទ្ធិ​របស់ GO Farm ដែល​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ General Oyster (GO)។ ពួក​គេ​កំពុង​ប្រើប្រាស់​ទឹក​សមុទ្រ​ជ្រៅ​ដើម្បី​ចិញ្ចឹម​អយ​ស្ទើរ​នៅ​​លើ​ដីគោក​ ជំនួស​ឱ្យ​ការ​ចិញ្ចឹម​នៅ​លើ​សមុទ្រ​ដូច​ប្រពៃណី​។ GO ឱ្យ​ដឹង​ថា ពួក​គេ​ត្រូវ​ចំណាយ​ពេល​ 10 ឆ្នាំ ដើម្បី​រក​បច្ចេក​ទេស​ចិញ្ចឹម​អយស្ទើរ​លើ​ដីគោក​ ដែល​ហៅ​ថា «អយស្ទើរ​ទី 8 2.0»​។ យោង​តាម​ក្រុម​ហ៊ុន​ ឧបសគ្គ​ធំ​របស់​វិធី​សាស្ត្រ​នេះ​គឺ​ការ​ផ្គត់​ផ្គង់​ទឹក និង​ចំណី​​ឱ្យ​បាន​គ្រប់​គ្រាន់ និង​គ្រប់គ្រង​សីតុណ្ហភាព​ឱ្យ​បាន​ល្អ ប៉ុន្តែត្រូវ​ចំណាយ​ទាប​។ នៅ​ប្រទេស​ជប៉ុន និង​សហរដ្ឋ​អាម៉េរិក វិធី​ចិញ្ចឹម​អយស្ទើរ​លើ​ដីគោក​របស់​ពួក​គេ​ មាន​ប័ណ្ណ​ប៉ាតង់​រួច​ទៅ​ហើយ​។ គំនិត​ស្ដី​ពី​ការ​ចិញ្ចឹម​អយស្ទើរ​លើ​ដី​គោក​បាន​កើត​ឡើង​នៅ​ពេល General Oyster ស្ថិត​នៅ​ក្បែរ​មាត់​ជ្រោះ​នៃ​ការ​ដួល​រលំ​។ ឆ្នាំ … Read more

គម្រោង​វិនិយោគ​ថ្មី​ចំនួន 15 ទទួល​បាន​ការ​អនុម័ត​ពី​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ក្នុង​ពីរ​សប្ដាហ៍​ដើម​ខែ​ធ្នូ

ក្នុងរយៈពេលពីរ​សប្តាហ៍នៃខែធ្នូ ឆ្នាំ 2023 កន្លង​ទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​សម្រេ​ចចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​គម្រោង​វិនិយោគ​ចំនួន ​15 ​ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង​ 247​ លាន​ដុល្លារ​អាម៉េរិក ​និង​អាច​បង្កើត​ការ​ងារ​បាន​ប្រមាណ​ជាង​ 16,000​ កន្លែង។ ព័ត៌មាន​ខាងលើ​នេះ​ត្រូវ​បាន​ ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា (CDC) ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី 20 ខែ​ធ្នូ ឆ្នាំ 2023​។ ព័ត៌មានលម្អិត សូម​អាន​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ CDC ដែល​មាន​ដូច​ខាង​ក្រោម​៖

ណាសា​បញ្ជូន​វីដេអូ​មក​កាន់​ផែនដី ពីចម្ងាយ​ជាង 30 លាន​គីឡូម៉ែត្រ

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ (ណាសា-NASA) បញ្ជូន​វីដេអូ​ដែល​មាន​ភាពច្បាស់​ខ្ពស់​ ពី​ទីអវកាស​ដ៏​ឆ្ងាយ​ មក​កាន់​ផែនដី​ ដោយ​ប្រើ​ប្រាស់​ពន្លឺ​ឡាស៊ែរ នៅ​ក្នុងការ​ពិសោធ​នៅ​លើ​យាន Psyche។ កាល​ពី​ថ្ងៃទី 11 ធ្នូ 2023 កម្មវិធី​ពិសោធ​ផ្នែក​ទំនាក់ទំនង​ដោយ​ពន្លឺ​ក្នុង​អវកាស​ឆ្ងាយ (DSOC) នៃ​​បន្ទប់​ពិសោធន៍​កម្លាំង​រុញ​ច្រាន​ល្បឿន​លឿន​ (JPL) របស់​ណាសា បាន​បញ្ជូន​វីដេអូ​ដែល​មាន​​ភាព​ច្បាស់​កម្រិត​ខ្ពស់​ខ្លាំង​ ស្ដី​ពី​​សត្វ​ឆ្មា​មួយ​ក្បាល​ដែល​មាន​ឈ្មោះ​ថា Taters កំពុង​ដេញ​តាម​ព្រួញ​ពន្លឺ​ឡាស៊ែរ ពី​ចម្ងាយ​ប្រហែល 31 លាន​គីឡូម៉ែត្រ។ ការ​ធ្វើ​តេស្ត​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​យាន​អវកាស Psyche របស់​ណាសា ដែល​បច្ចុប្បន្ន​កំពុង​ហោះ​ហើរ​ទៅ​កាន់​ 16 Psyche ដែល​ជា​អាចម៍​ផ្កាយ​លោហធាតុ​ស្ថិត​ក្នុង​​តំបន់​ខ្សែ​ក្រវាត់អាចម៍​ផ្កាយ​​ចម្បង​គេ​ នៅ​ចន្លោះ​ភព​អង្គារ និង​ភព​ព្រហស្បតិ៍ ក្រោយ​ពី​ត្រូវ​បាន​បាញ់​បង្ហោះ​តាម​រយៈ​រ៉ុក្កែត Falcon Heavy របស់ SpaceX កាល​ពី​ថ្ងៃទី 13 តុលា​។ «ការ​បង្កើនកម្រិត​បញ្ជូន​គឺជា​រឿង​ចាំបាច់​ដើម្បី​សម្រេច​បាន​គោលដៅ​វិទ្យាសាស្ត្រ និង​ការ​ស្រាវជ្រាវ​ក្នុង​អនាគត​។ យើង​ឆ្ពោះ​ទៅ​កាន់​ជោគជ័យ​នៃ​បច្ចេកវិទ្យា​គន្លឹះ​នេះ ហើយ​ផ្លាស់ប្ដូរ​វិធី​ទាក់​ទង​នៅ​ក្នុង​បេសកកម្ម​អន្តរភព» Pam Melroy អនុប្រធាន​របស់​ណាសា ឱ្យ​ដឹង​ដូច្នេះ​។ វីដេអូ​ស្ដីពី Taters ត្រូវ​បាន​បញ្ជូន​ដោយ​ឧបករណ៍​ថ្មី​ដែល​អភិវឌ្ឍ​ដោយ JPL … Read more

កម្ពុជា វៀតណាម និង​ឡាវ អភិវឌ្ឍរូបមន្ត​ទេសចរណ៍ «មួយ​ដំណើរ​ បី​គោលដៅ»

នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត និងនាយករដ្ឋមន្ត្រី​ឡាវ Sonexay Siphandone រួម​នឹង​នាយករដ្ឋមន្ត្រី​វៀតណាម Pham Minh Chinh បាន​ឯកភាព​គ្នា​ក្នុងកិច្ច​សហប្រតិបត្តិការណ៍​អភិវឌ្ឍ​រូបមន្ត​ទេសចរណ៍​ «មួយ​ដំណើរ​ បីគោលដៅ» ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ទាំង​បី​។ កាល​ពី​ថ្ងៃទី 17 ធ្នូ ក្នុង​ឱកាស​ចូល​រួម​សន្និសីទ​កំពូល​ ខួប​ 50 ឆ្នាំ​ នៃ​ទំនាក់ទំនង​អាស៊ាន – ជប៉ុន នៅរាជធានី​តូក្យូ (ប្រទេស​ជប៉ុន) ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​ធិបតី ហ៊ុន​ ម៉ាណែត បាន​អញ្ជើញ​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​សមាស​ភាគី​ឡាវ និង​វៀតណាម។ នៅ​ក្នុង​ជំនួប​នេះ មេដឹក​នាំ​របស់​កម្ពុជា វៀតណាម និង​ឡាវ បាន​ឯកភាព​ លើ​ការ​វាយ​តម្លៃ​ដែល​ថា ទំនាក់​ទំនង​មិត្ត​ភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​បី កំពុង​ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង និង​រីក​ចម្រើន​ក្នុង​វិស័យ​ជា​ច្រើន​។ ទន្ទឹម​នឹង​បញ្ហា​សំខាន់​ៗដទៃ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ក៏​ទទួល​បាន​ការ​សាទរ​ពី​សមាសភាគី​វៀតណាម និង​ឡាវ ចំពោះ​សំណើ​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​ក្រសួង​ទេសចរណ៍​របស់​ប្រទេស​ទាំង​បីនៅ​កម្ពុជា នា​ពេល​ឆាប់​ៗ​ខាង​មុខ ដើម្បី​ជំរុញ​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​បី ពិសេស​គឺការ​អភិវឌ្ឍ​រូបមន្ត​ទេសចរណ៍​ «មួយ​ដំណើរ បី​គោលដៅ» … Read more

យុវវ័យ​សិង្ហបុរី ចូលចិត្ត​ជួលរថយន្ត​​ជាជាងទិញ​រថយន្ត

យោង​តាម​ស្ថិតិ​នា​ពេល​ថ្មី​ៗ​នេះ នៅ​ប្រទេស​សិង្ហបុរី សេវា​ចែក​រំលែក​រថយន្ត និង​រថយន្ត​សម្រាប់​ជួល កំពុង​តែ​ «ផ្ទុះ​» ការ​គាំទ្រ​ពី​សំណាក់​យុវវ័យ​ ដោយ​សារ​តែ​មូលហេតុ​ច្រើន​យ៉ាង​។ ទំព័រ​ Straits Times ឱ្យ​ដឹង​ថា ចំនួន​រថយន្ត​សម្រាប់​ជួល​នៅ​ប្រទេស​សិង្ហបុរី បាន​កើន​ 11.3% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៅ​ក្នុង​ឆ្នាំកន្លង​ ដោយ​កើន​ជិត​ដល់ 73,000 គ្រឿង​។ តំណាង​របស់​ក្រុម​ហ៊ុន​រថយន្ត​ឈ្នួល GetGo ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​នេះ​កំពុងបន្ត​ការ​ពង្រីង​សេវាកម្ម​របស់​ខ្លួន​។ កាល​ពី​ខែ​កុម្ភៈ GetGo ប្រមូល​ទុន​បាន​ 20 លាន​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍ​ក្រុម​រថយន្ត​ឈ្នួល​របស់​ខ្លួន​ ហើយ​បច្ចុប្បន្ន មាន​ជាង 2,100 គ្រឿង​។ ក្រុម​ហ៊ុន​នេះ​បាន​កំណត់គោល​ដៅ​ មាន​រថយន្តអគ្គិសនី​ 10,000 គ្រឿង​នៅ​ត្រឹម​ឆ្នាំ​ 2030​។ ចំណែក​តំណាង​ក្រុម​ហ៊ុន​រថយន្ត​ឈ្នួល​រយៈ​ពេល​យូរ​ Kinto Singapore វិញ បាន​ឱ្យ​ដឹង​ថា សេវា​រថយន្ត​ឈ្នួល​របស់​ពួក​គេកំពុង​កើន​ 20% ជា​រៀង​រាល់​ខែ​ ចាប់​ពី​ឆ្នាំ 2022​។ បច្ចុប្បន្ន តម្លៃ​ជួល​រថយន្ត​ទាប​បំផុត​គឺ​ចាប់​ពី​ 1,600 ដុល្លារ​អាម៉េរិក​ ក្នុង​មួយ​ខែ​។ យោង​តាម PGS … Read more

សុនក​យន្ត​បង្កើត​​កំណត់​ត្រា «​រត់​លឿន​ជាង​គេ​លើពិភពលោក»

HOUND ដែល​ជា​រ៉ូបូតជើង​បួន​របស់​ប្រទេស​កូរ៉េខាងត្បូង បង្កើត​បាន​កំណត់ត្រា​ពិភពលោក​ Guinness នៅ​ពេល​រត់​ចម្ងាយ​ 100 ម៉ែត្រ ដោយ​ប្រើ​ពេល​ត្រឹម​តែ​ 19.87 វិនាទី ក្នុង​ល្បឿន 18.13 គីឡូម៉ែត្រ​/ម៉ោង​។ យោង​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 13 ធ្នូ សុនក​រ៉ូបូត​ HOUND ដែល​អភីវឌ្ឍ​ដោយ​វិទ្យាស្ថាន​ពិសោធន៍​ផ្នែក​រចនា និង​បញ្ជា​រ៉ូបូត​យន្ត នៃ​បណ្ឌិត្យ​សភា​វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា​ទំនើប​កូរ៉េខាង​ត្បូង (KAIST) រត់​ចម្ងាយ​ 100 ម៉ែត្រ​ ដោយ​ចំណាយ​ពេល​​តិច​បំផុត​ បើ​ធៀប​នឹង​​រ៉ូបូត​ជើង​បួនដែល​បាន​បង្កើត​កំណត់​ត្រា​នា​ពេល​កន្លង​​។ HOUND បំបែក​កំណតត់​ត្រា​ដោយ​ប្រើពេល​ 19.87 វិនាទី ដោយ​រត់​ក្នុង​​ល្បឿន​ 18.13 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ «រាល់​ចលនា​សុទ្ធ​តែ​បាន​មក​ពី​ប្រព័ន្ធ​បញ្ជា​ម៉ូទ័រ​ដែល​ប្រើ​បច្ចេក​វិទ្យា​ «រៀន​បន្ថែម»» នេះគឺជា​ការ​​បក​ស្រាយ​របស់​ Young-Ha Shin ដែល​ជា​អ្នក​រចនា​រ៉ូបូត HOUND​។ រ៉ូបូត​ដែល​មាន​ទម្ងន់ 45 គីឡូក្រាម​​នេះ​ ក៏​បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ដើរ​ឡើង​ទួលចោត 22 ឌឺក្រេ និង​ដើរ​ចម្ងាយ​ 3.2 គីឡូម៉ែត្រ​ ហើយ​ក៏​ឆ្លង​ផុត​ឧបសគ្គ​កម្ពស់ … Read more

គម្រោង​វិនិយោគ​នានា​ដែល​មាន​ទុន​សរុប​ជិត 619 លាន​ដុល្លារ​អាម៉េរិក ត្រូវ​អនុម័ត​ក្នុង​ខែ​វិច្ឆិកា 2023

គម្រោងវិនិយោគចំនួន 21 គម្រោង និង​មានទុនវិនិយោគសរុបប្រមាណជិត 619 លានដុល្លារអាម៉េរិក ​ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ក្នុងខែវិច្ឆិកា ឆ្នាំ 2023​។ នេះ​បើ​តាម​ ក្រុម​ប្រឹក្សាអភិវឌ្ឍ​កម្ពុជា (CDC) ចុះ​ផ្សាយកាល​ពី​ថ្ងៃទី 08 ធ្នូ​កន្លង​ទៅ​។ ​CDC ឱ្យ​ដឹង​ថា ក្នុង​ចំណោម​គម្រោង​ទាំង 21​ ​​ដែល​អាច​បង្កើត​ការ​ងារ​បាន​ជិត 22 ពាន់​កន្លែង​​នេះ មាន​គម្រោង​​មួយ​ចំនួន​ដែល​លេច​ធ្លោ​ជាង​គេ​ រួម​មាន​ គម្រោង​សាងសង់​វារីអគ្គិសនីស្ទឹង​ឫស្សី​ជ្រុំកណ្ដាល អានុភាព 70 មេហ្កាវ៉ាត់ នៅ​ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង, គម្រោង​សាងសង់វារីអគ្គិសនី​វាល​ថ្ម​កំបុត អានុភាព 100 មេហ្កាវ៉ាត់ នៅ​ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង, គម្រោង​អភិវឌ្ឍ​ស្ថានីយ​ផលិត​អគ្គិសនី​ដោយ​ថាមពល​ព្រះ​អាទិត្យ​ អានុភាព 60 មេហ្កាវ៉ាត់​ នៅ​ស្រុក​រំដួល​ ខេត្ត​ស្វាយរៀង និង​គម្រោង​បង្កើត​រោង​ចក្រ​ផលិត​ស្បែក​ជើង​ និង​គ្រឿង​បន្សំ​ស្បែក​ជើង នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំ​ពេញ​។ យោង​តាម​ CDC នៅក្នុង​ខែ​វិច្ឆិកា ឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​ក្នុង​ស្រុក​ចំនួន​ 82.90% ក្នុង​ចំណោម​ទុន​វិនិយោគ​សរុប​ ស្រប​ពេល​ដែល​​ទុន​វិនិយោគ​ពីប្រទេស​ចិន​ … Read more